1 Corinthians - ១ កូរិនថូស 5

1មាន ឮ រន្ទឺ សុល សាយ ជានិច្ច ថា មាន ការ កំផិត កើត ឡើង ក្នុង ពួក អ្នក រាល់ គ្នា ពិត ជា ការ កំផិត ម្យ៉ាង ដែល មិន ដែល ទាំង មាន ឮ និយាយ ក្នុង សាសន៍ ដទៃ ផង គឺ ថា មាន មនុស្ស ម្នាក់ បាន យក ប្រពន្ធ របស់ ឪពុក ខ្លួន 2តែ អ្នក រាល់ គ្នា នៅ តែ មាន ចិត្ត ធំ ឥត កើត ទុក្ខ ព្រួយ ដើម្បី នឹង ដក អ្នក ដែល ប្រព្រឹត្ត ការ នោះ ឲ្យ ថយ ចេញ ពី ចំណោម អ្នក រាល់ គ្នា ឡើយ 3ឯ ខ្ញុំ ទោះ បើ មិន នៅ ជា មួយ ខាង សាច់ ឈាម ក៏ មែន គង់ តែ នៅ ជា មួយ ខាង វិញ្ញាណ ខ្ញុំ ក៏ បាន កាត់ ទោស ដល់ អ្នក ដែល ប្រព្រឹត្ត ដូច្នោះ ហើយ ហាក់ ដូច ជា បាន នៅ ជា មួយ គ្នា ដែរ 4គឺ ក្នុង កាល ដែល អ្នក រាល់ គ្នា និង វិញ្ញាណ ខ្ញុំ បាន ប្រជុំ គ្នា ព្រម ទាំង មាន ព្រះ‌ចេស្តា នៃ ព្រះ‌អម្ចាស់‌យេស៊ូវ នៃ យើង ផង នោះ ខ្ញុំ បាន កាត់ ទោស អ្នក នោះ ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា 5ដើម្បី នឹង បញ្ជូន មនុស្ស យ៉ាង នោះ ទៅ អារក្ស‌សាតាំង ឲ្យ បំផ្លាញ និស្ស័យ សាច់ ឈាម គេ ប្រយោជន៍ ឲ្យ ព្រលឹង វិញ្ញាណ បាន សង្គ្រោះ ក្នុង ថ្ងៃ នៃ ព្រះ‌អម្ចាស់‌យេស៊ូវ វិញ 6សេចក្តី អំនួត របស់ អ្នក រាល់ គ្នា មិន ល្អ ទេ តើ មិន ដឹង ថា ដំបែ តែ បន្តិច អាច នឹង ធ្វើ ឲ្យ ម្សៅ ទាំង អស់ ដោរ ឡើង បាន ទេ ឬ អី 7ចូរ សំអាត ដំបែរ ចាស់ ចេញ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ត្រឡប់ ជា ដុំ ម្សៅ ថ្មី វិញ ដ្បិត អ្នក រាល់ គ្នា បាន ឥត ដំបែ ហើយ ព្រោះ ព្រះ‌គ្រីស្ទ ដ៏ ជា យញ្ញ‌បូជា នៃ បុណ្យ រំលង នោះ បាន ត្រូវ ថ្វាយ ជំនួស យើង រាល់ គ្នា ហើយ 8បាន ជា ត្រូវ ឲ្យ យើង ធ្វើ បុណ្យ នេះ ដោយ ឥត មាន ដំបែរ គឺ ដោយ សេចក្តី ស្មោះ‌ត្រង់ និង សេចក្តី ពិត វិញ មិន មែន ដោយ ដំបែរ ចាស់ ឬ និង ដំបែរ ជា សេចក្តី អាក្រក់ និង សេចក្តី កំណាច នោះ ទៀត ឡើយ។ 9ខ្ញុំ បាន ធ្វើ សំបុត្រ ផ្ញើ មក ប្រាប់ អ្នក រាល់ គ្នា ថា កុំ ឲ្យ ភប់‌ប្រសព្វ នឹង មនុស្ស កំផិត ឡើយ 10តែ ពាក្យ នោះ មិន សំដៅ ចំពោះ មនុស្ស កំផិត របស់ ផង លោកីយ៍ នេះ ឬ មនុស្ស លោភ មនុស្ស ប្លន់ កំហែង ឬ មនុស្ស ថ្វាយ បង្គំ រូប ព្រះ នោះ ទេ ដ្បិត បើ ដូច្នោះ នោះ ត្រូវ តែ ចេញ ឲ្យ ផុត ពី លោកីយ៍ នេះ ទៅ 11គឺ ខ្ញុំ បាន សរសេរ មក អ្នក រាល់ គ្នា ដោយ ន័យ យ៉ាង នេះ ថា បើ មាន អ្នក ណា នៅ ក្នុង ពួក ជំនុំ ជា មនុស្ស កំផិត ឬ លោភ ឬ ថ្វាយ បង្គំ រូប ព្រះ ឬ ជេរ ប្រមាថ ជា អ្នក ប្រមឹក ឬ ប្លន់ កំហែង នោះ មិន ត្រូវ ឲ្យ ភប់‌ប្រសព្វ នឹង គេ ឡើយ ក៏ មិន ត្រូវ ទាំង បរិភោគ ជា មួយ នឹង គេ ផង 12ដ្បិត តើ ត្រូវ ការ អ្វី ឲ្យ ខ្ញុំ ជំនុំ‌ជំរះ ដល់ មនុស្ស ខាង ក្រៅ តើ អ្នក រាល់ គ្នា មិន ជំនុំ‌ជំរះ មនុស្ស ក្នុង ពួក ជំនុំ ទេ ឬ អី 13ឯ ចំណែក ពួក អ្នក ខាង ក្រៅ នោះ ព្រះ នឹង ជំនុំ‌ជំរះ គេ ហើយ ត្រូវ ឲ្យ អ្នក រាល់ គ្នា បណ្តេញ មនុស្ស អាក្រក់ នោះ ពី ពួក អ្នក រាល់ គ្នា ចេញ។


Copyright
Learn More

will be added

X\