1 Corinthians - ១ កូរិនថូស 15

1បង ប្អូន អើយ ខ្ញុំ ចង់ ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ពី ដំណឹង ល្អ ដែល ខ្ញុំ បាន ផ្សាយ រួច មក ហើយ ជា ដំណឹង ដែល អ្នក រាល់ គ្នា បាន ទទួល ក៏ ឈរ ជាប់ ក្នុង នោះ ផង 2អ្នក រាល់ គ្នា កំពុង តែ បាន សង្គ្រោះ ដោយ‌សារ ដំណឹង ល្អ នោះ ផង គឺ បើ សិន ជា កាន់ ខ្ជាប់ តាម ព្រះ‌បន្ទូល ដែល ខ្ញុំ បាន ថ្លែង ប្រាប់ មក លើក តែ អ្នក រាល់ គ្នា បាន ជឿ ដោយ ឥត បើ គិត 3ដ្បិត មុន ដំបូង ខ្ញុំ បាន ប្រាប់ មក អ្នក រាល់ គ្នា តាម សេចក្តី ដែល ខ្ញុំ បាន ទទួល ដែរ គឺ ថា ព្រះ‌គ្រីស្ទ បាន សុគត ដោយ ព្រោះ បាប របស់ យើង រាល់ គ្នា តាម បទ គម្ពីរ 4ហើយ ថា ទ្រង់ ត្រូវ គេ បញ្ចុះ ក្នុង ផ្នូរ រួច ដល់ ថ្ងៃ ទី ៣ នោះ ទ្រង់ មាន ព្រះ‌ជន្ម រស់ ឡើង វិញ ក៏ តាម បទ គម្ពីរ 5ហើយ ថា ទ្រង់ បាន លេច មក ឲ្យ កេផាស ឃើញ រួច ដល់ ពួក ១២ នាក់ ដែរ 6ក្រោយ ទៀត ទ្រង់ លេច មក ឲ្យ ពួក បង ប្អូន ជាង ៥០០ នាក់ ឃើញ តែ ម្តង ជា ពួក ដែល មាន គ្នា ច្រើន រស់ នៅ ដរាប ដល់ សព្វ ថ្ងៃ នេះ តែ មាន ខ្លះ បាន ដេក លក់ទៅ ហើយ 7ក្រោយ ទៀត ទ្រង់ លេច មក ឲ្យ យ៉ាកុប ឃើញ ក៏ ឲ្យ ពួក សាវ័ក ទាំង អស់ គ្នា ឃើញ ដែរ 8រួច ទ្រង់ បាន លេច មក ឲ្យ ខ្ញុំ ឃើញ ជា ខាង ក្រោយ គេ បង្អស់ ដូច ជា លេច មក ដល់ កូន កើត មុន កំណត់ ដែរ 9ដ្បិត ក្នុង បណ្តា ពួក សាវ័ក នោះ ខ្ញុំ ជា អ្នក តូច ជាង គេ មិន គួរ នឹង ហៅ ខ្ញុំ ជា សាវ័ក ផង ទេ ពី ព្រោះ ខ្ញុំ បាន បៀត បៀន ដល់ ពួក ជំនុំ នៃ ព្រះ 10ប៉ុន្តែ ដែល ខ្ញុំ បាន ជា យ៉ាង ណា នោះ គឺ បាន ដោយ ព្រះ‌គុណ នៃ ព្រះ ទេ ហើយ ព្រះ‌គុណ ដែល ទ្រង់ បាន ផ្តល់ មក ខ្ញុំ នោះ មិន មែន ជា អសារ ឥត ការ ឡើយ ដ្បិត ខ្ញុំ បាន ខំ ធ្វើ ការ លើស ជាង អ្នក ទាំង នោះ សន្ធឹក ណាស់ ប៉ុន្តែ មិន មែន ជា ខ្ញុំ គឺ ជា ព្រះ‌គុណ នៃ ព្រះ ដែល សណ្ឋិត នៅ នឹង ខ្ញុំ វិញ 11ដូច្នេះ ទោះ បើ ជា ខ្ញុំ ឬ អ្នក ទាំង នោះ ក្តី គង់ តែ យើង ផ្សាយ ដំណឹង បែប យ៉ាង នោះ ក៏ យ៉ាង នោះ ឯង ដែល អ្នក រាល់ គ្នា បាន ជឿ ដែរ។ 12បើ សិន ជា បាន ផ្សាយ ដំណឹង ល្អ ពី ព្រះ‌គ្រីស្ទ ថា ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ហើយ នោះ ធ្វើ ដូច ម្តេច ឲ្យ ពួក អ្នក រាល់ គ្នា ខ្លះ និយាយ បាន ថា ពួក ស្លាប់ មិន រស់ ឡើង វិញ ទេ 13បើ សិន ជា ពួក ស្លាប់ មិន រស់ ឡើង វិញ មែន នោះ ព្រះ‌គ្រីស្ទ ក៏ មិន បាន រស់ ឡើង វិញ ដែរ 14ហើយ បើ ព្រះ‌គ្រីស្ទ មិន បាន រស់ ឡើង វិញ នោះ ដំណឹង ដែល យើង ខ្ញុំ ផ្សាយ នេះ ជា ការ ឥត ប្រយោជន៍ ទទេ ហើយ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា ក៏ ឥត អំពើ ដែរ 15ឈ្មោះ ថា យើង ខ្ញុំ ជា ស្មរ បន្ទាល់ ក្លែង‌ក្លាយ ពី ព្រះ វិញ ដ្បិត យើង ខ្ញុំ បាន ធ្វើ បន្ទាល់ ពី ព្រះ ថា ទ្រង់ បាន ប្រោស ឲ្យ ព្រះ‌គ្រីស្ទ រស់ ឡើង វិញ ហើយ តែ បើ ពួក ស្លាប់ មិន រស់ ឡើង វិញ មែន នោះ ប្រាកដ ជា ទ្រង់ មិន បាន ប្រោស ឲ្យ ព្រះ‌គ្រីស្ទ រស់ ឡើង វិញ ពិត 16ដ្បិត បើ សិន ជា ពួក ស្លាប់ មិន រស់ ឡើង ទេ នោះ ព្រះ‌គ្រីស្ទ ក៏ មិន បាន រស់ ឡើង ដែរ 17ហើយ បើ ព្រះ‌គ្រីស្ទ មិន បាន រស់ ឡើង វិញ មែន នោះ សេចក្តី ជំនឿ របស់ អ្នក រាល់ គ្នា ក៏ ជា ការ ឥត អំពើ អ្នក រាល់ គ្នា នៅ ក្នុង អំពើ បាប នៅ ឡើយ 18ហើយ អស់ អ្នក ដែល បាន ដេក លក់ ទៅ ក្នុង ព្រះ‌គ្រីស្ទ គេ បាន ត្រូវ វិនាស ហើយ 19បើ សិន ជា យើង មាន ទី សង្ឃឹម ក្នុង ព្រះ‌គ្រីស្ទ នៅ តែ ក្នុង ជីវិត នេះ ប៉ុណ្ណោះ នោះ យើង វេទនា លើស ជាង មនុស្ស ទាំង អស់ ទៅ ទៀត។ 20តែ ឥឡូវ នេះ ព្រះ‌គ្រីស្ទ ទ្រង់ មាន ព្រះ‌ជន្ម រស់ ពី ស្លាប់ ឡើង វិញ ជា ពិត ជា ផល ដំបូង ពី ពួក អ្នក ដែល បាន ដេក លក់ ទៅ ហើយ 21ដ្បិត ដែល សេចក្តី ស្លាប់ បាន មក ដោយ‌សារ មនុស្ស នោះ សេចក្តី ដែល មនុស្ស ស្លាប់ បាន រស់ ឡើង វិញ ក៏ មក ដោយ‌សារ មនុស្ស ដែរ 22ព្រោះ ដូច ជា គ្រប់ មនុស្ស ទាំង អស់ បាន ត្រូវ ស្លាប់ ក្នុង លោក អ័ដាម ជា យ៉ាង ណា នោះ គ្រប់ គ្នា ក៏ នឹង បាន ប្រោស ឲ្យ រស់ ក្នុង ព្រះ‌គ្រីស្ទ យ៉ាង នោះ ដែរ 23តែ គ្រប់ គ្នា តាម លំដាប់ រៀង ខ្លួន គឺ ព្រះ‌គ្រីស្ទ ជា ផល ដំបូង រួច ពួក អ្នក ដែល ជា របស់ ផង ព្រះ‌គ្រីស្ទ ក្នុង កាល ដែល ទ្រង់ យាង មក 24គ្រា នោះ បាន ដល់ ចុង បំផុត ហើយ ជា វេលា ដែល ទ្រង់ នឹង ប្រគល់ នគរ ដល់ ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា ទៅ វិញ ក្រោយ ដែល ទ្រង់ បាន ទំលាក់ អស់ ទាំង រាជ្យ និង អំណាច ហើយ នឹង ឥទ្ធិ‌ឫទ្ធិ ទាំង ប៉ុន្មាន ចេញ 25ដ្បិត គួរ ឲ្យ ទ្រង់ បាន សោយ រាជ្យ ទាស់ តែ ដាក់ អស់ ទាំង ខ្មាំង‌សត្រូវ នៅ ក្រោម ព្រះ‌បាទ ទ្រង់ 26ឯ ខ្មាំង‌សត្រូវ ក្រោយ បង្អស់ ដែល ត្រូវ បំផ្លាញ គឺ ជា សេចក្តី ស្លាប់ 27ពី ព្រោះ ទ្រង់ បាន បង្ក្រាប គ្រប់ ទាំង អស់ នៅ ក្រោម ព្រះ‌បាទ ទ្រង់ ហើយ តែ ដែល ថា បាន បង្ក្រាប គ្រប់ ទាំង អស់ នោះ ច្បាស់ ជា មិន និយាយ ពី ព្រះ ដែល បង្ក្រាប គ្រប់ របស់ ទាំង អស់ នៅ ក្រោម ទ្រង់ នោះ ទេ 28ហើយ កាល ណា ទ្រង់ បាន បង្ក្រាប គ្រប់ របស់ ទាំង អស់ នៅ ក្រោម ទ្រង់ នោះ ព្រះ‌រាជ្យ‌បុត្រា នោះ ឯង ក៏ នឹង ត្រូវ ក្រាប ក្រោម ព្រះ ដែល បាន បង្ក្រាប គ្រប់ ទាំង អស់ នៅ ក្រោម ទ្រង់ ដែរ ដើម្បី ឲ្យ ព្រះ បាន ធ្វើ ជា គ្រប់ ទាំង អស់ ក្នុង គ្រប់ ទាំង អស់។ 29ពុំ នោះ ពួក អ្នក ដែល ទទួល បុណ្យ ជ្រមុជ ទុក ជា គំរូ ពី សេចក្តី ស្លាប់ និង ធ្វើ ដូច ម្តេច បើ សិន ជា ពួក ស្លាប់ មិន រស់ ឡើង វិញ ទេ នោះ តើ ហេតុ អ្វី បាន ជា គេ ទទួល បុណ្យ ជ្រមុជ ទុក ជា គំរូ ពី សេចក្តី ស្លាប់ ធ្វើ អី 30ហេតុ អ្វី បាន ជា យើង មាន សេចក្តី អន្តរាយ រាល់ ពេល វេលា ដែរ 31ខ្ញុំ ស្បថ ដោយ នូវ សេចក្តី អំនួត ដែល ខ្ញុំ អួត ពី អ្នក រាល់ គ្នា ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា ថា ខ្ញុំ ស្លាប់ រាល់ តែ ថ្ងៃ 32បើ សិន ជា ខ្ញុំ បាន ត‌យុទ្ធ នឹង សត្វ ព្រៃ នៅ ក្រុង អេភេសូរ តាម របៀប ជា មនុស្ស នោះ តើ មាន ប្រយោជន៍ អ្វី ដល់ ខ្ញុំ បើ សិន ណា ជា មនុស្ស ស្លាប់ មិន រស់ ឡើង វិញ មែន នោះ ចូរ យើង ស៊ី ផឹក ទៅ ចុះ ដ្បិត ស្អែក យើង ត្រូវ ស្លាប់ ហើយ 33កុំ ឲ្យ ច្រឡំ ឡើយ ពី ព្រោះ ពួក‌ម៉ាក អាក្រក់ តែង នឹង បង្ខូច កិរិយា ល្អ 34ចូរ ភ្ញាក់ ដឹង ខ្លួន ឡើង ខាង សេចក្តី សុចរិត ចុះ កុំ ឲ្យ ធ្វើ បាប ឡើយ ដ្បិត អ្នក រាល់ គ្នា ខ្លះ មិន ស្គាល់ ព្រះ ទេ ខ្ញុំ ថា ដូច្នេះ ដើម្បី ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ខ្មាស។ 35មុខ ជា នឹង មាន អ្នក ណា មួយ សួរ ថា ឯ ពួក មនុស្ស ស្លាប់ នឹង រស់ ឡើង វិញ យ៉ាង ណា តើ មក វិញ មាន រូប‌កាយ ដូច ម្តេច 36ឱ មនុស្ស កំឡៅ អើយ គ្រាប់ ពូជ ដដែល អ្នក ព្រោះ ទៅ បើ មិន ងាប់ នោះ មិន ពន្លក ដុះ ឡើង ទេ 37ហើយ គ្រាប់ ដែល អ្នក ព្រោះ នោះ មិន មែន ដូច ជា ដើម ដែល ពន្លក ឡើង នោះ ដែរ គឺ ជា គ្រាប់ សុទ្ធ ដូច ជា គ្រាប់ ស្រូវ ឬ ពូជ ណា ទៀត ក្តី 38តែ ព្រះ ទ្រង់ ប្រទាន ឲ្យ មាន ដើម ទីទៃ ពី គ្នា រៀង រាល់ ពូជ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ 39គ្រប់ ទាំង សាច់ ក៏ មិន ដូច គ្នា ដែរ គឺ មាន ១ របស់ មនុស្ស ១ របស់ សត្វ ១ របស់ ត្រី ហើយ ១ របស់ សត្វ ហើរ 40ក៏ មាន រូប‌កាយ សំរាប់ ស្ថាន‌សួគ៌ ហើយ មាន រូប‌កាយ សំរាប់ ផែន‌ដី ដែរ តែ សិរី របស់ រូប‌កាយ នៅ ស្ថាន‌សួគ៌ និង របស់ រូប‌កាយ នៅ ផែន‌ដី នោះ ទីទៃ ពី គ្នា 41ឯ ព្រះ‌អាទិត្យ នោះ មាន រស្មី ម្យ៉ាង ទៅ ព្រះ‌ចន្ទ ក៏ មាន រស្មី ម្យ៉ាង ទៅ ហើយ ផ្កាយ ក៏ មាន រស្មី ម្យ៉ាង ទៅ សូម្បី តែ ផ្កាយ ទាំង ប៉ុន្មាន សោត ក៏ មាន រស្មី ខុស ពី គ្នា ដែរ 42សេចក្តី ដែល មនុស្ស ស្លាប់ បាន រស់ ឡើង វិញ នោះ ក៏ បែប ដូច្នោះ ដែរ គេ បាន កប់ ទៅ ជា រូប‌កាយ ដែល ពុក‌រលួយ តែ រស់ ឡើង វិញ ជា រូប‌កាយ មិន ចេះ ពុក‌រលួយ ឡើយ 43បាន កប់ ទៅ ទាំង មាន សេចក្តី អាប់‌ឱន តែ រស់ ឡើង វិញ ទាំង មាន សិរី‌ល្អ បាន កប់ ទៅ ទាំង មាន សេចក្តី កំសោយ តែ រស់ ឡើង វិញ ទាំង មាន ព្រះ‌ចេស្តា 44បាន កប់ ទៅ ជា រូប‌កាយ ខាង សាច់ ឈាម តែ រស់ ឡើង ជា រូប‌កាយ ខាង វិញ្ញាណ វិញ បើ មាន រូប‌កាយ ខាង សាច់ ឈាម នោះ ក៏ មាន រូប‌កាយ ខាង វិញ្ញាណ ដែរ 45ដូច ជា សេចក្តី ដែល ចែង ទុក ពី លោក អ័ដាម ដែល ជា មនុស្ស មុន ដំបូង ថា «បាន ត្រឡប់ ជា មាន ព្រលឹង រស់»តែ លោក អ័ដាម ក្រោយ បង្អស់ ជា វិញ្ញាណ ដ៏ ប្រោស ឲ្យ រស់ វិញ 46ឯ វិញ្ញាណ មិន មែន កើត មុន ទេ គឺ ជា រូប សាច់ ទេ តើ រួច ទើប មាន វិញ្ញាណ ជា ខាង ក្រោយ 47មនុស្ស មុន ដំបូង កើត មក ពី ដី គឺ ធ្វើ មក ពី ធូលី ដី តែ មនុស្ស ទី ២ ជា ព្រះ‌អម្ចាស់ ដែល ចេញ មក ពី ស្ថាន‌សួគ៌ វិញ 48ឯ មនុស្ស ដែល កើត ពី ធូលី ដី មក ជា យ៉ាង ណា នោះ អស់ អ្នក ដែល កើត ពី ធូលី ដី ក៏ យ៉ាង នោះ ដែរ ហើយ ព្រះ‌អម្ចាស់ ដែល យាង មក ពី ស្ថាន‌សួគ៌ ជា យ៉ាង ណា ពួក ស្ថាន‌សួគ៌ ក៏ យ៉ាង នោះ ដែរ 49យើង ក៏ នឹង មាន រូប រាង របស់ ព្រះ‌អម្ចាស់ ពី ស្ថាន‌សួគ៌ ដូច ជា យើង មាន រូប រាង របស់ មនុស្ស ដែល ធ្វើ ពី ធូលី មក ដែរ 50បង ប្អូន អើយ សេចក្តី ដែល ខ្ញុំ ចង់ និយាយ នេះ គឺ ថា សាច់ ឈាម ពុំ អាច នឹង គ្រង នគរ ព្រះ ជា មរដក បាន ឡើយ ហើយ សេចក្តី ពុក‌រលួយ ក៏ ពុំ អាច នឹង គ្រង សេចក្តី ដែល មិន ចេះ ពុក‌រលួយ បាន ដែរ។ 51នែ ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ពី សេចក្តី អាថ៌‌កំបាំង គឺ ថា យើង ទាំង អស់ គ្នា នឹង មិន ដេក លក់ ទៅ ទេ 52តែ ទាំង អស់ គ្នា នឹង បាន ផ្លាស់ ប្រែ ទៅ ក្នុង ១ រំពេច វិញ គឺ ក្នុង ១ ប៉ប្រិច‌ភ្នែក ប៉ុណ្ណោះ ក្នុង កាល ដែល ឮ សូរ ត្រែ ក្រោយ បង្អស់ ដ្បិត ត្រែ នឹង ឮ ឡើង មែន នោះ ពួក ស្លាប់ នឹង រស់ ឡើង វិញ មិន ពុក‌រលួយ ទៀត ឡើយ រួច យើង រាល់ គ្នា នឹង បាន ផ្លាស់ ប្រែ ទៅ 53ដ្បិត ត្រូវ តែ រូប‌កាយ ដ៏ ពុក‌រលួយ នេះ បាន ប្រដាប់ ដោយ សេចក្តី មិន ពុក‌រលួយ វិញ ហើយ រូប‌កាយ ដែល រមែង ស្លាប់ នេះ ត្រូវ តែ បាន ប្រដាប់ ដោយ សេចក្តី មិន ចេះ ស្លាប់ វិញ ដែរ 54កាល ណា រូប‌កាយ ពុក‌រលួយ នេះ បាន ប្រដាប់ ដោយ សេចក្តី មិន ពុក‌រលួយ ហើយ រូប‌កាយ ដែល តែង តែ ស្លាប់ នេះ បាន ប្រដាប់ ដោយ សេចក្តី មិន ចេះ ស្លាប់ វិញ នោះ ទើប នឹង បាន សំរេច តាម ពាក្យ ដែល ចែង ទុក មក ថា «សេចក្តី ជ័យ‌ជំនះ បាន លេប សេចក្តី ស្លាប់ បាត់ ហើយ» 55«ឱ សេចក្តី ស្លាប់ អើយ ទ្រនិច ឯង នៅ ឯ ណា សេចក្តី ស្លាប់ អើយ ជ័យ‌ជំនះ របស់ ឯង នៅ ឯ ណា» 56រីឯ ទ្រនិច នៃ សេចក្តី ស្លាប់ គឺ ជា អំពើ បាប ហើយ អំណាច របស់ បាប គឺ ជា ក្រឹត្យ‌វិន័យ 57តែ អរ ព្រះ‌គុណ ដល់ ព្រះ‌អង្គ ពី ព្រោះ ទ្រង់ ប្រទាន ឲ្យ យើង រាល់ គ្នា មាន ជ័យ‌ជំនះ ដោយ‌សារ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង 58បាន ជា បង ប្អូន ស្ងួន‌ភ្ងា អើយ ចូរ កាន់ យ៉ាង ខ្ជាប់‌ខ្ជួន ដោយ ឥត រង្គើ ទាំង ធ្វើ ការ ព្រះ‌អម្ចាស់ ឲ្យ បរិបូរ ជា ដរាប ចុះ ដោយ ដឹង ថា ការ ដែល អ្នក រាល់ គ្នា ខំ ប្រឹង ធ្វើ ក្នុង ព្រះ‌អម្ចាស់ នោះ មិន មែន ឥត ប្រយោជន៍ ទេ។


Copyright
Learn More

will be added

X\