1 John - ១ យ៉ូហាន 4

1ពួក ស្ងួន‌ភ្ងា អើយ កុំ ឲ្យ ជឿ គ្រប់ ទាំង វិញ្ញាណ ឡើយ ចូរ ល្បង វិញ្ញាណ ទាំង អស់ វិញ ដើម្បី ឲ្យ បាន ដឹង ជា មក ពី ព្រះ ឬ មិន មែន ដ្បិត មាន ហោរា ក្លែង‌ក្លាយ ជា ច្រើន កើត មក ក្នុង លោកីយ៍ នេះ ហើយ 2យើង នឹង សំគាល់ ព្រះ‌វិញ្ញាណ នៃ ព្រះ បាន ដូច្នេះ គឺ អស់ ទាំង វិញ្ញាណ ណាដែល ថ្លែង ប្រាប់ ថា ព្រះ‌យេស៊ូវ គ្រីស្ទ បាន មក ក្នុង សាច់ ឈាម គឺ វិញ្ញាណ នោះ ហើយ ដែល មក ពី ព្រះ 3តែ វិញ្ញាណ ណា ដែល មិន ព្រម ថា ព្រះ‌យេស៊ូវ គ្រីស្ទ បាន មក ក្នុង សាច់ ឈាម ទេ នោះ មិន មែន មក ពី ព្រះ ឡើយ គឺ ជា វិញ្ញាណ អា ទទឹង ព្រះ‌គ្រីស្ទ វិញ ដែល អ្នក រាល់ គ្នា បាន ឮ និយាយ ថា ត្រូវ មក តែ ឥឡូវ នេះ ក៏ នៅ ក្នុង លោកីយ៍ ហើយ 4ពួក កូន តូចៗ អើយ អ្នក រាល់ គ្នា មក ពី ព្រះ ហើយ ក៏ ឈ្នះ វិញ្ញាណ ទាំង នោះ ដែរ ពី ព្រោះ ព្រះ ដែល គង់ ក្នុង អ្នក រាល់ គ្នា នោះ ទ្រង់ ធំ ជាង អា នោះ ដែល នៅ ក្នុង លោកីយ៍ ផង 5ពួក នោះ មក ពី លោកីយ៍ ទេ ដោយ ហេតុ នោះ បាន ជា គេ និយាយ តាម ភាព លោកីយ៍ ហើយ លោកីយ៍ ក៏ ស្តាប់ គេ ដែរ 6ឯ យើង រាល់ គ្នា ជា អ្នក មក ពី ព្រះ វិញ ហើយ អ្នក ណា ដែល ស្គាល់ ព្រះ នោះ ក៏ ស្តាប់ យើង ខ្ញុំ តែ អ្នក ណា ដែល មិន មក ពី ព្រះ ទេ នោះ មិន ព្រម ស្តាប់ យើង ខ្ញុំ ឡើយ គឺ យ៉ាង នោះ ឯង ដែល យើង នឹង ស្គាល់ វិញ្ញាណ នៃ សេចក្តី ពិត និង វិញ្ញាណ នៃ សេចក្តី ខុស‌ឆ្គង ទៅ បាន។ 7ពួក ស្ងួន‌ភ្ងា អើយ យើង ត្រូវ ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ដ្បិត សេចក្តី ស្រឡាញ់ មក ពី ព្រះ ឯ អស់ អ្នក ណា ដែល មាន សេចក្តី ស្រឡាញ់ នោះ ឈ្មោះ ថា មក ពី ព្រះ ហើយ ក៏ ស្គាល់ ទ្រង់ ដែរ 8តែ អ្នក ណា ដែល គ្មាន សេចក្តី ស្រឡាញ់ នោះ មិន ស្គាល់ ព្រះ វិញ ពី ព្រោះ ព្រះ ទ្រង់ ជា សេចក្តី ស្រឡាញ់ នោះ ឯង 9សេចក្តី ស្រឡាញ់ របស់ ព្រះ បាន សំដែង មក ឲ្យ យើង ខ្ញុំ ស្គាល់ ដោយ ទ្រង់ ចាត់ ព្រះ‌រាជ‌បុត្រា ទ្រង់ តែ ១ ឲ្យ មក ក្នុង លោកីយ៍ ដើម្បី ឲ្យ យើង រាល់ គ្នា បាន រស់ ដោយ‌សារ ទ្រង់ 10នេះ ហើយ ជា សេចក្តី ស្រឡាញ់ មិន មែន ជា យើង បាន ស្រឡាញ់ ព្រះ នោះ ទេ គឺ ទ្រង់ បាន ស្រឡាញ់ យើង វិញ ទេ តើ ហើយ បាន ចាត់ ព្រះ‌រាជ‌បុត្រា ទ្រង់ មក ទុក ជា ដង្វាយ ឲ្យ ធួន នឹង បាប យើង រាល់ គ្នា ផង 11ពួក ស្ងួន‌ភ្ងា អើយ បើ ព្រះ បាន ស្រឡាញ់ យើង រាល់ គ្នា ជា ខ្លាំង ទាំង ម៉្លេះ នោះ ត្រូវ ឲ្យ យើង ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ដែរ 12គ្មាន អ្នក ណា ដែល ឃើញ ព្រះ ឡើយ តែ បើ យើង ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក នោះ ព្រះ ទ្រង់ គង់ នៅ ក្នុង យើង ហើយ សេចក្តី ស្រឡាញ់ របស់ ទ្រង់ បាន ពេញ ខ្នាត ក្នុង យើង ដែរ 13គឺ យ៉ាង នោះ ឯង ដែល យើង ដឹង ថា យើង នៅ ជាប់ ក្នុង ទ្រង់ ហើយ ទ្រង់ ក៏ គង់ នៅ ក្នុង យើង ពី ព្រោះ ទ្រង់ បាន ប្រទាន ព្រះ‌វិញ្ញាណ ទ្រង់ មក យើង រាល់ គ្នា 14ហើយ យើង បាន ឃើញ ក៏ ធ្វើ បន្ទាល់ ថា ព្រះ‌វរ‌បិតា បាន ចាត់ ព្រះ‌រាជ‌បុត្រា មក ធ្វើ ជា ព្រះ‌អង្គ សង្គ្រោះ នៃ មនុស្ស លោក។ 15អ្នក ណា ដែល យល់ ព្រម ថា ព្រះ‌យេស៊ូវ ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ អ្នក នោះ ឈ្មោះ ថា មាន ព្រះ គង់ នៅ ក្នុង ខ្លួន ពិត ហើយ ខ្លួន ក៏ នៅ ក្នុង ព្រះ ដែរ 16យើង រាល់ គ្នា បាន ស្គាល់ ហើយ ក៏ ជឿ ចំពោះ សេចក្តី ស្រឡាញ់ ដែល ព្រះ ទ្រង់ មាន ដល់ យើង ព្រះ ទ្រង់ ជា តួ សេចក្តី ស្រឡាញ់ ឯ អ្នក ណា ដែល នៅ ជាប់ ក្នុង សេចក្តី ស្រឡាញ់ នោះ ក៏ បាន នៅ ជាប់ ក្នុង ព្រះ ហើយ ព្រះ ទ្រង់ គង់ នៅ ក្នុង អ្នក នោះ ដែរ 17គឺ យ៉ាង នោះ ហើយ ដែល សេចក្តី ស្រឡាញ់ បាន ពេញ ខ្នាត ក្នុង យើង ដើម្បី ឲ្យ យើង មាន សេចក្តី ក្លាហាន នៅ ថ្ងៃ ជំនុំ ជំរះ ដ្បិត ដែល ព្រះ ទ្រង់ ជា យ៉ាង ណា នោះ យើង រាល់ គ្នា ក៏ យ៉ាង នោះ នៅ ក្នុង លោកីយ៍ នេះ ដែរ 18គ្មាន សេចក្តី ភ័យ ខ្លាច ណា នៅ ក្នុង សេចក្តី ស្រឡាញ់ ឡើយ សេចក្តី ស្រឡាញ់ ដែល ពេញ ខ្នាត នោះ បណ្តេញ សេចក្តី ភ័យ ខ្លាច ចេញ ពី ព្រោះ សេចក្តី ភ័យ ខ្លាច តែង ជាប់ មាន សេចក្តី វេទនា ហើយ អ្នក ណា ដែល មាន សេចក្តី ភ័យ ខ្លាច នោះ មិន ទាន់ បាន ពេញ ខ្នាត ខាង ឯ សេចក្តី ស្រឡាញ់ នៅ ឡើយ ទេ 19ឯ យើង រាល់ គ្នា យើង ស្រឡាញ់ ទ្រង់ ពី ព្រោះ ទ្រង់ បាន ស្រឡាញ់ យើង ជា មុន។ 20បើ អ្នក ណា ថា ខ្លួន ស្រឡាញ់ ព្រះ តែ ស្អប់ ដល់ បង ប្អូន វិញ អ្នក នោះ ជា អ្នក កុហក ដ្បិត អ្នក ណា ដែល មិន ស្រឡាញ់ បង ប្អូន ដែល បាន មើល ឃើញ ទៅ ហើយ នោះ ធ្វើ ដូច ម្តេច ឡើយ ឲ្យ ស្រឡាញ់ ដល់ ព្រះ ដែល មើល មិន ឃើញ ទៅ បាន 21មួយ ទៀត យើង បាន ទទួល បញ្ញត្ត នេះ ពី ព្រះ មក ថា អ្នក ណា ដែល ស្រឡាញ់ ដល់ ព្រះ នោះ ត្រូវ តែ ស្រឡាញ់ ដល់ បង ប្អូន ដែរ។


Copyright
Learn More

will be added

X\