1 John - ១ យ៉ូហាន 5

1អស់ អ្នក ណា ដែល ជឿ ថា ព្រះ‌យេស៊ូវ ជា ព្រះ‌គ្រីស្ទ អ្នក នោះ បាន កើត ពី ព្រះ មក ហើយ អស់ ទាំង អ្នក ណា ដែល ស្រឡាញ់ ព្រះ ដ៏ បង្កើត ខ្លួន មក នោះ ក៏ រមែង ស្រឡាញ់ ដល់ អស់ អ្នក ឯ ទៀត ដែល កើត ពី ទ្រង់ មក ដែរ 2កាល ណា យើង ស្រឡាញ់ ដល់ ព្រះ ហើយ កាន់ តាម អស់ ទាំង បញ្ញត្ត របស់ ទ្រង់ នោះ យើង ដឹង ថា យើង ស្រឡាញ់ ដល់ ពួក កូន របស់ ព្រះ ដែរ 3ដ្បិត នេះ ហើយ ជា សេចក្តី ស្រឡាញ់ ដល់ ព្រះ គឺ ឲ្យ យើង កាន់ តាម អស់ ទាំង បញ្ញត្ត របស់ ទ្រង់ ឯ បញ្ញត្ត ទ្រង់ នោះ មិន មែន ជា បន្ទុក ដ៏ ធ្ងន់ ទេ 4ពី ព្រោះ គ្រប់ ទាំង អស់ ដែល កើត ពី ព្រះ មក នោះ បាន ឈ្នះ លោកីយ៍ ហើយ ឯ ជ័យ‌ជំនះ ដែល ឈ្នះ លោកីយ៍ នោះ គឺ ជា សេចក្តី ជំនឿ របស់ យើង 5តើ អ្នក ណា ជា អ្នក ឈ្នះ លោកីយ៍ បើ មិន មែន ជា អ្នក ដែល ជឿ ថា ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ។ 6គឺ ព្រះ‌យេស៊ូវ គ្រីស្ទ នេះ ហើយ ដែល យាង មក ដោយ ទឹក ហើយ នឹង ឈាម មិន មែន ដោយ ទឹក តែ ប៉ុណ្ណោះ គឺ ទាំង ទឹក ទាំង ឈាម ផង គឺ ជា ព្រះ‌វិញ្ញាណ ដែល ធ្វើ បន្ទាល់ ដ្បិត ព្រះ‌វិញ្ញាណ ទ្រង់ ជា សេចក្តី ពិត 7មាន សាក្សី ៣ អង្គ ដែល ធ្វើ បន្ទាល់ នៅ ស្ថាន‌សួគ៌ គឺ ជា ព្រះ‌វរ‌បិតា ១ ព្រះ‌បន្ទូល ១ និង ព្រះ‌វិញ្ញាណ បរិសុទ្ធ ១ តែ ទាំង ៣ អង្គ នេះ រួម មក តែ ១ ទេ 8ហើយ មាន ៣ មុខ ទៀត ដែល ធ្វើ បន្ទាល់ នៅ ផែន‌ដី ដែរ គឺ ជា ព្រះ‌វិញ្ញាណ ១ ទឹក ១ និង ឈាម ១ ទាំង ៣ នេះ ក៏ ត្រូវ គ្នា ដែរ 9បើ សិន ជា យើង បាន ទទួល សេចក្តី បន្ទាល់ របស់ មនុស្ស ទៅ ហើយ នោះ សេចក្តី បន្ទាល់ របស់ ព្រះ ក៏ ប្រសើរ ជាង ទៅ ទៀត ដ្បិត សេចក្តី បន្ទាល់ របស់ ព្រះ គឺ ជា សេចក្តី ដែល ទ្រង់ ថ្លែង ប្រាប់ ពី ព្រះ‌រាជ‌បុត្រា នៃ ទ្រង់ 10អ្នក ណា ដែល ជឿ ដល់ ព្រះ‌រាជ‌បុត្រា នៃ ព្រះ នោះ មាន សេចក្តី បន្ទាល់ នៅ ក្នុង ខ្លួន ហើយ តែ អ្នក ណា ដែល មិន ជឿ សោះ នោះ ឈ្មោះ ថា បាន ធ្វើ ឲ្យ ទ្រង់ ទៅ ជា អ្នក កុហក វិញ ពី ព្រោះ មិន បាន ជឿ ដល់ សេចក្តី បន្ទាល់ ដែល ទ្រង់ បាន ធ្វើ ពី ដំណើរ ព្រះ‌រាជ‌បុត្រា នៃ ទ្រង់ 11នេះ ហើយ ជា សេចក្តី បន្ទាល់ នោះ គឺ ថា ព្រះ ទ្រង់ បាន ប្រទាន ជីវិត ដ៏ នៅ អស់ កល្ប ជានិច្ច មក យើង រាល់ គ្នា ហើយ ជីវិត នោះ គឺ នៅ ក្នុង ព្រះ‌រាជ‌បុត្រា នៃ ទ្រង់ 12ឯ អ្នក ណា ដែល មាន ព្រះ‌រាជ‌បុត្រា នោះ ក៏ មាន ជីវិត ដែរ តែ អ្នក ណា ដែល គ្មាន ព្រះ‌រាជ‌បុត្រា នៃ ព្រះ ទេ នោះ គ្មាន ជីវិត ឡើយ។ 13ខ្ញុំ បាន សរសេរ សេចក្តី ទាំង នេះ ផ្ញើ មក អ្នក រាល់ គ្នា ដែល ជឿ ដល់ ព្រះ‌នាម ព្រះ‌រាជ‌បុត្រា នៃ ព្រះ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ដឹង ថា អ្នក រាល់ គ្នា មាន ជីវិត អស់ កល្ប ជានិច្ច ហើយ 14យើង ក៏ មាន សេចក្តី ក្លាហាន ដល់ ទ្រង់ យ៉ាង ដូច្នេះ ដែរ គឺ ថា បើ យើង នឹង សូម អ្វី ដែល ត្រូវ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ នោះ ទ្រង់ នឹង ទទួល ព្រម 15បើ យើង ដឹង ថា ទ្រង់ ទទួល ព្រម តាម យើង ក្នុង ការ អ្វី ដែល យើង សូម ដូច្នេះ នោះ យើង ក៏ ដឹង ថា យើង បាន អ្វី ដែល យើង សូម ពី ទ្រង់ ហើយ ដែរ។ 16បើ អ្នក ណា ឃើញ បង ប្អូន កំពុង តែ ធ្វើ បាប គឺ ជា បាប ដែល មិន មាន ទោស ដល់ ស្លាប់ ទេ នោះ ត្រូវ សូម ចុះ ទ្រង់ នឹង ប្រទាន ជីវិត មក ដល់ អស់ អ្នក ធ្វើ បាប ដែល មិន មែន មាន ទោស ដល់ ស្លាប់ នោះ ជា ពិត តែ មាន បាប ម្យ៉ាង ដែល មាន ទោស ដល់ ស្លាប់ វិញ ឯ បាប នោះ ខ្ញុំ មិន ថា ឲ្យ សូម អង្វរ ឲ្យ ទេ 17គ្រប់ ទាំង អំពើ ទុច្ចរិត សុទ្ធ តែ ជា បាប ទាំង អស់ ហើយ ក៏ មាន បាប ខ្លះ ដែល មិន មាន ទោស ដល់ ស្លាប់ ដែរ 18យើង ដឹង ថា អ្នក ណា ដែល កើត ពី ព្រះ មក នោះ មិន ចេះ ធ្វើ បាប ទេ អ្នក នោះ ឯង ជា អ្នក រក្សា ខ្លួន វិញ ហើយ មេ កំណាច នឹង ពាល់ អ្នក នោះ មិន បាន ឡើយ 19យើង ដឹង ថា យើង មក ពី ព្រះ ពិត តែ លោកីយ៍ ទាំង មូល ដេក នៅ ក្នុង ឱវាទ នៃ មេ កំណាច វិញ 20យើង ក៏ ដឹង ថា ព្រះ‌រាជ‌បុត្រា នៃ ព្រះ បាន យាង មក ហើយ ក៏ បាន ប្រទាន ឲ្យ យើង រាល់ គ្នា មាន ប្រាជ្ញា ដើម្បី ឲ្យ បាន ស្គាល់ ព្រះ ដ៏ ពិត ប្រាកដ យើង រាល់ គ្នា ជា អ្នក នៅ ក្នុង ព្រះ ដ៏ ពិត ប្រាកដ នោះ គឺ ក្នុង ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ទ្រង់ ព្រះ‌អង្គ នោះ ឯង ជា ព្រះ ពិត ប្រាកដ ហើយ ជា ជីវិត អស់ កល្ប ជានិច្ច ផង។ 21កូន តូចៗ រាល់ គ្នា អើយ ចូរ ឲ្យ អ្នក រាល់ គ្នា រក្សា ខ្លួន ឲ្យ ផុត ពី រូប ព្រះ ចេញ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\