1 Corinthians - ១ កូរិនថូស 9

1តើ ខ្ញុំ មិន មែន ជា សាវ័ក ទេ ឬ អី តើ ខ្ញុំ មិន មែន ជា អ្នក មាន សេរី‌ភាព ទេ ឬ អី តើ ខ្ញុំ មិន បាន ឃើញ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ទេ ឬ អី តើ អ្នក រាល់ គ្នា មិន មែន ជា ស្នាដៃ ដែល ខ្ញុំ ធ្វើ ក្នុង ព្រះ‌អម្ចាស់ ទេ ឬ អី 2បើ ខ្ញុំ មិន មែន ជា សាវ័ក ដល់ មនុស្ស ឯ ទៀត ក៏ គង់ តែ ជា សាវ័ក ដល់ អ្នក រាល់ គ្នា ដែរ ដ្បិត អ្នក រាល់ គ្នា ជា ភស្តុ‌តាង ពី ការ‌ងារ ជា សាវ័ក របស់ ខ្ញុំ ក្នុង ព្រះ‌អម្ចាស់ 3ឯ សេចក្តី ដោះ សា របស់ ខ្ញុំ នៅ មុខ ពួក អ្នក ដែល ចោទ ប្រកាន់ ខ្ញុំ 4នោះ គឺ ថា តើ យើង ខ្ញុំ គ្មាន ច្បាប់ នឹង ទទួល ទាន ទេ ឬ អី 5តើ គ្មាន ច្បាប់ នឹង នាំ សិស្ស ស្រី ម្នាក់ ជា ប្រពន្ធ យើង ខ្ញុំ ទៅ ជា មួយ ដូច ជា សាវ័ក ឯ ទៀត និង បង ប្អូន ព្រះ‌អម្ចាស់ ហើយ កេផាស ដែរ ឬ អី 6ឬ មួយ តើ មាន តែ ខ្ញុំ និង បាណា‌បាស ដែល គ្មាន ច្បាប់ នឹង លែង ធ្វើ ការ រក ស៊ី ឬ អី 7ចុះ តើ ដែល មាន អ្នក ណា ធ្វើ ជា ទាហាន ហើយ ចាយ តែ ប្រាក់ ខ្លួន ឯង ឬ ទេ តើ ដែល មាន អ្នក ណា ដាំ ចំការ ទំពាំង‌បាយ‌ជូរ រួច មិន បរិភោគ ផល ពី ចំការ នោះ ឬ ដែល មាន អ្នក ណា ឃ្វាល ហ្វូង សត្វ ឥត ផឹក ទឹក ដោះ វា ឬ ទេ 8ដែល ខ្ញុំ និយាយ សេចក្តី ទាំង នេះ នោះ តើ តាម តែ របៀប មនុស្ស ប៉ុណ្ណោះ ឯ ក្រឹត្យ‌វិន័យ តើ មិន ថា ដូច្នេះ ដែរ ទេ ឬ 9ដ្បិត មាន សេចក្តី ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ លោក ម៉ូសេ ថា «កុំ ឲ្យ ឃ្លុំ មាត់ របស់ គោ ដែល បញ្ជាន់ ស្រូវ ឡើយ» នោះ តើ ព្រះ ទ្រង់ គិត ដល់ គោ តែ ប៉ុណ្ណោះ 10ឬ ទ្រង់ មាន ព្រះ‌បន្ទូល ដូច្នោះ ចំពោះ ដល់ យើង រាល់ គ្នា ដែរ គឺ ដោយ ព្រោះ តែ យើង រាល់ គ្នា ហើយ បាន ជា សេចក្តី នោះ បាន ចែង ទុក មក ដើម្បី ឲ្យ អ្នក ណា ដែល ភ្ជួរ‌រាស់ បាន ភ្ជួរ‌រាស់ ដោយ សង្ឃឹម ហើយ អ្នក ណា ដែល បញ្ជាន់ ដោយ សង្ឃឹម នោះ នឹង បាន តាម សេចក្តី សង្ឃឹម នោះ ឯង 11បើ សិន ជា យើង ខ្ញុំ បាន សាប‌ព្រោះ របស់ ខាង ព្រលឹង វិញ្ញាណ នៅ ក្នុង ពួក អ្នក រាល់ គ្នា ហើយ ច្រូត បាន របស់ អ្នក រាល់ គ្នា ខាង សាច់ ឈាម វិញ នោះ តើ ច្រើន ហួស ពេក ឬ អី 12បើ អ្នក ឯ ទៀត មាន អំណាច នោះ លើ អ្នក រាល់ គ្នា នោះ តើ យើង ខ្ញុំ មិន ត្រូវ មាន លើស ជាង គេ ទៅ ទៀត ទេ ឬ អី ប៉ុន្តែ យើង ខ្ញុំ មិន បាន ប្រើ អំណាច នោះ ទេ យើង ខ្ញុំ បាន ទ្រ ទ្រង់ ទាំង អស់ វិញ ដើម្បី មិន ឲ្យ ដំណឹង ល្អ នៃ ព្រះ‌គ្រីស្ទ ត្រូវ បង្អាក់ ឡើយ 13តើ មិន ដឹង ទេ ឬ អី ថា ពួក អ្នក ដែល ធ្វើ ការ ព្រះ គេ បរិភោគ ដោយ‌សារ ព្រះ‌វិហារ ហើយ ពួក អ្នក ដែល បំរើ អាសនា ក៏ បាន ចំណែក ពី អាសនា ដែរ។ 14ព្រះ‌អម្ចាស់ ទ្រង់ ក៏ បង្គាប់ ឲ្យ ពួក អ្នក ដែល ផ្សាយ ដំណឹង ល្អ បាន រស់ ដោយ‌សារ ដំណឹង ល្អ ដូច្នោះ ដែរ 15តែ ខ្ញុំ មិន បាន ប្រើ អំណាច ណា ១ នេះ ទេ ខ្ញុំ ក៏ មិន បាន សរសេរ សេចក្តី ទាំង នេះ ដោយ ប្រាថ្នា ចង់ ឲ្យ គេ ប្រព្រឹត្ត យ៉ាង នោះ ដល់ ខ្លួន ខ្ញុំ ដែរ ខ្ញុំ ស៊ូ តែ ស្លាប់ វិញ ជា ជាង ឲ្យ សេចក្តី អំនួត របស់ ខ្ញុំ នេះ ត្រូវ វិនាស 16ពី ព្រោះ បើ ខ្ញុំ ផ្សាយ ដំណឹង ល្អ ទៅ នោះ មិន មែន ជា ហេតុ ឲ្យ ខ្ញុំ អួត ខ្លួន ទេ ដ្បិត ខ្ញុំ ជាប់ ក្នុង សេចក្តី បង្ខំ បើ ខ្ញុំ មិន ផ្សាយ ដំណឹង ល្អ វិញ នោះ វរ ដល់ ខ្ញុំ ហើយ 17បើ ខ្ញុំ ធ្វើ ដោយ ស្ម័គ្រ ពី ចិត្ត នោះ ខ្ញុំ បាន រង្វាន់ តែ បើ ធ្វើ ទាំង ទើស ទ័ល នោះ គង់ តែ មាន ការ‌ងារ ចែក ចាយ ផ្ញើ ទុក នឹង ខ្ញុំ ដែរ 18ដូច្នេះ តើ រង្វាន់ ខ្ញុំ ជា យ៉ាង ណា គឺ ឲ្យ តែ ខ្ញុំ បាន ផ្សាយ ដំណឹង ល្អ ពី ព្រះ‌គ្រីស្ទ ដោយ ឥត យក ថ្លៃ ប៉ុណ្ណោះ ដើម្បី កុំ ឲ្យ ខ្ញុំ បាន ប្រើ អំណាច ខ្លួន ក្នុង ដំណឹង ល្អ ហួស ល្បត់ ឡើយ 19ដ្បិត ទោះ បើ ខ្ញុំ មិន ជាប់ បំរើ អ្នក ណា សោះ ក៏ ដោយ គង់ តែ ខ្ញុំ បាន ត្រឡប់ ទៅ ជា អ្នក បំរើ ដល់ មនុស្ស ទាំង អស់ វិញ ដើម្បី ឲ្យ បាន មនុស្ស ជា ច្រើន ទៅ ទៀត 20ខ្ញុំ បាន ត្រឡប់ ដូច ជា សាសន៍ យូដា ដល់ ពួក សាសន៍ យូដា ដើម្បី ឲ្យ បាន ពួក យូដា ហើយ ដូច ជា នៅ ក្រោម បន្ទុក ក្រឹត្យ‌វិន័យ ដល់ ពួក អ្នក ដែល នៅ ក្រោម បន្ទុក ក្រឹត្យ‌វិន័យ (តែ ខ្ញុំ មិន មែន នៅ ក្រោម បន្ទុក ក្រឹត្យ‌វិន័យ ទេ) ដើម្បី ឲ្យ បាន ពួក អ្នក ដែល នៅ ក្នុង បន្ទុក ក្រឹត្យ‌វិន័យ 21ហើយ ដូច ជា ឥត ក្រឹត្យ‌វិន័យ ដល់ ពួក អ្នក ដែល គ្មាន ក្រឹត្យ‌វិន័យ (មិន មែន ថា ខ្ញុំ ឥត ក្រឹត្យ‌វិន័យ របស់ ព្រះ ទេ គឺ ខ្ញុំ នៅ ក្នុង ក្រឹត្យ‌វិន័យ ព្រះ‌គ្រីស្ទ វិញ) ដើម្បី ឲ្យ បាន ពួក អ្នក ដែល គ្មាន ក្រឹត្យ‌វិន័យ ដែរ 22ខ្ញុំ បាន ត្រឡប់ ដូច ជា ខ្សោយ ដល់ ពួក អ្នក កំសោយ ដើម្បី ឲ្យ បាន ពួក កំសោយ គឺ បាន ត្រឡប់ ជា គ្រប់ សណ្ឋាន ទាំង អស់ ដល់ មនុស្ស ទាំង អស់ ប្រយោជន៍ ឲ្យ បាន សង្គ្រោះ ដល់ អ្នក ខ្លះ ដោយ‌សារ សណ្ឋាន ទាំង នោះ ឯង 23ខ្ញុំ ធ្វើ ការ ទាំង នោះ ដោយ យល់ ដល់ តែ ដំណឹង ល្អ ដើម្បី ឲ្យ ខ្ញុំ បាន ចំណែក ជា មួយ គ្នា ក្នុង ដំណឹង ល្អ។ 24តើ អ្នក រាល់ គ្នា មិន ដឹង ទេ ឬ អី ថា ពួក អ្នក ដែល រត់ នៅ ទី ប្រណាំង គេ រត់ ទាំង អស់ គ្នា ប៉ុន្តែ មាន តែ ១ ទេ ដែល បាន រង្វាន់ ដូច្នេះ ចូរ រត់ បែប ឲ្យ បាន រង្វាន់ ចុះ 25ហើយ អស់ អ្នក ដែល ត‌យុទ្ធ គ្នា គេ ខំ អត់ សង្កត់ ចិត្ត គ្រប់ ជំពូក គឺ ធ្វើ ដូច្នោះ ដើម្បី ឲ្យ បាន តែ ភួង ជ័យ ដែល ត្រូវ ពុក‌រលួយ តែ យើង រាល់ គ្នា វិញ គឺ ឲ្យ បាន មកុដ ១ ដែល មិន ចេះ ពុក‌រលួយ ឡើយ 26បាន ជា ខ្ញុំ ខំ រត់ យ៉ាង ដូច្នោះ មិន មែន បែប ដូច ជា មិន ស្គាល់ ផ្លូវ ទេ ខ្ញុំ ក៏ ខំ ប្រដាល់ យ៉ាង ដូច្នោះ ដែរ មិន មែន ដូច ជា ដាល់ ខ្យល់ ទេ 27គឺ ខ្ញុំ វាយ‌ដំ រូប‌កាយ ខ្ញុំ ទាំង បង្ខំ ឲ្យ ចុះ ចូល ក្រែង ក្រោយ ដែល ខ្ញុំ បាន ប្រដៅ មនុស្ស ឯ ទៀត ហើយ នោះ ខ្លួន ខ្ញុំ ត្រូវ ចោល ចេញ វិញ។


Copyright
Learn More

will be added

X\