2 Corinthians - ២ កូរិនថូស 4

1ដូច្នេះ ដែល មាន ការ‌ងារ នេះ នោះ យើង ខ្ញុំ មិន ណាយ ចិត្ត ឡើយ តាម ខ្នាត នៃ សេចក្តី មេត្តា‌ករុណា ដែល យើង ខ្ញុំ ទទួល មក 2យើង ខ្ញុំ លះ ចោល អស់ ទាំង ការ លាក់ កំបាំង ដែល គួរ ខ្មាស ឥត ប្រព្រឹត្ត ដោយ ឧបាយ‌កល ឬ បំប្លែង ព្រះ‌បន្ទូល ឡើយ គឺ យើង ខ្ញុំ ផ្ទុក‌ផ្តាក់ ខ្លួន និង បញ្ញា ចិត្ត របស់ មនុស្ស ទាំង អស់ នៅ ចំពោះ ព្រះ ដោយ សំដែង សេចក្តី ពិត វិញ 3បើ សិន ណា ជា ដំណឹង ល្អ របស់ យើង ខ្ញុំ ត្រូវ គ្រប បាំង នោះ គឺ ត្រូវ គ្រប បាំង ចំពោះ តែ ពួក អ្នក ដែល កំពុង វិនាស ទេ 4ជា ពួក អ្នក ដែល ព្រះ របស់ លោកីយ៍ នេះ បាន បង្អាប់ ដល់ គំនិត ពួក គេ ដែល មិន ជឿ ក្រែង រស្មី ពន្លឺ នៃ ដំណឹង ល្អ ដែល សំដែង ពី សិរី‌ល្អ នៃ ព្រះ‌គ្រីស្ទ ដ៏ ជា រូប អង្គ ព្រះ បាន ភ្លឺ មក ដល់ គេ 5យើង ខ្ញុំ មិន ប្រកាស ប្រាប់ ពី ខ្លួន យើង ខ្ញុំ ទេ គឺ ពី ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ វិញ ហើយ ក៏ រាប់ ខ្លួន យើង ខ្ញុំ ថា ជា បាវ បំរើ របស់ អ្នក រាល់ គ្នា ដោយ ព្រោះ ព្រះ‌យេស៊ូវ ដែរ 6ដ្បិត គឺ ជា ព្រះ ដែល មាន ព្រះ‌បន្ទូល បង្គាប់ ឲ្យ មាន ពន្លឺ ភ្លឺ ចេញ ពី សេចក្តី ងងឹត ទ្រង់ បាន បំភ្លឺ មក ក្នុង ចិត្ត យើង ខ្ញុំ ឲ្យ យើង ខ្ញុំ មាន រស្មី ពន្លឺ នៃ ដំណើរ ស្គាល់ សិរី‌ល្អ របស់ ព្រះ ដែល នៅ ព្រះ‌ភក្ត្រ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ។ 7យើង មាន ទ្រព្យ‌សម្បត្តិ នេះនៅ ក្នុង ភាជនៈ ដី ដើម្បី ឲ្យ ឥទ្ធិ‌ឫទ្ធិ លើស លប់ បាន មក ពី ព្រះ មិន មែន ពី យើង ខ្ញុំ ទេ 8ដែល យើង ខ្ញុំ ត្រូវ គេ សង្កត់‌សង្កិន គ្រប់ ជំពូក តែ មិន ទ័ល ផ្លូវ ឡើយ មាន សេចក្តី វិល‌វល់ តែ មិន ទ័ល គំនិត ទេ 9មាន គេ ធ្វើ ទុក្ខ តែ មិន មែន ត្រូវ ចោល នៅ ម្នាក់ ឯង ទេ ត្រូវ គេ វាយ ដួល ស្តូក តែ មិន ស្លាប់ ទេ 10យើង ខ្ញុំ ផ្ទុក សេចក្តី សុគត នៃ ព្រះ‌អម្ចាស់‌យេស៊ូវ នៅ ក្នុង រូប‌កាយ យើង ខ្ញុំ ជានិច្ច ដើម្បី ឲ្យ ព្រះ‌ជន្ម នៃ ទ្រង់ បាន សំដែង មក ក្នុង រូប‌កាយ យើង ខ្ញុំ ដែរ 11ដ្បិត យើង រាល់ គ្នា ដែល រស់ នៅ នោះ យើង ត្រូវ ប្រគល់ ដល់ សេចក្តី ស្លាប់ ជា ដរាប ដោយ ព្រោះ ព្រះ‌យេស៊ូវ ដើម្បី ឲ្យ ព្រះ‌ជន្ម នៃ ទ្រង់ បាន សំដែង មក ក្នុង រូប សាច់ យើង ដែល តែង តែ ស្លាប់ នេះ 12ហេតុ នោះ បាន ជា សេចក្តី ស្លាប់ កំពុង តែ ចំរើន ឡើង ក្នុង យើង ខ្ញុំ តែ ជីវិត ចំរើន ក្នុង អ្នក រាល់ គ្នា វិញ 13ហើយ ដែល មាន ចិត្ត ជឿ ដូច គ្នា ត្រូវ នឹង សេចក្តី ដែល ចែង ទុក មក ថា «ខ្ញុំ បាន ជឿ បាន ជា ខ្ញុំ និយាយ» នោះ យើង ខ្ញុំ ក៏ ជឿ ដែរ បាន ជា យើង ខ្ញុំ និយាយ 14ដោយ ដឹង ថា ព្រះ‌អង្គ ដែល ប្រោស ព្រះ‌អម្ចាស់‌យេស៊ូវ ឲ្យ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ទ្រង់ នឹង ប្រោស ឲ្យ យើង ខ្ញុំ រស់ ឡើង ដែរ ដោយ‌សារ ព្រះ‌យេស៊ូវ ហើយ នឹង នាំ យើង ខ្ញុំ ទៅ នៅ ចំពោះ ទ្រង់ ជា មួយ នឹង អ្នក រាល់ គ្នា ដែរ 15ពី ព្រោះ គ្រប់ ទាំង អស់ សំរាប់ អ្នក រាល់ គ្នា ដើម្បី ឲ្យ ព្រះ‌គុណ ដែល ចំរើន ឡើង ដោយ‌សារ មនុស្ស ជា ច្រើន បាន បណ្តាល ឲ្យ មាន សេចក្តី អរ ព្រះ‌គុណ ចំរើន ជា បរិបូរ ឡើង ដល់ សិរី‌ល្អ នៃ ព្រះ លើស ទៅ ទៀត។ 16ហេតុ នោះ យើង ខ្ញុំ មិន ណាយ ចិត្ត ឡើយ ប៉ុន្តែ ទោះ បើ មនុស្ស ខាង ក្រៅ របស់ យើង ខ្ញុំ កំពុង តែ ពុក‌រលួយ ទៅ ក៏ ពិត មែន តែ នៅ ខាង ក្នុងកំពុង តែ កែ ប្រែ ជា ថ្មី ឡើង រាល់ ថ្ងៃ ជានិច្ច វិញ 17ដ្បិត សេចក្តី ទុក្ខ លំបាក យ៉ាង ស្រាល របស់ យើង ខ្ញុំ ដែល នៅ តែ មួយ ភ្លែត នេះ នោះ បង្កើត ឲ្យ យើង ខ្ញុំ មាន សិរី‌ល្អ យ៉ាង ធ្ងន់ លើស លប់ ដ៏ នៅ អស់ កល្ប ជានិច្ច វិញ 18ដោយ យើង ខ្ញុំ មិន រាប់ អាន របស់ ដែល មើល ឃើញ ឡើយ គឺ រាប់ អាន តែ របស់ ដែល មើល មិន ឃើញ វិញ ដ្បិត របស់ ដែល មើល ឃើញ នោះ ស្ថិត‌ស្ថេរ មិន យូរ ប៉ុន្មាន ទេ តែ ឯ របស់ ដែល មើល មិន ឃើញ នោះ នៅ ស្ថិត‌ស្ថេរ អស់ កល្ប ជានិច្ច វិញ។


Copyright
Learn More

will be added

X\