2 Corinthians - ២ កូរិនថូស 6

1ហើយ ដែល យើង ខ្ញុំ ធ្វើ ការ ជា មួយ នឹង ព្រះ បាន ជា យើង ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ថា កុំ ឲ្យ ទទួល ព្រះ‌គុណ របស់ ព្រះ ដោយ បែប ឥត ប្រយោជន៍ ឡើយ 2ដ្បិត ទ្រង់ មាន ព្រះ‌បន្ទូល ថា «នៅ វេលា ដែល គាប់ ចិត្ត ដល់ អញ នោះ អញ បាន ស្តាប់ ឯង ហើយ ក្នុង ថ្ងៃ សង្គ្រោះ នោះ អញ បាន ជួយ ឯង» មើល ឥឡូវ នេះ ជា វេលា ដែល គាប់ ព្រះ‌ហឫ‌ទ័យ ទ្រង់ មើល ថ្ងៃ នេះ ជា ថ្ងៃ សង្គ្រោះ ហើយ 3យើង ខ្ញុំ មិន បង្អាក់‌បង្អន់ ចិត្ត ដល់ អ្នក ណា ក្នុង កិច្ច‌ការ អ្វី ឡើយ ក្រែង មាន អ្នក ណា ថ្កោល ទោស ចំពោះ ការ‌ងារ នេះ 4ក្នុង គ្រប់ ការ ទាំង អស់ នោះ យើង ខ្ញុំ ខំ ផ្ទុក‌ផ្តាក់ ខ្លួន ទុក ដូច ជា អ្នក បំរើ ព្រះ គឺ ក្នុង ការ ទ្រាំ‌ទ្រ ជា ច្រើន ក្នុង ការ ទុក្ខ លំបាក ការ ខ្វះ ខាត ការ ចង្អៀត‌ចង្អល់ 5កាល គេ វាយ ដាក់ គុក កើត វឹកវរ ក្នុង ការ នឿយ ហត់ ចាំ យាម តម អត់ 6ដោយ ចិត្ត ស្អាត ដោយ ចេះ ដឹង ដោយ អត់ ធ្មត់ ដោយ សប្បុរស ដោយ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដោយ សេចក្តី ស្រឡាញ់ ស្មោះ‌ត្រង់ 7ដោយ‌សារ ព្រះ‌បន្ទូល ដ៏ ពិត ដោយ ព្រះ‌ចេស្តា នៃ ព្រះ ដោយ កាន់ គ្រឿង សស្ត្រា‌វុធ សុចរិត ទាំង ស្តាំ ទាំង ឆ្វេង 8ដោយ មាន កេរ្តិ៍ ឈ្មោះ ហើយ ត្រូវ អាប់‌ឱន ដោយ គេ និយាយ អាក្រក់ ឬ ល្អ ក្តី ទុក ដូច ជា មនុស្ស កំភូត តែ ពិត ត្រង់ ទេ 9ដូច ជា គ្មាន អ្នក ណា ស្គាល់ យើង ខ្ញុំ តែ មនុស្ស ទាំង អស់ បាន ស្គាល់ វិញ ដូច ជា ហៀប នឹង ស្លាប់ តែ មើល យើង ខ្ញុំ រស់ ទេ ដូច ជា ត្រូវ វាយ‌ផ្ចាល តែ មិន បាន ដល់ ស្លាប់ ទេ 10ដូច ជា មាន សេចក្តី ព្រួយ តែ ចេះ តែ បាន សប្បាយ វិញ ដូច ជា ទ័ល‌ក្រ តែ កំពុង តែ ចំរើន ដល់ មនុស្ស ជា ច្រើន ដូច ជា គ្មាន អ្វី សោះ តែ មាន គ្រប់ ទាំង អស់ វិញ។ 11ឱ ពួក កូរិន‌ថូស អើយ មាត់ យើង ខ្ញុំ បើក ចំពោះ អ្នក រាល់ គ្នា ហើយ ចិត្ត យើង ខ្ញុំ បាន ទូលាយ ឡើង 12អ្នក រាល់ គ្នា មិន ចង្អៀត ក្នុង យើង ខ្ញុំ ទេ គឺ ចង្អៀត តែ ក្នុង ចិត្ត របស់ អ្នក រាល់ គ្នា វិញ 13ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា ទុក ដូច ជា ដល់ កូន ថា ចូរ សង ដូច គ្នា វិញ ដោយ បើក ចិត្ត ឲ្យ ទូលាយ ឡើង ដូច្នោះ ដែរ។ 14កុំ ឲ្យ ទឹម នឹម ស្រៀក ជា ១ នឹង មនុស្ស មិន ជឿ ឡើយ ដ្បិត ឯ សេចក្តី សុចរិត និង សេចក្តី ទទឹង ច្បាប់ តើ មាន ការ ប្រកប អ្វី នឹង គ្នា ឬ ពន្លឺ និង ងងឹត លាយ‌ឡំ គ្នា ដូច ម្តេច បាន 15តើ ព្រះ‌គ្រីស្ទ នឹង អារក្ស បេ‌លាល ត្រូវ អ្វី នឹង គ្នា ឬ អ្នក ជឿ មាន ចំណែក អ្វី នឹង អ្នក ដែល មិន ជឿ 16តើ វិហារ នៃ ព្រះ សំណំ អ្វី នឹង រូប ព្រះ ដ្បិត អ្នក រាល់ គ្នា ជា វិហារ នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ដូច ជា ព្រះ ទ្រង់ មាន ព្រះ‌បន្ទូល ថា «អញ នឹង នៅ ក្នុង គេ ហើយ នឹង ដើរ ជា មួយ ផង អញ នឹង ធ្វើ ជា ព្រះ ដល់ គេ ហើយ គេ នឹង ធ្វើ ជា រាស្ត្រ ដល់ អញ» 17ហេតុ នោះ បាន ជា ព្រះ‌អម្ចាស់ ទ្រង់ មាន ព្រះ‌បន្ទូល ថា «ចូរ ចេញ ពី កណ្តាល ពួក គេ ទៅ ហើយ ញែក ខ្លួន ទៅ ដោយ‌ឡែក កុំ ឲ្យ ពាល់ របស់ ស្មោក‌គ្រោក ឡើយ នោះ អញ នឹង ទទួល ឯង រាល់ គ្នា 18អញ នឹង ធ្វើ ជា ឪពុក ដល់ ឯង រាល់ គ្នា ហើយ ឯង រាល់ គ្នា នឹង ធ្វើ ជា កូន ប្រុស កូន ស្រី ដល់ អញ នេះ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ដ៏ មាន ព្រះ‌ចេស្តា បំផុត»។


Copyright
Learn More

will be added

X\