2 Timothy - ២ ធីម៉ូថេ 1

1សំបុត្រ ប៉ុល ខ្ញុំ ជា សាវ័ក នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ដោយ ព្រះ‌ហឫ‌ទ័យ នៃ ព្រះ តាម សេចក្តី សន្យា ឲ្យ បាន ជីវិត ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 2ខ្ញុំ ផ្ញើ មក ធីម៉ូថេ ជា កូន ស្ងួន‌ភ្ងា សូម ឲ្យ អ្នក បាន ប្រកប ដោយ ព្រះ‌គុណ សេចក្តី មេត្តា‌ករុណា និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ហើយ អំពី ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ 3ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ ដែល ខ្ញុំ បំរើ ដោយ បញ្ញា ចិត្ត ដ៏ បរិសុទ្ធ ដូច ជា ពួក ឰយុកោ ខ្ញុំ ដែរ ដោយ ព្រោះ ខ្ញុំ នឹក ចាំ ពី អ្នក ជានិច្ច ក្នុង កាល ដែល ខ្ញុំ ទូល អង្វរ ទាំង យប់ ទាំង ថ្ងៃ 4គឺ នឹង ចាំ ពី ទឹក ភ្នែក របស់ អ្នក បាន ជា ខ្ញុំ រឭក ចង់ ឃើញ អ្នក ដើម្បី ឲ្យ ខ្ញុំ បាន ពេញ ជា សេចក្តី អំណរ ឡើង 5ដ្បិត ខ្ញុំ នឹង ចាំ ពី សេចក្តី ជំនឿ ស្មោះ‌ត្រង់ ដែល នៅ ក្នុង អ្នក សេចក្តី ជំនឿ នោះ បាន នៅ ក្នុង យាយ ឡូអ៊ីស ជា ជីដូន របស់ អ្នក ជា មុន ដំបូង រួច ក៏ នៅ ក្នុង អ្នក អ៊ើនីស ជា ម្តាយ អ្នក ដែរ ហើយ ខ្ញុំ ជឿ‌ជាក់ ថា ក៏ នៅ ក្នុង អ្នក ផង 6ដោយ ហេតុ នោះ បាន ជា ខ្ញុំ រំឭក ដល់ អ្នក ឲ្យ ដាស់‌តឿន អំណោយ ទាន របស់ ព្រះ ដែល នៅ ក្នុង អ្នក ដោយ ខ្ញុំ ដាក់ ដៃ លើ 7ដ្បិត ព្រះ‌ទ្រង់ មិន បាន ប្រទាន ឲ្យ យើង មាន វិញ្ញាណ ដែល តែង តែ ខ្លាច ឡើយ គឺ ឲ្យ មាន វិញ្ញាណ ដ៏ មាន អំណាច សេចក្តី ស្រឡាញ់ និង ប្រាជ្ញា នឹង‌ធឹង វិញ 8ដូច្នេះ មិន ត្រូវ ឲ្យ អ្នក មាន សេចក្តី ខ្មាស ចំពោះ ការ ធ្វើ បន្ទាល់ ពី ព្រះ‌អម្ចាស់ នៃ យើង ឬ ដោយ ព្រោះ ខ្ញុំ ជា សិស្ស របស់ ទ្រង់ ដែល ជាប់ គុក នោះ ឡើយ ចូរ ទ្រាំ ទុក្ខ លំបាក ជា មួយ នឹង ខ្ញុំ ក្នុង ដំណឹង ល្អ តាម ព្រះ‌ចេស្តា នៃ ព្រះ ចុះ 9ដែល ទ្រង់ បាន ជួយ សង្គ្រោះ យើង ហើយ បាន ហៅ យើង មក ក្នុង ការ‌ងារ បរិសុទ្ធ មិន មែន ដោយ ការ ដែល យើង ធ្វើ ទេ គឺ ដោយ ដំរិះ និង ព្រះ‌គុណ នៃ ទ្រង់ វិញ ដែល បាន ផ្តល់ មក យើង ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ មុន អស់ ទាំង កល្ប 10តែ ឥឡូវ នេះ ទើប នឹង សំដែង មក ដោយ ដំណើរ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង ទ្រង់ លេច មក ដែល ទ្រង់ បាន បំផ្លាញ សេចក្តី ស្លាប់ ហើយ បាន យក ជីវិត និង សេចក្តី មិន ចេះ ស្លាប់ មក ដាក់ នៅ ពន្លឺ ដោយ‌សារ ដំណឹង ល្អ វិញ 11ហើយ ទ្រង់ បាន តាំង ខ្ញុំ ឲ្យ ធ្វើ ជា អ្នក ប្រកាស ប្រាប់ ដំណឹង ល្អ នោះ និង ជា សាវ័ក ហើយ ជា គ្រូ បង្រៀន ដល់ សាសន៍ ដទៃ 12គឺ ដោយ ហេតុ នោះ បាន ជា ខ្ញុំ រង ទុក្ខ ទាំង នេះ តែ ខ្ញុំ មិន ខ្មាស ទេ ដ្បិត ខ្ញុំ ស្គាល់ ព្រះ ដែល ខ្ញុំ បាន ជឿ តាម ហើយ ខ្ញុំ ជឿ ពិត ថា ទ្រង់ អាច នឹង ថែ រក្សា បញ្ញើ ដែល ខ្ញុំ បាន ផ្ញើ ទុក នឹង ទ្រង់ ដរាប ដល់ ថ្ងៃ នោះ ឯង 13ចូរ នឹក ចាំ ពី អស់ ទាំង ពាក្យ ត្រឹម ត្រូវ ដែល អ្នក បាន ឮ ពី ខ្ញុំ ទុក ជា គំរូ ពី សេចក្តី ជំនឿ និង សេចក្តី ស្រឡាញ់ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 14ចូរ រក្សា បញ្ញើ ល្អ ដែល ផ្ញើ ទុក នឹង អ្នក ដោយ‌សារ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល សណ្ឋិត នៅ ក្នុង យើង។ 15អ្នក ដឹង ដំណឹង ថា ពួក អ្នក ដែល នៅ ស្រុក អាស៊ី ទាំង ប៉ុន្មាន បាន បោះ បង់ ចោល ខ្ញុំ ហើយ ក្នុង ពួក គេ មាន ឈ្មោះ ភីកេ‌ល៉ុស និង ហ៊ើម៉ូគេន 16សូម ឲ្យ ព្រះ‌អម្ចាស់ ផ្តល់ សេចក្តី មេត្តា‌ករុណា ដល់ ពួក ផ្ទះ អូនេសិភ័រ ដ្បិត គាត់ បាន លំហើយ ចិត្ត ខ្ញុំ ជា ញឹក‌ញយ ក៏ មិន បាន ខ្មាស គេ ដោយ ព្រោះ ចំណង របស់ ខ្ញុំ ដែរ 17កាល គាត់ នៅ ក្រុង រ៉ូម នោះ គាត់ ខ្នះ‌ខ្នែង រក ខ្ញុំ ទាល់ តែ ឃើញ ផង 18សូម ឲ្យ ព្រះ‌អម្ចាស់ ផ្តល់ ឲ្យ គាត់ បាន សេចក្តី មេត្តា‌ករុណា ពី ព្រះ‌អម្ចាស់ នៅ ថ្ងៃ នោះ ហើយ ដែល គាត់ បាន ជួយ ខ្ញុំ នៅ ក្រុង អេភេសូរ យ៉ាង ណា នោះ អ្នក ក៏ ដឹង លើស ជាង គេ ហើយ។


Copyright
Learn More

will be added

X\