1 Timothy - ១ ធីម៉ូថេ 3

1ពាក្យ នេះ គួរ ជឿ ដែល ថា បើ អ្នក ណា ប្រាថ្នា ចង់ ធ្វើ ជា អ្នក ត្រួត ត្រា នោះ ឈ្មោះ ថា ចង់ បាន ល្អ ប្រសើរ ហើយ 2ដូច្នេះ ត្រូវ ឲ្យ អ្នក ត្រួត ត្រា ប្រព្រឹត្ត ដោយ ឥត កន្លែង ចាប់ ទោស បាន ចុះ ត្រូវ ជា មនុស្ស មាន ប្រពន្ធ តែ ១ ជា មនុស្ស ដឹង ខ្នាត មាន ចិត្ត ធ្ងន់‌ធ្ងរ កាន់ គំនិត មារយាទ ជា អ្នក ចៅ‌រ៉ៅ ហើយ ប្រសប់ នឹង ការ បង្រៀន 3មិន ត្រូវ ជា អ្នក ចំណូល ស្រា ឬ ឈ្លោះ ប្រកែក ឬ ស៊ី សំណូក ឡើយ ត្រូវ មាន ចិត្ត ស្លូត‌បូត ឥត រក រឿង រក ហេតុ ឥត លោភ ចង់ បាន ប្រាក់ 4ត្រូវ ត្រួត ត្រា ផ្ទះ របស់ ខ្លួន ដោយ ស្រួល‌បួល ទាំង ឲ្យ កូន ចៅ ស្តាប់ បង្គាប់ ដោយ នឹង‌ធឹង 5បើ អ្នក ណា មិន ចេះ ត្រួត ត្រា ផ្ទះ ខ្លួន ធ្វើ ដូច ម្តេច ឲ្យ ថែ រក្សា ពួក ជំនុំ ព្រះ បាន 6មនុស្ស ណា ដែល ទើប នឹង ជឿ ថ្មី នោះ ធ្វើ ពុំ បាន ទេ ក្រែង កើត មាន ចិត្ត ធំ ហើយ ធ្លាក់ ទៅ ក្នុង ទោស របស់ អារក្ស វិញ 7ត្រូវ ឲ្យ អ្នក នោះ មាន ឈ្មោះ ល្អ ពី អ្នក ដទៃ ផង ក្រែង គេ ត្មះ‌តិះ‌ដៀល ហើយ ធ្លាក់ ទៅ ក្នុង អន្ទាក់ របស់ អារក្ស។ 8ឯ ពួក អ្នក ជំនួយ ក៏ ដូច្នោះ ដែរ ត្រូវ មាន ចិត្ត នឹង‌ធឹង ឥត និយាយ សំដី ២ ឥត ចំណូល ស្រា ឬ ស៊ី សំណូក ឡើយ 9ត្រូវ ជា អ្នក កាន់ តាម សេចក្តី អាថ៌‌កំបាំងរបស់ សេចក្តី ជំនឿ ដោយ បញ្ញា ចិត្ត ដ៏ ស្អាត 10មួយ ទៀត ត្រូវ ល្បង ល ចំពោះ ពួក អ្នក ជំនួយ ទាំង នោះ ជា មុន ដំបូង ដែរ រួច បើ កាល ណា ឃើញ ថា គ្មាន កន្លែង ចាប់ ទោស បាន ហើយ នោះ សឹម ឲ្យ គេ ជួយ ទៅ ចុះ 11ឯ ប្រពន្ធ របស់ គេ ក៏ ត្រូវ មាន ចិត្ត នឹង‌ធឹង ដែរ ឥត ចេះ និយាយ ដើម គេ ជា អ្នក ដឹង ខ្នាត ហើយ ស្មោះ‌ត្រង់ ក្នុង គ្រប់ ការ ទាំង អស់ 12ត្រូវ ឲ្យ អ្នក ជំនួយ មាន ប្រពន្ធ តែ ១ ទាំង ត្រួត ត្រា កូន ចៅ និង ផ្ទះ ខ្លួន ដោយ ស្រួល‌បួល 13ដ្បិត ពួក អ្នក ដែល បាន ជួយ យ៉ាង ល្អ នោះ នឹង បាន ថ្នាក់ ល្អ សំរាប់ ខ្លួន និង សេចក្តី ក្លាហាន ក្នុង សេចក្តី ជំនឿ ដោយ‌សារ ព្រះ‌គ្រីស្ទ យេស៊ូវ។ 14ខ្ញុំ សង្ឃឹម ថា នឹង មក ឯ អ្នក ជា យ៉ាង ឆាប់ ប៉ុន្តែ ខ្ញុំ សរសេរ សេចក្តី ទាំង នេះ ផ្ញើ មក អ្នក សិន 15ដើម្បី ក្រែង ខ្ញុំ ក្រ មក នោះ ឲ្យ អ្នក បាន ដឹង ពី របៀប យ៉ាង ណា ដែល គួរ ប្រព្រឹត្ត ក្នុង ដំណាក់ នៃ ព្រះ គឺ ក្នុង ពួក ជំនុំ នៃ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ ដែល ជា សសរ ហើយ ជា ជើង ថ្កល់ របស់ សេចក្តី ពិត 16ពិត ប្រាកដ ជា សេចក្តី អាថ៌‌កំបាំង របស់ សាសនា នៃ យើង នោះ ជ្រាល ជ្រៅ ណាស់ គឺ ដែល ព្រះ បាន លេច មក ក្នុង សាច់ ឈាម បាន រាប់ ជា សុចរិត ដោយ ព្រះ‌វិញ្ញាណ ពួក ទេវតា បាន ឃើញ ទ្រង់ មនុស្ស បាន ប្រកាស ប្រាប់ ពី ទ្រង់ ដល់ ពួក សាសន៍ ដ៏ទៃ មាន គេ ជឿ ដល់ ទ្រង់ ក្នុង លោកីយ៍ នេះ រួច ព្រះ បាន លើក ទ្រង់ ឡើង ទៅ ក្នុង សិរី‌ល្អ វិញ។


Copyright
Learn More

will be added

X\