2 Corinthians - ២ កូរិនថូស 12

1ប្រាកដ ជា គ្មាន ប្រយោជន៍ ឲ្យ ខ្ញុំ អួត ខ្លួន ទេ ប៉ុន្តែ ខ្ញុំ នឹង និយាយ ពី ការ ជាក់ ស្តែង និង ការ បើក សំដែង មក ពី ព្រះ‌អម្ចាស់ ទៀត 2ខ្ញុំ ស្គាល់ មនុស្ស ម្នាក់ នៅ ក្នុង ព្រះ‌គ្រីស្ទ ដែល បាន លើក ឡើង ទៅ ស្ថាន‌សួគ៌ នៅ ជាន់ ទី ៣ នោះ ប្រហែល ១៤ ឆ្នាំ មក ហើយ ទោះ បើ ក្នុង រូប‌កាយ ឬ ក្រៅ ពី រូប‌កាយ នោះ ខ្ញុំ មិន ដឹង ទេ មាន តែ ព្រះ ដែល ទ្រង់ ជ្រាប 3ខ្ញុំ ស្គាល់ មនុស្ស នោះ (ទោះ បើ ក្នុង រូប កាយ ឬ ក្រៅ ពី រូប កាយ ក្តី ខ្ញុំ មិន ដឹង ទេ មាន តែ ព្រះ ដែល ទ្រង់ ជ្រាប) ថា 4អ្នក នោះ បាន លើក ឡើង ដល់ ស្ថាន‌បរម‌សុខ ហើយ បាន ឮ ពាក្យ ដែល ថ្លែង ប្រាប់ មិន បាន ក៏ គ្មាន ច្បាប់ ឲ្យ មនុស្ស ណា និយាយ ឡើយ 5ខ្ញុំ នឹង មាន សេចក្តី អំនួត ពី មនុស្ស នោះ ខ្ញុំ មិន អួត ពី ខ្លួន ខ្ញុំ ទេ លើក តែ ពី សេចក្តី កំសោយ របស់ ខ្ញុំ ចេញ 6ទោះ បើ ខ្ញុំ ចង់ អួត ខ្លួន នោះ គង់ តែ ខ្ញុំ មិន មែន ខ្លៅ ល្ងង់ ទេ ដ្បិត ខ្ញុំ និយាយ តាម តែ សេចក្តី ពិត ប៉ុន្តែ ខ្ញុំ ឈប់ ស្លេះ ចុះ ក្រែង អ្នក ណា រាប់ ខ្ញុំ ទុក ជា លើស ជាង ភាព ដែល ឃើញ ឬ ឮ និយាយ ពី ខ្ញុំ។ 7ហើយ ក្រែង ខ្ញុំ កើត មាន ចិត្ត ធំ ដោយ ព្រោះ ការ បើក សំដែង ដ៏ ហួស ល្បត់ នោះ បាន ជា មាន បន្លា ១ ចាត់ មក ក្នុង សាច់ ឈាម ខ្ញុំ គឺ ជា ទេវតា របស់ អារក្ស សាតាំង ដែល មក ធ្វើ ទុក្ខ ខ្ញុំ ដើម្បី កុំ ឲ្យ ខ្ញុំ មាន ចិត្ត ធំ ឡើយ 8ខ្ញុំ បាន សូម អង្វរ ដល់ ព្រះ‌អម្ចាស់ ៣ ដង ឲ្យ សេចក្តី នោះ ថយ ចេញ ពី ខ្ញុំ ទៅ 9តែ ទ្រង់ មាន ព្រះ‌បន្ទូល មក ខ្ញុំ ថា គុណ របស់ អញ ល្មម ដល់ ឯង ហើយ ដ្បិត កំឡាំង អញ បាន ពេញ ខ្នាត ដោយ សេចក្តី កំសោយ ដូច្នេះ ខ្ញុំ នឹង ស៊ូ អួត ពី សេចក្តី កំសោយ របស់ ខ្ញុំ ដោយ អំណរ ជា ខ្លាំង ដើម្បី ឲ្យ ព្រះ‌ចេស្តា នៃ ព្រះ‌គ្រីស្ទ បាន សណ្ឋិត នៅ នឹង ខ្ញុំ 10ហេតុ នោះ បាន ជា ខ្ញុំ អរ សប្បាយ ក្នុង កាល ដែល មាន សេចក្តី កំសោយ ក្នុង កាល ដែល គេ ត្មះ‌តិះ‌ដៀល ក្នុង សេចក្តី លំបាក កាល គេ ធ្វើ ទុក្ខ បៀត បៀន ហើយ ក្នុង សេចក្តី ដែល ខ្ញុំ ត្រូវ ចង្អៀត‌ចង្អល់ ដោយ យល់ ដល់ ព្រះ‌គ្រីស្ទ ដ្បិត កាល ណា ខ្ញុំ ខ្សោយ នោះ ខ្ញុំ មាន កំឡាំង យ៉ាង ចំណាន វិញ។ 11ខ្ញុំ បាន ត្រឡប់ ជា ល្ងង់ ខ្លៅ ដោយ សេចក្តី អំនួត គឺ អ្នក រាល់ គ្នា បាន បង្ខំ ខ្ញុំ ដ្បិត គួរ ឲ្យ អ្នក រាល់ គ្នា បាន ផ្ទុក‌ផ្តាក់ ខ្ញុំ វិញ ទោះ បើ ខ្ញុំ មិន មែន ជា អ្វី ក៏ ដោយ គង់ តែ ខ្ញុំ មិន ចាញ់ ពួក សាវ័ក ធំ ណា មួយ នោះ ទេ 12ពិត មែន មាន ភស្តុ‌តាង បាន កើត ឡើង ក្នុង ពួក អ្នក រាល់ គ្នា ដើម្បី នឹង បញ្ជាក់ ការ‌ងារ ជា សាវ័ក របស់ ខ្ញុំ ដោយ ការ អត់ ធន់ ដោយ ទី សំគាល់ ការ អស្ចារ្យ និង ការ ឬទ្ធិ‌បារមី គ្រប់ យ៉ាង 13តើ អ្នក រាល់ គ្នា បាន ចាញ់ ពួក ជំនុំ ឯ ទៀត ទាំង ប៉ុន្មាន យ៉ាង ណា ខ្លះ លើក ចេញ តែ ការ ដែល ខ្ញុំ មិន ឲ្យ អ្នក ណា ព្រួយ នឹង ខ្ញុំ សូម អត់ ទោស សេចក្តី កំហុស នេះ ឲ្យ ខ្ញុំ ផង។ 14មើល ខ្ញុំ រៀប នឹង មក ឯ អ្នក រាល់ គ្នា ជា គំរប់ ៣ លើក នេះ ហើយ ខ្ញុំ ក៏ មិន ឲ្យ អ្នក ណា ព្រួយ នឹង ខ្ញុំ ទៀត ដ្បិត ខ្ញុំ មិន រក ចង់ បាន របស់ ទ្រព្យ អ្នក រាល់ គ្នា ទេ គឺ រក តែ ខ្លួន អ្នក រាល់ គ្នា ប៉ុណ្ណោះ ដ្បិត មិន គួរ ឲ្យ កូន ចៅ ត្រូវ ប្រមូល ទុក ឲ្យ ឪពុក ម្តាយ ទេ គឺ ឪពុក ម្តាយ ទេ តើ ដែល ត្រូវ ប្រមូល ទុក ឲ្យ កូន វិញ 15ឯ ខ្ញុំៗ សុខ ចិត្ត នឹង ចែក ចាយ ហើយ នឹង ត្រូវ ហិន អស់ រលីង ទៅ ចុះ ដោយ ព្រោះ ព្រលឹងរបស់ អ្នក រាល់ គ្នា ថ្វី បើ ខ្ញុំ ស្រឡាញ់ អ្នក រាល់ គ្នា កាន់ តែ ខ្លាំង ឡើង ប៉ុណ្ណា នោះ អ្នក រាល់ គ្នា ស្រឡាញ់ ខ្ញុំ ក៏ កាន់ តែ ថយ ចុះ ប៉ុណ្ណោះ ដែរ 16ទោះ បើ ដូច្នោះ ក៏ ដោយ គង់ តែ ខ្ញុំ មិន បាន ឲ្យ អ្នក ណា មួយ ព្រួយ នឹង ខ្ញុំ ឡើយ តែ ដោយ ខ្ញុំ ឆ្លាត បាន ជា ខ្ញុំ ចាប់ អ្នក រាល់ គ្នា ដោយ ឧបាយ‌កល 17តើ ខ្ញុំ បាន ចំណេញ ពី អ្នក រាល់ គ្នា ដោយ‌សារ អ្នក ណា ដែល ខ្ញុំ ចាត់ មក ឬ អី 18ខ្ញុំ បាន អង្វរ អ្នក ទីតុស ឲ្យ មក ហើយ បាន ចាត់ បង ប្អូន ម្នាក់ ឲ្យ មក ជា មួយ ដែរ តើ ទីតុស បាន ចំណេញ ពី អ្នក រាល់ គ្នា ឬ អី តើ យើង ទាំង ២ នាក់ មិន បាន ដើរ ដោយ គំនិត តែ ១ ហើយ តាម‌ដាន ជើង ដដែល ទេ ឬ អី។ 19មួយ ទៀត តើ អ្នក រាល់ គ្នា គិត ស្មាន ថា យើង ខ្ញុំ កំពុង តែ ដោះ សា នឹង អ្នក រាល់ គ្នា ឬ អី ឱ ពួក ស្ងួន‌ភ្ងា អើយ យើង ខ្ញុំ និយាយ ក្នុង ព្រះ‌គ្រីស្ទ នៅ ចំពោះ ព្រះ ហើយ យើង ខ្ញុំ និយាយ គ្រប់ ទាំង អស់ នេះ សំរាប់ នឹង ស្អាង ចិត្ត អ្នក រាល់ គ្នា ឡើង ទេ 20ដ្បិត ខ្ញុំ ខ្លាច ក្រែង កាល ណា ខ្ញុំ មក ដល់ នោះ មិន ឃើញ អ្នក រាល់ គ្នា ដូច ជា ខ្ញុំ ចូល ចិត្ត នោះ ទេ ហើយ អ្នក រាល់ គ្នា ក៏ មិន ឃើញ ខ្ញុំ ដូច ជា អ្នក រាល់ គ្នា ចូល ចិត្ត ដែរ ក្រែង កើត មាន សេចក្តី ឈ្លោះ ប្រកែក ឈ្នានីស គ្នាន់‌ក្នាញ់ បាក់ បែក បរិហារ បង្កាច់ ឆ្មើង‌ឆ្មៃ ហើយ វឹកវរ ឡើង 21ក្រែង កាល ណា ខ្ញុំ មក ម្តង ទៀត នោះ ព្រះ នៃ ខ្ញុំ នឹង បន្ទាប ខ្ញុំ នៅ ចំពោះ អ្នក រាល់ គ្នា ហើយ ខ្ញុំ នឹង ត្រូវ យំ នឹង មនុស្ស ជា ច្រើន ដែល ធ្វើ បាប ពី មុន តែ មិន បាន ប្រែ ចិត្ត ចេញ ពី សេចក្តី ស្មោក‌គ្រោក សេចក្តី កំផិត និង សេចក្តី អាស‌អាភាស ដែល គេ បាន ប្រព្រឹត្ត នោះ ឡើយ។


Copyright
Learn More

will be added

X\