2 Corinthians - ២ កូរិនថូស 13

1នេះ ជា គំរប់ ៣ ដង ហើយ ដែល ខ្ញុំ មក ឯ អ្នក រាល់ គ្នា គ្រប់ ការ ទាំង អស់ នឹង បាន សំរេច ដោយ នូវ មាត់ ស្មរ បន្ទាល់ ២ឬ៣ នាក់ 2ខ្ញុំ បាន ប្រាប់ កាល ពី ដើម ហើយ ឥឡូវ នេះ ក៏ និយាយ ទុក ជា មុន ទុក ដូច ជា កាល បាន នៅ ជា មួយ នឹង អ្នក រាល់ គ្នា ក្នុង លើក ទី ២ នោះ នៅ ឡើយ ហើយ សព្វ ថ្ងៃ នេះ ដែល នៅ ឃ្លាត គ្នា ខ្ញុំ សរសេរ មក ពួក អ្នក នោះ ដែល ធ្វើ បាប ពី មុន ហើយ ទៅ អ្នក ឯ ទៀត ទាំង អស់ ដែរ ថា បើ ខ្ញុំ មក ម្តង ទៀត នោះ ខ្ញុំ មិន ត្រា‌ប្រណី ទេ 3ដ្បិត អ្នក រាល់ គ្នា រក ភស្តុ‌តាង ពី ព្រះ‌គ្រីស្ទ ដែល ទ្រង់ មាន ព្រះ‌បន្ទូល ដោយ‌សារ ខ្ញុំ (ដែល ទ្រង់ មិន ខ្សោយ ចំពោះ អ្នក រាល់ គ្នា គឺ មាន ព្រះ‌ចេស្តា ក្នុង អ្នក រាល់ វិញ 4ទោះ បើ ទ្រង់ ត្រូវ គេ ឆ្កាង ដោយ សេចក្តី កំសោយ ក៏ ដោយ គង់ តែ ទ្រង់ មាន ព្រះ‌ជន្ម រស់ នៅ ដោយ ព្រះ‌ចេស្តា នៃ ព្រះ ដែរ ព្រោះ យើង ខ្ញុំ ខ្សោយ ក្នុង ទ្រង់ មែន តែ យើង ខ្ញុំ នឹង រស់ នៅ ជា មួយ នឹង ទ្រង់ ដោយ‌សារ ព្រះ‌ចេស្តា នៃ ព្រះ ដែល ផ្តល់ មក អ្នក រាល់ គ្នា វិញ)។ 5ចូរ អ្នក រាល់ គ្នា ពិចារណា ខ្លួន ឯង មើល តើ ស្ថិត នៅ ក្នុង សេចក្តី ជំនឿ ឬ ទេ ចូរ ល្បង ខ្លួន មើល ចុះ តើ អ្នក រាល់ គ្នា មិន យល់ ឃើញ ថា ព្រះ‌យេស៊ូវ គ្រីស្ទ គង់ ក្នុង អ្នក រាល់ គ្នា ទេ ឬ អី លើក តែ អ្នក រាល់ គ្នា ត្រូវ កាត់ ចោល ចេញ ប៉ុណ្ណោះ 6តែ ខ្ញុំ សង្ឃឹម ថា អ្នក រាល់ គ្នា នឹង ដឹង ថា យើង ខ្ញុំ មិន ត្រូវ កាត់ ចោល ចេញ ទេ 7ហើយ ខ្ញុំ អធិស្ឋាន ដល់ ព្រះ សូម កុំ ឲ្យ អ្នក រាល់ គ្នា ធ្វើ ការ អាក្រក់ អ្វី ឡើយ មិន មែន ដើម្បី ឲ្យ យើង ខ្ញុំ បាន រាប់ ជា គួរ ទេ គឺ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត សេចក្តី ល្អ តែ ប៉ុណ្ណោះ ហើយ ឲ្យ យើង ខ្ញុំ ទុក ដូច ជា ត្រូវ កាត់ ចេញ វិញ ចុះ 8ដ្បិត យើង ខ្ញុំ ពុំ អាច នឹង ធ្វើ អ្វី ទាស់ នឹង សេចក្តី ពិត បាន ទេ ធ្វើ បាន តែ អ្វី ដែល សំរាប់ សេចក្តី ពិត វិញ 9ពី ព្រោះ យើង ខ្ញុំ មាន សេចក្តី អំណរ ក្នុង កាល ដែល យើង ខ្ញុំ ខ្សោយ ហើយ អ្នក រាល់ គ្នា មាន កំឡាំង ឡើង តែ យើង ខ្ញុំ អធិស្ឋាន សូម សេចក្តី នេះ ទៀត គឺ ឲ្យ ពួក អ្នក រាល់ គ្នា បាន គ្រប់ លក្ខណ៍ ទាំង អស់ គ្នា 10ហេតុ នោះ បាន ជា កាល ខ្ញុំ នៅ ឃ្លាត ពី អ្នក រាល់ គ្នា នោះ ខ្ញុំ ធ្វើ សំបុត្រ នេះ ក្រែង កាល ណា ខ្ញុំ មក នៅ ជា មួយ នោះ ខ្ញុំ នឹង ប្រព្រឹត្ត នឹង អ្នក រាល់ គ្នា ដោយ តឹង‌រ៉ឹង តាម អំណាច ដែល ព្រះ‌អម្ចាស់ បាន ប្រទាន មក ខ្ញុំ គឺ សំរាប់ នឹង ស្អាង ចិត្ត ឡើង មិន មែន នឹង ផ្តួល ទេ។ 11ឯ សេចក្តី ឯ ទៀត បង ប្អូន អើយ ចូរ មាន សេចក្តី អំណរ ចូរ ឲ្យ បាន គ្រប់ លក្ខណ៍ ចូរ ឲ្យ មាន ចិត្ត ក្សេម‌ក្សាន្ត ចូរ មាន គំនិត ដូច គ្នា ចូរ នៅ ដោយ មេត្រី នឹង គ្នា ចុះ នោះ ព្រះ នៃ សេចក្តី ស្រឡាញ់ និង សេចក្តី សុខ សាន្ត ទ្រង់ នឹង គង់ នៅ ជា មួយ នឹង អ្នក រាល់ គ្នា 12សូម ជំរាប សួរ គ្នា ទៅ វិញ ទៅ មក ដោយ ថើប យ៉ាង បរិសុទ្ធ។ 13ពួក បរិសុទ្ធ គ្រប់ គ្នា សូម ជំរាប សួរ មក អ្នក រាល់ គ្នា។ 14សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ នៃ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ និង សេចក្តី ស្រឡាញ់ របស់ ព្រះ ហើយ នឹង សេចក្តី រួប‌រួម គ្នា នឹង ព្រះ‌វិញ្ញាណ បរិសុទ្ធ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\