1 John - ១ យ៉ូហាន 3

1មើល សេចក្តី ស្រឡាញ់ យ៉ាង ណា ហ្ន៍ ដែល ព្រះ‌វរ‌បិតា បាន ផ្តល់ មក យើង រាល់ គ្នា ឲ្យ យើង បាន ហៅ ថា ជា កូន របស់ ព្រះ ដូច្នេះ គឺ ដោយ ហេតុ នោះ បាន ជា លោកីយ៍ មិន ស្គាល់ យើង ទេ ពី ព្រោះ មិន ស្គាល់ ទ្រង់ ដែរ 2ពួក ស្ងួន‌ភ្ងា អើយ ឥឡូវ នេះ យើង រាល់ គ្នា ជា កូន ព្រះ ហើយ តែ ដែល យើង រាល់ គ្នា នឹង បាន ទៅ ជា យ៉ាង ណា ទៀត នោះ មិន ទាន់ សំដែង មក នៅ ឡើយ ប៉ុន្តែ យើង ដឹង ថា កាល ណា ទ្រង់ លេច មក នោះ យើង នឹង បាន ដូច ជា ទ្រង់ ដ្បិត ដែល ទ្រង់ យ៉ាង ណា នោះ យើង នឹង ឃើញ ទ្រង់ យ៉ាង នោះ ឯង 3អស់ អ្នក ណា ដែល មាន សេចក្តី សង្ឃឹម យ៉ាង នេះ ដល់ ទ្រង់ នោះ ក៏ តែង ជំរះ សំអាត ចិត្ត ខ្លួន ឲ្យ ដូច ទ្រង់ ដែល ស្អាត ដែរ 4ឯ អស់ អ្នក ណា ដែល ប្រព្រឹត្ត អំពើ បាប វិញ នោះ ក៏ ឈ្មោះ ថា ប្រព្រឹត្ត រំលង ក្រឹត្យ‌វិន័យ ដែរ ដ្បិត អំពើ បាប ជា ការ រំលង ក្រឹត្យ‌វិន័យ ហើយ 5អ្នក រាល់ គ្នា ដឹង ហើយ ថា ទ្រង់ បាន លេច មក ដើម្បី នឹង ដោះ បាប យើង ចេញ ហើយ ក៏ នៅ ក្នុង ទ្រង់ នោះ គ្មាន បាប សោះ 6ឯ អស់ អ្នក ណា ដែល នៅ ជាប់ ក្នុង ទ្រង់ នោះ មិន ដែល ធ្វើ បាប ទេ តែ ពួក អ្នក ដែល ធ្វើ បាប វិញ គេ មិន បាន ឃើញ ទ្រង់ ឡើយ ក៏ មិន ស្គាល់ ទ្រង់ ផង។ 7កូន តូចៗ រាល់ គ្នា អើយ ចូរ កុំ ឲ្យ អ្នក ណា នាំ អ្នក រាល់ គ្នា ឲ្យ វង្វេង ឡើយ អ្នក ណា ដែល ប្រព្រឹត្ត សេចក្តី សុចរិត នោះ ឈ្មោះ ថា សុចរិត ហើយ ដូច ជា ទ្រង់ ក៏ សុចរិត ដែរ 8តែ អ្នក ណា ដែល ប្រព្រឹត្ត អំពើ បាប វិញ នោះ គឺ មក ពី អារក្ស ទេ ពី ព្រោះ អារក្ស បាន ធ្វើ បាប ចាប់ តាំង ពី ដើម រៀង មក ដោយ ហេតុ នោះ បាន ជា ព្រះ‌រាជ‌បុត្រា នៃ ព្រះ បាន លេច មក គឺ ដើម្បី នឹង បំផ្លាញ ការ របស់ អារក្ស ចេញ 9អស់ អ្នក ណា ដែល កើត ពី ព្រះ នោះ មិន ដែល ប្រព្រឹត្ត អំពើ បាប ទេ ពី ព្រោះ ពូជព្រះ នៅ ក្នុង អ្នក នោះ ឯង បាន ជា ពុំ អាច នឹង ធ្វើ បាប បាន ឡើយ ដ្បិត បាន កើត ពី ព្រះ មក 10គឺ ជា យ៉ាង នោះ ហើយ ដែល នឹង សំគាល់ ថា ជា ពួក កូន ព្រះ ឬ ពួក កូន អារក្ស ទៅ បាន ឯ អ្នក ណា ដែល មិន ប្រព្រឹត្ត សេចក្តី សុចរិត ហើយ មិន ស្រឡាញ់ ដល់ បង ប្អូន នោះ មិន មែន មក ពី ព្រះ ទេ។ 11ដ្បិត នេះ ឯង ជា សេចក្តី ដែល អ្នក រាល់ គ្នា បាន ឮ ពី ដើម រៀង មក គឺ ថា ត្រូវ ឲ្យ យើង ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក 12មិន មែន ដូច ជា កាអ៊ីន ដែល កើត ពី មេ កំណាច មក ហើយ បាន សំឡាប់ ប្អូន ខ្លួន នោះ ឡើយ ចុះ តើ ហេតុ អ្វី បាន ជា សំឡាប់ ប្អូន គឺ ពី ព្រោះ តែ ការ របស់ គាត់ សុទ្ធ តែ អាក្រក់ ហើយ ការ របស់ ប្អូន សុទ្ធ តែ ល្អ វិញ ប៉ុណ្ណោះ។ 13បង ប្អូន អើយ បើ លោកីយ៍ ស្អប់ អ្នក រាល់ គ្នា នោះ កុំ ឲ្យ ឆ្ងល់ ឡើយ 14យើង រាល់ គ្នា ដឹង ថា យើង បាន កន្លង ផុត ពី សេចក្តី ស្លាប់ ទៅ ដល់ ជីវិត ហើយ ពី ព្រោះ យើង ស្រឡាញ់ ដល់ ពួក បង ប្អូន ឯ អ្នក ណា ដែល មិន ស្រឡាញ់ បង ប្អូន អ្នក នោះ ជា អ្នក នៅ ជាប់ ក្នុង សេចក្តី ស្លាប់ នៅ ឡើយ 15អ្នក ណា ដែល មាន ចិត្ត ស្អប់ ដល់ បង ប្អូន នោះ ឈ្មោះ ថា ជា អ្នក សំឡាប់ គេ ហើយ អ្នក រាល់ គ្នា ដឹង ហើយ ថា គ្មាន អ្នក ណា សំឡាប់ គេ ណា មួយ ដែល មាន ជីវិត ដ៏ រស់ អស់ កល្ប ជានិច្ច នៅ ក្នុង ខ្លួន ឡើយ 16ដោយ‌សារ សេចក្តី នេះ យើង រាល់ គ្នា បាន ស្គាល់ សេចក្តី ស្រឡាញ់ គឺ ដោយ ទ្រង់ បាន ស៊ូ ប្តូរ ព្រះ‌ជន្ម ទ្រង់ ជំនួស យើង ដូច្នេះ គួរ ឲ្យ យើង ប្តូរ ជីវិត យើង ជំនួស បង ប្អូន ដែរ 17បើ អ្នក ណា មាន ភោគ សម្បត្តិ របស់ លោកីយ៍ នេះ ហើយ ឃើញ បង ប្អូន ណា ដែល ខ្វះ ខាត តែ មិន ចេះ អាណិត មេត្តា សោះ នោះ ធ្វើ ដូច ម្តេច ឲ្យ សេចក្តី ស្រឡាញ់ នៃ ព្រះ បាន ស្ថិត នៅ ក្នុង អ្នក នោះ បាន។ 18ពួក កូន តូចៗ អើយ យើង មិន ត្រូវ ស្រឡាញ់ ដោយ ពាក្យ សំដី ឬ ដោយ បបូរ មាត់ ប៉ុណ្ណោះ ឡើយ គឺ ដោយ ការ ប្រព្រឹត្ត និង សេចក្តី ពិត វិញ 19គឺ យ៉ាង នោះ ឯង ដែល យើង នឹង ដឹង ថា យើង កើត មក ពី សេចក្តី ពិត ហើយ យើង នឹង បាន កំឡា ចិត្ត នៅ ចំពោះ ទ្រង់ ផង 20ដ្បិត បើ សិន ជា ចិត្ត យើង ចោទ ប្រកាន់ ខ្លួន នោះ ព្រះ ទ្រង់ ធំ ជាង ចិត្ត យើង ទៅ ទៀត ហើយ ក៏ ជ្រាប គ្រប់ ទាំង អស់ ផង 21ពួក ស្ងួន‌ភ្ងា អើយ បើ ចិត្ត យើង មិន ចោទ ប្រកាន់ ចំពោះ ខ្លួន ទេ នោះ យើង មាន សេចក្តី ក្លាហាន នៅ ចំពោះ ព្រះ 22ហើយ ទោះ បើ យើង សូម អ្វី ពី ទ្រង់ ក៏ ដោយ គង់ តែ នឹង បាន សំរេច ពី ព្រោះ យើង កាន់ តាម បញ្ញត្ត ទ្រង់ ហើយ ក៏ ប្រព្រឹត្ត ការ ដែល គាប់ ព្រះ‌ហឫ‌ទ័យ ដល់ ទ្រង់ ដែរ 23ឯ បញ្ញត្ត ទ្រង់ នោះ គឺ ថា ត្រូវ ឲ្យ យើង ជឿ ដល់ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌រាជ‌បុត្រា នៃ ទ្រង់ ហើយ ត្រូវ ស្រឡាញ់ គ្នា ទៅ វិញ ទៅ មក ដូច ជា ទ្រង់ បាន បង្គាប់ មក ហើយ 24អ្នក ណា ដែល កាន់ តាម បញ្ញត្ត ទ្រង់ នោះ ឈ្មោះ ថា នៅ ជាប់ ក្នុង ទ្រង់ ហើយ ទ្រង់ ក៏ គង់ នៅ ក្នុង អ្នក នោះ ដែរ យើង ដឹង ថា ទ្រង់ គង់ នៅ ក្នុង យើង ដោយ‌សារ ព្រះ‌វិញ្ញាណ ដែល ទ្រង់ ប្រទាន មក។


Copyright
Learn More

will be added

X\