1 Timothy - ១ ធីម៉ូថេ 1

1សំបុត្រ ប៉ុល ខ្ញុំ ជា សាវ័ក នៃ ព្រះ‌យេស៊ូវ គ្រីស្ទ តាម បង្គាប់ របស់ ព្រះ ដ៏ ជា ព្រះ‌អង្គ សង្គ្រោះ នៃ យើង និង ព្រះ‌យេស៊ូវ គ្រីស្ទ ដ៏ ជា ទី សង្ឃឹម នៃ យើង រាល់ គ្នា 2ខ្ញុំ ផ្ញើ មក អ្នក ធីម៉ូថេ ជា កូន ពិត ក្នុង សេចក្តី ជំនឿ សូម ឲ្យ អ្នក បាន ប្រកប ដោយ ព្រះ‌គុណ សេចក្តី មេត្តា‌ករុណា និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ហើយ អំពី ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ 3កាល ខ្ញុំ រៀប នឹង ទៅ ឯ ស្រុក ម៉ាសេដូន នោះ ខ្ញុំ បាន សូម ឲ្យ អ្នក នៅ តែ ក្នុង ក្រុង អេភេសូរ ចុះ ដើម្បី ឲ្យ អ្នក បាន ហាម‌ប្រាម ដល់ អ្នក ខ្លះ កុំ ឲ្យ គេ បង្រៀន ពី សេចក្តី ណា ផ្សេង ទៀត 4ឬ ស្តាប់ តាម រឿង ព្រេង និង ពង្សាវតារ ដែល មិន ចេះ អស់ មិន ចេះ ហើយ នោះ ឡើយ ដែល រឿង ទាំង នោះ តែង បង្កើត ឲ្យ មាន សេចក្តី ដេញ ដោល ជា ជាង ចំរើន ការ នៃ ព្រះ ក្នុង សេចក្តី ជំនឿ 5ហេតុ ដែល ហាម យ៉ាង ដូច្នោះ នោះ គឺ ប្រយោជន៍ ចង់ ឲ្យ បាន សេចក្តី ស្រឡាញ់ ដែល កើត ពី ចិត្ត ស្អាត ពី បញ្ញា ចិត្ត ជ្រះ‌ថ្លា ហើយ ពី សេចក្តី ជំនឿ ដ៏ ស្មោះ‌ត្រង់ វិញ 6ព្រោះ អ្នក ខ្លះ បាន ជ្រួស ចេញ ពី សេចក្តី នោះ ទៅ ហើយ ព្រម ទាំង បែរ ចេញ ទៅ ខាង ពាក្យ សំដី ដែល ឥត ប្រយោជន៍ ផង 7គេ ចង់ ធ្វើ ជា គ្រូ នៃ ក្រឹត្យ‌វិន័យ តែ គេ មិន ទាំង យល់ សេចក្តី ដែល គេ និយាយ ឬ ពី សេចក្តី ដែល គេ ប្រកាន់ នោះ ផង 8រីឯ យើងៗ ដឹង ថា ក្រឹត្យ‌វិន័យ ល្អ មែន បើ អ្នក ណា ប្រើ តាម ត្រឹម ត្រូវ 9ដោយ ដឹង ថា ក្រឹត្យ‌វិន័យ មិន មែន តាំង សំរាប់ មនុស្ស សុចរិត ទេ គឺ សំរាប់ មនុស្ស ទទឹង ច្បាប់ និង មនុស្ស រឹង‌ចចេស មនុស្ស ទមិល ល្មើស និង មនុស្ស ដែល មាន បាប គឺ ជា មនុស្ស មិន បរិសុទ្ធ និង មនុស្ស មិន រាប់ ព្រះ មនុស្ស ដែល វាយ ឪពុក ម្តាយ និង មនុស្ស ដែល សំឡាប់ គេ 10មនុស្ស កំផិត លេង កូន ជឹង ចាប់ មនុស្ស លក់ ភូត‌កុហក ហើយ ស្បថ បំពាន វិញ ព្រម ទាំង ការ អ្វី ដែល ទាស់ ទទឹង នឹង សេចក្តី បង្រៀន ដ៏ ត្រឹម ត្រូវ ដែរ 11នោះ គឺ តាម ដំណឹង ពី សិរី‌ល្អ នៃ ព្រះ ដ៏ មាន ពរ ជា ដំណឹង ដែល ផ្ញើ ទុក នឹង ខ្ញុំ។ 12ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ ដែល ទ្រង់ ចំរើន កំឡាំង ដល់ ខ្ញុំ គឺ ជា ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ពី ព្រោះ ទ្រង់ បាន រាប់ ខ្ញុំ ទុក ជា ស្មោះ‌ត្រង់ ទាំង តាំង ខ្ញុំ ឲ្យ មាន ការ‌ងារ 13ដែល ពី ដើម ខ្ញុំ ជា អ្នក ប្រមាថ ធ្វើ ទុក្ខ បៀត បៀន ហើយ ព្រហើន ឈ្លាន‌ពាន តែ ទ្រង់ បាន អាណិត មេត្តា ដល់ ខ្ញុំ ពី ព្រោះ ខ្ញុំ បាន ប្រព្រឹត្ត ដោយ ខ្លៅ‌ល្ងង់ ឥត មាន សេចក្តី ជំនឿ 14តែ ព្រះ‌គុណ របស់ ព្រះ‌អម្ចាស់ នៃ យើង បាន ចំរើន ជា បរិបូរ ហូរ‌ហៀរ ឡើង ព្រម ទាំង សេចក្តី ជំនឿ និង សេចក្តី ស្រឡាញ់ ដែល នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ផង 15ពាក្យ នេះ គួរ ជឿ ហើយ គួរ ទទួល គ្រប់ យ៉ាង គឺ ថា ព្រះ‌គ្រីស្ទ យេស៊ូវ ទ្រង់ បាន យាង មក ក្នុង លោកីយ៍ ដើម្បី នឹង ជួយ សង្គ្រោះ មនុស្ស មាន បាប ដែល ខ្ញុំ នេះ ជា លេខ ១ ក្នុង ពួក គេ 16ដោយ ហេតុ នោះ បាន ជា ទ្រង់ អាណិត មេត្តា ដល់ ខ្ញុំ ដើម្បី ឲ្យ ព្រះ‌យេស៊ូវ គ្រីស្ទ បាន សំដែង ចេញ គ្រប់ ទាំង សេចក្តី អត់ ធន់ របស់ ទ្រង់ ក្នុង ខ្លួន ខ្ញុំ ដែល ជា អ្នក លេខ ១ នោះ ឲ្យ ខ្ញុំ បាន ធ្វើ ជា ក្បួន ដល់ ពួក អ្នក ដែល នឹង ជឿ ដល់ ទ្រង់ ប្រយោជន៍ ឲ្យ គេ បាន ជីវិត អស់ កល្ប ជានិច្ច 17រីឯ ស្តេច នៃ អស់ ទាំង កល្ប ដែល ទ្រង់ មិន ចេះ សុគត ហើយ មើល ទ្រង់ មិន ឃើញ គឺ ជា ព្រះ តែ ១ ព្រះ‌អង្គ នោះ សូម ឲ្យ ទ្រង់ បាន ល្បី ព្រះ‌នាម និង សិរី‌ល្អ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ អាម៉ែន។ 18ឱ ធីម៉ូថេ ជា កូន អើយ ខ្ញុំ ប្រគល់ ពាក្យ បណ្តាំ នេះ ទុក នឹង អ្នក តាម សេចក្តី ទំនាយ ដែល បាន ទាយ ពី អ្នក ជា មុន ដើម្បី ឲ្យ អ្នក បាន ច្បាំង ជា ចំបាំង យ៉ាង ល្អ ដោយ‌សារ សេចក្តី ទាំង នោះ 19ព្រម ទាំង រក្សា សេចក្តី ជំនឿ និង បញ្ញា ចិត្ត ជ្រះ‌ថ្លា ដែល មនុស្ស ខ្លះ បាន បោះ បង់ ចោល ហើយ គេ បាន លិច បាត់ ខាង ឯ សេចក្តី ជំនឿ ផង 20ក្នុង ពួក នោះ មាន ឈ្មោះ ហ៊ីមេនាស និង អ័លេ‌ក្សាន‌ត្រុស ដែល ខ្ញុំ បាន ប្រគល់ ទៅ អារក្ស សាតាំង ឲ្យ ត្រូវ វាយ‌ផ្ចាល ដើម្បី ឲ្យ គេ រាង‌ចាល កុំ ឲ្យ ប្រមាថ ទៀត។


Copyright
Learn More

will be added

X\