2 Corinthians - ២ កូរិនថូស 2

1តែ ខ្ញុំ បាន គិត សំរេច សេចក្តី នេះ ក្នុង ខ្លួន ខ្ញុំ គឺ ថា ខ្ញុំ មិន មក ឯ អ្នក រាល់ គ្នា ដោយ ចិត្ត ព្រួយ ទៀត ទេ 2ដ្បិត បើ សិន ជា ខ្ញុំ ធ្វើ ឲ្យ អ្នក រាល់ គ្នា ព្រួយ ទៅ ហើយ នោះ តើ មាន អ្នក ណា នឹង ធ្វើ ឲ្យ ខ្ញុំ សប្បាយ បាន លើក តែ អ្នក នោះ ឯង ដែល ព្រួយ ដោយ‌សារ ខ្ញុំ ប៉ុណ្ណោះ 3ហើយ ខ្ញុំ បាន សរសេរ សេចក្តី នោះ ផ្ញើ មក អ្នក រាល់ គ្នា ក្រែង កាល ណា ខ្ញុំ មក ដល់ នោះ ខ្ញុំ នឹង កើត ព្រួយ ចិត្ត ពី ដំណើរ អ្នក ខ្លះ ដែល មុខ គួរ ឲ្យ ខ្ញុំ បាន អរ សប្បាយ ដោយ‌សារ គេ វិញ ដោយ ទុក ចិត្ត នឹង អ្នក រាល់ គ្នា ទាំង អស់ ថា ការ អ្វី ដែល នាំ ឲ្យ ខ្ញុំ រីក‌រាយ នោះ ក៏ នាំ ឲ្យ អ្នក រាល់ គ្នា រីក‌រាយ ដែរ 4ដ្បិត ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ដោយ ខ្ញុំ មាន ចិត្ត លំបាក ហើយ ថប់ ព្រួយ ព្រម ទាំង ស្រក់ ទឹក ភ្នែក ជា ច្រើន មិន មែន ចង់ ឲ្យ អ្នក រាល់ គ្នា ព្រួយ ដែរ នោះ ទេ គឺ ចង់ ឲ្យ អ្នក រាល់ គ្នា ស្គាល់ សេចក្តី ស្រឡាញ់ ដែល ខ្ញុំ មាន ជា បរិបូរ ដល់ អ្នក រាល់ គ្នា ប៉ុណ្ណោះ ឯង។ 5ប៉ុន្តែ បើ មាន អ្នក ណា បាន បណ្តាល ឲ្យ កើត មាន សេចក្តី ព្រួយ នោះ មិន មែន ធ្វើ ឲ្យ ខ្ញុំ ព្រួយ ទេ គឺ ឲ្យ អ្នក រាល់ គ្នា ទាំង អស់ មាន ទុក្ខ ខ្លះ វិញ ដ្បិត ខ្ញុំ មិន ចង់ និយាយ ពន្លើស ឡើយ 6ឯ ទោស ដែល ច្រើន គ្នា បាន ធ្វើ ដល់ មនុស្ស យ៉ាង នោះ នោះ ល្មម ប៉ុណ្ណឹង ហើយ 7បាន ជា ស៊ូ ឲ្យ អត់ ទោស ហើយ កំសាន្ត ចិត្ត មនុស្ស នោះ វិញ ក្រែង មនុស្ស នោះ ត្រូវ ស្រូប បាត់ ដោយ កើត ទុក្ខ ព្រួយ កាន់ តែ ខ្លាំង ឡើង 8ហេតុ នោះ បាន ជា ខ្ញុំ ទូន្មាន ឲ្យ អ្នក រាល់ គ្នា សំដែង សេចក្តី ស្រឡាញ់ ដល់ អ្នក នោះ ឲ្យ ជាក់ លាក់ 9ដ្បិត ដោយ ហេតុ នោះ បាន ជា ខ្ញុំ ធ្វើ សំបុត្រ នេះ ដែរ គឺ ដើម្បី នឹង ល មើល អ្នក រាល់ គ្នា ឲ្យ ដឹង តើ នឹង ស្តាប់ បង្គាប់ ក្នុង គ្រប់ ការ ទាំង អស់ ឬ ទេ 10បើ អ្នក រាល់ គ្នា អត់ ទោស ដល់ អ្នក ណា ពី រឿង អ្វី នោះ ខ្ញុំ ក៏ អត់ ទោស ដែរ ហើយ រឿង អ្វី ដែល ខ្ញុំ បាន អត់ ទោស ឲ្យ ពួក គេ បើ សិន ជា បាន អត់ ទោស អ្វី មែន នោះ គឺ ដោយ ព្រោះ អ្នក រាល់ គ្នា នៅ ចំពោះ ព្រះ‌គ្រីស្ទ ហើយ 11ដើម្បី មិន ឲ្យ អារក្ស សាតាំង មាន ឱកាស នឹង ឈ្នះ យើង បាន ឡើយ ដ្បិត យើង ស្គាល់ អស់ ទាំង កិច្ច‌កល របស់ វា ហើយ។ 12កាល ខ្ញុំ បាន ទៅ ដល់ ក្រុង ទ្រអាស ដើម្បី នឹង ផ្សាយ ដំណឹង ល្អ ពី ព្រះ‌គ្រីស្ទ ហើយ មាន ទ្វារ បើក ឲ្យ ខ្ញុំ ដោយ នូវ ព្រះ‌អម្ចាស់ 13នោះ ខ្ញុំ ឥត មាន ធូរ ក្នុង ចិត្ត សោះ ដោយ ហេតុ រក ទីតុស ជា បង ប្អូន ខ្ញុំ មិន ឃើញ បាន ជា ខ្ញុំ លា គេ ទៅ ឯ ស្រុក ម៉ាសេដូន វិញ 14តែ អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ដែល ទ្រង់ ចេះ តែ នាំ យើង ខ្ញុំ ឲ្យ មាន ជ័យ‌ជំនះ ក្នុង ព្រះ‌គ្រីស្ទ ហើយ ក៏ ផ្សាយ ក្លិន ពី ដំណើរ ដែល យើង ខ្ញុំ ស្គាល់ ព្រះ ឲ្យ បាន សុស សាយ ទួទៅ គ្រប់ កន្លែង ផង 15ដ្បិត យើង ខ្ញុំ ជា ក្លិន ក្រអូប នៃ ព្រះ‌គ្រីស្ទ ដល់ ព្រះ នៅ ក្នុង ពួក មនុស្ស ដែល កំពុង តែ បាន សង្គ្រោះ ហើយ ក្នុង ពួក អ្នក ដែល កំពុង តែ វិនាស ទៅ ដែរ 16ដល់ ពួក ១ ជា ក្លិន នៃ សេចក្តី ស្លាប់ ឲ្យ ត្រូវ ស្លាប់ ដល់ ពួក ១ ទៀត ជា ក្លិន នៃ ជីវិត ឲ្យ បាន រស់ នៅ តើ អ្នក ណា គួរ នឹង សេចក្តី ទាំង នេះ 17ដ្បិត យើង ខ្ញុំ មិន មែន ដូច ជា មនុស្ស ច្រើន គ្នា ដែល បំប្លែង ព្រះ‌បន្ទូល នោះ ទេ គឺ ដូច ជា អ្នក ស្មោះ‌ត្រង់ ដែល មក ពី ព្រះ វិញ ហើយ យើង និយាយ ចំពោះ ព្រះ ដោយ នូវ ព្រះ‌គ្រីស្ទ។


Copyright
Learn More

will be added

X\