1 Timothy - ១ ធីម៉ូថេ 6

1រីឯ អស់ អ្នក ទាំង ប៉ុន្មាន ដែល នៅ ក្រោម នឹម ជា បាវ បំរើ គេ នោះ ត្រូវ រាប់ ចៅ‌ហ្វាយ ខ្លួន ទុក ជា គួរ នឹង គោរព ប្រតិ‌បត្តិ គ្រប់ យ៉ាង ចុះ ដើម្បី កុំ ឲ្យ គេ ប្រមាថ ដល់ ព្រះ‌នាម ព្រះ និង សេចក្តី បង្រៀន នេះ ឡើយ 2ហើយ អ្នក ណា ដែល មាន ចៅ‌ហ្វាយ ជា អ្នក ជឿ នោះ មិន ត្រូវ មាន ចិត្ត មើល‌ងាយ ដល់ ចៅ‌ហ្វាយ នោះ ដោយ ព្រោះ ជា បង ប្អូន គ្នា ទេ តែ ស៊ូ បំរើ វិញ ដោយ ព្រោះ ចៅ‌ហ្វាយ នោះ ជា អ្នក ជឿ ហើយ ជា ស្ងួន‌ភ្ងា ដែរ ជា អ្នក ដែល ចំរើន ឡើង ដោយ ការ បំរើ យ៉ាង ល្អ នោះ ឯង ចូរ ឲ្យ អ្នក បង្រៀន សេចក្តី ទាំង នេះ ហើយ ទូន្មាន គេ ចុះ។ 3បើ អ្នក ណា បង្រៀន ពី សេចក្តី អ្វី ផ្សេង ទៀត ហើយ មិន យល់ ព្រម តាម ពាក្យ សំដី ដែល ត្រឹម ត្រូវ គឺ ជា ព្រះ‌បន្ទូល របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង និង ជា សេចក្តី បង្រៀន ដែល ត្រឹម ត្រូវ តាម សេចក្តី គោរព ប្រតិ‌បត្តិ ដល់ ព្រះ ទេ 4អ្នក នោះ ឈ្មោះ ថា មាន ចិត្ត ធំ ហើយ មិន ដឹង អ្វី សោះ គឺ វក់ តែ នឹង ជជែក ហើយ ដេញ ដោល ពី ន័យ ពាក្យ ដែល នាំ ឲ្យ កើត សេចក្តី ឈ្នានីស ឈ្លោះ ប្រកែក ជេរ ប្រមាថ និង សេចក្តី សង្ស័យ ដ៏ អាក្រក់ ប៉ុណ្ណោះ 5ជា សេចក្តី ជំលោះ ឥត ប្រយោជន៍ របស់ មនុស្ស ខូច គំនិត ហើយ ឥត ស្គាល់ សេចក្តី ពិត ដោយ ស្មាន ថា ការ គោរព ប្រតិ‌បត្តិ ដល់ ព្រះ ជា ផ្លូវ ឲ្យ បាន កំរៃ 6តែ ការ គោរព ប្រតិ‌បត្តិ ដល់ ព្រះ ដែល មាន ទាំង ចិត្ត ស្កប់‌ស្កល់ ផង នោះ ជា កំរៃ ១ យ៉ាង ធំ មែន 7ដ្បិត យើង រាល់ គ្នា មិន បាន យក អ្វី ចូល មក ក្នុង លោកីយ៍ នេះ ទេ ហើយ ច្បាស់ ជា យើង ពុំ អាច នឹង យក អ្វី ចេញ ទៅ វិញ បាន ដែរ 8តែ បើ មាន អាហារ ទទួល ទាន និង សំលៀក‌បំពាក់ នោះ ក៏ ល្មម ឲ្យ យើង បាន ស្កប់ ចិត្ត ហើយ 9ឯ ពួក អ្នក ដែល ចង់ ធ្វើ ជា អ្នក ស្តុក‌ស្តម្ភ នោះ នឹង ធ្លាក់ ទៅ ក្នុង សេចក្តី ល្បួង និង អន្ទាក់ ហើយ ក្នុង បំណង ជា ច្រើន ដែល ផ្តេស ផ្តាស ហើយ ធ្វើ ទុក្ខ ដល់ ខ្លួន ក៏ ពន្លិច មនុស្ស ទៅ ក្នុង សេចក្តី ហិន‌វិនាស និង សេចក្តី អន្តរ‌ធាន វិញ 10ដ្បិត ការ ដែល ស្រឡាញ់ ប្រាក់ នោះ ហើយ ជា មេ ឫស នៃ សេចក្តី អាក្រក់ គ្រប់ យ៉ាង ដែល អ្នក ខ្លះ បាន ឈោង តាម ហើយ ត្រូវ លួង‌លោម ឲ្យ ឃ្លាត ចេញ ពី សេចក្តី ជំនឿ ទាំង ចាក់ ទំលុះ ខ្លួន គេ ដោយ សេចក្តី ព្រួយ លំបាក ជា ច្រើន។ 11តែ ឱ អ្នក សំណប់ នៃ ព្រះ អើយ ចូរ ឲ្យ អ្នក រត់ ចៀស ចេញ ពី សេចក្តី ទាំង នោះ ហើយ ដេញ តាម សេចក្តី សុចរិត សេចក្តី គោរព ប្រតិ‌បត្តិ ដល់ ព្រះ សេចក្តី ជំនឿ សេចក្តី ស្រឡាញ់ សេចក្តី ខ្ជាប់‌ខ្ជួន និង សេចក្តី សំឡូត វិញ 12ចូរ ខំ ប្រឹង តស៊ូ ដោយ ការ ត យ៉ាង ល្អ នៃ សេចក្តី ជំនឿ ចូរ តោង ចាប់ ជីវិត អស់ កល្ប ជានិច្ច ឲ្យ ខ្ជាប់ ដែល ព្រះ បាន ហៅ អ្នក មក ទទួល ហើយ អ្នក ក៏ បាន ធ្វើ បន្ទាល់ យ៉ាង ល្អ នៅ មុខ សាក្សី ជា ច្រើន ដែរ 13ខ្ញុំ ផ្តាំ មក អ្នក នៅ ចំពោះ ព្រះ ដែល ទ្រង់ ប្រទាន ជីវិត ដល់ គ្រប់ ទាំង អស់ ហើយ នៅ ចំពោះ ព្រះ‌គ្រីស្ទ យេស៊ូវ ដែល ទ្រង់ បាន ធ្វើ បន្ទាល់ យ៉ាង ល្អ នៅ មុខ លោក ប៉ុនទាស-ពីឡាត់ ថា 14ឲ្យ អ្នក កាន់ តាម បញ្ញត្ត បែប ដែល ឥត សៅ‌ហ្មង ហើយ ឥត កន្លែង បន្ទោស បាន ដរាប ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ទ្រង់ លេច មក 15ដែល ព្រះ នឹង សំដែង ឲ្យ ឃើញ ទ្រង់ ក្នុង វេលា កំណត់ គឺ ជា ស្តេច ចក្រ តែ ១ ព្រះ‌អង្គ ដ៏ មាន ពរ ជា ស្តេច លើ អស់ ទាំង ស្តេច ហើយ ជា ព្រះ‌អម្ចាស់ លើ អស់ ទាំង ព្រះ‌អម្ចាស់ 16ក៏ មាន ទ្រង់ ប៉ុណ្ណោះ ដែល មិន ចេះ សុគត ទ្រង់ គង់ នៅ ក្នុង ពន្លឺ ដែល រក ចូល ទៅ ជិត មិន បាន គ្មាន មនុស្ស ណា ដែល ឃើញ ទ្រង់ ឡើយ ក៏ មើល ទ្រង់ មិន ឃើញ ផង សូម ឲ្យ ទ្រង់ បាន ល្បី ព្រះ‌នាម និង ព្រះ‌ចេស្តា នៅ អស់ កល្ប ជានិច្ច អាម៉ែន។ 17ចូរ ហាម‌ប្រាម ដល់ ពួក អ្នក មាន នៅ លោកីយ៍ នេះ ផង កុំ ឲ្យ គេ មាន ឫក ខ្ពស់ ឬ ទុក ចិត្ត នឹង ទ្រព្យ‌សម្បត្តិ ដែល មិន ទៀង នោះ ឡើយ ត្រូវ ទុក ចិត្ត នឹង ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ វិញ ដែល ទ្រង់ ប្រទាន គ្រប់ ទាំង អស់ មក យើង រាល់ គ្នា ជា បរិបូរ ឲ្យ យើង បាន អរ សប្បាយ 18ចូរ បង្គាប់ ឲ្យ គេ ធ្វើ គុណ និង ការ ល្អ ជា បរិបូរ ព្រម ទាំង ចែក ទាន ដោយ សទ្ធា ហើយ ប្រុង ប្រៀប នឹង ជួយ គេ ផង 19យ៉ាង នោះ ឯង ទើប ឈ្មោះ ថា គេ នឹង ប្រមូល ទ្រព្យ សម្បត្តិ ទុក ជា គោល យ៉ាង ល្អ សំរាប់ ខ្លួន ដល់ ថ្ងៃ ក្រោយ វិញ ដើម្បី ឲ្យ គេ ចាប់ បាន ជីវិត អស់ កល្ប ជានិច្ច។ 20ឱ ធីម៉ូថេ អើយ ចូរ រក្សា សេចក្តី ដែល បាន ផ្ញើ ទុក នឹង អ្នក ចុះ ហើយ ចៀស ចេញ ពី សំដី ឡេះ‌ឡោះ ឥត ប្រយោជន៍ និង ពាក្យ ទទឹង‌ទទែង នៃ សេចក្តី ដែល ក្លែង ហៅ ថា ចំណេះ វិជ្ជា ផង 21ដែល មាន មនុស្ស ខ្លះ ប្រកាន់ ក៏ បាន ជ្រួស ពី សេចក្តី ជំនឿ ចេញ ហើយ។ សូម ឲ្យ អ្នក បាន ប្រកប ដោយ ព្រះ‌គុណ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\