2 Timothy - ២ ធីម៉ូថេ 3

1ចូរ ឲ្យ ដឹង ថា នៅ ជាន់ ក្រោយ បង្អស់ នឹង មាន គ្រា លំបាក ណាស់ 2ដ្បិត នៅ គ្រា នោះ មនុស្ស នឹង ស្រឡាញ់ តែ ខ្លួន ឯង ទាំង ស្រឡាញ់ ប្រាក់ អួត អាង គឃរ មាន ឫក ខ្ពស់ ប្រមាថ មើល‌ងាយ មិន ស្តាប់ បង្គាប់ ឪពុក ម្តាយ រមឹល‌គុណ មាន ចិត្ត មិន បរិសុទ្ធ 3មិន ស្រឡាញ់ តាម ធម្មតា មនុស្ស គ្មាន សេចក្តី អធ្យោគ និយាយ បង្កាច់ គេ មិន ចេះ ទប់ ចិត្ត មាន ចិត្ត សាហាវ មិន ចូល ចិត្ត នឹង ការ ល្អ 4ក្បត់ គេ ឥត បើ គិត មាន ចិត្ត ធំ ហើយ ចូល ចិត្ត នឹង ល្បែង លេង ជា ជាង ព្រះ 5គេ មាន ឫកពា ជា អ្នក គោរព ប្រតិ‌បត្តិ ដល់ ព្រះ ប៉ុន្តែ មិន ព្រម ទទួល ស្គាល់ ព្រះ‌ចេស្តា ដែល មក ដោយ ការ គោរព ប្រតិ‌បត្តិ នោះ ទេ ចូរ បែរ ពី ពួក មនុស្ស យ៉ាង នោះ ចេញ 6ដ្បិត មនុស្ស ទាំង នោះ ជា ពួក អ្នក ដែល ចូល ទៅ ក្នុង ផ្ទះ គេ ទាំង ល្បួង នាំ ពួក ស្រីៗ ដែល ល្ងង់ ឲ្យ ឈ្លក់ ចិត្ត ដែល ស្ត្រី ទាំង នោះ ផ្ទុក ធ្ងន់ ដោយ អំពើ បាប ហើយ ក៏ បណ្តោយ តាម សេចក្តី ប៉ង‌ប្រាថ្នា ផ្សេងៗ 7គេ រៀន ជានិច្ច ប៉ុន្តែ ពុំ អាច នឹង ចេះ ដល់ ថ្នាក់ នៃ សេចក្តី ពិត ឡើយ 8គេ ជា អ្នក ទាស់ ទទឹង នឹង សេចក្តី ពិត បែប ដូច ជា យ៉ានេស និង យ៉ាម‌ប្រេសបាន ទាស់ ទទឹង នឹង លោក ម៉ូសេ ដែរ គឺ ជា មនុស្ស មាន គំនិត ខូច ហើយ ឥត ប្រយោជន៍ ខាង ឯ សេចក្តី ជំនឿ 9ប៉ុន្តែ គេ មិន មាន សេចក្តី ចំរើន ជឿន ឡើង ទៅ មុខ ទៀត ទេ ដ្បិត មនុស្ស ទាំង អស់ នឹង ឃើញ សេចក្តី ខ្លៅ‌ល្ងង់ របស់ គេ ជា យ៉ាង ច្បាស់ ដូច ជា បាន ឃើញ សេចក្តី ខ្លៅ ល្ងង់ របស់ អ្នក ទាំង ២ នោះ ដែរ។ 10តែ ចំណែក អ្នក អ្នក បាន ស្គាល់ គ្រប់ សេចក្តី ដែល ខ្ញុំ បង្រៀន កិរិយា ដែល ប្រព្រឹត្ត និង បំណង ចិត្ត សេចក្តី ជំនឿ សេចក្តី អត់‌ធ្មត់ សេចក្តី ស្រឡាញ់ សេចក្តី ខ្ជាប់‌ខ្ជួន របស់ ខ្ញុំ ហើយ 11ព្រម ទាំង ការ ដែល គេ បៀត បៀន ដល់ ខ្ញុំ និង សេចក្តី ទុក្ខ លំបាក របស់ ខ្ញុំ ដែរ ជា ការ ដែល កើត ដល់ ខ្ញុំ នៅ ក្រុង អាន់‌ទី‌យ៉ូក ក្រុង អ៊ីកូនាម និង ក្រុង លីស្ត្រា ក៏ ស្គាល់ សេចក្តី បៀត បៀន ជា យ៉ាង ណា ដែល ខ្ញុំ ទ្រាំ ទ្រ នោះ ដែរ តែ ក្នុង ការ ទាំង នោះ ព្រះ‌អម្ចាស់ ទ្រង់ បាន ប្រោស ឲ្យ ខ្ញុំ រួច វិញ 12ឯ អស់ អ្នក ណា ដែល ចង់ រស់ ដោយ គោរព ប្រតិ‌បត្តិ ដល់ ព្រះ‌គ្រីស្ទ យេស៊ូវ នោះ នឹង ត្រូវ មាន សេចក្តី បៀត បៀន ដែរ 13ហើយ ពួក អាក្រក់ និង ពួក ឆ‌បោក គេ នឹង មាន ជំនឿន ជឿន ទៅ ខាង សេចក្តី អាក្រក់ កាន់ តែ ខ្លាំង ឡើង ទាំង នាំ មនុស្ស ឲ្យ វង្វេង ហើយ ត្រូវ វង្វេង ខ្លួន ឯង ផង 14តែ ឯ អ្នក ចូរ ឲ្យ អ្នក នៅ ជាប់ ក្នុង សេចក្តី ដែល អ្នក បាន រៀន ហើយ ជឿ ប្រាកដ វិញ ដោយ ដឹង ថា អ្នក បាន រៀន សេចក្តី នោះ ពី អ្នក ណា 15ហើយ ថា តាំង ពី ក្មេង តូច មក អ្នក បាន ស្គាល់ បទ គម្ពីរ ទាំង ប៉ុន្មាន ដែល អាច នឹង នាំ ឲ្យ អ្នក មាន ប្រាជ្ញា ដល់ ទី សង្គ្រោះ ដែល បាន ដោយ‌សារ សេចក្តី ជំនឿ ជឿ ដល់ ព្រះ‌គ្រីស្ទ យេស៊ូវ ផង 16គ្រប់ ទាំង បទ គម្ពីរ គឺ ជា ព្រះ ទ្រង់ បាន បញ្ចេញ ព្រះ‌វិញ្ញាណ បណ្តាល ឲ្យ តែង ទេ ក៏ មាន ប្រយោជន៍ សំរាប់ ការ បង្រៀន ការ រំឭក ឲ្យ ដឹង ខ្លួន ការ ប្រដៅ ដំរង់ និង ការ បង្ហាត់ ខាង ឯ សេចក្តី សុចរិត 17ដើម្បី ឲ្យ អ្នក សំណប់ របស់ ព្រះ បាន គ្រប់ លក្ខណ៍ ហើយ មាន គ្រប់ ទាំង ចំណេះ សំរាប់ នឹង ធ្វើ ការ ល្អ គ្រប់ មុខ។

will be added

X\