Acts - កិច្ចការ 13

1រីឯ ក្នុង ពួក ជំនុំ នៅ ក្រុង អាន់‌ទី‌យ៉ូក នោះ មាន គ្រូ អធិប្បាយ និង គ្រូ បង្រៀន ខ្លះ គឺ បា‌ណា‌បាស ១ ស៊ីម្មាន ដែល ហៅ ថា នីគើរ ១ លូគាស ជា សាសន៍ គីរេន ១ ម៉ាន៉ា‌អេន ជា កូន ចិញ្ចឹម ជា មួយ នឹង ហេរ៉ូឌ ស្តេច អនុ‌រាជ ១ និង សុល ១ 2កំពុង ដែល អ្នក ទាំង នោះ ធ្វើ ការ‌ងារ ថ្វាយ ព្រះ‌អម្ចាស់ ទាំង តម នោះ ព្រះ‌វិញ្ញាណ បរិសុទ្ធ មាន ព្រះ‌បន្ទូល ប្រាប់ ថា ចូរ ញែក បា‌ណា‌បាស និង សុល ចេញ ឲ្យ ខ្ញុំ សំរាប់ ការ‌ងារ ដែល ខ្ញុំ ហៅ គេ ឲ្យ ធ្វើ 3ដូច្នេះ ក្រោយ ដែល បាន តម ហើយ អធិស្ឋាន ព្រម ទាំង ដាក់ ដៃ លើ អ្នក ទាំង ២ នោះ ក៏ បើក ឲ្យ គេ ទៅ។ 4ឯ អ្នក ទាំង ២ នោះ ក៏ ចុះ ទៅ ដល់ សេលើស៊ា ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ចាត់ ឲ្យ ទៅ នៅ ទី នោះ គេ ចុះ សំពៅ ចេញ ទៅ ឯ កោះ គីប្រុស 5ដល់ សាឡា‌មីន ហើយ គេ ក៏ ផ្សាយ ព្រះ‌បន្ទូល នៅ ក្នុង សាលា ប្រជុំ ទាំង ប៉ុន្មាន របស់ ពួក សាសន៍ យូដា មាន ទាំង យ៉ូហានជា អ្នក ជំនួយ ដែរ 6កាល បាន ដើរ កាត់ កោះ ទៅ ត្រឹម ប៉ាផុស ហើយ នោះ ក៏ ប្រទះ នឹង សាសន៍ យូដា ម្នាក់ ដែល ធ្វើ ជា គ្រូ អាប‌ធ្មប់ ជា ហោរា ក្លែង‌ក្លាយ ឈ្មោះ បារ-យេស៊ូវ 7គ្រូ នោះ នៅ ជា មួយ នឹង អ្នក ដំណាង ជាតិ រ៉ូម ម្នាក់ ឈ្មោះ ស៊ើគាស-ប៉ូល៉ូស ជា អ្នក ឆ្លៀវ ឆ្លាត លោក ក៏ ហៅ បា‌ណា‌បាស និង សុល មក ដើម្បី ចង់ ស្តាប់ ព្រះ‌បន្ទូល 8តែ អេលី‌ម៉ាស ជា គ្រូ អាប‌ធ្មប់ នោះ (ដ្បិត ឈ្មោះ នោះ ប្រែ មក ដូច្នេះ) ក៏ តាំង ខ្លួន ទាស់ នឹង គេ ដើម្បី បង្វែរ លោក មិន ឲ្យ ជឿ 9តែ សុល ដែល ហៅ ថា ប៉ុលដែរ គាត់ បាន ពេញ ជា ព្រះ‌វិញ្ញាណ បរិសុទ្ធ ក៏ សំឡឹង មើល ទៅ គ្រូ នោះ ដោយ និយាយ ថា 10នែ មនុស្ស ដែល ពេញ ដោយ កិច្ច‌កល និង សេចក្តី ល្បិច គ្រប់ យ៉ាង ជា កូន នៃ អារក្ស ហើយ ជា ខ្មាំង‌សត្រូវ ដល់ គ្រប់ ទាំង សេចក្តី សុចរិត អើយ តើ មិន ព្រម ឈប់ បង្ខូច ផ្លូវ ត្រង់ របស់ ព្រះ‌អម្ចាស់ ទេ ឬ អី 11មើល ឥឡូវ នេះ ព្រះ‌ហស្ត នៃ ព្រះ‌អម្ចាស់ បាន មក លើ ឯង ហើយ ឯង នឹង ត្រូវ ខ្វាក់ ភ្នែក មើល មិន ឃើញ ពន្លឺ ថ្ងៃ ជា យូរ បន្តិច នោះ ស្រាប់ តែ ភ្នែក របស់ គ្រូ នោះ បាន ទៅ ជា ព្រិលៗ ហើយ ងងឹត សូន្យ ទៅ រួច ក៏ ដើរ វិល‌វល់ រក អ្នក ណា ឲ្យ ដឹក ដៃ 12កាល លោក ដំណាង ជាតិ ឃើញ ការ ដែល កើត មក ដូច្នោះ នោះ ក៏ ជឿ ព្រម ទាំង មាន សេចក្តី អស្ចារ្យ ក្នុង ចិត្ត អំពី សេចក្តី បង្រៀន របស់ ព្រះ‌អម្ចាស់ ផង។ 13ប៉ុល និង ពួក គូ‌កន គាត់ ក៏ ចុះ សំពៅ ចេញ ពី ប៉ាផុស ទៅ ដល់ ពើកា នៅ ស្រុក ប៉ាម‌ភីលា ឯ យ៉ូហាន គាត់ បែក ពី គេ ត្រឡប់ ទៅ ឯ ក្រុង យេរូ‌សា‌ឡិម វិញ 14តែ គេ ចេញ ពី ពើកា ដើរ កាត់ ទៅ ឯ អាន់‌ទី‌យ៉ូក នៅ ស្រុក ពីស៊ីឌា ក៏ ចូល ទៅ អង្គុយ ក្នុង សាលា ប្រជុំ នៅ ថ្ងៃ ឈប់ សំរាក 15ក្រោយ ការ ដែល អាន មើល ក្រឹត្យ‌វិន័យ និង គម្ពីរ ពួក ហោរា ហើយ នោះ មេ សាលា ក៏ ប្រើ មនុស្ស ឲ្យ ទៅ ប្រាប់ ថា បង ប្អូន អើយ បើ មាន សេចក្តី អ្វី នឹង ទូន្មាន ដល់ ពួក ជន នោះ សូម បង ប្អូន មាន ប្រសាសន៍ ចុះ។ 16លំដាប់ នោះ ប៉ុល ក៏ ក្រោក ឡើង ធ្វើ គ្រឿង សំគាល់ នឹង ដៃ និយាយ ថា ពួក សាសន៍ អ៊ីស្រា‌អែល និង អស់ អ្នក ដែល កោត‌ខ្លាច ដល់ ព្រះ អើយ សូម ស្តាប់ ចុះ 17ព្រះ នៃ សាសន៍ អ៊ីស្រា‌អែល យើង នេះ ទ្រង់ បាន រើស ពួក ឰយុកោ យើង រាល់ គ្នា ក៏ លើក ដំកើង សាសន៍ យើង ក្នុង កាល ដែល គេ អាស្រ័យ នៅ ស្រុក អេស៊ីព្ទ នៅ ឡើយ រួច ទ្រង់ នាំ គេ ចេញ ពី ស្រុក នោះ ដោយ ព្រះ‌ហស្ត ដ៏ មាន ព្រះ‌ចេស្តា 18ហើយ ទ្រង់ បាន ទ្រាំ‌ទ្រនឹង កិរិយា របស់ គេ នៅ ទី រហោ‌ស្ថាន ក្នុង រវាង ប្រហែល ជា ៤០ ឆ្នាំ 19ក្រោយ ដែល ទ្រង់ បាន បំផ្លាញ សាសន៍ ទាំង ៧ នគរ នៅ ស្រុក កាណាន នោះ ក៏ ចែក ស្រុក របស់ គេ ដល់ ពួក ឰយុកោ យើង ដោយ ចាប់ ឆ្នោត 20ក្រោយ ការ ទាំង នោះ មក ទ្រង់ ប្រទាន ឲ្យ មាន ចៅ‌ហ្វាយ ក្នុង រវាង ប្រហែល ជា ៤៥០ ឆ្នាំ ដរាប ដល់ គ្រា ហោរា សាំយូ‌អែល 21នោះ គេ សូម ឲ្យ មាន ស្តេច រួច ព្រះ ទ្រង់ តាំង សូល ជា បុត្រ គីស ក្នុង ពូជ អំបូរ បេន‌យ៉ា‌មីន ឲ្យ ធ្វើ ជា ស្តេច លើ គេ នៅ រវាង ៤០ ឆ្នាំ 22កាល ដក ស្តេច នោះ ចេញ ហើយ នោះ ទ្រង់ លើក ដាវីឌ តាំង ឡើង ជា ស្តេច វិញ ក៏ ធ្វើ បន្ទាល់ ពី ស្តេច ដាវីឌ ថា «អញ រក បាន ដាវីឌ កូន អ៊ីសាយ ជា ទី គាប់ ចិត្ត ដល់ អញ ដែល នឹង ធ្វើ តាម ចិត្ត អញ គ្រប់ ជំពូក» 23គឺ ពី ព្រះ‌វង្សា ស្តេច នោះ ហើយ ដែល ព្រះ បាន បង្កើត ព្រះ‌អង្គ សង្គ្រោះ ១ អង្គ ដល់ សាសន៍ អ៊ីស្រា‌អែល តាម សេចក្តី សន្យា គឺ ជា ព្រះ‌យេស៊ូវ 24តែ មុន ដែល ទ្រង់ យាង មក នោះ លោក យ៉ូហាន បាន ប្រកាស ប្រាប់ ពី បុណ្យ ជ្រមុជ‌ទឹក ខាង ឯ ការ ប្រែ ចិត្ត ដល់ សាសន៍ អ៊ីស្រា‌អែល ទាំង អស់ គ្នា ជា ស្រេច ហើយ 25កាល លោក យ៉ូហាន កំពុង តែ ធ្វើ សំរេច ការ‌ងារ នោះ លោក មាន ប្រសាសន៍ ថា តើ អ្នក រាល់ គ្នា ស្មាន ថា ខ្ញុំ ជា អ្នក ណា ខ្ញុំ មិន មែន ជា ព្រះ‌អង្គ នោះ ទេ តែ មើល ព្រះ‌អង្គ នោះ យាង មក ក្រោយ ខ្ញុំ ខ្ញុំ មិន គួរ នឹង ស្រាយ ខ្សែ សុព័ណ៌‌បាទ ទ្រង់ ផង។ 26ឱ បង ប្អូន ជា កូន ចៅ ពូជ អ័ប្រា‌ហាំ និង អស់ អ្នក ក្នុង ពួក អ្នក រាល់ គ្នា ដែល កោត‌ខ្លាច ដល់ ព្រះ អើយ ទ្រង់ បាន ផ្ញើ ព្រះ‌បន្ទូល ពី សេចក្តី សង្គ្រោះ នេះ មក ដល់ អ្នក រាល់ គ្នា 27ដ្បិត ដោយ ព្រោះ ពួក មនុស្ស នៅ ក្រុង យេរូ‌សា‌ឡិម ព្រម ទាំង ពួក មេ របស់ គេ មិន បាន ស្គាល់ ទ្រង់ ទេ ក៏ មិន បាន យល់ សេចក្តី ទំនាយ របស់ ពួក ហោរា ដែល គេ មើល រាល់ តែ ថ្ងៃ ឈប់ សំរាក ដែរ បាន ជា គេ ធ្វើ សំរេច តាម សេចក្តី ទំនាយ នោះ ឯង ដោយ គេ បាន កាត់ ទោស ដល់ ទ្រង់ 28ហើយ ទោះ បើ គេ រក ហេតុ អ្វី នឹង សំឡាប់ ទ្រង់ មិន បាន ក៏ ដោយ គង់ តែ គេ សូម អង្វរ ដល់ លោក ពីឡាត់ ឲ្យ បាន សំឡាប់ ទ្រង់ ដែរ 29ក្រោយ ដែល គេ ធ្វើ សំរេច គ្រប់ សេចក្តី ដែល ចែង ទុក ពី ទ្រង់ រួច ហើយ នោះ គេ ក៏ យក ទ្រង់ ចុះ ពី ឈើ ឆ្កាង មក បញ្ចុះ ក្នុង ផ្នូរ 30តែ ព្រះ បាន ប្រោស ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ 31ហើយ ទ្រង់ លេច មក ឲ្យ ពួក អ្នក ដែល បាន ឡើង ពី ស្រុក កាលី‌ឡេ មក ឯ ក្រុង យេរូ‌សា‌ឡិម ជា មួយ នឹង ទ្រង់ បាន ឃើញ ជា យូរ ថ្ងៃ អ្នក ទាំង នោះ ជា ស្មរ បន្ទាល់ ពី ទ្រង់ ដល់ ពួក ជន ទាំង‌ឡាយ។ 32យើង ខ្ញុំ ក៏ ប្រាប់ ដំណឹង ល្អ នេះ ដល់ អ្នក រាល់ គ្នា គឺ ជា សេចក្តី សន្យា ដែល បាន តាំង នឹង ពួក ឰយុកោ យើង ថា 33ព្រះ បាន ធ្វើ សំរេច តាម សេចក្តី សន្យា ទ្រង់ ដល់ យើង ជា ពូជ នៃ ពួក ឰយុកោ នោះ ហើយ ដោយ ទ្រង់ បាន ប្រោស ឲ្យ ព្រះ‌យេស៊ូវ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ដូច មាន សេចក្តី ចែង ទុក មក ក្នុង ទំនុក ដំកើង បទ ទី ២ ថា «ឯង ជា កូន អញ អញ បាន បង្កើត ឯង នៅ ថ្ងៃ នេះ» 34ហើយ ដែល ព្រះ បាន ប្រោស ឲ្យ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ដើម្បី មិន ឲ្យ ទ្រង់ ត្រឡប់ ទៅ ឯ សេចក្តី ពុក‌រលួយ ទៀត ឡើយ នោះ ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នេះ ថា «អញ នឹង ផ្តល់ សេចក្តី មេត្តា‌ករុណា ស្មោះ‌ត្រង់ ដែល ឲ្យ ដល់ ដាវីឌ ដល់ ឯង រាល់ គ្នា ដែរ» 35ហេតុ ដូច្នេះ បាន ជា ទ្រង់ មាន ព្រះ‌បន្ទូល ក្នុង បទ ១ ទៀត ថា «ទ្រង់ មិន ទុក ឲ្យ អ្នក បរិសុទ្ធ នៃ ទ្រង់ ឃើញ សេចក្តី ពុក‌រលួយ ឡើយ» 36រីឯ ហ្លួង ដាវីឌ កាល ទ្រង់ បាន ធ្វើ ការ‌ងារ ចំពោះ មនុស្ស ជំនាន់ ទ្រង់ តាម ព្រះ‌ហឫ‌ទ័យ ព្រះ រួច ស្រេច ហើយ នោះ ក៏ ផ្ទំ លក់ ទៅ ហើយ បាន ប្រមូល ទៅ មូល នឹង ពួក ឰយុកោ ទ្រង់ ក៏ ឃើញ សេចក្តី ពុក‌រលួយ ដែរ 37តែ ព្រះ‌អង្គ នោះ ដែល ព្រះ បាន ប្រោស ឲ្យ រស់ ឡើង វិញ ទ្រង់ មិន បាន ឃើញ សេចក្តី ពុក‌រលួយ ឡើយ 38ដូច្នេះ អ្នក រាល់ គ្នា ជា បង ប្អូន អើយ សូម ជ្រាប ថា ដែល មាន សេចក្តី ប្រោស ឲ្យ រួច ពី បាប បាន ប្រកាស ប្រាប់ ដល់ អ្នក រាល់ គ្នា នោះ គឺ ដោយ‌សារ ព្រះ‌អង្គ នោះ ឯង 39មួយ ទៀត ដោយ‌សារ ទ្រង់ អស់ អ្នក ណា ដែល ជឿ បាន រាប់ ជា សុចរិត រួច ពី គ្រប់ ការ ទាំង អស់ ដែល ពុំ អាច នឹង បាន រាប់ ជា សុចរិត ដោយ‌សារ ក្រឹត្យ‌វិន័យ លោក ម៉ូសេ បាន ឡើយ 40ដូច្នេះ ត្រូវ ប្រយ័ត្ន ក្រែង អ្នក រាល់ គ្នា កើត មាន សេចក្តី ដែល ពួក ហោរា បាន ទាយ ទុក ថា 41«នែ អស់ អ្នក ដែល មើល‌ងាយ អើយ ចូរ ភាំង ឆ្ងល់ ហើយ វិនាស ទៅ ចុះ ដ្បិត អញ ធ្វើ ការ ១ នៅ ជំនាន់ ឯង រាល់ គ្នា គឺ ជា ការ ដែល ឯង រាល់ គ្នា មិន ព្រម ជឿ ឡើយ ទោះ បើ មាន គេ ប្រាប់ មក ឯង រាល់ គ្នា ក៏ ដោយ»។ 42កាល ពួក សាសន៍ យូដា បាន ចេញ ពី សាលា ប្រជុំ ទៅ ហើយ នោះ ពួក សាសន៍ ដទៃ ក៏ សូម ឲ្យ ប៉ុល អធិប្បាយ តាម សេចក្តី ទាំង នោះ នៅ ថ្ងៃ ឈប់ សំរាក មួយ ក្រោយ ទៀត 43កាល ពួក អ្នក ប្រជុំ នោះ បាន បែក ចេញ ពី គ្នា ទៅ នោះ មាន ពួក សាសន៍ យូដា និង ពួក ចូល សាសន៍ ជា ច្រើន ដែល មក ថ្វាយ បង្គំ គេ ដើរ តាម ប៉ុល និង បា‌ណា‌បាស ដែល ទូន្មាន ឲ្យ គេ កាន់ ខ្ជាប់ ក្នុង ព្រះ‌គុណ នៃ ព្រះ។ 44ដល់ ថ្ងៃ ឈប់ សំរាក ក្រោយ នោះ ពួក អ្នក ក្រុង ស្ទើរ តែ ទាំង អស់ ក៏ មក ប្រជុំ គ្នា ដើម្បី នឹង ស្តាប់ ព្រះ‌បន្ទូល 45តែ កាល ពួក សាសន៍ យូដា បាន ឃើញ មនុស្ស ទាំង ហ្វូង ដូច្នេះ នោះ កើត មាន ចិត្ត ពេញ ដោយ សេចក្តី ច្រណែន ហើយ ក៏ ឆ្លើយ ទទឹង ទាស់ នឹង សេចក្តី ដែល ប៉ុល អធិប្បាយ នោះ ទាំង ជំនះ ហើយ ប្រមាថ ផង 46ប៉ុន្តែ ប៉ុល និង បា‌ណា‌បាស និយាយ ដោយ ក្លាហាន ថា មុខ គួរ ឲ្យ យើង ខ្ញុំ ថ្លែង ប្រាប់ ព្រះ‌បន្ទូល ដល់ អ្នក រាល់ គ្នា ជា មុន ដំបូង ប៉ុន្តែ ដោយ ព្រោះ អ្នក រាល់ គ្នា បោះ បង់ ចោល ព្រះ‌បន្ទូល នោះ ហើយ ជំនុំ‌ជំរះ កាត់ ទោស ដល់ ខ្លួន ឯង ថា មិន គួរ នឹង ទទួល បាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច នោះ ទេ ហេតុ ដូច្នេះ បាន ជា យើង ខ្ញុំ បែរ ទៅ ឯ ពួក សាសន៍ ដទៃ វិញ 47ដ្បិត ព្រះ‌អម្ចាស់ ទ្រង់ បាន បង្គាប់ មក យើង ខ្ញុំ ដូច្នេះ ថា «អញ បាន តាំង ឯង សំរាប់ ជា ពន្លឺ ដល់ សាសន៍ ដទៃ ដើម្បី ឲ្យ ឯង បាន សំរាប់ ជា សេចក្តី សង្គ្រោះ ដល់ ចុង ផែន‌ដី បំផុត»។ 48កាល ពួក សាសន៍ ដទៃ បាន ឮ ដូច្នេះ នោះ គេ មាន សេចក្តី អំណរ ហើយ ក៏ សរសើរ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ចំណែក អស់ អ្នក ដែល ត្រូវ បាន ជីវិត អស់ កល្ប ជានិច្ច នោះ ក៏ បាន ជឿ 49ឯ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ បាន ផ្សាយ សុស សាយ ទួទៅ ពេញ ក្នុង ស្រុក នោះ 50តែ ពួក សាសន៍ យូដា គេ ញុះ‌ញង់ ពួក ស្ត្រី អ្នក មុខ អ្នក ការ ដែល មក ថ្វាយ បង្គំ និង ពួក អ្នក ធំ នៅ ក្នុង ទី ក្រុង នោះ បណ្តាល ឲ្យ មាន សេចក្តី បៀត បៀន ដល់ ប៉ុល និង បា‌ណា‌បាស ក៏ ដេញ អ្នក ទាំង ២ នោះ ចេញ ពី ស្រុក គេ ទៅ 51ដូច្នេះ អ្នក ទាំង ២ ក៏ រលាស់ ធូលី ដី ពី ជើងចេញ ទាស់ នឹង គេ រួច ចេញ ទៅ ឯ ក្រុង អ៊ីកូនាម 52ឯ ពួក សិស្ស គេ មាន ចិត្ត ពេញ ដោយ សេចក្តី អំណរ ហើយ នឹង ព្រះ‌វិញ្ញាណ បរិសុទ្ធ។


Copyright
Learn More

will be added

X\