1 Thessalonians - ១ ថេស្សាឡូនិច 1

1សំបុត្រ ប៉ុល ស៊ីលវ៉ាន និង ធីម៉ូថេ យើង ខ្ញុំ ផ្ញើ មក ពួក ជំនុំ នៅ ក្រុង ថែស្សា‌ឡូ‌នីច ដែល នៅ ក្នុង ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា និង ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ និង សេចក្តី សុខ សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ហើយ អំពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ 2យើង ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ ជានិច្ច ពី ដំណើរ អ្នក រាល់ គ្នា ហើយ កាល ណា យើង ខ្ញុំ អធិស្ឋាន នោះ ក៏ តែង ដំណាល ពី អ្នក រាល់ គ្នា 3ដោយ នឹក ចាំ ជា ដរាប ពី ការ ដែល អ្នក រាល់ គ្នា ធ្វើ ដោយ សេចក្តី ជំនឿ និង ពី ការ នឿយ ហត់ ដែល ធ្វើ ដោយ សេចក្តី ស្រឡាញ់ ហើយ ដែល អ្នក រាល់ គ្នា មាន សេចក្តី សង្ឃឹម យ៉ាង មាំ‌មួន ដល់ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា នៅ ចំពោះ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង ផង 4ឱ បង ប្អូន ដែល ព្រះ ទ្រង់ ស្រឡាញ់ អើយ យើង ខ្ញុំ ដឹង ថា ទ្រង់ បាន រើស តាំង អ្នក រាល់ គ្នា ហើយ 5ដ្បិត ដំណឹង ល្អ របស់ យើង ខ្ញុំ មិន បាន ផ្សាយ មក ដល់ អ្នក រាល់ គ្នា ដោយ ពាក្យ សំដី តែ ប៉ុណ្ណោះ ទេ គឺ ដោយ ព្រះ‌ចេស្តា និង ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែរ ហើយ ដោយ សេចក្តី ជំនឿ ដ៏ មោះ‌មុត ជា ខ្លាំង ថែម ទៀត ផង ដូច ជា អ្នក រាល់ គ្នា ដឹង ហើយ ពី ដំណើរ យើង ខ្ញុំ ដែល នៅ ក្នុង ពួក អ្នក រាល់ គ្នា ជា យ៉ាង ណា សំរាប់ នឹង ជួយ ដល់ អ្នក រាល់ គ្នា 6អ្នក រាល់ គ្នា ក៏ បាន ត្រាប់ តាម យើង ខ្ញុំ ហើយ នឹង ព្រះ‌អម្ចាស់ ដោយ បាន ទទួល ព្រះ‌បន្ទូល ដោយ សេចក្តី អំណរ របស់ ព្រះ‌វិញ្ញាណ បរិសុទ្ធ ក្នុង កាល ដែល កំពុង តែ កើត ទុក្ខ លំបាក ជា ខ្លាំង ផង 7ដល់ ម៉្លេះ បាន ជា អ្នក រាល់ គ្នា បាន ត្រឡប់ ជា គំរូ ដល់ អស់ អ្នក ដែល ជឿ នៅ ស្រុក ម៉ាសេដូន និង ស្រុក អាខៃ 8ដ្បិត ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់ បាន ផ្សាយ ចេញ ពី អ្នក រាល់ គ្នា មិន មែន តែ ក្នុង ស្រុក ម៉ាសេដូន និង ស្រុក អាខៃ ប៉ុណ្ណោះ ទេ គឺ រហូត ដល់ គ្រប់ ទាំង កន្លែង ដែល ឮ និយាយ ពី សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា ចំពោះ ព្រះ ថែម ទៀត ផង បាន ជា មិន ចាំ បាច់ ឲ្យ យើង ខ្ញុំ និយាយ អ្វី ទៀត ទេ 9ដ្បិត គេ ថ្លែង ប្រាប់ ពី យើង ខ្ញុំ ដែល អ្នក រាល់ គ្នា បាន ទទួល យើង ជា យ៉ាង ណា ទាំង បែរ ចេញ ពី រូប ព្រះ មក ឯ ព្រះ ដ៏ ពិត ឲ្យ បាន គោរព ប្រតិ‌បត្តិ ដល់ ព្រះ ដ៏ មាន ព្រះ‌ជន្ម រស់ នៅ នោះ វិញ 10ហើយ ឲ្យ បាន ចាំ ព្រះ‌រាជ‌បុត្រា ព្រះ ទ្រង់ យាង មក ពី ស្ថាន‌សួគ៌ ដែល ព្រះ បាន ប្រោស ឲ្យ ទ្រង់ រស់ ពី ស្លាប់ ឡើង វិញ គឺ ជា ព្រះ‌យេស៊ូវ ដែល ទ្រង់ ប្រោស ឲ្យ យើង រួច ពី សេចក្តី ខ្ញាល់ ទៅ មុខ។


Copyright
Learn More

will be added

X\