2 Corinthians - ២ កូរិនថូស 9

1ឯ ត្រង់ ការ ជំនួយ ជួយ ដល់ ពួក បរិសុទ្ធ នោះ មិន ចាំ បាច់ ឲ្យ ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ទេ 2ដ្បិត ខ្ញុំ ស្គាល់ សេចក្តី ប្រុង ប្រៀប របស់ អ្នក រាល់ គ្នា ហើយ ក៏ បាន អួត ដល់ ពួក ស្រុក ម៉ាសេដូន ពី អ្នក រាល់ គ្នា ខាង ឯ ដំណើរ នោះ ដែរ ថា ពួក ស្រុក អាខៃ បាន ប្រុង ប្រៀប ជា ស្រេច តាំង តែ ពី ឆ្នាំ មុន មក ហើយ សេចក្តី ឧស្សាហ៍ របស់ អ្នក រាល់ គ្នា បាន បណ្តាល ចិត្ត មនុស្ស ជា ច្រើន 3ខ្ញុំ ក៏ បាន ចាត់ ពួក បង ប្អូន នោះ មក ក្រែង សេចក្តី អំនួត ដែល យើង ខ្ញុំ អួត ពី អ្នក រាល់ គ្នា ក្នុង ដំណើរ នោះ បាន ទៅ ជា ឥត ប្រយោជន៍ វិញ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន រៀប‌ចំ ជា ស្រេច ដូច ជា ខ្ញុំ បាន និយាយ មក ហើយ 4ក្រែង មាន ពួក ស្រុក ម៉ាសេដូន មក ជា មួយ នឹង ខ្ញុំ វេលា ណា មិន ឃើញ អ្នក រាល់ គ្នា បាន រៀប‌ចំ ទេ នោះ មិន ចាំ ថា តែ អ្នក រាល់ គ្នា នឹង ខ្មាស ប៉ុណ្ណោះ គឺ យើង ខ្ញុំ ក៏ នឹង ខ្មាស ពី សេចក្តី អំនួត ដែល យើង ខ្ញុំ អួត ដោយ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ថែម ទៀត ផង 5ដូច្នេះ ខ្ញុំ បាន រាប់ ថា គួរ នឹង ទូន្មាន ពួក បង ប្អូន នោះ ឲ្យ មក ឯ អ្នក រាល់ គ្នា ជា មុន ដើម្បី នឹង បំពេញ គុណ អ្នក រាល់ គ្នា នោះ ឲ្យ បាន ហើយ ជា មុន ដូច ជា បាន ប្រាប់ តាំង ពី មុន មក ដែរ ប្រយោជន៍ ឲ្យ បាន រាប់ ជា គុណ នៃ អ្នក រាល់ គ្នា ពិត មិន មែន ដូច ជា យើង ខ្ញុំ បោក យក ទេ។ 6ខ្ញុំ ចង់ និយាយ ដូច្នេះ គឺ ថា អ្នក ណា ដែល ព្រោះ ដោយ កំណាញ់ នោះ នឹង ច្រូត បាន តិច ហើយ អ្នក ណា ដែល ព្រោះ ដោយ សទ្ធា នោះ នឹង ច្រូត បាន ច្រើន វិញ 7ចូរ ឲ្យ គ្រប់ គ្នា ធ្វើ តាម ដែល សំរេច ក្នុង ចិត្ត ចុះ មិន មែន ដោយ ស្តាយ ឬ ដោយ បង្ខំ ឡើយ ដ្បិត ព្រះ ទ្រង់ ស្រឡាញ់ ដល់ អ្នក ណា ដែល ថ្វាយ ដោយ អំណរ 8ហើយ ព្រះ ទ្រង់ អាច នឹង ធ្វើ ឲ្យ គ្រប់ ទាំង ព្រះ‌គុណ បាន ចំរើន ដល់ អ្នក រាល់ គ្នា ប្រយោជន៍ ឲ្យ មាន ទាំង អស់ គ្រប់ គ្រាន់ ជានិច្ច ដើម្បី ឲ្យ បាន ចំរើន ឡើង ខាង ឯ ការ ល្អ គ្រប់ ជំពូក 9ដូច សេចក្តី ដែល ចែង ទុក មក ថា «ទ្រង់ បាន ចែក សុស‌សាយ ទ្រង់ បាន ប្រទាន ទៅ ពួក ទ័ល‌ក្រ សេចក្តី សុចរិត ទ្រង់ នៅ ជាប់ អស់ កល្ប ជានិច្ច» 10រីឯ ព្រះ ដែល ទ្រង់ ផ្គត់‌ផ្គង់ ពូជ សំរាប់ អ្នក ដែល ព្រោះ និង អាហារ សំរាប់ បរិភោគ ផង នោះ ទ្រង់ នឹង ផ្គត់‌ផ្គង់ ហើយ ចំរើន ពូជ ដែល អ្នក រាល់ គ្នា ព្រោះ នោះ ដែរ ព្រម ទាំង ចំរើន ផល ពី ការ សុចរិត របស់ អ្នក រាល់ គ្នា ផង 11ដូច្នេះ អ្នក រាល់ គ្នា នឹង បាន ចំរើន កាន់ តែ ច្រើន ឡើង គ្រប់ ជំពូក សំរាប់ ជា ការ សទ្ធា គ្រប់ យ៉ាង ដែល នឹង បង្កើត សេចក្តី អរ ព្រះ‌គុណ ដល់ ព្រះ ដោយ‌សារ យើង រាល់ គ្នា 12ពី ព្រោះ ការ ជំនួយ ជួយ ពួក បរិសុទ្ធ នេះ មិន មែន គ្រាន់ តែ បំពេញ សេចក្តី ដែល គេ ត្រូវ ការ ប៉ុណ្ណោះ គឺ បាន ចំរើន ឡើង ជា ហូរ‌ហៀរ ដល់ ព្រះ ដែរ ដោយ‌សារ ពាក្យ គេ អរ ព្រះ‌គុណ ជា ច្រើន 13ហើយ ដោយ គេ ឃើញ ភស្តុ‌តាង ពី ការ ជំនួយ នេះ នោះ គេ សរសើរ‌ដំកើង ដល់ ព្រះ ដោយ ព្រោះ អ្នក រាល់ គ្នា សំដែង ច្បាស់ ថា ខ្លួន ជា អ្នក ចុះ ចូល តាម ដំណឹង ល្អ នៃ ព្រះ‌គ្រីស្ទ ពិត ហើយ ដោយ ព្រោះ ការ សទ្ធា ដែល អ្នក រាល់ គ្នា ផ្ញើ ទៅ គេ នឹង មនុស្ស ទាំង អស់ ផង 14គេ ក៏ អធិស្ឋាន ឲ្យ អ្នក រាល់ គ្នា ដោយ ស្រឡាញ់ ជា ខ្លាំង ដោយ ព្រោះ ព្រះ‌គុណ នៃ ព្រះ ដ៏ លើស លប់ ដែល សណ្ឋិត លើ អ្នក រាល់ គ្នា 15អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ដោយ ព្រោះ អំណោយ ទាន ទ្រង់ ដ៏ រក ថ្លែង ពុំ បាន។


Copyright
Learn More

will be added

X\