2 Thessalonians - ២ ថេស្សាឡូនិច 2

1ឥឡូវ នេះ បង ប្អូន អើយ ដោយ ព្រោះ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ទ្រង់ ត្រូវ យាង មក ហើយ យើង រាល់ គ្នា ត្រូវ ប្រជុំ គ្នា នៅ ចំពោះ ទ្រង់ នោះ យើង ខ្ញុំ សូម អង្វរ ដល់ អ្នក រាល់ គ្នា ថា 2កុំ ឲ្យ អ្នក រាល់ គ្នា ឆាប់ មាន គំនិត រវើ‌រវាយ ឬ ថប់ ព្រួយ អ្វី ទោះ បើ ដោយ‌សារ វិញ្ញាណ ណា ឬ ពាក្យ សំដី ណា ឬ សំបុត្រ ណា ដូច ជា មក ពី យើង ខ្ញុំ ក្តី ដែល ថា ថ្ងៃ នៃ ព្រះ‌អម្ចាស់ ជិត ដល់ ហើយ នោះ ឡើយ 3កុំ ឲ្យ អ្នក ណា បញ្ឆោត អ្នក រាល់ គ្នា ជា យ៉ាង ណា ដែរ ដ្បិត ថ្ងៃ នោះ មិន មក ឡើយ ទាល់ តែ មាន សេចក្តី ក្បត់ សាសនា មក ជា មុន ហើយ មនុស្ស ដែល ជា តួ បាប នោះ បាន លេច មក គឺ ជា មនុស្ស ដែល ត្រូវ ហិន‌វិនាស 4ដែល ទាស់ ទទឹង ហើយ លើក ខ្លួន ឡើង ខ្ពស់ លើស ជាង អស់ ទាំង អ្វី ដែល ហៅ ថា ព្រះ ឬ របស់ អ្វី ដែល គេ គោរព ប្រតិ‌បត្តិ ផង ដល់ ម៉្លេះ បាន ជា វា នឹង អង្គុយ នៅ ដូច ជា ព្រះ ក្នុង វិហារ នៃ ព្រះ ទាំង សំដែង ខ្លួន ថា ជា ព្រះ ផង 5តើ ឯង អ្នក រាល់ គ្នា មិន នឹក ចាំ ទេ ឬ អី ថា ក្នុង គ្រា ដែល ខ្ញុំ នៅ ជា មួយ នោះ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ពី សេចក្តី ទាំង នេះ ដែរ 6ហើយ ឥឡូវ នេះ អ្នក រាល់ គ្នា ស្គាល់ សេចក្តី ដែល ឃាត់ វា ប្រយោជន៍ ឲ្យ វា បាន លេច មក តែ ក្នុង ពេល វេលា របស់ វា ប៉ុណ្ណោះ 7ដ្បិត សេចក្តី អាថ៌‌កំបាំង របស់ ការ ទទឹង ច្បាប់ កំពុង តែ បណ្តាល ឡើង ហើយ ប៉ុន្តែ មាន ១ អង្គ ដែល ឃាត់‌ឃាំង វា សព្វ ថ្ងៃ នេះ ទាល់ តែ បាន ដក ទ្រង់ ចេញ ទៅ 8នោះ ទើប អា ទទឹង ច្បាប់ នោះ នឹង លេច មក ដែល ព្រះ‌អម្ចាស់‌យេស៊ូវ នឹង បំផ្លាញ ដោយ ខ្យល់ពី ព្រះ‌ឱស្ឋ ទ្រង់ ហើយ ធ្វើ ឲ្យ វិនាស ដោយ រស្មី ពន្លឺ ពី ដំណើរ ទ្រង់ យាង មក 9អា ទទឹង ច្បាប់ នោះ នឹង មក ទាំង ធ្វើ ការ ដូច ជា អារក្ស សាតាំង ដោយ នូវ គ្រប់ ទាំង ឫទ្ធិ ទី សំគាល់ និង ការ អស្ចារ្យ ដ៏ កំភូត 10ហើយ ដោយ គ្រប់ ទាំង សេចក្តី ឆ‌បោក របស់ សេចក្តី ទុច្ចរិត ក្នុង ពួក អ្នក ដែល ត្រូវ វិនាស ដោយ ព្រោះ គេ មិន ព្រម ស្រឡាញ់ ដល់ សេចក្តី ពិត ដើម្បី ឲ្យ គេ បាន សង្គ្រោះ នោះ ទេ 11ហេតុ នោះ បាន ជា ព្រះ ទ្រង់ នឹង ឲ្យ សេចក្តី ខុស‌ឆ្គង មក បណ្តាល ឲ្យ គេ ជឿ តាម សេចក្តី ភូត‌ភរ វិញ 12ដើម្បី ឲ្យ អស់ មនុស្ស ណា ដែល មិន ជឿ តាម សេចក្តី ពិត គឺ ពេញ ចិត្ត នឹង សេចក្តី ទុច្ចរិត នោះ បាន ជាប់ មាន ទោស វិញ។ 13ឱ បង ប្អូន ដ៏ ជា ស្ងួន‌ភ្ងា នៃ ព្រះ‌អម្ចាស់ អើយ យើង ខ្ញុំ ត្រូវ តែ អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ជានិច្ច ពី ដំណើរ អ្នក រាល់ គ្នា ពី ព្រោះ ព្រះ ទ្រង់ បាន រើស អ្នក រាល់ គ្នា តាំង ពី ដើម ដំបូង មក ដើម្បី ឲ្យ បាន សង្គ្រោះ ដោយ ព្រះ‌វិញ្ញាណ ទ្រង់ ញែក ចេញ ជា បរិសុទ្ធ ហើយ ដោយ មាន ចិត្ត ជឿ តាម សេចក្តី ពិត ផង 14ទ្រង់ បាន ហៅ អ្នក រាល់ គ្នា មក ក្នុង សេចក្តី ទាំង នោះ ដោយ‌សារ ដំណឹង ល្អ នៃ យើង ខ្ញុំ ប្រយោជន៍ ឲ្យ បាន សិរី‌ល្អ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង 15ដូច្នេះ បង ប្អូន អើយ ចូរ ឈរ ឲ្យ មាំ‌មួន ហើយ កាន់ ខ្ជាប់ តាម សេចក្តី បញ្ញត្ត ដែល យើង ខ្ញុំ បាន បង្រៀន ដល់ អ្នក រាល់ គ្នា ចុះ ទោះ បើ ដោយ ពាក្យ សំដី ឬ សំបុត្រ ក្តី 16សូម ឲ្យ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង និង ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ដែល ទ្រង់ បាន ស្រឡាញ់ យើង ព្រម ទាំង ប្រទាន ឲ្យ មាន សេចក្តី កំសាន្ត អស់ កល្ប ជានិច្ច និង សេចក្តី សង្ឃឹម យ៉ាង ល្អ ដោយ ព្រះ‌គុណ ទ្រង់ 17បាន កំសាន្ត ចិត្ត អ្នក រាល់ គ្នា ដែរ ហើយ តាំង ឲ្យ អ្នក រាល់ គ្នា បាន មាំ‌មួន ឡើង ក្នុង គ្រប់ ទាំង ការ និង ពាក្យ សំដី ដ៏ ល្អ ផង។


Copyright
Learn More

will be added

X\