2 Corinthians - ២ កូរិនថូស 11

1ឱ បើ សិន ណា ជា អ្នក រាល់ គ្នា នឹង ទ្រាំ ទ្រ ចំពោះ សេចក្តី ចំកួត របស់ ខ្ញុំ បន្តិច ទៅ អេះ សូម អ្នក រាល់ គ្នា ទ្រាំ ទ្រ នឹង ខ្ញុំ ចុះ 2ពី ព្រោះ ខ្ញុំ ប្រចណ្ឌ ចំពោះ អ្នក រាល់ គ្នា ដោយ សេចក្តី ប្រចណ្ឌ នៃ ព្រះ ដ្បិត ខ្ញុំ បាន បំរុង អ្នក រាល់ គ្នា ទុក ឲ្យ មាន ប្តី តែ ១ ទុក ដូច ជា ក្រមុំ បរិសុទ្ធ គឺ ដើម្បី នឹង ថ្វាយ ទៅ ព្រះ‌គ្រីស្ទ តែ មួយ ប៉ុណ្ណោះ 3តែ ខ្ញុំ ខ្លាច ក្រែង គំនិត អ្នក រាល់ គ្នា ត្រូវ បង្ខូច ចេញ ពី សេចក្តី ទៀង ត្រង់ ខាង ឯ ព្រះ‌គ្រីស្ទ ដូច ជា សត្វ ពស់ បាន បញ្ឆោត នាង អេវ៉ា ដោយ ឧបាយ‌កល យ៉ាង នោះ ដែរ 4ពី ព្រោះ បើ សិន ជា មាន អ្នក ណា មក ប្រកាស ប្រាប់ ពី ព្រះ‌យេស៊ូវ ១ ទៀត ដែល យើង ខ្ញុំ មិន បាន ប្រកាស ប្រាប់ ឬ បើ អ្នក រាល់ គ្នា ទទួល វិញ្ញាណ ណា ផ្សេង ទៀត ដែល មិន បាន ទទួល ពី ដើម ឬ ដំណឹង ណា ផ្សេង ទៀត ដែល មិន ទទួល កាល ពី មុន នោះ អ្នក រាល់ គ្នា នឹង ទ្រាំ ទ្រ វិញ ជា មិន ខាន 5ខ្ញុំ ស្មាន ថា ខ្លួន ខ្ញុំ មិន ចាញ់ ពួក សាវ័ក យ៉ាង ធំ នោះ ក្នុង ការ អ្វី សោះ ឡើយ 6ដ្បិត ទោះ បើ ខ្ញុំ មិន ប៉ិន ប៉ាវ ខាង ឯ ពាក្យ សំដី ក៏ មែន ប៉ុន្តែ ខ្ញុំ មិន មែន ខ្សត់ ខ្សោយ ខាង ឯ ចំណេះ ទេ ហើយ ក្នុង គ្រប់ ការ ទាំង អស់ យើង ខ្ញុំ បាន សំដែង ឲ្យ អ្នក រាល់ គ្នា ស្គាល់ ច្បាស់ គ្រប់ ជំពូក ដែរ 7កាល ខ្ញុំ បាន ផ្សាយ ដំណឹង ល្អ នៃ ព្រះ មក អ្នក រាល់ គ្នា ទទេ ទាំង បន្ទាប ខ្លួន ខ្ញុំ ឲ្យ អ្នក រាល់ គ្នា បាន ថ្កើង ឡើង នោះ តើ ឈ្មោះ ថា ខ្ញុំ បាន ធ្វើ បាប ឬ អី 8ខ្ញុំ បាន បង្អត់ ពួក ជំនុំ ឯ ទៀត ដោយ ទទួល ឈ្នួល ពី គេ ដើម្បី នឹង យក មក បំរើ អ្នក រាល់ គ្នា វិញ 9ហើយ កាល ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា បើ កាល ណា ខ្វះ ខាត នោះ ខ្ញុំ មិន បាន ឲ្យ អ្នក ណា កើត ទុក្ខ ទេ ដ្បិត ពួក បង ប្អូន ដែល មក ពី ស្រុក ម៉ាសេដូន បាន ជួយ បំពេញ សេចក្តី ដែល ខ្ញុំ ខ្វះ នោះ ហើយ ខ្ញុំ មិន ដែល ឲ្យ អ្នក រាល់ គ្នា កើត ទុក្ខ ពី ព្រោះ ខ្ញុំ ក្នុង ការ អ្វី សោះ ហើយ ទៅ មុខ ក៏ មិន ដែល ដែរ 10ខ្ញុំ ប្រាប់ ដោយ នូវ សេចក្តី ពិត របស់ ព្រះ‌គ្រីស្ទ ដែល នៅ ក្នុង ខ្លួន ខ្ញុំ ថា គ្មាន អ្នក ណា អាច នឹង បំបាត់ សេចក្តី អំនួត នេះ ពី ខ្ញុំ នៅ ក្នុង ស្រុក អាខៃ បាន ឡើយ 11ចុះ តើ ដោយ ហេតុ អ្វី ដោយ ព្រោះ ខ្ញុំ មិន ស្រឡាញ់ អ្នក រាល់ គ្នា ឬ អី នោះ ព្រះ‌អង្គ ទ្រង់ ជ្រាប ហើយ 12តែ ការ ដែល ខ្ញុំ ធ្វើ ខ្ញុំ នឹង ចេះ តែ ធ្វើ ទៅ ដើម្បី នឹង ដក ឱកាស ចេញ ពី ពួក អ្នក ដែល រក រឿង ប្រយោជន៍ ឲ្យ គេ បាន ដូច ជា យើង ខ្ញុំ ក្នុង ការ អ្វី ដែល គេ អួត ខ្លួន នោះ ដែរ 13ដ្បិត មនុស្ស យ៉ាង នោះ ជា សាវ័ក ក្លែង‌ក្លាយ ជា អ្នក ឆ‌បោក ដែល ក្លែង ខ្លួន ធ្វើ ជា សាវ័ក នៃ ព្រះ‌គ្រីស្ទ ទេ 14ហើយ សេចក្តី នោះ មិន ជា អស្ចារ្យ ឡើយ ព្រោះ អារក្ស សាតាំង ក៏ ក្លែង ខ្លួន ធ្វើ ជា ទេវតា នៃ ពន្លឺ ដែរ 15ដូច្នេះ បើ អ្នក បំរើ របស់ វា ក្លែង ខ្លួន ធ្វើ ជា អ្នក បំរើ សេចក្តី សុចរិត វិញ នោះ មិន មែន ជា ការ ធំ អ្វី ទេ ឯ ចុង បំផុត របស់ គេ នឹង បាន ត្រូវ តាម អំពើ ដែល គេ ធ្វើ ដែរ។ 16ខ្ញុំ ប្រាប់ ម្តង ទៀត ថា កុំ ឲ្យ អ្នក ណា រាប់ ខ្ញុំ ទុក ដូច ជា ល្ងង់ ខ្លៅ ឡើយ តែ បើ រាប់ ទុក ជា ល្ងង់ ខ្លៅ មែន នោះ ត្រូវ ទទួល ខ្ញុំ ទុក ដូច ជា មនុស្ស ល្ងង់ ខ្លៅ ដែរ ដើម្បី ឲ្យ ខ្ញុំ បាន អួត ខ្លួន បន្តិច 17សេចក្តី ដែល ខ្ញុំ ប្រាប់ នេះ មិន មែន ប្រាប់ តាម ព្រះ‌អម្ចាស់ ទេ គឺ ប្រាប់ បែប ដូច ជា ល្ងង់ ខ្លៅ វិញ ដោយ ស្មាន ថា ខ្ញុំ មាន កន្លែង អួត ខ្លួន បាន ខ្លះ 18ដ្បិត ដែល មាន មនុស្ស ជា ច្រើន អួត ខ្លួន ខាង សាច់ ឈាម នោះ ខ្ញុំ នឹង អួត ដែរ 19ព្រោះ អ្នក រាល់ គ្នា ដែល មាន ប្រាជ្ញា នោះ ចេះ តែ ទ្រាំ ទ្រ នឹង មនុស្ស ល្ងង់ ខ្លៅ ដោយ ស្ម័គ្រ ពី ចិត្ត វិញ 20ពី ព្រោះ អ្នក រាល់ គ្នា ទ្រាំ ទ្រ នឹង ការ ដែល គេ ចាប់ អ្នក ប្រើ ឬ ស៊ី សាច់ អ្នក ឬ ដណ្តើម យក អ្វី ពី អ្នក ឬ បើ អ្នក ណា ដំកើង ខ្លួន លើ អ្នក ឬ បើ អ្នក ណា ទះ កំផ្លៀង អ្នក នោះ ផង 21ខ្ញុំ និយាយ បែប ជា បន្ទាប ខ្លួន ទុក ដូច ជា យើង ខ្ញុំ ខ្សោយ មែន ប៉ុន្តែ ក្នុង ការ អ្វី ដែល អ្នក ណា ហ៊ាន នោះ ខ្ញុំ ក៏ ហ៊ាន ដែរ ខ្ញុំ និយាយ នេះ ដោយ សេចក្តី ល្ងង់ ខ្លៅ 22តើ គេ ជា ពួក ហេព្រើរ ឬ អី ខ្ញុំ ក៏ ដែរ គេ ជា សាសន៍ អ៊ីស្រា‌អែល ឬ អី ខ្ញុំ ក៏ ដែរ គេ ជា ពូជ លោក អ័ប្រា‌ហាំ ឬ អី ខ្ញុំ ក៏ ដែរ 23គេ ជា អ្នក បំរើ ព្រះ‌គ្រីស្ទ ឬ អី (ខ្ញុំ និយាយ បែប ដូច ជា វង្វេង ស្មារតី ហើយ) ខ្ញុំ ក៏ លើស ជាង គេ ទៅ ទៀត ក្នុង ការ នឿយ ហត់ លើស ជាង គេ ដោយ ត្រូវ រំពាត់ ហួស ល្បត់ ទាំង ត្រូវ ជាប់ គុក ច្រើន ជាង គេ ក៏ ដល់ នូវ ភាព ជិត ស្លាប់ ជា ញឹក‌ញយ 24ប្រាំ ដង ហើយ សាសន៍ យូដា វាយ ខ្ញុំ ៤០ រំពាត់ ខ្វះ ១ 25គេ វាយ ខ្ញុំ នឹង ដំបង ៣ ដង គេ ចោល ខ្ញុំ នឹង ថ្ម ១ ដង ខ្ញុំ ត្រូវ សំពៅ លិច ៣ ដង ខ្ញុំ នៅ នា សមុទ្រ ជ្រៅ អស់ ១ ថ្ងៃ ១ យប់ 26ខ្ញុំ ដើរ ដំណើរ ជា ច្រើន ក៏ មាន សេចក្តី អន្តរាយ នៅ ទន្លេ អន្តរាយ ដោយ ពួក ចោរ ប្លន់ អន្តរាយ ដោយ សាសន៍ របស់ ខ្ញុំ អន្តរាយ ដោយ សាសន៍ ដទៃ ក៏ អន្តរាយ ក្នុង ទី ក្រុង ក្នុង ទី រហោ‌ស្ថាន ក្នុង សមុទ្រ ក្នុង ពួក បង ប្អូន ក្លែង‌ក្លាយ ដែរ 27ត្រូវ នឿយ ហត់ ហើយ លំបាក ត្រូវ ចាំ យាម ជា ញយ ត្រូវ ស្រេក ឃ្លាន ត្រូវ អត់ ជា ញឹក‌ញយ ត្រូវ រងា ហើយ ត្រូវ អាក្រាត ផង 28ក្រៅ ពី ការ ខាង សាច់ ឈាម ទាំង នោះ ក៏ មាន សេចក្តី កង្វល់ ខាង ឯ ពួក ជំនុំ ទាំង ប៉ុន្មាន ដែល ប្រជ្រៀត មក លើ ខ្ញុំ រាល់ តែ ថ្ងៃ ជានិច្ច ថែម ទៀត 29តើ អ្នក ឯ ណា ខ្សោយ ហើយ ខ្ញុំ មិន បាន ខ្សោយ ផង តើ អ្នក ឯ ណា អាក់‌អន់ ចិត្ត ហើយ ខ្ញុំ មិន ឈឺ‌ឆ្អាល ផង 30បើ សិន ជា គួរ នឹង អួត ខ្លួន នោះ ខ្ញុំ នឹង អួត ពី សេចក្តី កំសោយ របស់ ខ្ញុំ វិញ 31ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ដែល មាន ព្រះ‌ពរ អស់ កល្ប ជានិច្ច ទ្រង់ ជ្រាប ថា ខ្ញុំ មិន កុហក ទេ 32នៅ ក្រុង ដាម៉ាស ចៅ‌ហ្វាយ ស្រុក នៃ ស្តេច អើរេតាស បាន ឲ្យ គេ ចាំ យាម ទី ក្រុង ដោយ ចង់ ចាប់ ខ្ញុំ 33ប៉ុន្តែ មាន គេ ដាក់ ខ្ញុំ ក្នុង កញ្ជើ សំរូត ចុះ តាម បង្អួច កំផែង ឲ្យ ខ្ញុំ រួច ពី កណ្តាប់ ដៃ លោក ចេញ។


Copyright
Learn More

will be added

X\