1 Thessalonians - ១ ថេស្សាឡូនិច 5

1បង ប្អូន អើយ ឯ ត្រង់ ពេល វេលា នោះ មិន បាច់ ឲ្យ ខ្ញុំ សរសេរ ប្រាប់ មក អ្នក រាល់ គ្នា ទេ 2ដ្បិត អ្នក រាល់ គ្នា ដឹង ច្បាស់ ហើយ ថា ថ្ងៃ នៃ ព្រះ‌អម្ចាស់ នឹង មក ដល់ ដូច ជា ចោរ មក នៅ ពេល យប់ 3ដ្បិត កាល ណា គេ កំពុង តែ និយាយ ថា មាន សេចក្តី សុខ សាន្ត មាន សេចក្តី រៀប រយ ហើយ នោះ លោ តែ មាន សេចក្តី ហិន‌វិនាស មក លើ គេ ភ្លាម ដូច ជា ស្ត្រី មាន គភ៌ ឈឺ នឹង សំរាល ហើយ គេច មិន រួច ឡើយ 4តែ បង ប្អូន អើយ អ្នក រាល់ គ្នា មិន មែន នៅ ក្នុង សេចក្តី ងងឹត ឲ្យ ថ្ងៃ នោះ បាន មក ដល់ អ្នក រាល់ គ្នា ដូច ជា ចោរ នោះ ទេ 5អ្នក រាល់ គ្នា សុទ្ធ តែ ជា ពួក នៃ ពន្លឺ ហើយ ជា ពួក នៃ ថ្ងៃ យើង មិន មែន ជា ពួក នៃ យប់ ឬ នៃ សេចក្តី ងងឹត ឡើយ 6ដូច្នេះ ត្រូវ ឲ្យ យើង ចាំ យាម ហើយ ដឹង ខ្លួន មិន ត្រូវ ឲ្យ ដេក លក់ ដូច ជា មនុស្ស ឯ ទៀត ទេ 7ដ្បិត ពួក អ្នក ដែល ដេក លក់ នោះ គេ តែង ដេក នៅ ពេល យប់ ហើយ ពួក អ្នក ដែល ស្រវឹង ស្រា ក៏ តែង ស្រវឹង នៅ ពេល យប់ ដែរ 8តែ យើង ដែល ជា ពួក នៃ ថ្ងៃ យើង ត្រូវ ដឹង ខ្លួន ទាំង ប្រដាប់ កាយ ដោយ សេចក្តី ជំនឿ និង សេចក្តី ស្រឡាញ់ ទុក ជា ប្រដាប់ បាំង ដើម ទ្រូង ហើយ សេចក្តី សង្ឃឹម របស់ ផង សេចក្តី សង្គ្រោះ ទុក ជា មួក សឹក 9ដ្បិត ព្រះ ទ្រង់ មិន បាន តម្រូវ យើង ទុក សំរាប់ សេចក្តី ក្រោធ ទេ គឺ សំរាប់ ឲ្យ បាន សេចក្តី សង្គ្រោះ វិញ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ដែល ទ្រង់ សុគត ជំនួស យើង 10ដើម្បី ឲ្យ យើង រាល់ គ្នា បាន រស់ នៅ ជា មួយ នឹង ទ្រង់ ទោះ បើ ចាំ យាម ឬ ដេក លក់ ក្តី 11ដូច្នេះ ចូរ កំសាន្ត ហើយ ស្អាង ចិត្ត គ្នា ទៅ វិញ ទៅ មក ដូច ជា អ្នក រាល់ គ្នា កំពុង តែ ធ្វើ ហើយ នោះ ដែរ។ 12តែ បង ប្អូន អើយ យើង ខ្ញុំ អង្វរ អ្នក រាល់ គ្នា ថា ចូរ ចំណាំ ឲ្យ ស្គាល់ ពួក អ្នក ដែល ខំ ធ្វើ កិច្ច‌ការ ក្នុង ពួក អ្នក រាល់ គ្នា និង ពួក អ្នក ដែល នាំ មុខ អ្នក រាល់ គ្នា ក្នុង ព្រះ‌អម្ចាស់ ហើយ នឹង ពួក អ្នក ដែល ទូន្មាន ដែរ 13ដើម្បី ឲ្យ បាន រាប់ អាន ជា ខ្លាំង ចំពោះ ពួក អ្នក យ៉ាង នោះ ដោយ សេចក្តី ស្រឡាញ់ ដោយ ព្រោះ ការ ដែល គេ ធ្វើ ចូរ នៅ ជា មួយ គ្នា ដោយ មេត្រី ចុះ 14បង ប្អូន អើយ យើង ខ្ញុំ ទូន្មាន ឲ្យ អ្នក រាល់ គ្នា បន្ទោស ដល់ ពួក អ្នក ដែល គ្មាន សណ្តាប់‌ធ្នាប់ ហើយ ជួយ កំសាន្ត ដល់ ពួក អ្នក ណា ដែល មាន សេចក្តី ទន់ ក្រំ ចិត្ត ទាំង គាំពារ ពួក អ្នក ដែល ខ្សោយ និង អត់ ឱន ចំពោះ មនុស្ស ទាំង អស់ 15ចូរ ប្រយ័ត្ន កុំ ឲ្យ អ្នក ណា ធ្វើ អំពើ អាក្រក់ ស្នង នឹង អំពើ អាក្រក់ ឡើយ ចូរ ដេញ តាម ការ ល្អ ជា ដរាប ដល់ គ្នា ទៅ វិញ ទៅ មក ហើយ ដល់ មនុស្ស ផង ទាំង‌ឡាយ ដែរ 16ចូរ អរ សប្បាយ ជានិច្ច 17ចូរ អធិស្ឋាន ឥត ឈប់ ឈរ 18ចូរ អរ ព្រះ‌គុណ ក្នុង គ្រប់ ការ ទាំង អស់ ពី ព្រោះ ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ អ្នក រាល់ គ្នា ធ្វើ យ៉ាង ដូច្នោះ ដោយ នូវ ព្រះ‌គ្រីស្ទ យេស៊ូវ 19កុំ ឲ្យ ពន្លត់ ព្រះ‌វិញ្ញាណ 20កុំ ឲ្យ មើល‌ងាយ ការ អធិប្បាយ ឡើយ 21ចូរ ល មើល គ្រប់ ទាំង អស់ ហើយ កាន់ ខ្ជាប់ តាម សេចក្តី ដែល ត្រឹម ត្រូវ 22ចូរ ចៀស ចេញ ពី សេចក្តី អាក្រក់ គ្រប់ យ៉ាង។ 23សូម ឲ្យ ព្រះ នៃ សេចក្តី សុខ សាន្ត ញែក អ្នក រាល់ គ្នា ចេញ ជា បរិសុទ្ធ សព្វ គ្រប់ ហើយ ឲ្យ ទាំង ព្រលឹង និង វិញ្ញាណ ហើយ រូប កាយ ទាំង មូល បាន បំរុង ទុក ឥត សៅ‌ហ្មង ដរាប ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ទ្រង់ យាង មក 24ព្រះ ដែល បាន ហៅ អ្នក រាល់ គ្នា ទ្រង់ ស្មោះ‌ត្រង់ ទ្រង់ នឹង ធ្វើ សំរេច ការ នោះ។ 25បង ប្អូន អើយ សូម អធិស្ឋាន ឲ្យ យើង ខ្ញុំ ផង 26សូម ជំរាប សួរ ដល់ ពួក បង ប្អូន ទាំង អស់ ដោយ ថើប បរិសុទ្ធ ដែរ 27ខ្ញុំ ផ្តាំ មក អ្នក រាល់ គ្នា ដោយ ព្រះ‌អម្ចាស់ ថា សូម អាន មើល សំបុត្រ នេះ ឲ្យ ពួក បង ប្អូន បរិសុទ្ធ គ្រប់ គ្នា ស្តាប់ ផង 28សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ របស់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ អាម៉ែន។:៚


Copyright
Learn More

will be added

X\