3 John - ៣ យ៉ូហាន 1

1សំបុត្រ អ្នក ចាស់‌ទុំ ផ្ញើ មក អ្នក កៃយុស ជា អ្នក ស្ងួន‌ភ្ងា ដែល ខ្ញុំ ស្រឡាញ់ ពិត ប្រាកដ 2អ្នក ស្ងួន‌ភ្ងា អើយ ខ្ញុំ ប្រាថ្នា ចង់ ឲ្យ អ្នក បាន ចំរើន ឡើង គ្រប់ ជំពូក ហើយ ឲ្យ បាន សុខ សប្បាយ ខាង រូប សាច់ ដូច ជា ព្រលឹង អ្នក បាន ចំរើន ឡើង ដែរ 3ដ្បិត ខ្ញុំ បាន អរ ជា ខ្លាំង ណាស់ ដោយ មាន បង ប្អូន មក ធ្វើ បន្ទាល់ ពី សេចក្តី ពិត ដែល នៅ ក្នុង អ្នក ដូច ជា អ្នក ធ្លាប់ ប្រព្រឹត្ត តាម សេចក្តី ពិត នោះ 4គ្មាន សេចក្តី ណា ដែល នាំ ឲ្យ ខ្ញុំ អរ សប្បាយ លើស ជាង សេចក្តី នេះ ទេ គឺ ដែល ឮ និយាយ ថា ពួក កូន ខ្ញុំ កំពុង តែ ប្រព្រឹត្ត តាម សេចក្តី ពិត នោះ ឯង។ 5អ្នក ស្ងួន‌ភ្ងា អើយ ការ អ្វី ដែល អ្នក ធ្វើ សំរាប់ ពួក បង ប្អូន និង ពួក ដទៃ ដែរ នោះ អ្នក ក៏ ធ្វើ ដោយ ស្មោះ‌ត្រង់ គ្រប់ ទាំង អស់ ហើយ 6គេ ក៏ បាន ធ្វើ បន្ទាល់ ពី សេចក្តី ស្រឡាញ់ របស់ អ្នក នៅ មុខ ពួក ជំនុំ ផង បើ អ្នក នឹង ជួយ ដំរង់ អ្នក ទាំង នោះ តាម បែប គួរ នឹង ព្រះ នោះ បាន ល្អ ហើយ 7ដ្បិត គេ បាន ចេញ ដើរ ទៅ ដោយ ព្រោះ ព្រះ‌នាម ទ្រង់ ឥត មាន ទទួល អ្វី ពី សាសន៍ ដទៃ ឡើយ 8ដូច្នេះ យើង រាល់ គ្នា ត្រូវ ជួយ ទំនុក បំរុង ដល់ មនុស្ស យ៉ាង នោះ ដើម្បី ឲ្យ យើង បាន ធ្វើ ការ ជា មួយ នឹង គេ ក្នុង សេចក្តី ពិត។ 9ខ្ញុំ បាន ធ្វើ សំបុត្រ ផ្ញើ មក ពួក ជំនុំ ប៉ុន្តែ អ្នក ឌីអូត្រេព ដែល ចូល ចិត្ត ចង់ ធ្វើ ធំ ក្នុង ពួក នោះ គាត់ មិន ទទួល យើង ទេ 10ដូច្នេះ បើ ខ្ញុំ មក ខ្ញុំ នឹង នឹក ចាំ ពី ការ ដែល អ្នក នោះ ធ្វើ ដោយ គាត់ ពោល ពាក្យ អាក្រក់ និយាយ ដើម យើង ហើយ មិន ស្កប់ ចិត្ត នឹង សេចក្តី នោះ តែ ប៉ុណ្ណោះ ថែម ទាំង មិន ព្រម ទទួល ពួក បង ប្អូន ទៀត ផង ហើយ បើ មាន អ្នក ណា ចង់ ទទួល គេ នោះ គាត់ ក៏ ហាម ឃាត់ មិន ឲ្យ ទទួល វិញ ព្រម ទាំង កាត់ គេ ចេញ ពី ពួក ជំនុំ ផង។ 11អ្នក ស្ងួន‌ភ្ងា អើយ ចូរ ត្រាប់ តាម សេចក្តី ល្អ កុំ ឲ្យ តាម សេចក្តី អាក្រក់ ឲ្យ សោះ អ្នក ណា ដែល ប្រព្រឹត្ត ល្អ នោះ មក ពី ព្រះ តែ អ្នក ណា ដែល ប្រព្រឹត្ត អាក្រក់ នោះ មិន បាន ឃើញ ព្រះ ឡើយ 12មនុស្ស ទាំង អស់ ព្រម ទាំង សេចក្តី ពិត ក៏ ធ្វើ បន្ទាល់ យ៉ាង ល្អ ពី អ្នក ដេមេ‌ទ្រាស យើង ខ្ញុំ ក៏ ធ្វើ បន្ទាល់ ដែរ ហើយ អ្នក រាល់ គ្នា ដឹង ថា សេចក្តី បន្ទាល់ របស់ យើង នោះ ពិត ប្រាកដ មែន។ 13ខ្ញុំ មាន សេចក្តី ជា ច្រើន នឹង សរសេរ ផ្ញើ មក តែ ខ្ញុំ មិន ចង់ សរសេរ ដោយ ស្លាប ប្រកា និង ទឹក ខ្មៅ ទេ 14ដោយ ខ្ញុំ សង្ឃឹម ថា នឹង មក សួរ អ្នក រាល់ គ្នា យ៉ាង ឆាប់ ហើយ នឹង និយាយ ដោយ ផ្ទាល់ មាត់ វិញ 15សូម ឲ្យ អ្នក បាន ប្រកប ដោយ សេចក្តី សុខ ពួក សំឡាញ់ ខាង ណោះ គេ ជំរាប សួរ មក អ្នក សូម ជំរាប សួរ ដល់ ពួក សំឡាញ់ ខាង ណេះ តាម ឈ្មោះ គេ រៀង ខ្លួន ផង។:៚


Copyright
Learn More

will be added

X\