1 Corinthians - ១ កូរិនថូស 16

1ឥឡូវ នេះ ខាង ឯ ការ រៃ ប្រាក់ សំរាប់ ពួក បរិសុទ្ធ នោះ ចូរ ឲ្យ អ្នក រាល់ គ្នា ធ្វើ ដូច ជា ខ្ញុំ បាន ផ្តាំ ទុក ក្នុង ពួក ជំនុំ នៅ ស្រុក កាឡាទី ទាំង ប៉ុន្មាន ដែរ 2គឺ រាល់ តែ អាទិត្យ ក្នុង ថ្ងៃ ដំបូង នោះ ត្រូវ ឲ្យ អ្នក រាល់ គ្នា ប្រមូល ដាក់ ទុក នូវ អ្វីៗ ដោយ‌ឡែក តាម ដែល ព្រះ បាន ចំរើន ឲ្យ ដើម្បី កាល ណា ខ្ញុំ មក ដល់ នោះ មិន បាច់ នឹង រៃ ទៀត 3កាល ណា ខ្ញុំ មក ដល់ នោះ ខ្ញុំ នឹង ចាត់ អ្នក ណា ដែល ពេញ ចិត្ត អ្នក រាល់ គ្នា ឲ្យ កាន់ សំបុត្រ និង យក ទេយ្យ‌ទាន របស់ អ្នក រាល់ គ្នា ទៅ ដល់ ក្រុង យេរូ‌សា‌ឡិម 4ហើយ បើ សិន ជា គួរ ឲ្យ ខ្ញុំ ទៅ ដែរ នោះ គេ នឹង ទៅ ជា មួយ នឹង ខ្ញុំ ផង។ 5កាល ណា ខ្ញុំ បាន ដើរ កាត់ ស្រុក ម៉ាសេដូន ហើយ នោះ ខ្ញុំ នឹង មក ឯ អ្នក រាល់ គ្នា ដ្បិត ខ្ញុំ ត្រូវ ដើរ កាត់ ស្រុក ម៉ាសេដូន សិន 6ប្រហែល ជា ខ្ញុំ នឹង ស្នាក់ នៅ ជា ១ នឹង អ្នក រាល់ គ្នា បន្តិច ឬ អស់ ១ រដូវ រងា ផង ទេ ដឹង ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ជូន ដំណើរ ខ្ញុំ ទៅ ឯ ទី កន្លែង ណា ដែល ខ្ញុំ នឹង ទៅ ត ទៅ ទៀត 7ដ្បិត ខ្ញុំ មិន ចូល ចិត្ត មក សួរ អ្នក រាល់ គ្នា តាម ផ្លូវ ឥឡូវ នេះ ទេ តែ ខ្ញុំ សង្ឃឹម ថា នឹង មក នៅ ជា មួយ នឹង អ្នក រាល់ គ្នា ជា យូរ បន្តិច បើ សិន ជា ព្រះ‌អម្ចាស់ ទ្រង់ អនុញ្ញាត ឲ្យ 8ប៉ុន្តែ ខ្ញុំ នឹង នៅ ក្រុង អេភេសូរ ទាល់ តែ ដល់ បុណ្យ ថ្ងៃ ទី ៥០ 9ដ្បិត មាន ទ្វារ យ៉ាង ធំ ហើយ ស្រួល បាន បើក ចំហរ ឲ្យ ខ្ញុំ ហើយ ក៏ មាន ពួក ឃាត់‌ឃាំង ជា ច្រើន ដែរ។ 10បើ ធីម៉ូថេ មក ឯ អ្នក រាល់ គ្នា នោះ ចូរ ខំ ទំនុក បំរុង ឲ្យ គាត់ នៅ ជា មួយ ផង កុំ ឲ្យ គាត់ ភ័យ ខ្លាច អ្វី ឡើយ ដ្បិត គាត់ ក៏ ធ្វើ ការ របស់ ព្រះ‌អម្ចាស់ ដូច ជា ខ្ញុំ ដែរ 11កុំ ឲ្យ អ្នក ណា មើល‌ងាយ គាត់ ត្រូវ ជូន ដំណើរ គាត់ ទៅ មុខ ដោយ សុខ សាន្ត ឲ្យ គាត់ បាន ទៅ ដល់ ខ្ញុំ ផង ដ្បិត ខ្ញុំ នឹង ចាំ គាត់ ជា មួយ នឹង បង ប្អូន ឯ ទៀត 12ឯ អ័ប៉ុឡូស ជា បង ប្អូន ខ្ញុំ បាន ទូន្មាន គាត់ ជា ច្រើន ឲ្យ បាន មក ឯ អ្នក រាល់ គ្នា ជា មួយ នឹង ពួក បង ប្អូន នោះ ដែរ តែ គាត់ មិន សុខ ចិត្ត នឹង មក ឥឡូវ នេះ ទេ គឺ នឹង មក ក្នុង កាល ដែល មាន ឱកាស ស្រួល។ 13ចូរ ចាំ យាម ចូរ ឈរ ឲ្យ មាំ‌មួន ក្នុង សេចក្តី ជំនឿ ចូរ ប្រព្រឹត្ត ឲ្យ ពេញ ជា ភាព បុរស ចូរ ឲ្យ មាន កំឡាំង ចុះ 14ត្រូវ ឲ្យ អ្នក រាល់ គ្នា ធ្វើ ការ ទាំង អស់ ដោយ សេចក្តី ស្រឡាញ់។ 15បង ប្អូន អើយ អ្នក រាល់ គ្នា ស្គាល់ ពួក ផ្ទះ ស្ទេផាន៉ាស ថា គេ ជា ផល ដំបូង ពី ស្រុក អាខៃ ហើយ ថា គេ បាន តាំង ខ្លួន គេ សំរាប់ នឹង បំរើ ពួក បរិសុទ្ធ 16ដូច្នេះ ខ្ញុំ ទូន្មាន អ្នក រាល់ គ្នា ឲ្យ ចុះ ចូល នឹង មនុស្ស យ៉ាង នោះ ហើយ នឹង អស់ អ្នក ដែល ធ្វើ ការ នឿយ ហត់ ជា មួយ នឹង យើង ខ្ញុំ ផង 17ខ្ញុំ អរ ណាស់ ដែល ស្ទេផាន៉ាស ភ័រទូ‌ន៉ាតុស និង អ័ខៃកុស បាន ទៅ ដល់ ខ្ញុំ ហើយ ដ្បិត សេចក្តី ណា ដែល អ្នក រាល់ គ្នា ខាន ធ្វើ នោះ គេ បាន ធ្វើ បំពេញ ឡើង 18គេ បាន លំហើយ ចិត្ត ខ្ញុំ និង ចិត្ត អ្នក រាល់ គ្នា ផង ដូច្នេះ ចូរ រាប់ អាន មនុស្ស យ៉ាង នោះ ចុះ 19អស់ ទាំង ពួក ជំនុំ នៅ ស្រុក អាស៊ី គេ សូម ជំរាប សួរ មក អ្នក រាល់ គ្នា អ្នក អ័រ‌គីឡា និង នាង ព្រីស៊ីល ព្រម ទាំង ពួក ជំនុំ ដែល ប្រជុំ នៅ ផ្ទះ គេ សូម ជំរាប សួរ មក អ្នក រាល់ គ្នា យ៉ាង ថ្នម ក្នុង ព្រះ‌អម្ចាស់ 20ពួក បង ប្អូន ទាំង អស់ គ្នា ក៏ សូម ជំរាប សួរ មក អ្នក រាល់ គ្នា ដែរ សូម ឲ្យ អ្នក រាល់ គ្នា ជំរាប សួរ គ្នា ទៅ វិញ ទៅ មក ដោយ ថើប យ៉ាង បរិសុទ្ធ ផង។ 21នេះ ជា ពាក្យ ដែល ប៉ុល ខ្ញុំ សរសេរ ដោយ ដៃ ខ្លួន ខ្ញុំ ផ្ញើ មក ជំរាប សួរ អ្នក រាល់ គ្នា 22បើ អ្នក ណា មិន ស្រឡាញ់ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ឲ្យ អ្នក នោះ ត្រូវ បណ្តាសា ចុះ ដ្បិត ព្រះ‌អម្ចាស់ ទ្រង់ យាង មក 23សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ នៃ ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ 24សូម ឲ្យ សេចក្តី ស្រឡាញ់ របស់ ខ្ញុំ នៅ ជា មួយ នឹង អ្នក រាល់ គ្នា ទាំង អស់ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ។ អាម៉ែន។:៚


Copyright
Learn More

will be added

X\