2 Corinthians - ២ កូរិនថូស 8

1បង ប្អូន អើយ យើង ខ្ញុំ ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី ព្រះ‌គុណ នៃ ព្រះ ដែល បាន ផ្តល់ មក ពួក ជំនុំ ទាំង ប៉ុន្មាន នៅ ស្រុក ម៉ាសេដូន ថា 2កាល មាន សេចក្តី ទុក្ខ លំបាក កំពុង តែ ល្បង គេ ជា ខ្លាំង នោះ សេចក្តី អំណរ ជា បរិបូរ និង សេចក្តី កំសត់ ទុគ៌ត របស់ គេ បាន បណ្តាល ឲ្យ គេ មាន ចិត្ត សទ្ធា ដ៏ លើស លប់ វិញ 3ដ្បិត ខ្ញុំ ធ្វើ បន្ទាល់ ថា គេ ស្ម័គ្រ ចិត្ត តាម កំឡាំង គេ ហើយ ហួស កំឡាំង គេ ផង 4ក៏ សូម យើង ខ្ញុំ ដោយ ពាក្យ ទទូច អង្វរ ឲ្យ យើង ខ្ញុំ ទទួល យក ទានរបស់ គេ នេះ ដែល ជា សេចក្តី ប្រកប ក្នុង ការ‌ងារ សំរាប់ ពួក បរិសុទ្ធ 5មិន មែន ដូច ជា យើង ខ្ញុំ បាន សង្ឃឹម តែ ប៉ុណ្ណោះ ទេ គឺ គេ បាន ប្រគល់ ខ្លួន គេ ទៅ ព្រះ‌អម្ចាស់ ជា មុន ដំបូង ហើយ ដល់ យើង ខ្ញុំ ថែម ទៀត តាម បំណង ព្រះ‌ហឫ‌ទ័យ ព្រះ 6បាន ជា យើង ខ្ញុំ ទូន្មាន ទីតុស តាម ការ ដែល គាត់ បាន ចាប់ ផ្តើម ធ្វើ ហើយ ឲ្យ គុណ នេះ បាន ពេញ ខ្នាត នៅ ក្នុង ពួក អ្នក រាល់ គ្នា ដែរ 7ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ធ្វើ គុណ នេះ រឹត តែ ច្រើន ឡើង ដូច ជា បាន ចំរើន ក្នុង គ្រប់ សេចក្តី ឯ ទៀត គឺ ក្នុង សេចក្តី ជំនឿ ពាក្យ សំដី ចំណេះ សេចក្តី ឧស្សាហ៍ គ្រប់ ជំពូក ហើយ ក្នុង សេចក្តី ស្រឡាញ់ របស់ អ្នក រាល់ គ្នា ដល់ យើង ខ្ញុំ ដែរ 8ខ្ញុំ និយាយ ដូច្នេះ មិន មែន ជា ពាក្យ បង្គាប់ ទេ គឺ ចង់ តែ យក សេចក្តី ឧស្សាហ៍ របស់ គេ មក ល្បង ល មើល ចំពោះ សេចក្តី ស្រឡាញ់ របស់ អ្នក រាល់ គ្នា តើ ពិត ត្រង់ ឬ ទេ ប៉ុណ្ណោះ 9ដ្បិត អ្នក រាល់ គ្នា បាន ស្គាល់ ព្រះ‌គុណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ហើយ ថា ទោះ បើ ទ្រង់ ជា សេដ្ឋី ក៏ ដោយ គង់ តែ ទ្រង់ បាន ត្រឡប់ ជា ក្រ ដោយ ព្រោះ អ្នក រាល់ គ្នា ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន មាន ឡើង ដោយ‌សារ សេចក្តី កម្រ របស់ ទ្រង់ 10ខ្ញុំ សំដែង គំនិត ខ្ញុំ ក្នុង ការ នេះ ដែរ ដ្បិត នោះ មាន ប្រយោជន៍ ដល់ អ្នក រាល់ គ្នា ដែល អ្នក រាល់ គ្នា មិន គ្រាន់ តែ ចាប់ ផ្តើម ធ្វើ តែ ប៉ុណ្ណោះ គឺ មាន ទាំង ចិត្ត ប្រាថ្នា ចង់ ធ្វើ តាំង តែ ពី ឆ្នាំ មុន មក ហើយ ផង 11ឥឡូវ នេះ ចូរ បំពេញ ការ នោះ ចុះ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន បំពេញ តាម ដែល មាន ដូច ជា បំណង ដែល អ្នក រាល់ គ្នា ប្រុង ប្រៀប នឹង ធ្វើ មក ហើយ នោះ ដែរ 12ដ្បិត បើ សិន ជា ប្រុង ប្រៀប នឹង ធ្វើ ហើយ នោះ ព្រះ ទ្រង់ ទទួល អ្នក តាម ដែល មាន មិន មែន តាម ដែល គ្មាន នោះ ទេ 13ការ នោះ មិន មែន ដើម្បី ឲ្យ អ្នក ឯ ទៀត បាន ទំនេរ ហើយ ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី លំបាក នោះ ទេ គឺ ឲ្យ បាន ស្មើ គ្នា វិញ ឲ្យ សេចក្តី បរិបូរ របស់ អ្នក រាល់ គ្នា ក្នុង ជាន់ នេះ បាន បំពេញ ការ ដែល គេ ខ្វះ ខាត 14ដើម្បី កាល ណា គេ មាន បរិបូរ នោះ នឹង បាន បំពេញ ការ ដែល អ្នក រាល់ គ្នា ខ្វះ ខាត វិញ ប្រយោជន៍ ឲ្យ បាន ស្មើ គ្នា ឡើង 15ដូច ជា សេចក្តី ដែល ចែង ទុក មក ថា «អ្នក ណា ដែល រើស បាន ច្រើន នោះ គ្មាន សល់ ឡើយ ឯ អ្នក ដែល រើស បាន តិច នោះ មិន បាន ខ្វះ ទេ»។ 16អរ ព្រះ‌គុណ ដល់ ព្រះ ដែល ទ្រង់ បាន បណ្តាល ចិត្ត ទីតុស ឲ្យ មាន សេចក្តី ឧស្សាហ៍ នោះ ដល់ អ្នក រាល់ គ្នា ដែរ 17គាត់ បាន ទទួល សេចក្តី ទូន្មាន នោះ តែ ដោយ ព្រោះ គាត់ មាន សេចក្តី ឧស្សាហ៍ លើស ទៅ ទៀត បាន ជា គាត់ មក ឯ អ្នក រាល់ គ្នា តាម បំណង ចិត្ត គាត់ វិញ 18ហើយ យើង ខ្ញុំ បាន ចាត់ បង ប្អូន ម្នាក់ ឲ្យ មក ជា មួយ ដែរ អ្នក នោះ ក៏ មាន ល្បី ឈ្មោះ ក្នុង ដំណឹង ល្អ នៅ គ្រប់ ទាំង ពួក ជំនុំ 19មិន តែ ប៉ុណ្ណោះ ពួក ជំនុំ ទាំង ប៉ុន្មាន ក៏ រើស អ្នក នោះ ឲ្យ បាន ដើរ ដំណើរ ជា មួយ នឹង យើង ខ្ញុំ ក្នុង ការ ធ្វើ ទាន នេះ ដែរ ជា ការ ដែល យើង ខ្ញុំ ទទួល រ៉ាប់រង សំរាប់ ជា សិរី‌ល្អ ដល់ ព្រះ‌អម្ចាស់ ហើយ ដើម្បី នឹង សំដែង សេចក្តី ប្រុង ប្រៀប របស់ អ្នក រាល់ គ្នា 20ព្រម ទាំង ខំ ចៀស វាង មិន ឲ្យ គេ បន្ទោស យើង ខ្ញុំ ពី ដំណើរ ទាន ដ៏ បរិបូរ នេះ ដែល យើង ខ្ញុំ ទទួល រ៉ាប់រង ឡើយ 21ដ្បិត យើង ខ្ញុំ ខំ ធ្វើ ការ ល្អ មិន មែន នៅ ចំពោះ ព្រះ‌អម្ចាស់ តែ ប៉ុណ្ណោះ គឺ នៅ ចំពោះ មនុស្ស លោក ដែរ 22យើង ខ្ញុំ ក៏ ចាត់ បង ប្អូន ម្នាក់ ឲ្យ ទៅ ជា មួយ នឹង គេ ជា អ្នក ដែល យើង ខ្ញុំ បាន ល មើល ជា ញឹក‌ញយ ហើយ ក៏ ឃើញ ថា មាន សេចក្តី ឧស្សាហ៍ ក្នុង ការ ជា ច្រើន ហើយ ឥឡូវ នេះ គាត់ មាន ចិត្ត ឧស្សាហ៍ លើស ទៅ ទៀត ដោយ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ជា ខ្លាំង 23រីឯ ទីតុស គាត់ ជា គូ‌កន ធ្វើ ការ ជា មួយ នឹង ខ្ញុំ នៅ ចំពោះ អ្នក រាល់ គ្នា ឯ ពួក បង ប្អូន យើង ខ្ញុំ ឯ ទៀត នោះ គេ ជា ពួក អ្នក ដែល ពួក ជំនុំ ទាំង ប៉ុន្មាន ចាត់ ឲ្យ ធ្វើ ការ ហើយ ជា សិរី‌ល្អ នៃ ព្រះ‌គ្រីស្ទ 24ដូច្នេះ ចូរ សំដែង ភស្តុ‌តាង ពី សេចក្តី ស្រឡាញ់ របស់ អ្នក រាល់ គ្នា ហើយ ពី សេចក្តី ដែល យើង ខ្ញុំ បាន អួត ពី អ្នក រាល់ គ្នា ចុះ ឲ្យ អ្នក ទាំង នោះ បាន ឃើញ ព្រម ទាំង នៅ មុខ ពួក ជំនុំ ទាំង អស់ ផង។


Copyright
Learn More

will be added

X\