2 Corinthians - ២ កូរិនថូស 7

1ដូច្នេះ ពួក ស្ងួន‌ភ្ងា អើយ ដែល មាន សេចក្តី សន្យា ទាំង នេះ នោះ ត្រូវ ឲ្យ យើង រាល់ គ្នា សំអាត ខ្លួន យើង ពី គ្រប់ ទាំង សេចក្តី ដែល ប្រឡាក់ ខាង សាច់ ឈាម ចេញ ហើយ ខាង ព្រលឹង វិញ្ញាណ ផង ព្រម ទាំង បង្ហើយ សេចក្តី បរិសុទ្ធ ដោយ នូវ សេចក្តី កោត‌ខ្លាច ដល់ ព្រះ។ 2ចូរ ទទួល យើង ខ្ញុំ យើង ខ្ញុំ មិន បាន ធ្វើ ខុស នឹង អ្នក ណា ក៏ មិន បាន បង្ខូច អ្នក ណា ឬ បំបាត់ អ្នក ណា សោះ ឡើយ 3ខ្ញុំ និយាយ ដូច្នេះ មិន មែន ចង់ ប្រកាន់ ទោស ដល់ អ្នក ណា ទេ ដ្បិត ខ្ញុំ បាន និយាយ អំពី មុន រួច ហើយ ថា អ្នក រាល់ គ្នា នៅ ក្នុង ចិត្ត យើង ខ្ញុំ ឲ្យ បាន ស្លាប់ ឬ រស់ ជា មួយ គ្នា 4ខ្ញុំ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ជា ខ្លាំង ខ្ញុំ អួត ពី អ្នក រាល់ គ្នា ជា ខ្លាំង ខ្ញុំ អួត ពី អ្នក រាល់ គ្នា ជា ខ្លាំង ដែរ ខ្ញុំ មាន ចិត្ត ពេញ ដោយ សេចក្តី ក្សេម‌ក្សាន្ត ខ្ញុំ មាន សេចក្តី អំណរ លើស លប់ ពី គ្រប់ ទាំង សេចក្តី វេទនា របស់ យើង ខ្ញុំ 5ដ្បិត កាល យើង ខ្ញុំ បាន ចូល ទៅ ក្នុង ស្រុក ម៉ាសេដូន នោះ យើង ខ្ញុំ ឥត មាន សេចក្តី ស្រាក‌ស្រាន្ត ខាង សាច់ ឈាម សោះ មាន សុទ្ធ តែ សេចក្តី លំបាក វិញ គឺ នៅ ខាង ក្រៅ មាន សេចក្តី តតាំង ហើយ ខាង ក្នុង មាន សេចក្តី ភ័យ ខ្លាច 6តែ ព្រះ‌អង្គ ដែល កំសាន្ត ចិត្ត ពួក អ្នក ដែល ត្រូវ បន្ទាប ទ្រង់ ក៏ បាន កំសាន្ត ចិត្ត យើង ខ្ញុំ ដោយ អ្នក ទីតុស មក ដល់ 7មិន មែន ដោយ គាត់ មក ដល់ តែ ប៉ុណ្ណោះ គឺ ដោយ ព្រោះ សេចក្តី ក្សេម‌ក្សាន្ត ដែល បាន កំសាន្ត ចិត្ត គាត់ ពី ដំណើរ អ្នក រាល់ គ្នា ដែរ គាត់ បាន ប្រាប់ ពី សេចក្តី សង្វាត សេចក្តី ទុក្ខ ព្រួយ និង សេចក្តី ឧស្សាហ៍ របស់ អ្នក រាល់ គ្នា ដល់ ខ្ញុំ បាន ជា ខ្ញុំ មាន ចិត្ត អរ រឹត តែ ខ្លាំង ឡើង 8ដ្បិត បើ សិន ជា ខ្ញុំ បាន ធ្វើ ឲ្យ អ្នក រាល់ គ្នា ព្រួយ ចិត្ត ដោយ សំបុត្រ នោះ ខ្ញុំ ក៏ មិន ស្តាយ ដែរ ទោះ បើ បាន ស្តាយ ពី មុន ក៏ មែន ព្រោះ ខ្ញុំ ឃើញ ថា សំបុត្រ នោះ បាន ធ្វើ ឲ្យ អ្នក រាល់ គ្នា ព្រួយ សូម្បី តែ ១ ភ្លែត ក៏ មែន 9គង់ តែ ខ្ញុំ អរ ក្នុង ពេល ឥឡូវ នេះ វិញ មិន មែន ដោយ ព្រោះ អ្នក រាល់ គ្នា កើត ទុក្ខ ព្រួយ ទេ គឺ ដោយ ព្រោះ អ្នក រាល់ គ្នា ព្រួយ រហូត ដល់ បាន ប្រែ ចិត្ត វិញ ទេ តើ ដ្បិត អ្នក រាល់ គ្នា បាន កើត ទុក្ខ ព្រួយ បែប ដែល គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ព្រះ ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា ខូច ខាត អ្វី ដោយ ព្រោះ យើង ខ្ញុំ ឡើយ 10ព្រោះ សេចក្តី ព្រួយ ដែល គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ព្រះ នោះ រមែង នាំ ឲ្យ ប្រែ ចិត្ត ឡើង ប្រយោជន៍ ឲ្យ បាន សង្គ្រោះ ជា សេចក្តី ដែល មិន ត្រូវ ស្តាយ ឡើយ តែ សេចក្តី ព្រួយ របស់ លោកីយ៍ នោះ បង្កើត សេចក្តី ស្លាប់ វិញ 11ដ្បិត មើល សេចក្តី នេះ ឯង គឺ ដែល អ្នក រាល់ គ្នា មាន សេចក្តី ព្រួយ ដ៏ គាប់ ដល់ ព្រះ‌ហឫ‌ទ័យ នៃ ព្រះ នោះ បាន បង្កើត ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី សង្វាត សេចក្តី ដោះ សា សេចក្តី គ្នាន់‌ក្នាញ់ សេចក្តី ភ័យ ខ្លាច សេចក្តី នឹក រឭក សេចក្តី ឧស្សាហ៍ និង សេចក្តី សង‌សឹក ជា ខ្លាំង ទាំង ម៉្លេះ អ្នក រាល់ គ្នា បាន សំដែង យ៉ាង ច្បាស់ ថា ខ្លួន បរិសុទ្ធ ក្នុង ដំណើរ នេះ គ្រប់ ជំពូក។ 12ដូច្នេះ ដែល ខ្ញុំ បាន ធ្វើ សំបុត្រ នេះ ផ្ញើ មក អ្នក រាល់ គ្នា នោះ មិន មែន ដោយ ព្រោះ តែ អ្នក ដែល ធ្វើ ខុស ឬ ដោយ ព្រោះ អ្នក ដែល ត្រូវ គេ ធ្វើ ខុស នោះ ទេ គឺ ដើម្បី នឹង សំដែង ឲ្យ ឃើញ សេចក្តី សង្វាត របស់ អ្នក រាល់ គ្នា ដល់ យើង ខ្ញុំ នៅ ចំពោះ ព្រះ ទេ តើ 13ហេតុ នោះ បាន ជា យើង ខ្ញុំ បាន សេចក្តី ក្សាន្ត ចិត្ត ដោយ‌សារ សេចក្តី កំសាន្ត របស់ អ្នក រាល់ គ្នា ក៏ មាន សេចក្តី អំណរ លើស ទៅ ទៀត ដោយ ឃើញ សេចក្តី អំណរ របស់ ទីតុស ដ្បិត អ្នក រាល់ គ្នា បាន លំហើយ ចិត្ត គាត់ 14ពី ព្រោះ បើ សិន ជា ខ្ញុំ បាន អួត នឹង គាត់ ពី ដំណើរ អ្នក រាល់ គ្នា យ៉ាង ណា ខ្លះ នោះ ខ្ញុំ មិន ខ្មាស ទេ ព្រោះ សេចក្តី ដែល យើង ខ្ញុំ បាន អួត នឹង ទីតុស ពី អ្នក រាល់ គ្នា នោះ ឃើញ ថា ពិត មែន ដូច ជា សេចក្តី ទាំង ប៉ុន្មាន ដែល យើង ខ្ញុំ បាន ប្រាប់ ដល់ អ្នក រាល់ គ្នា ក៏ ពិត ដែរ 15ហើយ គាត់ មាន ចិត្ត ស្រឡាញ់ ដល់ អ្នក រាល់ គ្នា លើស ទៅ ទៀត ដោយ នឹក ឃើញ ពី អ្នក រាល់ គ្នា ចុះ ចូល តាម ហើយ ដែល ទទួល គាត់ ដោយ ភ័យ ខ្លាច ហើយ ញាប់‌ញ័រ 16ខ្ញុំ ត្រេក‌អរ ណាស់ ពី ព្រោះ ខ្ញុំ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ក្នុង គ្រប់ ការ ទាំង អស់។


Copyright
Learn More

will be added

X\