2 Peter - ២ ពេត្រុស 3

1ឥឡូវ នេះ ពួក ស្ងួន‌ភ្ងា អើយ ខ្ញុំ ធ្វើ សំបុត្រ ទី ២ នេះ ផ្ញើ មក អ្នក រាល់ គ្នា ដែល ក្នុង សំបុត្រ ទាំង ២ ច្បាប់ ខ្ញុំ បាន រំឭក ដាស់‌តឿន សតិ‌ស្មារតី ដ៏ ស្អាតរបស់ អ្នក រាល់ គ្នា ហើយ 2ដើម្បី ឲ្យ បាន នឹក ចាំ ពី អស់ ទាំង សេចក្តី ដែល ពួក ហោរា បរិសុទ្ធ បាន ទាយ កាល ពី ដើម និង ពី សេចក្តី បញ្ញត្ត របស់ ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ‌អង្គ សង្គ្រោះ ដែល បង ប្អូន បាន ឮ ដោយ‌សារ យើង ខ្ញុំ ជា ពួក សាវ័ក 3ដោយ ដឹង សេចក្តី នេះ ជា មុន ថា នៅ ជាន់ ក្រោយ នឹង មាន មនុស្ស ចំអក មក ដែល គេ ដើរ តាម សេចក្តី ប៉ង‌ប្រាថ្នា របស់ គេ ទាំង ចំអក ឡក‌ឡឺយ ថា 4តើ សេចក្តី សន្យា ពី ព្រះ‌អង្គ យាង មក នៅ ឯ ណា ដ្បិត តាំង ពី ពួក ឰយុកោ ដេក លក់ ទៅ នោះ គ្រប់ ទាំង អស់ នៅ តែ ដដែល ដូច ជា ពី កំណើត លោកីយ៍ រៀង មក ដែរ 5ពី ព្រោះ គេ ចង់ បំភ្លេច ថា ពី ចាស់ បុរាណ មាន ផ្ទៃ មេឃ ក៏ មាន ដី ដុះ ចេញ ពី ទឹក ហើយ នៅ ក្នុង ទឹក ផង ដោយ‌សារ ព្រះ‌បន្ទូល នៃ ព្រះ 6រួច មក លោកីយ៍ ត្រូវ ទឹក នោះ ជន់ លិច បំផ្លាញ ទៅ 7តែ ផ្ទៃ មេឃ និង ផែន‌ដី នៅ ជាន់ នេះ បាន បំរុង ទុក ដល់ ថ្ងៃ ជំនុំ‌ជំរះ ដោយ‌សារ ព្រះ‌បន្ទូល នៃ ទ្រង់ សំរាប់ ឲ្យ ភ្លើង ឆេះ វិញ ហើយ បំផ្លាញ មនុស្ស ទមិល ល្មើស ចេញ 8តែ ពួក ស្ងួន‌ភ្ងា អើយ កុំ ឲ្យ ភ្លេច សេចក្តី ១ នេះ ឡើយ គឺ ថា នៅ ចំពោះ ព្រះ‌អម្ចាស់ ១ ថ្ងៃ ទុក ដូច ជា ១ ពាន់ ឆ្នាំ ហើយ ១ ពាន់ ឆ្នាំ ក៏ ទុក ដូច ជា ១ ថ្ងៃ ដែរ 9ព្រះ‌អម្ចាស់ មិន ផ្អាក សេចក្តី សន្យា របស់ ទ្រង់ ដូច ជា មាន អ្នក ខ្លះ គិត ស្មាន នោះ ទេ គឺ ទ្រង់ មាន ព្រះ‌ហឫ‌ទ័យ អត់‌ធ្មត់ នឹង យើង រាល់ គ្នា វិញ ដោយ មិន ចង់ ឲ្យ អ្នក ណា មួយ វិនាស ឡើយ គឺ ចង់ ឲ្យ មនុស្ស ទាំង អស់ បាន ប្រែ ចិត្ត វិញ 10រីឯ ថ្ងៃ នៃ ព្រះ‌អម្ចាស់ នោះ នឹង មក ដូច ជា ចោរ ប្លន់ នៅ ថ្ងៃ នោះ ផ្ទៃ មេឃ នឹង បាត់ ទៅ ដោយ សូរ គ្រាំ‌គ្រេង ឯ ធាតុ សព្វ សារពើ នឹង រលាយ ទៅ ដោយ កំដៅ ដ៏ ក្រៃ‌លែង ហើយ ផែន‌ដី និង ការ សព្វ សារពើ នឹង ត្រូវ ឆេះ អស់ រលីង ទៅ។ 11ចុះ ដែល របស់ ទាំង នោះ នឹង ត្រូវ រលាយ ទៅ នោះ តើ គួរ ឲ្យ អ្នក រាល់ គ្នា ប្រព្រឹត្ត បែប យ៉ាង ណា វិញ ក្នុង កិរិយា បរិសុទ្ធ និង សេចក្តី គោរព ប្រតិ‌បត្តិ 12ទាំង ទន្ទឹង ចាំ ហើយ ខំ ជួយ ឲ្យ ថ្ងៃ នៃ ព្រះ បាន ឆាប់ មក ដល់ ផង ដែល នៅ ថ្ងៃ នោះ ផ្ទៃ មេឃ នឹង ឆេះ រលាយ អស់ ហើយ ធាតុ សព្វ សារពើ នឹង រលាយ ទៅ ដោយ កំដៅ ដ៏ ក្រៃ‌លែង ដូច្នេះ 13តែ តាម សេចក្តី សន្យា របស់ ទ្រង់ នោះ យើង រាល់ គ្នា ទន្ទឹង ចាំ ផ្ទៃ មេឃ ថ្មី និង ផែន‌ដី ថ្មី ដែល មាន សុទ្ធ តែ សេចក្តី សុចរិត វិញ 14ដូច្នេះ ឱ ពួក ស្ងួន‌ភ្ងា អើយ ដែល ទន្ទឹង ចាំ សេចក្តី ទាំង នោះ ចូរ មាន ចិត្ត ឧស្សាហ៍ ឲ្យ ទ្រង់ បាន ឃើញ អ្នក រាល់ គ្នា ជា ឥត សៅ‌ហ្មង ហើយ ឥត កន្លែង បន្ទោស បាន ទាំង មាន សេចក្តី មេត្រី ផង 15ហើយ ត្រូវ រាប់ សេចក្តី អត់‌ធ្មត់ របស់ ព្រះ‌អម្ចាស់ នៃ យើង ទុក ជា សេចក្តី សង្គ្រោះ ដូច ជា ប៉ុល ជា បង ប្អូន ស្ងួន‌ភ្ងា របស់ យើង ខ្ញុំ បាន សរសេរ មក អ្នក រាល់ គ្នា តាម ប្រាជ្ញា ដែល ព្រះ បាន ប្រទាន មក លោក ដែរ 16ដូច ជា ក្នុង គ្រប់ ទាំង សំបុត្រ របស់ លោក ដែល សុទ្ធ តែ សំដែង ពី សេចក្តី ទាំង នេះ នោះ មាន សេចក្តី ខ្លះ ដែល ពិបាក យល់ ហើយ ពួក អ្នក ខ្លៅ ល្ងង់ និង ពួក មិន ខ្ជាប់‌ខ្ជួន គេ បង្វែរ ន័យ សេចក្តី ទាំង នោះ ដូច ជា គេ បង្វែរ បទ គម្ពីរ ឯ ទៀត ដែរ ឲ្យ ខ្លួន គេ ត្រូវ វិនាស។ 17ដូច្នេះ ពួក ស្ងួន‌ភ្ងា អើយ ចូរ ប្រយ័ត្ន ដោយ ព្រោះ អ្នក រាល់ គ្នា ដឹង សេចក្តី នោះ ជា មុន ហើយ ក្រែង លោ ធ្លាក់ ពី សេចក្តី ខ្ជាប់‌ខ្ជួន របស់ អ្នក រាល់ គ្នា ចេញ ដោយ បណ្តោយ តាម សេចក្តី វង្វេង របស់ ពួក ទទឹង ច្បាប់ នោះ 18ចូរ ឲ្យ អ្នក រាល់ គ្នា ចំរើន ឡើង ក្នុង ព្រះ‌គុណ ហើយ ក្នុង ការ ស្គាល់ ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង រាល់ គ្នា សូម ឲ្យ ទ្រង់ បាន សិរី‌ល្អ នៅ ជាន់ ឥឡូវ នេះ ដរាប ដល់ អស់ កល្ប ជានិច្ច។ អាម៉ែន។:៚


Copyright
Learn More

will be added

X\