2 Corinthians - ២ កូរិនថូស 3

1ដូច្នេះ តើ យើង ចាប់ តាំង ផ្ទុក‌ផ្តាក់ ខ្លួន យើង ខ្ញុំម្តង ទៀត ឬ អី តើ យើង ខ្ញុំ ត្រូវ ការ នឹង សំបុត្រ ផ្ទុក‌ផ្តាក់ ខ្លួន យើង នឹង អ្នក រាល់ គ្នា ឬ ត្រូវ ការ នឹង អ្នក រាល់ គ្នា ឲ្យ សំបុត្រ ផ្ទុក‌ផ្តាក់ យើង នឹង គេ ដូច ជា អ្នក ខ្លះ ត្រូវ ការ ឬ អី 2គឺ អ្នក រាល់ គ្នា ជា សំបុត្រ របស់ យើង ខ្ញុំ ហើយ ទាំង កត់ ទុក ក្នុង ចិត្ត យើង ខ្ញុំ ផង ដែល មនុស្ស ទាំង អស់ ក៏ ដឹង ហើយ អាន មើល ដែរ 3ដោយ បាន សំដែង មក ច្បាស់ ថា អ្នក រាល់ គ្នា ជា សំបុត្រ របស់ ព្រះ‌គ្រីស្ទ ដែល យើង ខ្ញុំ បាន តែង ទុក ដោយ ការ‌ងារ យើង ខ្ញុំ មិន មែន សរសេរ នឹង ទឹក ខ្មៅ ទេ គឺ នឹង ព្រះ‌វិញ្ញាណ នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ក៏ មិន មែន លើ បន្ទះ ថ្ម ដែរ គឺ ក្នុង ចិត្ត ខាង សាច់ ឈាម វិញ 4ហើយ យើង មាន សេចក្តី សង្ឃឹម យ៉ាង នោះ ដល់ ព្រះ ដោយ‌សារ ព្រះ‌គ្រីស្ទ 5មិន មែន ថា យើង ខ្ញុំ ពូកែ ល្មម ដោយ ខ្លួន ឯង និង គិត ស្មាន ថា មាន អ្វី កើត ពី ខ្លួន យើង ខ្ញុំ នោះ ឡើយ តែ ដែល យើង ខ្ញុំ ពូកែ នោះ មក តែ ពី ព្រះ ទេ 6ដែល ទ្រង់ បាន ប្រោស ឲ្យ យើង ខ្ញុំ អាច នឹង ធ្វើ ជា អ្នក បំរើ នៃ សញ្ញា ថ្មី បាន មិន មែន តាម តែ ន័យ ពាក្យ ប៉ុណ្ណោះ ទេ គឺ តាម ព្រះ‌វិញ្ញាណ វិញ ដ្បិត ន័យ ពាក្យ នោះ ធ្វើ ឲ្យ ស្លាប់ តែ ព្រះ‌វិញ្ញាណ ទ្រង់ ប្រទាន ឲ្យ មាន ជីវិត វិញ។ 7ហើយ បើ ការ‌ងារ ខាង ឯ សេចក្តី ស្លាប់ ដែល បាន ឆ្លាក់ ជា អក្សរ លើ ថ្ម បាន កើត មក ក្នុង សិរី‌ល្អ ដល់ ម៉្លេះ បាន ជា ជន‌ជាតិ អ៊ីស្រា‌អែល មិន អាច នឹង សំឡឹង មើល មុខ លោក ម៉ូសេ បាន ទេ ដោយ ព្រោះ សិរី‌ល្អ នៃ មុខ លោក គឺ ជា សេចក្តី ដែល កំពុង តែ សូន្យ បាត់ ទៅ 8នោះ ចំណង់ បើ ការ‌ងារ ខាង ឯ ព្រះ‌វិញ្ញាណ តើ នឹង មាន សិរី‌ល្អ លើស ជាង អម្បាលម៉ាន ទៅ 9ដ្បិត បើ សិន ជា ការ‌ងារ ខាង ឯ សេចក្តី កាត់ ទោស មាន សិរី‌ល្អ ទៅ ហើយ នោះ ការ‌ងារ ខាង ឯ សេចក្តី សុចរិត ប្រាកដ ជា នឹង មាន សិរី‌ល្អ ជា បរិបូរ លើស ទៅ ទៀត 10ពី ព្រោះ ឯ សេចក្តី ដែល មាន សិរី‌ល្អ ពី ដើម នោះ បាន ដូច ជា គ្មាន សិរី‌ល្អ វិញ ដោយ ព្រោះ សិរី‌ល្អ នេះ ដែល លើស ទៅ ទៀត 11ដ្បិត បើ សិន ជា សេចក្តី នោះ ដែល កំពុង តែ សូន្យ បាត់ ទៅ បាន មក ដោយ‌សារ សិរី‌ល្អ នោះ សេចក្តី ដែល ជាប់ នៅ ប្រាកដ ជា មាន សិរី‌ល្អ លើស ទៅ ទៀត 12ដូច្នេះ ដែល មាន សេចក្តី សង្ឃឹម ជា ខ្លាំង ក្រៃ ដល់ ម៉្លេះ នោះ យើង ខ្ញុំ កើត មាន សេចក្តី ក្លាហាន ណាស់ 13មិន មែន ដូច លោក ម៉ូសេ ដែល យក ស្បៃ បាំង មុខ ដើម្បី មិន ឲ្យ ជន‌ជាតិ អ៊ីស្រា‌អែល បាន សំឡឹង មើល ទៅ ដល់ ចុង នៃ សេចក្តី ដែល កំពុង តែ សូន្យ បាត់ ទៅ នោះ ឡើយ 14តែ ចិត្ត គេ បាន រឹង‌ទទឹង វិញ ដ្បិត ដរាប ដល់ ឥឡូវ នេះ កាល បើ គេ មើល ក្នុង សញ្ញា ចាស់ នោះ នៅ តែ មាន ស្បៃ ដដែល ឥត បក ចេញ ឡើយ ដែល ស្បៃ នោះ ត្រូវ តែ សូន្យ បាត់ ទៅ ក្នុង ព្រះ‌គ្រីស្ទ 15ដរាប ដល់ ថ្ងៃ នេះ កាល ណា គេ មើល គម្ពីរ លោក ម៉ូសេ នោះ ក៏ គង់ មាន ស្បៃ បាំង ចិត្ត គេ នៅ ឡើយ 16តែ កាល គេ បាន ងាក បែរ មក ឯ ព្រះ‌អម្ចាស់ វិញ នោះ ទើប ស្បៃ នឹង បាន ដោះ ចោល ចេញ 17រីឯ ព្រះ‌អម្ចាស់ ទ្រង់ ជា ព្រះ‌វិញ្ញាណ ហើយ កន្លែង ណា ដែល មាន ព្រះ‌វិញ្ញាណ នៃ ព្រះ‌អម្ចាស់ នោះ ក៏ មាន សេរី‌ភាព ដែរ 18ហើយ យើង រាល់ គ្នា ទាំង អស់ ដែល កំពុង តែ រំពឹង មើល សិរី‌ល្អ ព្រះ‌អម្ចាស់ ទាំង មុខ ទទេ ដូច ជា ឆ្លុះ មើល ទ្រង់ ក្នុង កញ្ចក់ យើង កំពុង តែ ផ្លាស់ ប្រែ ទៅ ឲ្យ ដូច ជា រូប ឆ្លុះ នោះ ឯង ពី សិរី‌ល្អ ទៅ ដល់ សិរី‌ល្អ គឺ ដោយ‌សារ ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ‌វិញ្ញាណ។


Copyright
Learn More

will be added

X\