1 Corinthians - ១ កូរិនថូស 7

1ឯ សេចក្តី ដែល អ្នក រាល់ គ្នា បាន ផ្ញើ ទៅ សួរ ខ្ញុំ នោះ ខ្ញុំ យល់ ឃើញ ថា បើ មនុស្ស ប្រុស មិន ដែល ប៉ះ ពាល់ នឹង ស្រី សោះ នោះ ល្អ ជា ជាង 2តែ ដោយ ព្រោះ មាន ការ សហាយ‌ស្មន់ កើត ឡើង បាន ជា គួរ ឲ្យ គ្រប់ មាន ប្រពន្ធ ជា របស់ ផង ខ្លួន វិញ ហើយ គ្រប់ ទាំង ស្រី ក៏ ត្រូវ មាន ប្តី ជា របស់ ផង ខ្លួន ដែរ 3ត្រូវ ឲ្យ ប្តី ប្រព្រឹត្ត នឹង ប្រពន្ធ ដោយ ចិត្ត សប្បុរស ហើយ ត្រូវ ឲ្យ ប្រពន្ធ ប្រព្រឹត្ត នឹង ប្តី ក៏ ដូច្នោះ ដែរ 4ប្រពន្ធ មិន មែន ជា ម្ចាស់ លើ រូប‌កាយ ខ្លួន ឯង ទេ គឺ ជា ប្តី វិញ ហើយ ប្តី ក៏ មិន មែន ជា ម្ចាស់ លើ រូប‌កាយ ខ្លួន ឯង ដែរ គឺ ជា ប្រពន្ធ វិញ 5ដូច្នេះ កុំ ឲ្យ បង្អត់ គ្នា ឡើយ លើក តែ ស្រុះ ចិត្ត គ្នា ក្នុង ១ ពេល ដើម្បី ឲ្យ បាន ជា ទំនេរ នឹង អធិស្ឋាន រួច ត្រូវ វិល មក នៅ ជា មួយ វិញ ក្រែង អារក្ស សាតាំង ល្បួង លួង អ្នក រាល់ គ្នា ដោយ មិន ចេះ អត់ ទ្រាំ 6ប៉ុន្តែ ខ្ញុំ និយាយ សេចក្តី នេះ ដោយ អធ្យា‌ស្រ័យ ទេ មិន មែន ដោយ បង្គាប់ ឡើយ 7ខ្ញុំ ចូល ចិត្ត ឲ្យ គ្រប់ មនុស្ស ទាំង អស់ បាន ដូច ជា ខ្ញុំ តែ គ្រប់ គ្នា មាន អំណោយ ទាន មក ពី ព្រះ ផ្សេង គ្នា រៀង ខ្លួន គឺ ម្នាក់ យ៉ាង នេះ ម្នាក់ យ៉ាង នោះ 8ខ្ញុំ ក៏ និយាយ ចំពោះ នឹង ពួក ក្រមុំ កំឡោះ ហើយ នឹង ពួក មេម៉ាយ ថា បើ គេ នៅ ដូច ជា ខ្ញុំ នោះ ល្អ ហើយ 9ប៉ុន្តែ បើ អ្នក ទាំង នោះ អត់ ទ្រាំ មិន បាន នោះ ចូរ យក ប្តី ប្រពន្ធ ចុះ ដ្បិត ដែល យក ប្តី ប្រពន្ធ នោះ ជា ជាង ទ្រាំ ឲ្យ មាន សេចក្តី រោល‌រាល វិញ 10ឯ ខាង អ្នក ដែល មាន ប្តី ប្រពន្ធ ហើយ នោះ ខ្ញុំ នឹង បង្គាប់ ដែរ តែ មិន គឺ ខ្ញុំ គឺ ជា ព្រះ‌អម្ចាស់ វិញ ទ្រង់ បង្គាប់ ថា កុំ ឲ្យ ប្រពន្ធ លែង ប្តី ឡើយ 11ឬ បើ បាន លែង ប្តី ហើយ នោះ ចូរ នៅ ជា ឥត ប្តី ទៅ ចុះ ឬ ឲ្យ ជា នឹង ប្តី ខ្លួន វិញ ទៅ ហើយ ឯ ប្តី ក៏ កុំ ឲ្យ លែង ប្រពន្ធ ខ្លួន ដែរ។ 12ឯ មនុស្ស ឯ ទៀត មិន មែន ព្រះ‌អម្ចាស់ មាន ព្រះ‌បន្ទូល ទេ គឺ ខ្លួន ខ្ញុំ និយាយ ថា បើ បង ប្អូន ណា មាន ប្រពន្ធ ដែល មិន ជឿ តែ ព្រម នៅ ជា មួយ នឹង ខ្លួន នោះ មិន ត្រូវ លះ ចោល នាង ឡើយ 13ហើយ ស្ត្រី ណា មាន ប្តី ដែល មិន ជឿ តែ ព្រម នៅ ជា មួយ នឹង នាង នោះ ក៏ មិន ត្រូវ ឲ្យ នាង លះ ចោល គេ ដែរ 14ដ្បិត ប្តី ដែល មិន ជឿ នោះ បាន រាប់ ជា ស្អាត ដោយ‌សារ ប្រពន្ធ ហើយ ប្រពន្ធ ដែល មិន ជឿ ក៏ ដោយ‌សារ ប្តី ដែរ ពុំ នោះ កូន ចៅ គេ មិន ស្អាត ទេ តែ ឥឡូវ នេះ វា ស្អាត ហើយ 15តែ បើ អ្នក ដែល មិន ជឿ គេ ដក ខ្លួន ចេញ នោះ ឲ្យ គេ ចេញ ចុះ យ៉ាង នោះ បង ប្អូន ប្រុស ឬ ស្រី នឹង មិន នៅ ជាប់ ចំណង ទៀត ទេ ប៉ុន្តែ ព្រះ ទ្រង់ បាន ហៅ យើង រាល់ គ្នា ឲ្យ មាន សេចក្តី មេត្រី នឹង គ្នា វិញ 16ដ្បិត ឱ ស្ត្រី អើយ ប្រហែល ជា នាង នឹង សង្គ្រោះ ប្តី បាន ទេ ដឹង ឬ បុរស អើយ ប្រហែល ជា អ្នក នឹង សង្គ្រោះ ប្រពន្ធ បាន ដែរ ទេ ដឹង។ 17តែ ត្រូវ ឲ្យ គ្រប់ គ្នា ដើរ តាម ដែល ព្រះ‌អម្ចាស់ បាន ចែក ឲ្យ ហើយ តាម ដែល ព្រះ បាន ហៅ មក រៀង ខ្លួន ខ្ញុំ ក៏ តាំង របៀប យ៉ាង ដូច្នេះ ក្នុង គ្រប់ ទាំង ពួក ជំនុំ ដែរ 18បើ ទ្រង់ បាន ហៅ អ្នក ណា ដែល កាត់ ស្បែក ហើយ កុំ ឲ្យ អ្នក នោះ ត្រឡប់ ដូច ជា មិន កាត់ ស្បែក វិញ ឡើយ បើ ទ្រង់ ហៅ អ្នក ណា ដែល មិន បាន កាត់ ស្បែក កុំ ឲ្យ អ្នក នោះ កាត់ ស្បែក ឲ្យ សោះ 19ព្រោះ ការ កាត់ ស្បែក មិន ជា អ្វី ទេ ឬ ដែល មិន កាត់ ស្បែក នោះ ក៏ មិន ជា អ្វី ដែរ តែ ដែល មាន ប្រយោជន៍ នោះ គឺ ស្រេច នឹង កាន់ តាម បញ្ញត្ត របស់ ព្រះ វិញ 20បើ មនុស្ស មាន សណ្ឋាន ជា យ៉ាង ណា ក្នុង កាល ដែល ព្រះ ទ្រង់ ហៅ នោះ ឲ្យ ប្រព្រឹត្ត តាម សណ្ឋាន នោះ ចុះ 21កាល ទ្រង់ ហៅ អ្នក មក តើ អ្នក ជា បាវ បំរើ គេ ឬ អី កុំ ឲ្យ ព្រួយ ពី សេចក្តី នោះ ឡើយ តែ បើ អាច នឹង ដោះ ខ្លួន រួច នោះ ស៊ូ ដោះ ខ្លួន ចេញ ទៅ 22ដ្បិត អ្នក ណា ដែល ធ្វើ ជា បាវ បំរើ គេ ក្នុង កាល ដែល ព្រះ‌អម្ចាស់ ហៅ មក នោះ ជា អ្នក ជា របស់ ព្រះ‌អម្ចាស់ ហើយ អ្នក ជា ណា ដែល ទ្រង់ ហៅ មក នោះ ជា បាវ បំរើ នៃ ព្រះ‌គ្រីស្ទ វិញ 23ទ្រង់ បាន ចេញ ថ្លៃ លោះ អ្នក រាល់ គ្នា ហើយ ដូច្នេះ កុំ ឲ្យ ត្រឡប់ ជា បាវ បំរើ របស់ មនុស្ស ទៀត ឡើយ 24បង ប្អូន អើយ អ្នក រាល់ គ្នា មាន សណ្ឋាន យ៉ាង ណា ក្នុង កាល ដែល ព្រះ ទ្រង់ ហៅ មក នោះ ឲ្យ ប្រព្រឹត្ត តាម សណ្ឋាន នោះ នៅ ចំពោះ ទ្រង់ ចុះ។ 25ឯ ត្រង់ ពួក ស្រី ក្រមុំៗ ខ្ញុំ គ្មាន ទទួល សេចក្តី បង្គាប់ ពី ព្រះ‌អម្ចាស់ មក ទេ តែ ខ្ញុំ សំដែង ដោយ គំនិត ខ្ញុំ ទុក ដូច ជា បាន ទទួល សេចក្តី មេត្តា‌ករុណា មក ពី ព្រះ‌អម្ចាស់ ឲ្យ បាន គួរ ជឿ ដែរ 26ដូច្នេះ ដោយ ព្រោះ គ្រា លំបាក នេះ ខ្ញុំ ស្មាន ជា យ៉ាង នេះ បាន ស្រួល គឺ ថា គួរ ឲ្យ មនុស្ស នៅ តែ ដដែល វិញ 27តើ ជាប់ មាន ប្រពន្ធ ឬ អី កុំ ឲ្យ រក ផ្លូវ នឹង លែង គ្នា ឡើយ បើ មិន ទាន់ ជាប់ មាន ប្រពន្ធ នៅ ឡើយ នោះ ក៏ កុំ ឲ្យ រក ប្រពន្ធ ដែរ 28ប៉ុន្តែ បើ អ្នក បាន យក ប្រពន្ធ ហើយ នោះ មិន មែន ហៅ ថា មាន បាប ទេ ហើយ បើ ស្រ្តី ក្រមុំ ណា យក ប្តី ហើយ នាង នោះ ក៏ មិន មែន ហៅ ថា មាន បាប ដែរ តែ ពួក អ្នក យ៉ាង នោះ នឹង មាន សេចក្តី ទុក្ខ ព្រួយ ខាង សាច់ ឈាម ណ្ហើយ ខ្ញុំ ឈប់ ស្លេះ ប៉ុណ្ណេះ ចុះ ដោយ ព្រោះ អាណិត ដល់ អ្នក រាល់ គ្នា។ 29បង ប្អូន អើយ ខ្ញុំ ប្រាប់ សេចក្តី នេះ ថា ពេល វេលា ចង្អៀត ណាស់ ហើយ ពី នេះ ទៅ មុខ គួរ តែ ឲ្យ ពួក អ្នក ដែល មាន ប្រពន្ធ បាន នៅ ដូច ជា គ្មាន វិញ 30ពួក ដែល យំ ដូច ជា មិន យំ ពួក ដែល អរ សប្បាយ ដូច ជា មិន អរ សប្បាយ ពួក ដែល ទិញ ដូច ជា គ្មាន អ្វី សោះ 31ហើយ ពួក អ្នក ដែល ប្រើ ប្រាស លោកីយ៍ នេះ ដូច ជា មិន ប្រើ ហួស ខ្នាត ទេ ដ្បិត គំរូ នៃ លោកីយ៍ នេះ តែង តែ ផ្លាស់ ទៅ 32ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា បាន រួច ពី សេចក្តី កង្វល់ ឯ អ្នក ដែល គ្មាន ប្រពន្ធ នោះ តែង រវល់ តែ នឹង ការ របស់ ព្រះ‌អម្ចាស់ ដែល នឹង ធ្វើ ដូច ម្តេច ឲ្យ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ ប៉ុណ្ណោះ 33តែ អ្នក ណា ដែល មាន ប្រពន្ធ នោះ តែង រវល់ នឹង ការ នៅ លោកីយ៍ នេះ វិញ ដែល នឹង ធ្វើ ដូច ម្តេច ឲ្យ ប្រពន្ធ បាន ពេញ ចិត្ត 34ស្ត្រី មាន ប្តី និង ស្ត្រី ក្រមុំ ក៏ ខុស ពី គ្នា យ៉ាង នោះ ដែរ គឺ ស្រី ដែល គ្មាន ប្តី នោះ តែង រវល់ នឹង ការ របស់ ព្រះ‌អម្ចាស់ ឲ្យ បាន បរិសុទ្ធ ទាំង ខ្លួន ប្រាណ និង ព្រលឹង វិញ្ញាណ ផង តែ ស្ត្រី ណា ដែល មាន ប្តី នោះ តែង រវល់ នឹង ការ នៅ លោកីយ៍ នេះ វិញ ដែល នឹង ធ្វើ ដូច ម្តេច ឲ្យ ប្តី បាន ពេញ ចិត្ត 35ដែល ខ្ញុំ និយាយ សេចក្តី នេះ នោះ សំរាប់ ជា ប្រយោជន៍ ដល់ អ្នក រាល់ គ្នា មិន មែន ជា ការ ដាក់ អន្ទាក់ រូត នៅ មុខ អ្នក រាល់ គ្នា ទេ គឺ សំរាប់ ការ ដែល គួរ គប្បី ហើយ ឲ្យ អ្នក រាល់ គ្នា បាន ឧស្សាហ៍ បំរើ ព្រះ‌អម្ចាស់ ឥត មាន សេចក្តី ណា នាំ ឲ្យ ទាស់ ចិត្ត ឡើយ 36បើ មាន អ្នក ណា ស្មាន ថា មិន គួរ គប្បី ចំពោះ កូន ក្រមុំ ដែល ហួស អាយុ គ្រប់ ការ ហើយ ក៏ មាន សេចក្តី បង្ខំ ក្នុង ការ នោះ ដែរ នោះ ឲ្យ ឪពុក ធ្វើ តាម ចិត្ត ទៅ គឺ ឲ្យ កូន យក ប្តី ចុះ គ្មាន បាប ទេ 37តែ ឪពុក អ្នក ណា ដែល មាន ចិត្ត ដាច់ ឥត មាន សេចក្តី បង្ខំ ទេ គឺ មាន អំណាច នឹង សំរេច ដោយ ខ្លួន ឯង បាន ហើយ បាន តាំង ចិត្ត ថា នឹង ទុក កូន នៅ ជា ក្រមុំ ដរាប ទៅ នោះ ក៏ ស្រួល ហើយ 38បាន ជា អ្នក ដែល ឲ្យ កូន ទៅ គេ ក៏ បាន ប្រព្រឹត្ត ល្អ ហើយ អ្នក ដែល មិន ឲ្យ កូន ទៅ គេ នោះ ក៏ ប្រព្រឹត្ត ល្អ ជាង ទៅ ទៀត 39កាល ប្តី នៅ រស់ នៅ ឡើយ នោះ ប្រពន្ធ ត្រូវ តែ ជាប់ នៅ ក្នុង ចំណង របស់ ប្តី ជា ដរាប តែ បើ កាល ណា ប្តី ស្លាប់ ទៅ នោះ នាង មាន ច្បាប់ នឹង យក ប្តី បាន តាម ចិត្ត ឲ្យ តែ យក ក្នុង ព្រះ‌អម្ចាស់ 40ប៉ុន្តែ តាម គំនិត ខ្ញុំ យល់ ថា បើ នាង នោះ នៅ តែ មេម៉ាយ ត ទៅ នោះ នាង បាន សប្បាយ ជាង ហើយ ខ្ញុំ ស្មាន ថា ខ្ញុំ មាន វិញ្ញាណ នៃ ព្រះ ដែរ។


Copyright
Learn More

will be added

X\