1 Corinthians - ១ កូរិនថូស 6

1ក្នុង ពួក អ្នក រាល់ គ្នា បើ អ្នក ណា មាន រឿង ទាស់ នឹង អ្នក ឯ ទៀត តើ ហ៊ាន ប្តឹង ដល់ ពួក មនុស្ស ទុច្ចរិត មិន ប្តឹង ដល់ ពួក បរិសុទ្ធ វិញ ទេ ឬ អី 2តើ មិន ដឹង ថា ពួក បរិសុទ្ធ នឹង ជំនុំ‌ជំរះ លោកីយ៍ ដែរ ទេ ឬ ដូច្នេះ បើ អ្នក រាល់ គ្នា នឹង ជំនុំ‌ជំរះ លោកីយ៍ បាន នោះ តើ មិន គួរ នឹង ជំនុំ‌ជំរះ ការណ៍ តូច បំផុត នេះ បាន ដែរ ទេ ឬ អី 3តើ មិន ដឹង ថា យើង រាល់ គ្នា នឹង ជំនុំ‌ជំរះ ដល់ ទាំង ពួក ទេវតា ផង ទេ ឬ អី ដូច្នេះ ចំណង បើ ការណ៍ នៅ ជីវិត នេះ តើ លើស ជាង អម្បាលម៉ាន ទៅ ទៀត 4ចុះ បើ អ្នក រាល់ គ្នា មាន រឿង អ្វី ពី ជីវិត នេះ នោះ តើ នឹង យក មនុស្ស ដែល ពួក ជំនុំ រាប់ អាន តិច ជាង គេ ឲ្យ បាន ជំនុំ‌ជំរះ រឿង នោះ ឬ អី 5ដែល ខ្ញុំ និយាយ ដូច្នេះ នេះ គឺ ដើម្បី ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ខ្មាស វិញ តើ គ្មាន អ្នក មាន ប្រាជ្ញា ណា ក្នុង ពួក អ្នក រាល់ គ្នា សូម្បី តែ មួយ ដែល អាច នឹង ជំនុំ‌ជំរះ រឿង ដែល ពួក បង ប្អូន ប្តឹង‌ប្តល់ គ្នា ទេ ឬ អី 6បាន ជា ពួក បង ប្អូន កើត ក្តី នឹង គ្នា ហើយ នៅ មុខ ពួក អ្នក ដែល មិន ជឿ ផង ដូច្នេះ 7យ៉ាង នោះ មាន ពេញ ជា ការ កំហុស ក្នុង ពួក អ្នក រាល់ គ្នា ហើយ គឺ ដែល គ្រាន់ តែ កើត ក្តី នឹង គ្នា ទៅ វិញ ទៅ មក នោះ ឯង ហេតុ អ្វី បាន ជា មិន ស៊ូ ទ្រាំ ក្នុង ការ អាក្រក់ នោះ ហើយ មិន ស៊ូ ទ្រាំ ឲ្យ គេ បំបាត់ អ្នក វិញ 8តែ អ្នក រាល់ គ្នា ធ្វើ បាប ហើយ បំបាត់ គេ ទាំង ប្រព្រឹត្ត ដូច្នោះ នឹង ពួក បង ប្អូន ផង 9តើ មិន ដឹង ថា ពួក មនុស្ស ទុច្ចរិត មិន ដែល បាន គ្រង នគរ ព្រះ ទុក ជា មរដក ទេ ឬ អី កុំ ឲ្យ ច្រឡំ ឡើយ ដ្បិត ពួក មនុស្ស កំផិត ពួក ថ្វាយ បង្គំ រូប ព្រះ ពួក សហាយ‌ស្មន់ ពួក អ្នក សំរេច កិច្ច ដោយ ខ្លួន ឯង ពួក លេង កូន ជឹង 10ពួក ចោរ ពួក មនុស្ស លោភ ពួក ប្រមឹក ពួក ត្មះ‌ដៀល និង ពួក ប្លន់ កំហែង នោះ មិន ដែល បាន គ្រង នគរ ព្រះ ទុក ជា មរដក ឡើយ 11ឯ ពួក អ្នក រាល់ គ្នា ខ្លះ ពី ដើម ក៏ ជា មនុស្ស យ៉ាង ដូច្នោះ ដែរ តែ បាន លាង ស្អាត ហើយ ក៏ បាន ញែក ជា បរិសុទ្ធ ហើយ រាប់ ជា សុចរិត ផង ដោយ នូវ ព្រះ‌នាម ព្រះ‌អម្ចាស់‌យេស៊ូវ និង ព្រះ‌វិញ្ញាណ របស់ ព្រះ នៃ យើង រាល់ គ្នា។ 12ខ្ញុំ មាន ច្បាប់ នឹង ធ្វើ គ្រប់ ការ ទាំង អស់ បាន ប៉ុន្តែ មិន មែន ការ ទាំង នោះ មាន ប្រយោជន៍ ទាំង អស់ ទេ ខ្ញុំ មាន ច្បាប់ នឹង ធ្វើ គ្រប់ ទាំង អស់ បាន មែន ប៉ុន្តែ ខ្ញុំ មិន ព្រម ចុះ ចូល ក្នុង អំណាច នៃ ការ ណា មួយ នោះ សោះ 13ឯ ចំណី អាហារ នោះ សំរាប់ ក្រពះ ហើយ ក្រពះ ក៏ សំរាប់ ចំណី អាហារ ដែរ តែ ព្រះ ទ្រង់ នឹង ឲ្យ ទាំង ២ យ៉ាង សាប‌សូន្យ ទៅ ឯ រូប‌កាយ មិន មែន សំរាប់ ការ កំផិត ទេ គឺ សំរាប់ តែ ព្រះ‌អម្ចាស់ វិញ ហើយ ព្រះ‌អម្ចាស់ ក៏ សំរាប់ រូប‌កាយ ដែរ 14ព្រះ ទ្រង់ បាន ទាំង ប្រោស ឲ្យ ព្រះ‌អម្ចាស់ រស់ ឡើង វិញ ហើយ នឹង ប្រោស ឲ្យ យើង រាល់ គ្នា រស់ ឡើង ដែរ ដោយ‌សារ ព្រះ‌ចេស្តា នៃ ទ្រង់ 15តែ មិន ដឹង ថា រូប‌កាយ អ្នក រាល់ គ្នា ជា អវយវៈ របស់ ព្រះ ទេ ឬ អី ដូច្នេះ តើ ខ្ញុំ នឹង យក អវយវៈ របស់ ព្រះ‌គ្រីស្ទ ឲ្យ ទៅ ធ្វើ ជា អវយវៈ របស់ ស្រី សំផឹង វិញ ឬ ទេ មិន ត្រូវ ឡើយ 16ចុះ តើ អ្នក រាល់ គ្នា មិន ដឹង ទេ ឬ អី ថា អ្នក ណា ដែល ទៅ សេព‌សម្ភព នឹង ស្រី សំផឹង នោះ ជា រូប សាច់ តែ ១ ផង គ្នា ដ្បិត ព្រះ‌ទ្រង់ មាន ព្រះ‌បន្ទូល ថា «អ្នក ទាំង ២ នឹង ទៅ ជា សាច់ តែ ១» 17ឯ អ្នក ដែល នៅ ជាប់ នឹង ព្រះ‌អម្ចាស់ នោះ ក៏ ជា វិញ្ញាណ តែ ១ នឹង ទ្រង់ ដែរ 18ចូរ រត់ ពី ការ សហាយ‌ស្មន់ ចេញ គ្រប់ ទាំង អំពើ បាប ណា ដែល មនុស្ស ប្រព្រឹត្ត នោះ នៅ ខាង ក្រៅ រូប‌កាយ ទេ តែ អ្នក ណា ដែល សហាយ‌ស្មន់ គ្នា នោះ ឈ្មោះ ថា ធ្វើ បាប ដល់ រូប‌កាយ ខ្លួន ឯង ផង 19តើ មិន ដឹង ទេ ឬ អី ថា រូប‌កាយ អ្នក រាល់ គ្នា ជា វិហារ នៃ ព្រះ‌វិញ្ញាណ បរិសុទ្ធ ដែល អ្នក រាល់ គ្នា បាន ទទួល មក ពី ព្រះ ហើយ អ្នក រាល់ គ្នា មិន មែន ជា របស់ ផង ខ្លួន ទេ 20ដ្បិត ព្រះ ទ្រង់ បាន ចេញ ថ្លៃ លោះ អ្នក រាល់ គ្នា ហើយ ដូច្នេះ ចូរ ដំកើង ព្រះនៅ ក្នុង រូប‌កាយ ហើយ ក្នុង វិញ្ញាណ នៃ អ្នក រាល់ គ្នា ដែល ជា របស់ ផង ទ្រង់ ចុះ។


Copyright
Learn More

will be added

X\