2 Corinthians - ២ កូរិនថូស 1

1សំបុត្រ ប៉ុល ខ្ញុំ ជា សាវ័ក នៃ ព្រះ‌យេស៊ូវ គ្រីស្ទ តាម បំណង ព្រះ‌ហឫ‌ទ័យ ព្រះ និង ធីម៉ូថេ ជា ពួក បង ប្អូន ផ្ញើ មក ពួក ជំនុំ នៃ ព្រះ ដែល នៅ ក្រុង កូរិន‌ថូស ព្រម ទាំង ពួក បរិសុទ្ធ ទាំង អស់ គ្នា ដែល នៅ គ្រប់ ក្នុង ស្រុក អាខៃ 2សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត មក អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 3សូម សរសើរ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា អម្ចាស់ នៃ យើង រាល់ គ្នា គឺ ជា ព្រះ‌វរ‌បិតា ដ៏ មាន សេចក្តី មេត្តា‌ករុណា ជា ព្រះ ដ៏ កំសាន្ត ចិត្ត គ្រប់ ជំពូក 4ដែល ទ្រង់ កំសាន្ត ចិត្ត យើង រាល់ គ្នា ក្នុង គ្រប់ ទាំង សេចក្តី វេទនា ប្រយោជន៍ ឲ្យ យើង អាច នឹង កំសាន្ត ចិត្ត អ្នក ឯ ទៀត ក្នុង អស់ ទាំង សេចក្តី វេទនា របស់ គេ បាន ដែរ គឺ ដោយ‌សារ សេចក្តី ក្សាន្ត នោះ ឯង ដែល ព្រះ បាន កំសាន្ត ចិត្ត យើង ស្រេច ហើយ 5ដ្បិត ដូច ជា សេចក្តី ទុក្ខ លំបាក របស់ ព្រះ‌គ្រីស្ទ បាន ចំរើន ឡើង ដល់ យើង រាល់ គ្នា យ៉ាង ណា នោះ សេចក្តី ក្សាន្ត ចិត្ត នៃ យើង រាល់ គ្នា ក៏ ចំរើន ដោយ‌សារ ព្រះ‌គ្រីស្ទ បែប ដូច្នោះ ដែរ 6ដូច្នេះ បើ សិន ជា យើង ខ្ញុំ កើត មាន សេចក្តី វេទនា នោះ គឺ សំរាប់ ជា សេចក្តី កំសាន្ត ចិត្ត និង សេចក្តី សង្គ្រោះ ដល់ អ្នក រាល់ គ្នា ជា សេចក្តី ដែល បាន កើត មក ដោយ ការ ទ្រាំ‌ទ្រ និង សេចក្តី ទុក្ខ លំបាក ដដែល ដែល យើង ខ្ញុំ ក៏ រង ទុក្ខ ដែរ ហើយ យើង ខ្ញុំ មាន សង្ឃឹម ដល់ អ្នក រាល់ គ្នា មាំ‌មួន ផង 7ដោយ ដឹង ថា អ្នក រាល់ គ្នា នឹង បាន ចំណែក ក្នុង សេចក្តី កំសាន្ត ចិត្ត ដូច ជា បាន ចំណែក ក្នុង ការ ទុក្ខ លំបាក នោះ ដែរ 8ដ្បិត បង ប្អូន អើយ យើង ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី សេចក្តី វេទនា ដែល កើត ឡើង ដល់ យើង ខ្ញុំ នៅ ស្រុក អាស៊ី ថា យើង ខ្ញុំ មាន បន្ទុក យ៉ាង ធ្ងន់ ក្រៃ‌លែង ហួស ពី កំឡាំង នៃ យើង ខ្ញុំ ទៅ ទៀត ដល់ ម៉្លេះ បាន ជា យើង ខ្ញុំ អស់ សង្ឃឹម នឹង នៅ រស់ ផង 9យើង ខ្ញុំ ក៏ មាន សាន្ត ក្រម នៃ សេចក្តី ស្លាប់ នៅ ក្នុង ខ្លួន យើង ខ្ញុំ ដែរ ដើម្បី មិន ឲ្យ យើង ខ្ញុំ ទុក ចិត្ត ដល់ ខ្លួន ឡើយ គឺ ឲ្យ ទុក ចិត្ត ដល់ ព្រះ ដែល ទ្រង់ ប្រោស ឲ្យ មនុស្ស ស្លាប់ បាន រស់ ឡើង នោះ វិញ 10ទ្រង់ បាន ប្រោស យើង ខ្ញុំ ឲ្យ រួច ពី សេចក្តី ស្លាប់ យ៉ាង សំបើម នោះ ហើយ ក៏ ចេះ តែ ប្រោស ឲ្យ រួច ត ទៅ ហើយ យើង ខ្ញុំ សង្ឃឹម ថា ទ្រង់ នឹង ប្រោស ឲ្យ រួច ទៅ មុខ ទៀត ដែរ 11ដោយ អ្នក រាល់ គ្នា ខំ ប្រឹង ជួយ អង្វរ ជួស យើង ខ្ញុំ ផង ដើម្បី ឲ្យ អំណោយ ទាន នោះ ដែល បាន ប្រទាន មក យើង ខ្ញុំ ដោយ‌សារ មនុស្ស ជា ច្រើន បាន ត្រឡប់ ជា ហេតុ ឲ្យ មនុស្ស ជា ច្រើន បាន អរ ព្រះ‌គុណ ដោយ ព្រោះ យើង ខ្ញុំ។ 12ដ្បិត សេចក្តី អំនួត របស់ យើង ខ្ញុំ នោះ គឺ ជា សេចក្តី បន្ទាល់ របស់ បញ្ញា ចិត្ត យើង ខ្ញុំ ដែល សំដែង ថា យើង ខ្ញុំ បាន ប្រព្រឹត្ត ក្នុង លោកីយ៍ នេះ ហើយ ដល់ អ្នក រាល់ គ្នា លើស ទៅ ទៀត ដោយ សេចក្តី បរិសុទ្ធ និង សេចក្តី ស្មោះ‌ត្រង់ របស់ ព្រះ មិន មែន ដោយ ប្រាជ្ញា ខាង សាច់ ឈាម ឡើយ គឺ ដោយ ព្រះ‌គុណ នៃ ព្រះ វិញ 13យើង ខ្ញុំ មិន សរសេរ សេចក្តី ណា ផ្សេង ទៀត ផ្ញើ មក អ្នក រាល់ គ្នា ក្រៅ ពី សេចក្តី ដែល បាន អាន មើល នឹង យល់ ព្រម ហើយ នោះ ទេ ហើយ ខ្ញុំ សង្ឃឹម ថា អ្នក រាល់ គ្នា នឹង យល់ ព្រម តាម សេចក្តី នោះ ឯង ដរាប ដល់ ចុង បំផុត ដែរ 14ដូច ជា អ្នក រាល់ គ្នា ខ្លះ បាន យល់ ព្រម ហើយ ថា យើង ខ្ញុំ ជា ទី អំនួត របស់ អ្នក រាល់ គ្នា ដូច ជា អ្នក រាល់ គ្នា ក៏ ជា ទី អំនួត របស់ យើង ខ្ញុំ ដែរ នៅ ថ្ងៃ នៃ ព្រះ‌អម្ចាស់‌យេស៊ូវ។ 15ដោយ ព្រោះ ខ្ញុំ មាន សេចក្តី សង្ឃឹម នោះ បាន ជា ខ្ញុំ គិត នឹង មក ឯ អ្នក រាល់ គ្នា ពី កាល មុន ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ទទួល ព្រះ‌គុណ មួយ លើក ទៀត 16ហើយ ឲ្យ ខ្ញុំ បាន ហួស ទៅ ឯ ស្រុក ម៉ាសេដូន ដោយ‌សារ អ្នក រាល់ គ្នា រួច សឹម ត្រឡប់ មក ឯ អ្នក រាល់ គ្នា វិញ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ជួយ ដំណើរ ខ្ញុំ ទៅ ឯ ស្រុក យូដា ផង 17ដូច្នេះ ដែល ខ្ញុំ សំរេច ធ្វើ យ៉ាង នោះ តើ ខ្ញុំ បាន ប្រព្រឹត្ត ដោយ ចិត្ត សាវា ឬ អី ឬ ការ ដែល ខ្ញុំ សំរេច នឹង ធ្វើ តើ បាន សំរេច តាម សាច់ ឈាម បាន ជា ជួន‌កាល ខ្ញុំ ថា «បាទ» ជួន‌កាល ថា «ទេ» វិញ ឬ អី 18រីឯ ព្រះ ទ្រង់ ស្មោះ‌ត្រង់ បាន ជា ពាក្យ សំដី ដែល យើង ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា នោះ មិន មែន ថា «បាទ»ផង «ទេ»ផង ឡើយ 19ដ្បិត ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដែល យើង ខ្ញុំ គឺ ខ្លួន ខ្ញុំ ស៊ីលវ៉ាន និង ធីម៉ូថេ បាន ប្រកាស ប្រាប់ ក្នុង ពួក អ្នក រាល់ គ្នា ទ្រង់ មិន មែន ជា «បាទ»ផង «ទេ»ផង នោះ ទេ គឺ មាន តែ «បាទ» សុទ្ធ នៅ ក្នុង ទ្រង់ ប៉ុណ្ណោះ 20ដ្បិត ទោះ បើ មាន សេចក្តី សន្យា របស់ ព្រះ យ៉ាង ណា ក៏ ដោយ ក៏ នៅ សុទ្ធ តែ ជា «បាទ»ក្នុង ទ្រង់ ហើយ«អាម៉ែន»ក្នុង ទ្រង់ ដែរ សំរាប់ នឹង ចំរើន សិរី‌ល្អ ដល់ ព្រះ ដោយ‌សារ យើង រាល់ គ្នា 21រីឯ អ្នក ដែល តាំង យើង ខ្ញុំ ឲ្យ ខ្ជាប់‌ខ្ជួន ក្នុង ព្រះ‌គ្រីស្ទ ជា មួយ នឹង អ្នក រាល់ គ្នា ហើយ ដែល ចាក់ ប្រេងឲ្យ យើង នោះ គឺ ជា ព្រះ 22ទ្រង់ ក៏ បាន ដៅ ចំណាំ យើង រាល់ គ្នា ហើយ បាន ប្រទាន ព្រះ‌វិញ្ញាណ មក បញ្ចាំ ចិត្ត យើង រាល់ គ្នា ផង។ 23ខ្ញុំ សូម យក ព្រះ ធ្វើ ជា សាក្សី ពី ចិត្ត ខ្ញុំ ថា ដែល ខ្ញុំ មិន ទាន់ មក ឯ ក្រុង កូរិន‌ថូស នោះ គឺ ដោយ ប្រណី ដល់ អ្នក រាល់ គ្នា ទេ 24មិន មែន ថា យើង ខ្ញុំ ធ្វើ ជា ម្ចាស់ លើ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា ទេ គឺ ធ្វើ ជា គូ‌កន ជួយ ឲ្យ អ្នក រាល់ គ្នា បាន សេចក្តី អំណរ វិញ ដ្បិត អ្នក រាល់ គ្នា កំពុង ឈរ ហើយ ដោយ‌សារ សេចក្តី ជំនឿ។


Copyright
Learn More

will be added

X\