2 Thessalonians - ២ ថេស្សាឡូនិច 3

1មួយ សោត ទៀត បង ប្អូន អើយ សូម អធិស្ឋាន ឲ្យ យើង ខ្ញុំ ផង ដើម្បី ឲ្យ ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ បាន ផ្សាយ ចេញ ទៅ ហើយ បាន ដំកើង ឡើង ដូច នៅ ក្នុង ពួក អ្នក រាល់ គ្នា ដែរ 2ហើយ ឲ្យ យើង ខ្ញុំ បាន រួច ពី មនុស្ស វៀច និង ពី មនុស្ស អាក្រក់ ចេញ ដ្បិត មិន មែន មនុស្ស ទាំង អស់ ដែល មាន សេចក្តី ជំនឿ ទេ 3តែ ព្រះ‌អម្ចាស់ ទ្រង់ ស្មោះ‌ត្រង់ ទ្រង់ នឹង តាំង អ្នក រាល់ គ្នា ឲ្យ មាំ‌មួន ឡើង ហើយ ការ‌ពារ អ្នក រាល់ គ្នា ឲ្យ រួច ពី សេចក្តី អាក្រក់ ផង 4យើង ខ្ញុំ ក៏ ទុក ចិត្ត នឹង ព្រះ‌អម្ចាស់ ពី ដំណើរ អ្នក រាល់ គ្នា ថា អ្នក រាល់ គ្នា កំពុង តែ ប្រព្រឹត្ត ហើយ នឹង ប្រព្រឹត្ត ត ទៅ ទៀត តាម អស់ ទាំង សេចក្តី ដែល យើង ខ្ញុំ បាន ផ្តាំ ទុក ដែរ 5សូម ឲ្យ ព្រះ‌អម្ចាស់ ដំរង់ ចិត្ត អ្នក រាល់ គ្នា ទៅ ក្នុង សេចក្តី ស្រឡាញ់ នៃ ព្រះ និង សេចក្តី ខ្ជាប់‌ខ្ជួន របស់ ព្រះ‌គ្រីស្ទ ចុះ។ 6ឥឡូវ នេះ បង ប្អូន អើយ យើង ខ្ញុំ សូម ផ្តាំ មក អ្នក រាល់ គ្នា ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ថា ចូរ ថយ ចេញ ឲ្យ ផុត ពី គ្រប់ ទាំង បង ប្អូន ណា ដែល ប្រព្រឹត្ត ខុស របៀប ហើយ មិន ស្តាប់ តាម បញ្ញត្ត ដែល បាន ទទួល ពី យើង ខ្ញុំ 7ដ្បិត ខ្លួន អ្នក រាល់ គ្នា ដឹង ហើយ ដែល គួរ ត្រាប់ តាម យើង ខ្ញុំ ជា យ៉ាង ណា ពី ព្រោះ យើង ខ្ញុំ មិន បាន ប្រព្រឹត្ត ឥត របៀប ក្នុង ពួក អ្នក រាល់ គ្នា ឡើយ 8ក៏ មិន បាន ទទួល ទាន បាយ របស់ អ្នក ណា ទទេ ដែរ យើង ខ្ញុំ បាន ធ្វើ ការ នឿយ ហត់ ហើយ ធ្ងន់ ទាំង យប់ ទាំង ថ្ងៃ ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា ព្រួយ នឹង យើង ខ្ញុំ ឡើយ 9មិន មែន ថា យើង ខ្ញុំ គ្មាន អំណាច នោះ ទេ គឺ យើង ខ្ញុំ ចង់ ធ្វើ ជា គំរូ ឲ្យ អ្នក រាល់ គ្នា ត្រាប់ តាម យើង ខ្ញុំ វិញ ទេ តើ 10កាល យើង ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា នោះ ក៏ បាន ផ្តាំ ថា បើ អ្នក ណា មិន ចង់ ធ្វើ ការ មិន ត្រូវ ទាំង ឲ្យ អ្នក នោះ បរិភោគ ផង 11ដ្បិត យើង ខ្ញុំ ឮ ថា មាន អ្នក ខ្លះ ក្នុង ពួក អ្នក រាល់ គ្នា ដែល ប្រព្រឹត្ត ឥត របៀប ឥត មាន ធ្វើ ការ អ្វី សោះ គឺ គេ រវល់ តែ ចំពោះ ការ ឥត ប្រយោជន៍ វិញ 12ដូច្នេះ យើង ខ្ញុំ ផ្តាំ មក មនុស្ស យ៉ាង នោះ ហើយ ទូន្មាន គេ ដោយ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ថា ឲ្យ គេ បរិភោគ បាយ របស់ ខ្លួន គេ ចុះ ទាំង ធ្វើ ការ ដោយ ស្រគត់‌ស្រគំ ផង 13បង ប្អូន អើយ កុំ ឲ្យ រសាយ ចិត្ត ខាង ឯ ការ ល្អ ឡើយ 14បើ អ្នក ណា មិន ស្តាប់ តាម ពាក្យ របស់ យើង ខ្ញុំ ក្នុង សំបុត្រ នេះ ទេ នោះ ចូរ សំគាល់ អ្នក នោះ ទុក ហើយ កុំ ឲ្យ ភប់‌ប្រសព្វ នឹង គេ ឲ្យ សោះ ដើម្បី ឲ្យ គេ មាន សេចក្តី ខ្មាស 15តែ កុំ ឲ្យ រាប់ គេ ទុក ដូច ជា ខ្មាំង‌សត្រូវ ឡើយ ចូរ ទូន្មាន គេ ដូច ជា បង ប្អូន វិញ។ 16សូម ឲ្យ ព្រះ‌អម្ចាស់ ដែល ទ្រង់ ផ្តល់ សេចក្តី សុខ សាន្ត ទ្រង់ ប្រទាន ឲ្យ អ្នក រាល់ គ្នា បាន សេចក្តី សុខ សាន្ត គ្រប់ យ៉ាង ជានិច្ច សូម ឲ្យ ព្រះ‌អម្ចាស់ គង់ ជា មួយ នឹង អ្នក រាល់ គ្នា ទាំង អស់ 17ប៉ុល ខ្ញុំ សរសេរ ពាក្យ ជំរាប សួរ នេះ ដោយ ដៃ ខ្លួន ខ្ញុំ នេះ គឺ ជា ទី សំគាល់ ក្នុង គ្រប់ សំបុត្រ របស់ ខ្ញុំ គឺ បែប យ៉ាង នេះ ហើយ ដែល ខ្ញុំ សរសេរ មក 18សូម ឲ្យ អ្នក រាល់ គ្នា ទាំង អស់ បាន ប្រកប ដោយ ព្រះ‌គុណ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ អាម៉ែន។:៚


Copyright
Learn More

will be added

X\