1 Corinthians - ១ កូរិនថូស 3

1ឯ ខ្ញុំ បង ប្អូន អើយ ខ្ញុំ ពុំ អាច និយាយ នឹង អ្នក រាល់ គ្នា ដូច នឹង មនុស្ស ខាង ឯ វិញ្ញាណ បាន ទេ ត្រូវ តែ និយាយ ដូច នឹង មនុស្ស ខាង ឯ សាច់ ឈាម វិញ គឺ ដូច ជា និយាយ នឹង កូន ខ្ចី ក្នុង ព្រះ‌គ្រីស្ទ 2ខ្ញុំ បាន ឲ្យ ទឹក ដោះ មក អ្នក រាល់ គ្នា ផឹក មិន បាន ឲ្យ សាច់ បរិភោគ ទេ ដ្បិត កាល ណោះ អ្នក រាល់ គ្នា ពុំ អាច នឹង បរិភោគ បាន ហើយ ឥឡូវ នេះ ក៏ មិន ទាន់ បាន ដែរ 3ដោយ ព្រោះ អ្នក រាល់ គ្នា នៅ តែ ខាង សាច់ ឈាម នៅ ឡើយ ដ្បិត ដែល មាន សេចក្តី ឈ្នានីស ឈ្លោះ ប្រកែក និង បាក់ បែក គ្នា ក្នុង ពួក អ្នក រាល់ គ្នា នេះ តើ មិន នៅ ខាង សាច់ ឈាម ហើយ ដើរ តាម បែប មនុស្ស លោក ទេ ឬ អី 4គឺ កាល ដែល ម្នាក់ ប្រកាន់ ថា ខ្លួន ជា សិស្ស របស់ ប៉ុល ហើយ ម្នាក់ ទៀត ថា ខ្លួន ជា របស់ អ័ប៉ុឡូស នោះ តើ មិន មែន នៅ ខាង សាច់ ឈាម ទេ ឬ អី 5ដូច្នេះ តើ ប៉ុល ជា អ្វី ឬ អ័ប៉ុឡូស ជា អ្វី គឺ គ្រាន់ តែ ជា អ្នក បំរើ ដែល នាំ ឲ្យ អ្នក រាល់ គ្នា ជឿ តាម ដែល ព្រះ‌អម្ចាស់ បាន ប្រទាន មក គ្រប់ គ្នា តែ ប៉ុណ្ណោះ ទេ តើ 6ខ្ញុំ បាន សាប‌ព្រោះ អ័ប៉ុឡូស ជា អ្នក ស្រោច តែ ដែល បាន ដុះ ឡើង នោះ គឺ ព្រះ បាន ធ្វើ វិញ 7ហេតុ នោះ បាន ជា អ្នក សាប‌ព្រោះ និង អ្នក ដែល ស្រោច នោះ មិន មែន ជា អ្វី ទេ ស្រេច ហើយ នឹង ព្រះ ដែល ធ្វើ ឲ្យ ដុះ វិញ ទេ តើ 8ឯ អ្នក ដែល សាប‌ព្រោះ និង អ្នក ដែល ស្រោច នោះ ដូច គ្នា ទេ ហើយ ក្នុង អ្នក និមួយៗ នោះ នឹង បាន រង្វាន់ តាម ការ ដែល ខ្លួន ធ្វើ 9ដ្បិត យើង រាល់ គ្នា ជា អ្នក ធ្វើ ការ ជា មួយ នឹង ព្រះ ឯ អ្នក រាល់ គ្នា ជា ស្រែ ដែល ព្រះ ទ្រង់ ភ្ជួរ ហើយ ជា ផ្ទះ ដែល ព្រះ ទ្រង់ ធ្វើ។ 10ខ្ញុំ បាន ដាំ ជើង ជញ្ជាំង ដូច ជា មេ ជាង ផ្ទះ ដ៏ ចំណាន តាម ព្រះ‌គុណ ដែល ព្រះ បាន ប្រទាន មក ខ្ញុំ មាន ម្នាក់ ទៀត ជា អ្នក សង់ ពី លើ ប៉ុន្តែ ត្រូវ ឲ្យ មនុស្ស ប្រយ័ត្ន រៀង ខ្លួន អំពី បែប ណា ដែល សង់ ពី លើ ជើង នោះ 11ដ្បិត គ្មាន អ្នក ណា អាន នឹង ដាំ ជើង ជញ្ជាំង ណា ផ្សេង ទៀត ក្រៅ ពី ជើង ដែល បាន ដាំ រួច ហើយ នោះ បាន ទេ គឺ ជា ព្រះ‌យេស៊ូវ គ្រីស្ទ 12បើ អ្នក ណា យក មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ ស្លឹក ដើម្បី នឹង ធ្វើ ពី លើ ជើង ជញ្ជាំង នេះ 13នោះ ការ ដែល អ្នក រាល់ គ្នា ធ្វើ នឹង លេច មក ឲ្យ ឃើញ ដ្បិត ថ្ងៃ នោះ នឹង បង្ហាញ ពី ការ នោះ យ៉ាង ច្បាស់‌លាស់ ព្រោះ ការ នោះ នឹង សំដែង ចេញ មក ដោយ‌សារ ភ្លើង ហើយ ភ្លើង នឹង សាក មើល ការ ដែល និមួយៗ ធ្វើ ឲ្យ ដឹង ជា យ៉ាង ណា 14បើ ការ ដែល អ្នក ណា សង់ ឡើង បាន ជាប់ នៅ អ្នក នោះ នឹង បាន រង្វាន់ 15បើ ការ ដែល អ្នក ណា ធ្វើ ត្រូវ ឆេះ អ្នក នោះ នឹង ត្រូវ ខាត វិញ តែ ខ្លួន អ្នក នោះ នឹង បាន រួច បែប ដូច ជា ដើរ កាត់ ភ្លើង។ 16តើ អ្នក រាល់ គ្នា មិន ដឹង ទេ ឬ អី ថា ខ្លួន អ្នក រាល់ គ្នា ជា ព្រះ‌វិហារ នៃ ព្រះ ហើយ ថា ព្រះ‌វិញ្ញាណ នៃ ព្រះ ទ្រង់ សណ្ឋិត ក្នុង អ្នក រាល់ គ្នា 17បើ អ្នក ណា បង្ខូច ព្រះ‌វិហារ នៃ ព្រះ នោះ ព្រះ នឹង ធ្វើ ឲ្យ អ្នក នោះ ត្រូវ ខូច ដែរ ដ្បិត ព្រះ‌វិហារ នៃ ព្រះ ជា វត្ថុ ដ៏ បរិសុទ្ធ គឺ ជា ខ្លួន អ្នក រាល់ គ្នា នេះ ឯង។ 18កុំ ឲ្យ អ្នក ណា បញ្ឆោត ខ្លួន ឡើយ បើ អ្នក ណា ក្នុង ពួក អ្នក រាល់ គ្នា ស្មាន ថា ខ្លួន មាន ប្រាជ្ញា ក្នុង លោកីយ៍ នេះ ត្រូវ ឲ្យ អ្នក នោះ ត្រឡប់ ជា ល្ងង់‌ល្ងើវិញ ដើម្បី ឲ្យ មាន ប្រាជ្ញា ឡើង 19ពី ព្រោះ ប្រាជ្ញា របស់ លោកីយ៍ នេះ ជា សេចក្តី ល្ងង់‌ល្ងើ នៅ ចំពោះ ព្រះ ដ្បិត មាន សេចក្តី ចែង ទុក ថា «ព្រះ ទ្រង់ ចាប់ ពួក អ្នក ប្រាជ្ញ ដោយ‌សារ កិច្ច‌កល របស់ ខ្លួន គេ» 20ហើយ មាន បទ ១ ទៀត ថា «ព្រះ‌អម្ចាស់ ទ្រង់ ជ្រាប គំនិត នៃ ពួក អ្នក ប្រាជ្ញ ថា ជា ឥត ប្រយោជន៍ ទាំង អស់» 21ដូច្នេះ កុំ ឲ្យ អ្នក ណា អួត ពី មនុស្ស ឡើយ ដ្បិត គ្រប់ ទាំង អស់ ជា របស់ផង អ្នក រាល់ គ្នា 22ទោះ ទាំង ប៉ុល ឬ អ័ប៉ុឡូស កេផាស លោកីយ៍ ជីវិត សេចក្តី ស្លាប់ របស់ នៅ ជំនាន់ សព្វ ថ្ងៃ ឬ ទៅ មុខ ក្តី នោះ សុទ្ធ តែ ជា របស់ ផង អ្នក រាល់ គ្នា ទាំង អស់ 23តែ ឯ អ្នក រាល់ គ្នា ជា របស់ ផង ព្រះ‌គ្រីស្ទ វិញ ហើយ ព្រះ‌គ្រីស្ទ ទ្រង់ ជា របស់ ព្រះ។


Copyright
Learn More

will be added

X\