Acts - កិច្ចការ 12

1នៅ គ្រា នោះ ស្តេច ហេរ៉ូឌ ទ្រង់ លូក ព្រះ‌ហស្ត ទៅ ចាប់ ធ្វើ ទុក្ខ ដល់ ពួក ជំនុំ ខ្លះ 2ក៏ សំឡាប់ យ៉ាកុប ជា បង យ៉ូហាន ដោយ ដាវ ផង 3លុះ ទ្រង់ យល់ ឃើញ ថា ការ នោះ ជា ទី គាប់ ចិត្ត ដល់ ពួក សាសន៍ យូដា នោះ ក៏ ចាប់ ពេត្រុស ថែម ទៀត (រីឯ វេលា នោះ ជា បុណ្យ នំបុ័ង ឥត ដំបែរ) 4កាល ចាប់ បាន ហើយ នោះ ក៏ ដាក់ គុក ព្រម ទាំង ប្រគល់ ដល់ ទាហាន ៤ សង្កាត់ ឲ្យ ឃុំ រក្សា ទុក ដោយ ប្រាថ្នា នឹង នាំ គាត់ មក នៅ មុខ បណ្តា‌ជន ក្រោយ ថ្ងៃ បុណ្យ រំលង 5ដូច្នេះ គេ ក៏ ឃុំ ពេត្រុស ទុក នៅ ក្នុង គុក តែ ចំណែក ខាង ពួក ជំនុំ គេ ខំ ប្រឹង អធិស្ឋាន ដល់ ព្រះ ឲ្យ គាត់ អស់ ពី ចិត្ត។ 6រីឯ ក្នុង កាល ដែល ស្តេច ហេរ៉ូឌ គិត នាំ ពេត្រុស មក នៅ វេលា យប់ នោះ ឯង គាត់ ដេក នៅ ជា កណ្តាល ទាហាន ២ នាក់ មាន ទាំង ច្រវាក់ ២ ខ្សែ ជាប់ នៅ ខ្លួន ហើយ មាន ទាហាន ចាំ យាម នៅ មាត់ ទ្វារ រក្សា គុក ដែរ 7នោះ មើល មាន ទេវតា នៃ ព្រះ‌អម្ចាស់ ឈរ ខាង គាត់ ក៏ មាន ពន្លឺ ផ្សាយ មក ក្នុង គុក ទេវតា នោះ ក៏ គោះ ពី ខាង ចំហៀង ដាស់ គាត់ ឡើង ថា ចូរ ក្រោក ឡើង ជា ប្រញាប់ នោះ ច្រវាក់ ក៏ ជ្រុះ ពី ដៃ គាត់ ចេញ 8រួច ទេវតា ប្រាប់ ថា ចូរ ក្រវាត់ ខ្លួន ហើយ ពាក់ ស្បែក ជើង ទៅ គាត់ ក៏ ធ្វើ ដូច្នោះ ហើយ ទេវតា ប្រាប់ ទៀត ថា ចូរ ពាក់ អាវ មក តាម ខ្ញុំ ចុះ 9នោះ គាត់ ចេញ ទៅ តាម ទេវតា ឥត មាន ដឹង ជា ការ ដែល កើត មក ដោយ‌សារ ទេវតា នោះ ជា ពិត ឬ មិន ពិត ទេ គឺ គាត់ ស្មាន ថា បាន ឃើញ ការ ជាក់ ស្តែង វិញ 10កាល បាន ដើរ ផុត ពី អ្នក យាម ទី ១ រួច ទី ២ នោះ ក៏ មក ដល់ ទ្វារ ដែក ដែល នាំ ចេញ ទៅ ខាង ក្រៅ ទ្វារ នោះ ក៏ របើក ឯង កាល បាន ចេញ ទៅ ផុត ផ្លូវ ១ ហើយ នោះ ស្រាប់ តែ ទេវតា ឃ្លាត ចេញ ពី គាត់ បាត់ ទៅ 11លុះ ពេត្រុស ដឹង ខ្លួន ឡើង ក៏ នឹក ឃើញ ថា ឥឡូវ នេះ អញ ដឹង ប្រាកដ ថា ព្រះ‌អម្ចាស់ បាន ចាត់ ទេវតា នៃ ទ្រង់ ឲ្យ មក ដោះ អញ ឲ្យ រួច ពី កណ្តាប់ ដៃ នៃ ស្តេច ហេរ៉ូឌ ហើយ ពី គ្រប់ ទាំង បំណង ដែល សាសន៍ យូដា បាន រង់‌ចាំ ដែរ 12លុះ គាត់ ពិចារណា ហើយ នោះ ក៏ ទៅ ឯ ផ្ទះ ម៉ារា ជា ម្តាយ យ៉ូហាន-ម៉ាកុស ជា កន្លែង ដែល មនុស្ស ជា ច្រើន បាន ប្រជុំ គ្នា អធិស្ឋាន 13គាត់ ក៏ គោះ ទ្វារ មុខ នោះ មាន ស្រី បំរើ ម្នាក់ ឈ្មោះ រ៉ូដា មក ផ្ទៀង ស្តាប់ 14លុះ ស្គាល់ សំឡេង ពេត្រុស ហើយ នោះ នាង មាន សេចក្តី អំណរ ដ៏ ពន្លឹក ដល់ ម៉្លេះ បាន ជា ភ្លេច ទាំង បើក ទ្វារ រត់ ចូល ទៅ ប្រាប់ គេ វិញ ថា លោក ពេត្រុស ឈរ នៅ មាត់ ទ្វារ 15តែ គេ ស្តី ថា ឯង វង្វេង ហើយ តែ នាង នៅ តែ ថា ប្រាកដ មែនៗ រួច គេ ថា ជា ទេវតា របស់ គាត់ ទេ 16ឯ ពេត្រុស គាត់ ចេះ តែ គោះ ទ្វារ ថែម កាល គេ បាន បើក ទ្វារ ឃើញ នោះ គេ មាន សេចក្តី ស្រឡាំង កាំង 17តែ គាត់ ធ្វើ គ្រឿង សំគាល់ នឹង ដៃ ឲ្យ គេ ស្ងៀម ទៅ រួច ក៏ រ៉ាយ រឿង ប្រាប់ គេ ពី ដំណើរ ដែល ព្រះ‌អម្ចាស់ បាន នាំ គាត់ ចេញ ពី គុក ជា យ៉ាង ណា ហើយ គាត់ ផ្តាំ គេ ថា សូម ប្រាប់ រឿង នេះ ដល់ យ៉ាកុប និង ពួក បង ប្អូន ឲ្យ ដឹង ផង នោះ គាត់ ចេញ ទៅ ឯ កន្លែង ១ ទៀត ទៅ។ 18លុះ ភ្លឺ ឡើង ក៏ កើត មាន វឹកវរ ជា ធំ នៅ ក្នុង ពួក កង ទាហាន ពី ដំណើរ ពេត្រុស ដែល ទៅ ឯ ណា បាត់ 19កាល ស្តេច ហេរ៉ូឌ បាន រក គាត់ មិន ឃើញ នោះ ក៏ ពិចារណា សួរ ពួក អ្នក យាម ល្បាត ហើយ បង្គាប់ ឲ្យ នាំ គេ ទៅ សំឡាប់ បង់ រួច ស្តេច ក៏ យាង ចុះ ពី ស្រុក យូដា ទៅ ឯ សេសារា គង់ នៅ ទី នោះ។ 20រីឯ ស្តេច ហេរ៉ូឌ ទ្រង់ មាន ព្រះ‌ទ័យ ចង គំនុំ នឹង ពួក អ្នក នៅ ស្រុក ទីរ៉ុស និង ស៊ីដូន ជា ខ្លាំង តែ គេ ស្រុះ ចិត្ត គ្នា នឹង មក គាល់ ស្តេច លុះ បាន បញ្ចុះ បញ្ចូល ប្លាសតុស ជា មន្ត្រី សេវកាមាត្យ របស់ ស្តេច ហើយ នោះ ក៏ សូម ចង ជា ស្ពាន មេត្រី វិញ ពី ព្រោះ គេ តែង តែ បាន ស្បៀង អាហារ ពី ស្រុក ស្តេច មក 21លុះ ដល់ ថ្ងៃ កំណត់ ស្តេច ហេរ៉ូឌ ទ្រង់ ព្រះ‌ពស្ត្រា‌រាជ្យ កំពុង តែ គង់ នៅ លើ បល្ល័ង្ក អធិប្បាយ ឲ្យ គេ ស្តាប់ 22ហើយ រាស្ត្រ គ្រប់ គ្នា ចេះ តែ បន្លឺ វាចា ថា នេះ ជា សំឡេង ព្រះ ទេ វ៉ឺយ មិន មែន ជា សំឡេង មនុស្ស ទេ 23នោះ ស្រាប់ តែ ទេវតា នៃ ព្រះ‌អម្ចាស់ ប្រហារ ស្តេច ឲ្យ សុគត ទៅ ដោយ ដង្កូវ ចុះ ពី ព្រោះ ស្តេច មិន បាន ផ្ទេរ សេចក្តី សរសើរ នោះ ថ្វាយ ដល់ ព្រះ វិញ។ 24ឯ ព្រះ‌បន្ទូល ក៏ ដុះ ដាល ចំរើន កាន់ តែ ច្រើន ឡើង 25កាល បា‌ណា‌បាស និង សុល បាន ធ្វើ ការ‌ងារ របស់ ខ្លួន រួច សព្វ គ្រប់ ហើយ នោះ ក៏ ត្រឡប់ ពី ក្រុង យេរូ‌សា‌ឡិម មក វិញ នាំ ទាំង យ៉ូហាន-ម៉ាកុស មក ជា មួយ ផង។


Copyright
Learn More

will be added

X\