1 Peter - ១ ពេត្រុស 4

1ដូច្នេះ ដែល ព្រះ‌គ្រីស្ទ ទ្រង់ បាន រង ទុក្ខ ក្នុង សាច់ ឈាម ជំនួស យើង រួច ហើយ នោះ ត្រូវ ឲ្យ អ្នក រាល់ គ្នា មាន គំនិត ដូច្នោះ ដែរ ទុក ជា គ្រឿង ការ‌ពារ ខ្លួន ដ្បិត អ្នក ណា ដែល បាន រង ទុក្ខ ក្នុង សាច់ ឈាម នោះ បាន ឈប់ ខាង ឯ អំពើ បាប ហើយ 2ដើម្បី កុំ ឲ្យ បង់ ពេល ដែល សល់ និង រស់ នៅ ខាង សាច់ ឈាម តាម តែ សេចក្តី ប៉ង‌ប្រាថ្នា របស់ មនុស្ស ទៀត ឡើយ គឺ តាម បំណង ព្រះ‌ហឫ‌ទ័យ នៃ ព្រះ វិញ 3ដ្បិត ដែល ពី ដើម យើង រាល់ គ្នា បាន ធ្វើ តាម បំណង ចិត្ត របស់ សាសន៍ ដទៃ ទាំង ដើរ ក្នុង សេចក្តី អាស‌អាភាស ការ ស្រើប‌ស្រាល ការ ចំណូល ស្រា ស៊ី ផឹក ជ្រុល ការ ប្រមឹក និង ការ ថ្វាយ បង្គំ រូប ព្រះ ដែល សុទ្ធ តែ ខុស ច្បាប់ នោះ ល្មម ដល់ យើង ហើយ 4គេ ក៏ ឆ្ងល់ ដែល អ្នក រាល់ គ្នា មិន រត់ ទៅ តាម សេចក្តី ខូច អាក្រក់ ដ៏ ហូរ‌ហៀរ ជា មួយ នឹង គេ ដែរ បាន ជា គេ ប្រមាថ ដល់ អ្នក រាល់ គ្នា 5តែ គេ នឹង ត្រូវ រាប់ រៀប ទូល ដល់ ព្រះ វិញ ដែល ទ្រង់ រៀប នឹង ជំនុំ‌ជំរះ ទាំង មនុស្ស រស់ និង មនុស្ស ស្លាប់ 6ហេតុ នោះ បាន ជា បាន ផ្សាយ ដំណឹង ល្អ ទៅ មនុស្ស ដែល ស្លាប់ ហើយ ដែរ ដើម្បី ឲ្យ គេ ត្រូវ ជាប់ ជំនុំ‌ជំរះ ខាង ឯ សាច់ ឈាម តាម បែប មនុស្ស តែ ឲ្យ គេ បាន រស់ ខាង ឯ វិញ្ញាណ តាម ព្រះ វិញ។ 7រីឯ ចុង បំផុត នៃ របស់ ទាំង អស់ នោះ ជិត ដល់ ហើយ ដូច្នេះ ចូរ ឲ្យ មាន គំនិត នឹង‌ធឹង ហើយ ចាំ យាម ក្នុង សេចក្តី អធិស្ឋាន ចុះ 8តែ មុន ដំបូង បង្អស់ ត្រូវ ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ស្រឡាញ់ គ្នា ឲ្យ អស់ ពី ចិត្ត ដ្បិត សេចក្តី ស្រឡាញ់ នឹង គ្រប បាំង អំពើ បាប ជា អនេក‌អនន្ត 9ចូរ ប្រព្រឹត្ត នឹង គ្នា ដោយ សេចក្តី ចៅរ៉ៅ ឥត មាន ត្អូញ‌ត្អែរ ឡើយ 10គឺ ដោយ ខំ បំរើ គ្នា ទៅ វិញ ទៅ មក តាម អំណោយ ទាន ដែល គ្រប់ គ្នា បាន ទទួល មក ទុក ដូច ជា អ្នក ចែក ចាយ យ៉ាង ល្អ នៃ ព្រះ‌គុណដ៏ បែក ជា ច្រើន ផ្លូវ វិញ 11បើ អ្នក ណា អធិប្បាយ នោះ ត្រូវ តែ អធិប្បាយ ដូច ជា អ្នក ដែល បញ្ចេញ ព្រះ‌បន្ទូល នៃ ព្រះ ហើយ បើ អ្នក ណា បំរើ នោះ ត្រូវ បំរើ ដោយ កំឡាំង ដែល ព្រះ ប្រទាន ឲ្យ ដើម្បី ឲ្យ ព្រះ បាន ថ្កើង ឡើង ក្នុង គ្រប់ ការ ទាំង អស់ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ដែល ទ្រង់ មាន សិរី‌ល្អ និង ព្រះ‌ចេស្តា នៅ អស់ កល្ប ជានិច្ច រៀង រាប ត ទៅ អាម៉ែន។ 12ពួក ស្ងួន‌ភ្ងា អើយ កុំ ឲ្យ មាន ប្លែក ក្នុង ចិត្ត ដោយ ភ្លើង ដ៏ ក្តៅ ក្រហាយ ដែល កំពុង តែ ល្បង អ្នក រាល់ គ្នា ទុក ដូច ជា កើត មាន សេចក្តី ចំឡែក នោះ ឡើយ 13ត្រូវ អរ សប្បាយ វិញ ដោយ ព្រោះ មាន ចំណែក ក្នុង ការ រង ទុក្ខ របស់ ព្រះ‌គ្រីស្ទ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ត្រេក‌អរ រីក‌រាយ ជា ខ្លាំង ក្នុង កាល ដែល សិរី‌ល្អ ទ្រង់ លេច មក 14បើ សិន ជា គេ តិះ‌ដៀល អ្នក រាល់ គ្នា ដោយ ព្រោះ ព្រះ‌គ្រីស្ទ នោះ មាន ពរ ហើយ ពី ព្រោះ ព្រះ‌វិញ្ញាណ ដ៏ មាន សិរី‌ល្អ គឺ ជា ព្រះ‌វិញ្ញាណ នៃ ព្រះ ទ្រង់ សណ្ឋិត លើ អ្នក រាល់ គ្នា ហើយ 15កុំ បី ឲ្យ អ្នក រាល់ គ្នា ណា មួយ រង ទុក្ខ ទោស ដោយ ព្រោះ សំឡាប់ គេ ឬ លួច គេ ឬ ធ្វើ ការ អាក្រក់ ឬ សៀត ចូល ក្នុង ការ របស់ អ្នក ដទៃ ឡើយ 16តែ បើ រង ទុក្ខ ដោយ ព្រោះ ជា ពួក គ្រីស្ទាន វិញ នោះ កុំ ឲ្យ ខ្មាស ឲ្យ សោះ ចូរ សរសើរ‌ដំកើង ដល់ ព្រះ ដោយ ព្រោះ នាម នោះ វិញ 17ដ្បិត ពេល វេលា ដែល សេចក្តី ជំនុំ‌ជំរះ ត្រូវ ចាប់ ផ្តើម ពី ដំណាក់ នៃ ព្រះ ទៅ នោះ បាន មក ដល់ ហើយ បើ សិន ជា ចាប់ តាំង ពី យើង រាល់ គ្នា ជា មុន ដូច្នេះ នោះ តើ ចុង បំផុត របស់ ពួក អ្នក ដែល មិន ជឿ តាម ដំណឹង ល្អ នៃ ព្រះ នឹង បាន យ៉ាង ដូម្តេច ទៅ 18បើ មនុស្ស សុចរិត បាន រួច ដោយ ពិបាក ផង នោះ ពួក ទមិល ល្មើស និង ពួក មាន បាប នឹង លេច មក នៅ ឯ ណា 19ដូច្នេះ ពួក អ្នក ដែល រង ទុក្ខ តាម ព្រះ‌ហឫ‌ទ័យ នៃ ព្រះ នោះ ត្រូវ ផ្ញើ ព្រលឹង ខ្លួន ទុក នឹង ព្រះ ដ៏ បង្ក‌បង្កើត ដែល ទ្រង់ ស្មោះ‌ត្រង់ ដោយ ខ្លួន ប្រព្រឹត្ត ការ ល្អ ចុះ។


Copyright
Learn More

will be added

X\