1 Timothy - ១ ធីម៉ូថេ 4

1តែ ព្រះ‌វិញ្ញាណ ទ្រង់ មាន ព្រះ‌បន្ទូល យ៉ាង ជាក់ ច្បាស់ ថា នៅ គ្រា ជាន់ ក្រោយ បង្អស់ អ្នក ខ្លះ នឹង លាក‌ចាក‌ចេញ ពី សេចក្តី ជំនឿ ដោយ ស្តាប់ តាម វិញ្ញាណ បញ្ឆោត និង សេចក្តី បង្រៀន របស់ ពួក អារក្ស 2ដោយ‌សារ ពុត មាយា របស់ ពួក អ្នក ដែល ពោល តែ ពាក្យ កុហក ទាំង មាន បញ្ញា ចិត្ត រលាក 3ព្រម ទាំង ហាម‌ប្រាម មិន ឲ្យ យក ប្តី ប្រពន្ធ ហើយ ឲ្យ ត្រូវ តម អាហារ ដែល ព្រះ បាន បង្កើត មក សំរាប់ ពួក អ្នក ជឿ និង ពួក អ្នក ដែល ស្គាល់ សេចក្តី ពិត ឲ្យ បាន ទទួល ដោយ អរ ព្រះ‌គុណ 4ដ្បិត សត្វ ទាំង អស់ ដែល ព្រះ ទ្រង់ បង្កើត មក នោះ សុទ្ធ តែ ល្អ ហើយ មិន ត្រូវ ចោល ១ ឡើយ ឲ្យ គ្រាន់ តែ ទទួល ដោយ អរ ព្រះ‌គុណ ប៉ុណ្ណោះ 5ដ្បិត បាន ញែក ជា បរិសុទ្ធ ដោយ‌សារ ព្រះ‌បន្ទូល ហើយ សេចក្តី អធិស្ឋាន។ 6បើ អ្នក សំដែង សេចក្តី ទាំង នេះ ដល់ ពួក បង ប្អូន ឲ្យ ស្គាល់ នោះ អ្នក នឹង ធ្វើ ជា ជំនួយ យ៉ាង ល្អ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ព្រះ‌បន្ទូល នៃ សេចក្តី ជំនឿ និង សេចក្តី បង្រៀន ដ៏ ល្អ បាន ចិញ្ចឹម អ្នក ដោយ អ្នក បាន កាន់ តាម ស្មោះ ចំពោះ មែន 7កុំ ឲ្យ ព្រម ស្តាប់ អស់ ទាំង រឿង ល្បែង របស់ ស្រី ចាស់ៗ ឡើយ ចូរ បង្ហាត់ ខ្លួន ខាង ឯ សេចក្តី គោរព ប្រតិ‌បត្តិ ដល់ ព្រះ វិញ 8ដ្បិត ការ បង្ហាត់ ខ្លួន ប្រាណ នោះ មាន ប្រយោជន៍ តែ បន្តិច ទេ តែ សេចក្តី គោរព ប្រតិ‌បត្តិ ដល់ ព្រះ នោះ ទើប មាន ប្រយោជន៍ គ្រប់ ជំពូក វិញ ក៏ មាន សេចក្តី សន្យា ឲ្យ បាន ជីវិត នៅ ជាន់ ឥឡូវ នេះ ហើយ ទៅ ខាង នាយ ផង 9ពាក្យ នេះ គួរ ជឿ ហើយ គួរ ទទួល គ្រប់ យ៉ាង 10ដ្បិត គឺ ដោយ ហេតុ នោះ បាន ជា យើង ខ្ញុំ ខំ ធ្វើ ការ ទាំង ត្រូវ គេ ត្មះ‌តិះ‌ដៀល ពី ព្រោះ យើង ខ្ញុំ មាន សេចក្តី សង្ឃឹម ដល់ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ដែល ទ្រង់ ជា ព្រះ‌អង្គ សង្រ្គោះ នៃ មនុស្ស ទាំង‌ឡាយ មាន មនុស្ស ដែល ជឿ ជា ដើម 11ចូរ ផ្តាំ គេ ពី សេចក្តី ទាំង នេះ ហើយ បង្ហាត់ បង្រៀន ចុះ 12កុំ ឲ្យ អ្នក ណា មើល‌ងាយ អ្នក ដោយ ព្រោះ នៅ ក្មេង នោះ ឡើយ ចូរ ធ្វើ ជា គំរូ ដល់ ពួក អ្នក ជឿ ដោយ ពាក្យ សំដី កិរិយា ប្រព្រឹត្ត សេចក្តី ស្រឡាញ់ សេចក្តី ជំនឿ និង សេចក្តី បរិសុទ្ធ 13ចូរ ឧស្សាហ៍ មើល គម្ពីរ ហើយ ទូន្មាន និង បង្រៀន គេ ដរាប ដល់ ខ្ញុំ មក 14កុំ ឲ្យ ធ្វេស នឹង អំណោយ ទាន ដែល សណ្ឋិត លើ អ្នក ដែល បាន ប្រទាន មក អ្នក ដោយ សេចក្តី ទំនាយ ក្នុង កាល ដែល ពួក ចាស់‌ទុំ បាន ដាក់ ដៃ លើ អ្នក ឡើយ 15ចូរ ឧស្សាហ៍ ប្រព្រឹត្ត តាម សេចក្តី ទាំង នេះ ហើយ កាន់ ខ្ជាប់ ផង ដើម្បី ឲ្យ មនុស្ស ទាំង‌ឡាយ បាន ឃើញ សេចក្តី ជំនឿ របស់ អ្នក 16ចូរ ប្រុង ប្រយ័ត្ន នឹង ខ្លួន អ្នក ហើយ នឹង សេចក្តី បង្រៀន ចូរ កាន់ ខ្ជាប់ តាម សេចក្តី ទាំង នេះ ដ្បិត ដែល ធ្វើ ដូច្នោះ នោះ អ្នក នឹង សង្គ្រោះ ខ្លួន អ្នក បាន ព្រម ទាំង ពួក អ្នក ដែល ស្តាប់ អ្នក ផង។


Copyright
Learn More

will be added

X\