1 John - ១ យ៉ូហាន 2

1កូន តូចៗ រាល់ គ្នា អើយ ដែល ខ្ញុំ សរសេរ សេចក្តី ទាំង នេះ ផ្ញើ មក នោះ ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា ធ្វើ បាប ទៀត តែ បើ សិន ជា អ្នក ណា ភ្លាត់ ធ្វើ បាប វិញ នោះ យើង មាន ព្រះ ដ៏ ជា ជំនួយ១ អង្គ ហើយ ដែល ទ្រង់ គង់ នៅ ចំពោះ ព្រះ‌វរ‌បិតា គឺ ជា ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ ដ៏ សុចរិត 2ដែល ទ្រង់ ជា ដង្វាយ ធួន នឹង បាប យើង រាល់ គ្នា មិន ត្រឹម តែ បាប របស់ យើង រាល់ គ្នា តែ ប៉ុណ្ណោះ គឺ នឹង បាប របស់ លោកីយ៍ ទាំង មូល ដែរ។ 3យើង រាល់ គ្នា ដឹង ថា យើង ស្គាល់ទ្រង់ ដោយ‌សារ សេចក្តី នេះ គឺ ដោយ យើង កាន់ តាម បញ្ញត្ត របស់ ទ្រង់ 4អ្នក ណា ដែល ថា បាន ស្គាល់ ទ្រង់ តែ មិន កាន់ តាម បញ្ញត្ត ទ្រង់ ទេ អ្នក នោះ ឈ្មោះ ថា ជា អ្នក កុហក ហើយ សេចក្តី ពិត មិន នៅ ក្នុង អ្នក នោះ ឡើយ 5តែ អ្នក ណា ដែល កាន់ តាម ព្រះ‌បន្ទូល ទ្រង់ វិញ នោះ បា្រកដ ជា សេចក្តី ស្រឡាញ់ នៃ ព្រះ បាន ពេញ ខ្នាត នៅ ក្នុង អ្នក នោះ ហើយ គឺ ដោយ សេចក្តី នោះ ឯង ដែល យើង ដឹង ថា យើង នៅ ក្នុង ទ្រង់ 6អ្នក ណា ដែល ថា ខ្លួន នៅ ក្នុង ទ្រង់ នោះ ត្រូវ តែ ប្រព្រឹត្ត ដូច ជា ទ្រង់ ដែរ។ 7ពួក ស្ងួន‌ភ្ងា អើយ សេចក្តី ដែល ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា នោះ មិន មែន ជា បញ្ញត្ត ថ្មី ទេ គឺ ជា បញ្ញត្ត ចាស់ ដដែល ដែល អ្នក រាល់ គ្នា មាន តាំង ពី ដើម មក ឯ បញ្ញត្ត ចាស់ នោះ គឺ ជា ព្រះ‌បន្ទូល ដែល អ្នក រាល់ គ្នា បាន ឮ ហើយ 8ខ្ញុំ ក៏ សរសេរ បញ្ញត្ត ១ ថ្មី ទៀត ផ្ញើ មក អ្នក រាល់ គ្នា ជា សេចក្តី ពិត ដែល នៅ ក្នុង ទ្រង់ ហើយ ក្នុង អ្នក រាល់ គ្នាដែរ ដ្បិត សេចក្តី ងងឹត កំពុង តែ បាត់ ទៅ ហើយ ពន្លឺ ដ៏ ពិត បាន ភ្លឺ ឡើង 9អ្នក ណា ដែល ថា ខ្លួន នៅ ក្នុង ពន្លឺ តែ ស្អប់ ដល់ បង ប្អូន នោះ ឈ្មោះ ថា នៅ ក្នុង សេចក្តី ងងឹត ដរាប ដល់ សព្វ ថ្ងៃ នេះ 10ឯ អ្នក ណា ដែល ស្រឡាញ់ ដល់ បង ប្អូន ខ្លួន នោះ តែង នៅ ក្នុង ពន្លឺ វិញ ហើយ នៅ ក្នុង អ្នក នោះ គ្មាន ហេតុ ណា នឹង បង្អាក់‌បង្អន់ ចិត្ត គេ ឡើយ 11តែ អ្នក ណា ដែល ស្អប់ ដល់ បង ប្អូន នោះ ឈ្មោះ ថា នៅ ក្នុង សេចក្តី ងងឹត វិញ ក៏ ដើរ ក្នុង សេចក្តី ងងឹត ហើយ មិន ដឹង ជា ខ្លួន ទៅ ឯ ណា ផង ពី ព្រោះ សេចក្តី ងងឹត នោះ បាន បំបាំង ភ្នែក ហើយ។ 12កូន តូចៗ រាល់ គ្នា អើយ ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ ទ្រង់ បាន អត់ ទោស បាប របស់ អ្នក រាល់ គ្នា ហើយ ដោយ យល់ ដល់ ព្រះ‌នាម ទ្រង់ 13ឪពុក រាល់ គ្នា អើយ ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ បាន ស្គាល់ ព្រះ ដែល ទ្រង់ គង់ នៅ តាំង ពី ដើម រៀង មក កំឡោះ រាល់ គ្នា អើយ ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ បាន ឈ្នះ មេ កំណាច ហើយ ក្មេង រាល់ គ្នា អើយ ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ បាន ស្គាល់ ព្រះ‌វរ‌បិតា 14ឪពុក រាល់ គ្នា អើយ ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ បាន ស្គាល់ ព្រះ ដែល គង់ នៅ តាំង ពី ដើម រៀង មក កំឡោះ រាល់ គ្នា អើយ ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ព្រោះ មាន កំឡាំង ហើយ ព្រះ‌បន្ទូល ក៏ ស្ថិត នៅ ក្នុង អ្នក រាល់ គ្នា អ្នក រាល់ គ្នា បាន ឈ្នះ មេ កំណាច ហើយ 15កុំ ឲ្យ ស្រឡាញ់ លោកីយ៍ ឬ របស់ អ្វី ដែល នៅ ក្នុង លោកីយ៍ នេះ ឲ្យ សោះ បើ អ្នក ណា ស្រឡាញ់ លោកីយ៍ អ្នក នោះ គ្មាន សេចក្តី ស្រឡាញ់ របស់ ព្រះ‌វរ‌បិតា នៅ ក្នុង ខ្លួន ឡើយ 16ដ្បិត អស់ ទាំង សេចក្តី ដែល នៅ ក្នុង លោកីយ៍ នេះ គឺ ជា សេចក្តី ប៉ង‌ប្រាថ្នា របស់ សាច់ ឈាម និង សេចក្តី ប៉ង‌ប្រាថ្នា របស់ ភ្នែក ហើយ សេចក្តី អំនួត របស់ ជីវិត នោះ មិន កើត មក ពី ព្រះ‌វរ‌បិតា ទេ គឺ មក តែ ពី លោកីយ៍ នេះ វិញ 17ឯ លោកីយ៍ នេះ និង សេចក្តី ប៉ង‌ប្រាថ្នា របស់ វា នោះ កំពុង កន្លង ទៅ តែ អ្នក ណា ដែល ធ្វើ តាម ព្រះ‌ហឫ‌ទ័យ ព្រះ នោះ នឹង នៅ ជាប់ អស់ កល្ប ជានិច្ច វិញ។ 18ក្មេង រាល់ គ្នា អើយ នេះ ជា ពេល ម៉ោង ក្រោយ បង្អស់ ហើយ សព្វ ថ្ងៃ នេះ កើត មាន ពួក ទទឹង នឹង ព្រះ‌គ្រីស្ទ ជា ច្រើន ដូច ជា អ្នក រាល់ គ្នា បាន ឮ ហើយ ថា អា ទទឹង នឹង ព្រះ‌គ្រីស្ទ ត្រូវ មក ហេតុ នោះ បាន ជា យើង ដឹង ថា នេះ ជា ពេល ម៉ោង ក្រោយ បង្អស់ 19គេ បាន ចេញ ពី ពួក យើង ទៅ តែ មិន មែន ជា ពួក យើង ទេ ដ្បិត បើ គេ ជា ពួក យើង មែន នោះ នឹង បាន នៅ ជាប់ ជា មួយ នឹង យើង ហើយ តែ ដែល គេ បាន ចេញ ទៅ នោះ ដើម្បី នឹង សំដែង ពី គេ ថា គ្រប់ គ្នា មិន មែន ជា ពួក យើង ទេ 20រីឯ អ្នក រាល់ គ្នា បាន ព្រះ ដ៏ បរិសុទ្ធ ចាក់លាប ឲ្យ ហើយ ក៏ ចេះ គ្រប់ ទាំង អស់ ផង 21ខ្ញុំ សរសេរ ផ្ញើ មក មិន មែន ដោយ ព្រោះ អ្នក រាល់ គ្នា មិន ស្គាល់ សេចក្តី ពិត ទេ គឺ ដោយ ព្រោះ បាន ស្គាល់ ហើយ ក៏ ដឹង ថា គ្មាន សេចក្តី ភូត‌ភរ ណា កើត ពី សេចក្តី ពិត នោះ ឡើយ 22តើ អ្នក ណា ជា អ្នក កុហក បើ មិន មែន ជា អ្នក ដែល ប្រកែក ថា ព្រះ‌យេស៊ូវ មិន មែន ជា ព្រះ‌គ្រីស្ទ នោះ ទេ អ្នក ណា ដែល មិន ព្រម ទទួល ស្គាល់ ទាំង ព្រះ‌វរ‌បិតា នឹង ព្រះ‌រាជ‌បុត្រា ផង អ្នក នោះ ហើយ ជា អ្នក ដែល ទទឹង នឹង ព្រះ‌គ្រីស្ទ 23ឯ អស់ អ្នក ដែល មិន ព្រម ទទួល ស្គាល់ ព្រះ‌រាជ‌បុត្រា នោះ ក៏ គ្មាន ព្រះ‌វរ‌បិតា ដែរ តែ អ្នក ណា ដែល ព្រម ទទួល ស្គាល់ ព្រះ‌រាជ‌បុត្រា នោះ ក៏ មាន ទាំង ព្រះ‌វរ‌បិតា ផង 24ដូច្នេះ ចូរ ឲ្យ សេចក្តី ដែល អ្នក រាល់ គ្នា បាន ឮ ពី ដើម មក បាន នៅ ជាប់ ក្នុង ខ្លួន ចុះ បើ សិន ជា សេចក្តី ដែល ឮ តាំង ពី ដើម មក បាន នៅ ជាប់ ក្នុង អ្នក រាល់ គ្នា មែន នោះ អ្នក រាល់ គ្នា នឹង នៅ ជាប់ ក្នុង ព្រះ‌រាជ‌បុត្រា ហើយ ក្នុង ព្រះ‌វរ‌បិតា ដែរ 25នេះ ហើយ ជា សេចក្តី ដែល ទ្រង់ បាន សន្យា នឹង យើង រាល់ គ្នា គឺ ជា ជីវិត ដ៏ រស់ នៅ អស់ កល្ប ជានិច្ច។ 26ខ្ញុំ បាន សរសេរ ផ្ញើ មក អ្នក រាល់ គ្នា ពី ដំណើរ នៃ ពួក អ្នក ដែល នាំ អ្នក រាល់ គ្នា ឲ្យ វង្វេង 27រីឯ ដំណើរ ដែល ទ្រង់ ចាក់ លាប ឲ្យ នោះ ក៏ នៅ ជាប់ នឹង អ្នក រាល់ គ្នា ពិត ហើយ អ្នក រាល់ គ្នា មិន ត្រូវ ការ ឲ្យ អ្នក ណា បង្រៀន ពី ការ អ្វី ទេ ប៉ុន្តែ ដូច ជា ដំណើរ ចាក់ លាប នោះ បាន បង្រៀន ពី គ្រប់ ការ ទាំង អស់ ហើយ មិន មែន ជា សេចក្តី កំភូត ទេ គឺ ជា សេចក្តី ពិត វិញ នោះ ត្រូវ ឲ្យ អ្នក រាល់ គ្នា នៅ ជាប់ ក្នុង ទ្រង់ ចុះ តាម ដែល ដំណើរ នោះ បាន បង្រៀន មក 28ហើយ ឥឡូវ នេះ ពួក កូន តូចៗ អើយ ចូរ នៅ ជាប់ ក្នុង ទ្រង់ ចុះ ដើម្បី កាល ណា ទ្រង់ លេច មក នោះ យើង ខ្ញុំ នឹង មាន ចិត្ត ក្លាហាន ឥត ត្រូវ ការ នឹង ខ្មាស នៅ ចំពោះ ទ្រង់ ក្នុង កាល ដែល ទ្រង់ យាង មក នោះ ឡើយ 29បើ អ្នក រាល់ គ្នា ដឹង ថា ទ្រង់ សុចរិត នោះ ត្រូវ តែ យល់ ឃើញ ថា អស់ អ្នក ណា ដែល ប្រព្រឹត្ត តាម សេចក្តី សុចរិត នោះ គេ បាន កើត ពី ទ្រង់ មក ដែរ។


Copyright
Learn More

will be added

X\