2 Timothy - ២ ធីម៉ូថេ 2

1ដូច្នេះ កូន អើយ ចូរ មាន កំឡាំង ឡើង ដោយ‌សារ ព្រះ‌គុណ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 2ឯ អស់ ទាំង សេចក្តី ដែល អ្នក បាន ឮ អំពី ខ្ញុំ នៅ មុខ ស្មរ បន្ទាល់ ជា ច្រើន នោះ ក៏ ត្រូវ ផ្ញើ ទុក នឹង មនុស្ស ស្មោះ‌ត្រង់ ដែល អាច នឹង បង្វឹក បង្រៀន ត ទៅ អ្នក ឯ ទៀត ដែរ 3ដូច្នេះ ចូរ ឲ្យ អ្នក ទ្រាំ ទ្រ ទុក្ខ លំបាក ដូច ជា ទាហាន យ៉ាង ល្អ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ចុះ 4ធម្មតា ដែល ធ្វើ ទាហាន នោះ មិន ដែល ជាប់ ទាក់‌ទិន នឹង ការ ក្នុង ជីវិត នេះ ទៀត ទេ គឺ ដើម្បី ឲ្យ បាន គាប់ ចិត្ត ដល់ អ្នក ដែល កេណ្ឌ ខ្លួន ទៅ នោះ វិញ 5ហើយ បើ អ្នក ណា ប្រយុទ្ធ គ្នា ក្នុង ព្រ័ត្រ នោះ មិន បាន ពាក់ ភួង ជ័យ ទេ លើក តែ ប្រយុទ្ធ តាម ច្បាប់ វិញ 6ឯ អ្នក ធ្វើ ស្រែ ក៏ ត្រូវ នឿយ ហត់ ជា មុន ដែរ ទើប នឹង ទទួល ផល បាន 7ចូរ ពិចារណា សេចក្តី ដែល ខ្ញុំ ប្រាប់ ទាំង នេះ ចុះ ដ្បិត ព្រះ‌អម្ចាស់ ទ្រង់ នឹង ប្រទាន ឲ្យ អ្នក មាន យោបល់ ក្នុង គ្រប់ ការ ទាំង អស់។ 8ចូរ នឹក ចាំ ថា ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌វង្ស ហ្លួង ដាវីឌ ទ្រង់ បាន រស់ ពី ស្លាប់ ឡើង វិញ តាម ដំណឹង ល្អ ដែល ខ្ញុំ ផ្សាយ បា្រប់ 9ហើយ ខ្ញុំ រង ទុក្ខ ទាំង ជាប់ ចំណង ដូច ជា មនុស្ស អាក្រក់ ដោយ ព្រោះ ដំណឹង ល្អ នោះ ឯង ប៉ុន្តែ ព្រះ‌បន្ទូល មិន បាន ជាប់ ចំណង ទេ 10ហេតុ នោះ បាន ជា ខ្ញុំ ទ្រាំ ទ្រ នឹង គ្រប់ ការ ទាំង អស់ ដើម្បី ជា ប្រយោជន៍ ដល់ ពួក រើស តាំង ឲ្យ គេ បាន សេចក្តី សង្គ្រោះ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ព្រម ទាំង មាន សិរី‌ល្អ ដ៏ នៅ អស់ កល្ប ជានិច្ច ផង 11ពាក្យ នេះ គួរ ជឿ ពិត ដ្បិត បើ យើង បាន ស្លាប់ ជា មួយ នឹង ទ្រង់ នោះ យើង នឹង រស់ នៅ ជា មួយ នឹង ទ្រង់ ដែរ 12បើ យើង ទ្រាំ ទ្រ នោះ យើង នឹង សោយ រាជ្យ ជា មួយ នឹង ទ្រង់ តែ បើ យើង មិន ព្រម ទទួល ស្គាល់ ទ្រង់ ទេ នោះ ទ្រង់ ក៏ មិន ព្រម ទទួល ស្គាល់ យើង ដែរ 13បើ ទុក ជា យើង មិន ស្មោះ‌ត្រង់ ក៏ ដោយ គង់ តែ ទ្រង់ នៅ ស្មោះ‌ត្រង់ ដដែល ទ្រង់ ធ្វើ ជា មិន ស្គាល់ ព្រះ‌អង្គ ទ្រង់ មិន បាន ទេ។ 14ចូរ រំឭក គេ ពី សេចក្តី ទាំង នេះ ហើយ ហាម‌ប្រាម គេ ដោយ ដាច់ ខាត នៅ ចំពោះ ព្រះ‌អម្ចាស់ ថា កុំ ឲ្យ ជជែក គ្នា ពី ន័យ ពាក្យ ដែល ជា ការ ឥត ប្រយោជន៍ ហើយ ក៏ នាំ ពួក អ្នក ដែល ស្តាប់ ឲ្យ វង្វេង ផង នោះ ឡើយ 15ចូរ ខំ ប្រឹង នឹង ថ្វាយ ខ្លួន ដល់ ព្រះ ទុក ជា មនុស្ស ដែល បាន ល្បង ល ជាប់ ហើយ ជា អ្នក ធ្វើ ការ ដែល មិន ត្រូវ ខ្មាស ឡើយ ដោយ កាត់ ស្រាយ ព្រះ‌បន្ទូល នៃ សេចក្តី ពិត យ៉ាង ត្រឹម ត្រូវ 16តែ ត្រូវ ចៀស ចេញ ពី ពាក្យ សំដី ឡេះ‌ឡោះ ឥត ប្រយោជន៍ ដ្បិត ពាក្យ យ៉ាង នោះ នឹង នាំ ឲ្យ ចំរើន សេចក្តី ទមិល ល្មើស កាន់ តែ ច្រើន ឡើង ទេ 17ហើយ សំដី គេ នឹង ស៊ី រូង ដូច ជា ដំបៅ ក្លាយ ក្នុង ពួក នេះ មាន ឈ្មោះ ហ៊ីមេនាស និង ភីលេត 18ដែល បាន ជ្រួស ហួស ចេញ ពី សេចក្តី ពិត ទាំង និយាយ ថា សេចក្តី រស់ ឡើង វិញ បាន កន្លង ទៅ ហើយ គេ ក៏ បង្ខូច សេចក្តី ជំនឿ របស់ អ្នក ខ្លះ ដែរ 19ប៉ុន្តែ ឯ ឫស មាំ‌មួន របស់ ព្រះ នោះ ធន់ នៅ វិញ ដោយ បាន បោះ ត្រា ថា ព្រះ‌អម្ចាស់ ទ្រង់ ស្គាល់ អស់ អ្នក ដែល ជា របស់ ផង ទ្រង់ ហើយ ថា ចូរ ឲ្យ អស់ អ្នក ដែល ចេញ ព្រះ‌នាម ព្រះ‌អម្ចាស់ ថយ ចេញ ពី សេចក្តី ទុច្ចរិត ទៅ 20នៅ ក្នុង ផ្ទះ ធំ មិន មែន មាន សុទ្ធ តែ គ្រឿង ប្រដាប់ មាស ប្រាក់ ម្យ៉ាង ទេ គឺ មាន ប្រដាប់ ធ្វើ ពី ឈើ ហើយ ពី ដី ដែរ ខ្លះ សំរាប់ ការ ប្រសើរ ខ្លះ សំរាប់ ការ អាប់‌ឱន វិញ 21ដូច្នេះ បើ អ្នក ណា បាន សំអាត ខ្លួន ពី សេចក្តី ទាំង នោះ អ្នក នោះ នឹង បាន ជា ប្រដាប់ សំរាប់ ការ ប្រសើរ ដោយ បាន ញែក ជា បរិសុទ្ធ ហើយ ក៏ មាន ប្រយោជន៍ ដល់ ម្ចាស់ ផង ទុក ជា ប្រដាប់ ដែល បាន រៀប‌ចំ សំរាប់ ការ ល្អ គ្រប់ ជំពូក។ 22ចូរ ឲ្យ រត់ ពី សេចក្តី ស្រើប‌ស្រាល របស់ ក្មេងៗ ចេញ ហើយ ដេញ តាម សេចក្តី សុចរិត សេចក្តី ជំនឿ សេចក្តី ស្រឡាញ់ និង សេចក្តី មេត្រី ជា មួយ នឹង អ្នក អស់ អ្នក ដែល អំពាវ‌នាវ ដល់ ព្រះ‌អម្ចាស់ អំពី ចិត្ត ដ៏ បរិសុទ្ធ វិញ 23កុំ ឲ្យ ព្រម ស្តាប់ សេចក្តី ដេញ ដោល ចំកួត ហើយ ឥត ច្បាប់ នោះ ឡើយ ដោយ ដឹង ថា សេចក្តី ទាំង នោះ នាំ ឲ្យ មាន សេចក្តី ឈ្លោះ ប្រកែក គ្នា ទេ 24ក៏ មិន គួរ ឲ្យ បាវ បំរើ នៃ ព្រះ‌អម្ចាស់ ឈ្លោះ ប្រកែក គ្នា ឡើយ គួរ ឲ្យ បាន ចិត្ត សុភាព រាប សា ដល់ មនុស្ស ទាំង អស់ វិញ ត្រូវ ប្រសប់ ក្នុង ការ បង្រៀន ទាំង មាន ចិត្ត អត់‌ធ្មត់ ផង 25ត្រូវ ប្រដៅ ដំរង់ មនុស្ស ដែល ទទឹង‌ទទែង ដោយ មាន ចិត្ត សុភាព ក្រែង ព្រះ ទ្រង់ នឹង បណ្តាល ឲ្យ គេ ប្រែ ចិត្ត ឲ្យ បាន ស្តាប់ សេចក្តី ពិត វិញ 26ហើយ គេ នឹង ភ្ញាក់ ដឹង ខ្លួន ឡើង ចេញ ផុត ពី អន្ទាក់ របស់ អារក្ស ដែល វា បាន ចាប់ គេ ប្រើ តាម ចិត្ត នោះ។


Copyright
Learn More

will be added

X\