2 John - ២ យ៉ូហាន 1

1សំបុត្រ អ្នក ចាស់‌ទុំ ផ្ញើ មក លោក ស្រីរើស តាំង និង កូន ចៅ របស់ លោក ស្រី ដែល ខ្ញុំ ស្រឡាញ់ ពិត ប្រាកដ មិន មែន តែ ខ្ញុំ ១ គឺ ព្រម ទាំង អស់ អ្នក ដែល ស្គាល់ សេចក្តី ពិត ផង ដែរ 2ដោយ ព្រោះ សេចក្តី ពិត ដែល នៅ ក្នុង យើង រាល់ គ្នា ហើយ ក៏ នៅ ជា មួយ នឹង យើង ជា ដរាប 3សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី មេត្តា‌ករុណា ហើយ នឹង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា គឺ ដោយ សេចក្តី ពិត និង សេចក្តី ស្រឡាញ់។ 4ខ្ញុំ មាន សេចក្តី អំណរ ជា ខ្លាំង ណាស់ ដោយ បាន ឃើញ កូន ចៅ ខ្លះ របស់ លោក ស្រី ដែល ប្រព្រឹត្ត តាម សេចក្តី ពិត ដូច ជា ព្រះ‌វរ‌បិតា បាន បង្គាប់ មក យើង រាល់ គ្នា 5ឥឡូវ នេះ លោក ស្រី អើយ ដែល ខ្ញុំ សរសេរ ផ្ញើ មក នេះ មិន មែន ដូច ជា បង្គាប់ ដល់ លោក ស្រី ទេ គឺ ខ្ញុំ សូម អង្វរ វិញ ថា ឲ្យ យើង រាល់ គ្នា មាន សេចក្តី ស្រឡាញ់ ដល់ គ្នា ទៅ វិញ ទៅ មក ចុះ ដូច ជា តាំង ពី ដើម រៀង មក 6នេះ ហើយ ជា សេចក្តី ស្រឡាញ់ គឺ ឲ្យ យើង រាល់ គ្នា ប្រព្រឹត្ត តាម បញ្ញត្ត ទ្រង់ ឯ សេចក្តី បញ្ញត្ត នោះ គឺ ដូច ជា បាន ឮ តាំង តែ ពី ដើម រៀង មក ដើម្បី ឲ្យ បាន ប្រព្រឹត្ត តាម 7ពី ព្រោះ មាន អ្នក ប្រវ័ញ្ច បញ្ឆោត ជា ច្រើន បាន មក ក្នុង លោកីយ៍ ហើយ ជា ពួក អ្នក ដែល មិន ព្រម ទទួល ថា ព្រះ‌យេស៊ូវ គ្រីស្ទ បាន មក ក្នុង សាច់ ឈាម ទេ នោះ ហើយ ជា អ្នក ប្រវ័ញ្ច បញ្ឆោត ហើយ ជា អ្នក ទទឹង នឹង ព្រះ‌គ្រីស្ទ ផង 8ត្រូវ ឲ្យ អ្នក រាល់ គ្នា ប្រយ័ត្ន ក្រែង បាត់ ផល ការ ដែល បាន ធ្វើហើយ នោះ គឺ ឲ្យ បាន ទទួល រង្វាន់ ដ៏ ពេញ‌លេញ វិញ 9អ្នក ណា ដែល ប្រព្រឹត្ត រំលង ហើយ មិន កាន់ ខ្ជាប់ ក្នុង សេចក្តី បង្រៀន របស់ ព្រះ‌គ្រីស្ទ អ្នក នោះ ជា អ្នក គ្មាន ព្រះ ទេ តែ អ្នក ណា ដែល កាន់ ខ្ជាប់ ក្នុង សេចក្តី បង្រៀន របស់ ព្រះ‌គ្រីស្ទ វិញ អ្នក នោះ មាន ទាំង ព្រះ‌វរ‌បិតា និង ព្រះ‌រាជ‌បុត្រា ផង 10បើ អ្នក ណា មក ឯ អ្នក រាល់ គ្នា តែ មិន បង្រៀន ចំពោះ សេចក្តី នេះ នោះ កុំ ឲ្យ ទទួល អ្នក នោះ នៅ ក្នុង ផ្ទះ ឡើយ កុំ ឲ្យ ទាំង ជំរាប សួរ ដល់ អ្នក នោះ ផង 11ដ្បិត បើ អ្នក ណា ជំរាប សួរ នោះ ក៏ តែង មាន សេចក្តី ប្រកប គ្នា ក្នុង ការ អាក្រក់ របស់ អ្នក នោះ ដែរ។ 12ខ្ញុំ មាន សេចក្តី ជា ច្រើន នឹង សរសេរ ផ្ញើ មក អ្នក រាល់ គ្នា តែ មិន ចង់ សរសេរ នៅ ក្រដាស ដោយ ទឹក ខ្មៅ នោះ ទេ ដ្បិត ខ្ញុំ សង្ឃឹម ថា នឹង មក សួរ អ្នក រាល់ គ្នា ហើយ នឹង និយាយ ផ្ទាល់ មាត់ វិញ ដើម្បី ឲ្យ សេចក្តី អំណរ របស់ យើង រាល់ គ្នា ចំរើន បាន ពោរ‌ពេញ ឡើង 13ឯ កូន ចៅ របស់ ប្អូន ស្រី រើស តាំង របស់ លោក ស្រី ក៏ សូម ជំរាប សួរ មក លោក ស្រី ដែរ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\