1 Corinthians - ១ កូរិនថូស 4

1ដូច្នេះ មនុស្ស ត្រូវ រាប់ យើង ខ្ញុំ ទុក ដូច ជា អ្នក ជំនួយ នៃ ព្រះ‌គ្រីស្ទ ហើយ ជា អ្នក រ៉ាប់រង ចំពោះ សេចក្តី អាថ៌‌កំបាំង នៃ ព្រះ វិញ 2រីឯ អ្នក រ៉ាប់រង ត្រូវ ឲ្យ គេ បាន ស្មោះ‌ត្រង់ 3តែ ខាង ឯ ដំណើរ របស់ ខ្ញុំ ដែល អ្នក រាល់ គ្នា ឬ មនុស្ស ណា ក៏ ដោយ ចោទ ប្រកាន់ ទោស ខ្ញុំ នោះ មិន ជា ការ អំពល់ អ្វី ដល់ ខ្ញុំ ឡើយ ខ្ញុំ ក៏ មិន ចោទ ទោស ខ្លួន ខ្ញុំ ផង 4ពី ព្រោះ ខ្ញុំ មិន ឃើញ មាន អ្វី នៅ ក្នុង ខ្លួន ខ្ញុំ សោះ ប៉ុន្តែ ខ្ញុំ មិន បាន រាប់ ជា សុចរិត ដោយ‌សារ ហេតុ នោះ ទេ អ្នក ដែល ចោទ ប្រកាន់ ទោស នោះ គឺ ជា ព្រះ‌អម្ចាស់ វិញ ទេ តើ 5ដូច្នេះ កុំ ឲ្យ ចោទ ប្រកាន់ ទោស គ្នា មុន កំណត់ ឡើយ លុះ ត្រា តែ ព្រះ‌អម្ចាស់ ទ្រង់ យាង មក ដែល ទ្រង់ នឹង យក អស់ ទាំង អំពើ លាក់ កំបាំង ដែល ធ្វើ នៅ ទី ងងឹត មក ដាក់ នៅ ទី ភ្លឺ វិញ ហើយ នឹង បើក សំដែង ឲ្យ ឃើញ អស់ ទាំង គំនិត ក្នុង ចិត្ត របស់ មនុស្ស ផង នោះ គ្រប់ គ្នា នឹង បាន សេចក្តី សរសើរ ពី ព្រះ រៀង ខ្លួន។ 6បង ប្អូន អើយ ខ្ញុំ បាន បង្វែរ សេចក្តី ទាំង នេះ មក លើ ខ្លួន ខ្ញុំ និង អ័ប៉ុឡូស ដោយ ព្រោះ តែ អ្នក រាល់ គ្នា ដើម្បី ឲ្យ អ្នក រាល់ គ្នា ហាត់ រៀន តាម យើង មិន ឲ្យ គិត ខ្ពស់ លើស ជាង សេចក្តី ដែល បាន ចែង ទុក មក ប្រយោជន៍ កុំ ឲ្យ អ្នក ណា មាន សេចក្តី អំនួត អួត ពី អ្នក ១ ទាស់ នឹង អ្នក ១ ឡើយ 7ដ្បិត តើ អ្នក ណា បាន ធ្វើ ឲ្យ អ្នក ផ្សេង ពី គេ តើ អ្នក មាន អ្វី ខ្លះ ដែល អ្នក មិន បាន ទទួល ចុះ បើ បាន ទទួល មែន ហេតុ អ្វី បាន ជា អួត ខ្លួន ដូច ជា មិន បាន ទទួល វិញ 8អ្នក រាល់ គ្នា ឆ្អែត ហើយ ក៏ ជា អ្នក មាន ផង កាល ឥត ពី យើង ខ្ញុំ នោះ អ្នក រាល់ គ្នា បាន សោយ រាជ្យ ឡើង ហើយ ខ្ញុំ ក៏ សុខ ចិត្ត ឲ្យ អ្នក រាល់ គ្នា បាន សោយ រាជ្យ ដែរ ដើម្បី ឲ្យ យើង ខ្ញុំ បាន សោយ រាជ្យ ជា មួយ គ្នា 9ខ្ញុំ ស្មាន ថា ព្រះ ទ្រង់ បាន ដាក់ យើង ខ្ញុំ ដែល ជា ពួក សាវ័ក ឲ្យ នៅ ក្រោយ បង្អស់ ហាក់ ដូច ជា បាន តម្រូវ ឲ្យ ស្លាប់ ដែរ ពី ព្រោះ យើង ខ្ញុំ បាន ត្រឡប់ ជា ទី ដែល សំរាប់ ឲ្យ លោកីយ៍ បាន មើល លេង គឺ ដល់ ទាំង ពួក ទេវតា និង ពួក មនុស្ស ផង 10យើង ខ្ញុំ ជា មនុស្ស ល្ងង់‌ល្ងើ ដោយ យល់ ព្រះ‌គ្រីស្ទ តែ អ្នក រាល់ គ្នា ជា អ្នក ប្រាជ្ញ ក្នុង ព្រះ‌គ្រីស្ទ វិញ យើង ខ្ញុំ ខ្សោយ តែ អ្នក រាល់ គ្នា មាន កំឡាំង អ្នក រាល់ គ្នា មាន សេចក្តី រុងរឿង តែ យើង ខ្ញុំ អាប់‌ឱន កេរ្តិ៍ ឈ្មោះ វិញ 11លុះ មក ដល់ ឥឡូវ នេះ យើង ខ្ញុំ ត្រូវ ទាំង ឃ្លាន ទាំង ស្រេក ហើយ នៅ អាក្រាត ទាំង ត្រូវ គេ វាយ ហើយ ក៏ ដើរ សាត់ អណ្តែត 12យើង ខ្ញុំ ធ្វើ ការ នឿយ ហត់ នឹង ដៃ យើង កាល ណា គេ ជេរ នោះ យើង ខ្ញុំ ឲ្យ ពរ វិញ កាល ណា គេ បៀត បៀន នោះ យើង ខ្ញុំ ទ្រាំ ទ្រ 13កាល ណា គេ ប្រមាថ នោះ យើង ខ្ញុំ អង្វរ ដល់ គេ យើង ខ្ញុំ បាន ត្រឡប់ ដូច ជា សំរាម របស់ លោកីយ៍ ហើយ ដូច ជា កំអែល នៃ មនុស្ស ទាំង អស់ ដរាប ដល់ ឥឡូវ នេះ 14ខ្ញុំ សរសេរ សេចក្តី ទាំង នេះ មិន មែន ចង់ ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ខ្មាស ទេ ខ្ញុំ គ្រាន់ តែ ទូន្មាន ដល់ អ្នក រាល់ គ្នា ទុក ដូច ជា កូន ស្ងួន‌ភ្ងា វិញ ប៉ុណ្ណោះ 15ដ្បិត ថ្វី បើ អ្នក រាល់ គ្នា មាន គ្រូ ទាំង ម៉ឺន ក្នុង ព្រះ‌គ្រីស្ទ តែ គ្មាន ឪពុក ជា ច្រើន ទេ មាន តែ ខ្ញុំ ១ ប៉ុណ្ណោះ ដែល បាន បង្កើត អ្នក រាល់ ក្នុង ព្រះ‌គ្រីស្ទ តែ គ្មាន ឪពុក ជា ច្រើន ទេ មាន តែ ១ ប៉ុណ្ណោះ ដែល បាន បង្កើត អ្នក រាល់ ក្នុង ព្រះ‌គ្រីស្ទ ដោយ‌សារ ដំណឹង ល្អ 16ដូច្នេះ ខ្ញុំ ទូន្មាន ដល់ អ្នក រាល់ គ្នា ឲ្យ យក ដំរាប់ តាម ខ្ញុំ ចុះ។ 17ដោយ ហេតុ នោះ បាន ជា ខ្ញុំ ចាត់ ធីម៉ូថេ ឲ្យ មក ឯ អ្នក រាល់ គ្នា គាត់ ជា កូន ស្ងួន‌ភ្ងា ហើយ ស្មោះ‌ត្រង់ របស់ ខ្ញុំ ក្នុង ព្រះ‌អម្ចាស់ គាត់ នឹង រំឭក អ្នក រាល់ គ្នា ពី គ្រប់ ទាំង កិរិយា របស់ ខ្ញុំ ក្នុង ព្រះ‌គ្រីស្ទ តាម សេចក្តី ដែល ខ្ញុំ បង្រៀន ក្នុង គ្រប់ ទាំង ពួក ជំនុំ នៅ សព្វ អន្លើ 18មាន អ្នក ខ្លះ កើត មាន ចិត្ត ធំ ដោយ គិត ស្មាន ថា ខ្ញុំ មិន មក ឯ អ្នក រាល់ គ្នា ទេ 19ប៉ុន្តែ បន្តិច ទៀត បើ ព្រះ‌អម្ចាស់ ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នោះ ខ្ញុំ នឹង មក ជា មិន ខាន ហើយ ខ្ញុំ នឹង ស្គាល់ មិន ត្រឹម តែ ពាក្យ សំដី របស់ ពួក អ្នក ដែល មាន ចិត្ត ធំ ប៉ុណ្ណោះ គឺ នឹង ស្គាល់ ដល់ ទាំង អំណាច គេ ថែម ទៀត ផង 20ដ្បិត នគរ ព្រះ មិន សំរេច នឹង ពាក្យ សំដី ប៉ុណ្ណោះ ទេ គឺ ស្រេច នឹង ឥទ្ធិ‌ឫទ្ធិ វិញ 21តើ អ្នក រាល់ គ្នា ចូល ចិត្ត យ៉ាង ណា ចង់ ឲ្យ ខ្ញុំ មក ទាំង កាន់ ដំបង ឬ ដោយ សេចក្តី ស្រឡាញ់ និង ចិត្ត សុភាព រាប សា វិញ។


Copyright
Learn More

will be added

X\