1 Thessalonians - ១ ថេស្សាឡូនិច 4

1មួយ សោត ទៀត បង ប្អូន អើយ យើង ខ្ញុំ អង្វរ ហើយ ទូន្មាន ដល់ អ្នក រាល់ គ្នា ក្នុង ព្រះ‌អម្ចាស់‌យេស៊ូវ ថា ចូរ ដើរ តាម ដែល គួរ គប្បី ដើម្បី ឲ្យ បាន គាប់ ដល់ ព្រះ‌ហឫ‌ទ័យ ព្រះ កាន់ តែ ខ្លាំង ឡើង ដូច ជា បាន ទទួល បង្គាប់ ពី យើង ខ្ញុំ រួច ហើយ 2ដ្បិត អ្នក រាល់ គ្នា ស្គាល់ សេចក្តី បញ្ញត្ត ដែល យើង ខ្ញុំ បាន ប្រគល់ មក អ្នក រាល់ គ្នា ដោយ នូវ ព្រះ‌អម្ចាស់‌យេស៊ូវ ហើយ 3ដ្បិត ព្រះ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ឲ្យ អ្នក រាល់ គ្នា បាន ញែក ជា បរិសុទ្ធ ដើម្បី ឲ្យ បាន ចៀស ពី សេចក្តី កំផិត ចេញ 4ត្រូវ ឲ្យ អ្នក រាល់ គ្នា និមួយៗ ចេះ រក្សា អត្ត‌ភាព ខ្លួន ដោយ សេចក្តី បរិសុទ្ធ និង សេចក្តី ប្រសើរ 5មិន មែន ដោយ សេចក្តី រំជួល ក្នុង តណ្ហា ដូច ជា សាសន៍ ដទៃ ដែល មិន ស្គាល់ ព្រះ នោះ ឡើយ 6កុំ ឲ្យ អ្នក ណា បំពាន ឬ ធ្វើ ខុស នឹង បង ប្អូន ណា មួយ ក្នុង ការ នោះ ឲ្យ សោះ ពី ព្រោះ ព្រះ‌អម្ចាស់ ទ្រង់ នឹង សង‌សឹក ក្នុង ការ ទាំង នោះ ដូច ជា យើង ខ្ញុំ បាន ប្រាប់ ដល់ អ្នក រាល់ គ្នា ហើយ ព្រម ទាំង ធ្វើ បន្ទាល់ សព្វ គ្រប់ ផង 7ដ្បិត ព្រះ មិន បាន ហៅ យើង រាល់ គ្នា មក ក្នុង សេចក្តី ស្មោក‌គ្រោក ទេ គឺ មក ក្នុង សេចក្តី បរិសុទ្ធ វិញ 8ដូច្នេះ អ្នក ណា ដែល មិន ព្រម ទទួល នោះ មិន មែន បោះ បង់ ចោល មនុស្ស ឈ្មោះ ថា បោះ បង់ ចោល ព្រះ វិញ ដែល ទ្រង់ បាន ប្រទាន ព្រះ‌វិញ្ញាណ បរិសុទ្ធ នៃ ទ្រង់ មក យើង។ 9រីឯ សេចក្តី ស្រឡាញ់ ជា បង ប្អូន នោះ មិន ចាំ បាច់ ឲ្យ ខ្ញុំ សរសេរ មក អ្នក រាល់ គ្នា ទេ ពី ព្រោះ ព្រះ ទ្រង់ បង្រៀន ឲ្យ អ្នក រាល់ គ្នា ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ហើយ 10អ្នក រាល់ គ្នា ក៏ ស្រឡាញ់ ដល់ អស់ ទាំង ពួក បង ប្អូន នៅ គ្រប់ ក្នុង ស្រុក ម៉ាសេដូន ដែរ តែ បង ប្អូន អើយ យើង ខ្ញុំ សូម ទូន្មាន ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ស្រឡាញ់ នោះ កាន់ តែ ខ្លាំង ឡើង ចុះ 11ហើយ ខំ ប្រឹង ឲ្យ អស់ ពី ចិត្ត និង នៅ ដោយ ស្រគត់‌ស្រគំ ទាំង ប្រព្រឹត្ត តែ រឿង ជា របស់ ផង ខ្លួន ហើយ ធ្វើ ការ ដោយ ដៃ ខ្លួន ឯង ផង ដូច ជា យើង ខ្ញុំ បាន បង្គាប់ ហើយ 12ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ប្រព្រឹត្ត ដោយ គួរ គប្បី ដល់ មនុស្ស ខាង ក្រៅ ឥត ត្រូវ ការ អ្វី ឡើយ។ 13បង ប្អូន អើយ ខ្ញុំ មិន ចង់ ឲ្យ អ្នក រាល់ គ្នា ឥត ដឹង ពី ពួក អ្នក ដែល ដេក លក់ទៅ ហើយ ទេ ក្រែង អ្នក រាល់ គ្នា កើត ទុក្ខ ព្រួយ ដូច ជា អ្នក ឯ ទៀត ដែល គ្មាន សង្ឃឹម 14ដ្បិត បើ យើង ជឿ ថា ព្រះ‌យេស៊ូវ បាន សុគត ព្រម ទាំង រស់ ឡើង វិញ ហើយ នោះ ត្រូវ ជឿ ថា ព្រះ ទ្រង់ នឹង នាំ អស់ អ្នក ដែល ដេក លក់ ទៅ ក្នុង ព្រះ‌យេស៊ូវ ឲ្យ បាន មក ជា មួយ នឹង ទ្រង់ ដែរ 15ដ្បិត យើង ខ្ញុំ ប្រាប់ មក អ្នក រាល់ គ្នា តាម ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ ដូច្នេះ ថា យើង ដែល រស់ នៅ ជាប់ ដរាប ដល់ ព្រះ‌អម្ចាស់ យាង មក នោះ យើង មិន ទៅ មុន ពួក អ្នក ដែល បាន ដេក លក់ ទៅ ហើយ នោះ ទេ 16ព្រោះ ព្រះ‌អម្ចាស់ ទ្រង់ នឹង យាង ចុះ ពី ស្ថាន‌សួគ៌ មក ដោយ ស្រែក បង្គាប់ ១ ព្រះ‌ឱស្ឋ ទាំង មាន ឮ សំឡេង មហា ទេវតា និង ត្រែ របស់ ព្រះ ផង នោះ ពួក ស្លាប់ ក្នុង ព្រះ‌គ្រីស្ទ នឹង រស់ ឡើង វិញ ជា មុន បង្អស់ 17រួច យើង រាល់ គ្នា ដែល កំពុង តែ រស់ នៅ ក៏ នឹង បាន លើក ឡើង ទៅ ក្នុង ពពក ជា មួយ គ្នា ទាំង អស់ ដើម្បី ឲ្យ បាន ជួប‌ជុំ នឹង ព្រះ‌អម្ចាស់ នៅ នា អាកាស យ៉ាង នោះ យើង នឹង នៅ ជា មួយ នឹង ព្រះ‌អម្ចាស់ ជា ដរាប ទៅ 18ដូច្នេះ ចូរ កំសាន្ត ចិត្ត គ្នា ទៅ វិញ ទៅ មក ដោយ ដំណើរ នេះ ចុះ។


Copyright
Learn More

will be added

X\