2 Thessalonians - ២ ថេស្សាឡូនិច 1

1សំបុត្រ ប៉ុល ស៊ីលវ៉ាន និង ធីម៉ូថេ យើង ខ្ញុំ ផ្ញើ មក ពួក ជំនុំ នៅ ក្រុង ថែស្សា‌ឡូ‌នីច ដែល នៅ ក្នុង ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង រាល់ គ្នា និង ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ 2សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 3បង ប្អូន អើយ យើង ខ្ញុំ ត្រូវ តែ អរ ព្រះ‌គុណ ដល់ ព្រះ ជានិច្ច ពី ដំណើរ អ្នក រាល់ គ្នា ដូច ជា គួរ គប្បី ដែរ ពី ព្រោះ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា កំពុង តែ ចំរើន កាន់ តែ ច្រើន ឡើង ហើយ អ្នក រាល់ គ្នា មាន សេចក្តី ស្រឡាញ់ ដល់ គ្នា ទៅ វិញ ទៅ មក រឹត តែ ខ្លាំង ឡើង ដែរ 4ដល់ ម៉្លេះ បាន ជា យើង ខ្ញុំ អួត ពី អ្នក រាល់ គ្នា នៅ ក្នុង អស់ ទាំង ពួក ជំនុំ នៃ ព្រះ ពី ដំណើរ សេចក្តី ខ្ជាប់‌ខ្ជួន និង សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា ដែល មាន ក្នុង សេចក្តី បៀត‌បៀន និង សេចក្តី ទុក្ខ លំបាក ទាំង ប៉ុន្មាន ដែល អ្នក រាល់ គ្នា រង ទ្រាំ 5នោះ ជា ភស្តុ‌តាង ពី សេចក្តី ជំនុំ‌ជំរះ ដ៏ សុចរិត របស់ ព្រះ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន រាប់ ជា គួរ នឹង នគរ ព្រះ ដែល អ្នក រាល់ គ្នា កំពុង តែ រង ទុក្ខ ដោយ ព្រោះ នគរ នោះ ឯង 6ដ្បិត នេះ ជា សេចក្តី សុចរិត នៅ ចំពោះ ព្រះ គឺ នឹង សង សេចក្តី ទុក្ខ លំបាក ដល់ ពួក អ្នក ដែល ធ្វើ ទុក្ខ ដល់ អ្នក រាល់ គ្នា 7ហើយ ឲ្យ អ្នក រាល់ គ្នា ដែល ត្រូវ គេ ធ្វើ ទុក្ខ នោះ បាន សំរាក ជា មួយ នឹង យើង ខ្ញុំ វិញ ក្នុង កាល ដែល ព្រះ‌អម្ចាស់‌យេស៊ូវ ទ្រង់ លេច មក ពី ស្ថាន‌សួគ៌ ជា មួយ នឹង ពួក ទេវតា នៃ ព្រះ‌ចេស្តា ទ្រង់ 8នៅ ក្នុង អណ្តាត ភ្លើង ទាំង សង‌សឹក នឹង ពួក អ្នក ដែល មិន ស្គាល់ ព្រះ ហើយ នឹង ពួក អ្នក ដែល មិន ស្តាប់ តាម ដំណឹង ល្អ ពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង 9គេ នឹង រង ទុក្ខ ទោស ជា សេចក្តី ហិន‌វិនាស អស់ កល្ប ជានិច្ច ឃ្លាត ពី ព្រះ‌ភក្ត្រ នៃ ព្រះ‌អម្ចាស់ ហើយ ពី សិរី‌ល្អ នៃ ព្រះ‌ចេស្តា ទ្រង់ 10ក្នុង កាល ដែល ទ្រង់ យាង មក ដើម្បី ឲ្យ បាន ដំកើង ឡើង ក្នុង ពួក បរិសុទ្ធ របស់ ទ្រង់ ហើយ នៅ ថ្ងៃ នោះ ឲ្យ បាន គេ មើល ទ្រង់ ដោយ អស្ចារ្យ ក្នុង ពួក អ្នក ដែល ជឿ ដ្បិត អ្នក រាល់ គ្នា បាន ជឿ ពាក្យ បន្ទាល់ របស់ យើង ខ្ញុំ ហើយ 11ដូច្នេះ យើង ខ្ញុំ អធិស្ឋាន ឲ្យ អ្នក រាល់ គ្នា ជានិច្ច ដើម្បី ឲ្យ ព្រះ នៃ យើង ខ្ញុំ បាន រាប់ អ្នក រាល់ គ្នា ជា គួរ នឹង ការ ដែល ទ្រង់ ហៅ មក ធ្វើ ហើយ ឲ្យ ទ្រង់ បាន បំពេញ គ្រប់ អស់ ទាំង សេចក្តី បំណង ខាង ឯ ការ ល្អ និង ការ ដែល ធ្វើ ដោយ ជំនឿ ដោយ ព្រះ‌ចេស្តា 12ដើម្បី ឲ្យ ព្រះ‌នាម នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង បាន ដំកើង ឡើង ក្នុង អ្នក រាល់ គ្នា ហើយ អ្នក រាល់ គ្នា ក្នុង ទ្រង់ ផង តាម ព្រះ‌គុណ របស់ ព្រះ នៃ យើង និង ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។


Copyright
Learn More

will be added

X\