1 Corinthians - ១ កូរិនថូស 14

1ចូរ ដេញ តាម សេចក្តី ស្រឡាញ់ ចុះ ហើយ សង្វាត ចង់ បាន អស់ ទាំង អំណោយ ទាន ខាង ឯ វិញ្ញាណ ដែរ តែ ស៊ូ ឲ្យ ចេះ អធិប្បាយ ជា ដើម 2ដ្បិត អ្នក ណា ដែល និយាយ ភាសា ដទៃ នោះ មិន មែន និយាយ នឹង មនុស្ស គឺ ទូល នឹង ព្រះ វិញ ពី ព្រោះ គ្មាន អ្នក ណា ស្តាប់ បាន ទេ ប៉ុន្តែ អ្នក នោះ និយាយ ជា សេចក្តី អាថ៌‌កំបាំង ដោយ នូវ វិញ្ញាណ 3ឯ អ្នក ដែល អធិប្បាយ វិញ អ្នក នោះ និយាយ នឹង មនុស្ស សំរាប់ នឹង ស្អាង ចិត្ត កំឡាំង ចិត្ត ហើយ កំសាន្ត ចិត្ត 4អ្នក ណា ដែល និយាយ ភាសា ដទៃ នោះ ស្អាង តែ ចិត្ត ខ្លួន ឯង ទេ តែ អ្នក ណា ដែល អធិប្បាយ នោះ ទើប ស្អាង ចិត្ត ចំពោះ ជំនុំ ទាំង អស់ គ្នា វិញ 5ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា និយាយ ភាសា ដទៃ ទាំង អស់ ដែរ តែ ស៊ូ ឲ្យ អ្នក រាល់ គ្នា ចេះ អធិប្បាយ ជា ជាង ដ្បិត អ្នក ដែល អធិប្បាយ នោះ ប្រសើរ ជាង អ្នក ដែល និយាយ ភាសា ដទៃ ទៀត លើក តែ អ្នក នោះ ចេះ បក ប្រែ ដើម្បី ឲ្យ ពួក ជំនុំ បាន ស្អាង ចិត្ត ឡើង 6ដូច្នេះ បង ប្អូន អើយ បើ ខ្ញុំ មក ឯ អ្នក រាល់ គ្នា ដោយ និយាយ ភាសា ដទៃ នោះ តើ ខ្ញុំ នឹង និយាយ ប្រយោជន៍ អ្វី ដល់ អ្នក រាល់ គ្នា លើក តែ ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា ជា ការ បើក សំដែង ឬ តាម ចំណេះ ឬ ជា សេចក្តី អធិប្បាយ ឬ សេចក្តី បង្រៀន ណា មួយ វិញ 7ឯ របស់ ឥត ជីវិត ទាំង ប៉ុន្មាន ដែល មាន ចេញ សូរ ទោះ បើ ជា ខ្លុយ ឬ ស៊ុង ក្តី បើ មិន មាន ឮ ខ្ពស់ ទាប នោះ ធ្វើ ដូច ម្តេច ឲ្យ ដឹង ថា ផ្លុំ ឬ ចាប់ លេង បទ ណា ទៅ បាន 8ឯ ត្រែ ក៏ ដូច គ្នា បើ ឮ សូរ មិន ច្បាស់ នោះ តើ នឹង មាន អ្នក ណា ប្រុង ប្រៀប ខ្លួន ទៅ ច្បាំង បាន 9អ្នក រាល់ គ្នា ក៏ យ៉ាង ដូច្នោះ ដែរ បើ សិន ជា អណ្តាត មិន បញ្ចេញ ចំពោះ ពាក្យ ដែល ស្តាប់ បាន នោះ ធ្វើ ដូច ម្តេច ឲ្យ គេ ដឹង ជា ថា អ្វីៗ បាន គឺ ដូច ជា និយាយ ទៅ តាម ខ្យល់ ទេ 10នៅ ក្នុង លោកីយ៍ នេះ មាន សូរ សំឡេង ជា ច្រើន យ៉ាង ណាស់ តែ គ្មាន ណា មួយ ដែល មិន ច្បាស់ ឡើយ 11ដូច្នេះ បើ ខ្ញុំ មិន យល់ ន័យ សំឡេង នោះ នោះ អ្នក ដែល និយាយ នឹង ទុក ខ្ញុំ ដូច ជា អ្នក ប្រទេស ដទៃ ហើយ អ្នក ដែល និយាយ នឹង បាន ដូច ជា អ្នក ប្រទេស ដទៃ ដល់ ខ្ញុំ ដែរ 12ដូច្នេះ ដែល អ្នក រាល់ គ្នា សង្វាត ចង់ បាន អំណោយ ទាន ខាង ឯ វិញ្ញាណ នោះ ត្រូវ ស្វែង រក ឲ្យ បាន កាន់ តែ ច្រើន ចុះ ដើម្បី នឹង ស្អាង ចិត្ត ពួក ជំនុំ ឡើង 13ហេតុ នោះ បាន ជា អ្នក ណា ដែល និយាយ ភាសា ដទៃ នោះ ត្រូវ អធិស្ឋាន សូម ឲ្យ ចេះ បក ប្រែ ដែរ 14បើ ខ្ញុំ អធិស្ឋាន ជា ភាសា ដទៃ នោះ គឺ ជា វិញ្ញាណ ខ្ញុំ ដែល អធិស្ឋាន តែ ឥត មាន ប្រយោជន៍ ដល់ ប្រាជ្ញា ខ្ញុំ សោះ 15ដូច្នេះ ត្រូវ ធ្វើ ដូច ម្តេច ខ្ញុំ ត្រូវ អធិស្ឋាន ដោយ នូវ វិញ្ញាណ ហើយ ត្រូវ អធិស្ឋាន ដោយ នូវ ប្រាជ្ញា ផង ខ្ញុំ នឹង ច្រៀង ដោយ វិញ្ញាណ ហើយ នឹង ច្រៀង ដោយ ប្រាជ្ញា ដែរ 16ពុំ នោះ បើ សូម ពរ ដោយ នូវ វិញ្ញាណ ទទេ នោះ ធ្វើ ដូច ម្តេច ឲ្យ អ្នក ដែល មិន ចេះ បាន ថា «អាម៉ែន» បាន ក្នុង កាល ដែល អ្នក អរ ព្រះ‌គុណ នោះ ដ្បិត អ្នក នោះ មិន ដឹង ជា អ្នក ថា ដូច ម្តេច ទេ 17ឯ អ្នកៗ អរ ព្រះ‌គុណ យ៉ាង ល្អ មែន តែ អ្នក នោះ មិន បាន ស្អាង ចិត្ត ឡើង សោះ 18ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ នៃ ខ្ញុំ ដ្បិត ខ្ញុំ និយាយ ភាសា ដទៃ ជា ច្រើន លើស ជាង អ្នក រាល់ គ្នា ទាំង អស់ 19ប៉ុន្តែ ក្នុង ពួក ជំនុំ ខ្ញុំ ចូល ចិត្ត និយាយ តែ ពាក្យ ៥ ម៉ាត់ ដោយ នូវ ប្រាជ្ញា ខ្ញុំ ដើម្បី នឹង បង្រៀន ដល់ មនុស្ស ឯ ទៀត ជា ជាង និយាយ ភាសា ដទៃ ១ ម៉ឺន ម៉ាត់ វិញ។ 20បង ប្អូន អើយ កុំ ឲ្យ អ្នក រាល់ គ្នា នៅ ខ្ចី ខាង ឯ គំនិត ឡើយ បើ ខាង ឯ បំណង អាក្រក់ នោះ ចូរ នៅ ជា កូន‌ង៉ែត ចុះ តែ ចំណែក ខាង ឯ គំនិត នោះ ចូរ ធ្វើ ជា មនុស្ស ពេញ អាយុ វិញ 21មាន សេចក្តី ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ ថា «អញ នឹង និយាយ នឹង សាសន៍ នេះ ដោយ ភាសា ផ្សេងៗ ហើយ ដោយ បបូរ មាត់ មនុស្ស ដទៃ តែ យ៉ាង នោះ គេ ក៏ មិន ស្តាប់ អញ ដែរ នេះ ជា ព្រះ‌បន្ទូល នៃ ព្រះ‌អម្ចាស់» 22បាន ជា ភាសា ដទៃ នោះ សំរាប់ ជា ទី សំគាល់ មិន មែន ដល់ ពួក អ្នក ដែល ជឿ ទេ គឺ ដល់ អស់ ពួក អ្នក ដែល មិន ជឿ វិញ តែ ការ អធិប្បាយ នោះ មិន មែន សំរាប់ ពួក អ្នក ដែល មិន ជឿ គឺ សំរាប់ ពួក អ្នក ដែល ជឿ វិញ 23ដូច្នេះ បើ កាល ណា ពួក ជំនុំ ទាំង មូល ប្រជុំ គ្នា នៅ កន្លែង ណា មួយ ហើយ គ្រប់ គ្នា និយាយ ភាសា ដទៃ រួច មាន មនុស្ស ដែល មិន ចេះ ឬ មនុស្ស មិន ជឿ គេ ចូល មក នោះ តើ គេ មិន ថា អ្នក រាល់ គ្នា ឆ្កួត ទេ ឬ អី 24តែ បើ គ្រប់ គ្នា អធិប្បាយ វិញ ហើយ មាន មនុស្ស ដែល មិន ជឿ ឬ មនុស្ស ខ្លះ ដែល មិន ចេះ គេ ចូល មក នោះ គេ ត្រូវ ភ្ញាក់ ដឹង ខ្លួន ឡើង ដោយ‌សារ អ្នក រាល់ គ្នា ហើយ ត្រូវ អ្នក រាល់ គ្នា ពិចារណា ខ្លួន ដែរ 25យ៉ាង នោះ អស់ ទាំង សេចក្តី លាក់ កំបាំង ក្នុង ចិត្ត គេ នឹង បាន សំដែង មក ហើយ យ៉ាង នោះ គេ នឹង ក្រាប ផ្កាប់ មុខ ថ្វាយ បង្គំ ដល់ ព្រះ វិញ ព្រម ទាំង ធ្វើ បន្ទាល់ ថា ព្រះ ទ្រង់ គង់ នៅ ក្នុង ចំណោម អ្នក រាល់ គ្នា មែន។ 26ដូច្នេះ ធ្វើ ដូច ម្តេច បង ប្អូន អើយ កាល ណា អ្នក រាល់ គ្នា ប្រជុំ នោះ គ្រប់ គ្នា មាន ទំនុក‌ដំកើង មាន សេចក្តី បង្រៀន មាន សេចក្តី បើក សំដែង មាន និយាយ ភាសា ដទៃ មាន សេចក្តី បក ប្រែ ដែរ ត្រូវ ឲ្យ ធ្វើ ការ ទាំង អស់ សំរាប់ នឹង ស្អាង ចិត្ត ឡើង 27បើ មាន អ្នក ណា និយាយ ជា ភាសា ដទៃ នោះ និយាយ បាន តែ ២ឬ៣ នាក់ យ៉ាង ច្រើន ហើយ ម្នាក់ ម្តងៗ ផង រួច ត្រូវ មាន អ្នក ១ ជា អ្នក បក ប្រែ 28បើ គ្មាន អ្នក ណា សំរាប់ បក ប្រែ ទេ នោះ ត្រូវ ឲ្យ គេ នៅ ស្ងៀម ក្នុង ពួក ជំនុំ ចុះ ហើយ ទូល ដល់ ព្រះ ដោយ ខ្លួន ឯង វិញ 29ឯ អ្នក ដែល អធិប្បាយ នោះ ទុក ឲ្យ ២ឬ៣ នាក់ សំដែង ទៅ ហើយ ឲ្យ អ្នក ឯ ទៀត គិត ពិចារណា ចុះ 30បើ មាន អ្នក ណា ទៀត អង្គុយ នៅ ទី នោះ ដែល ក៏ មាន សេចក្តី សំរាប់ នឹង បើក សំដែង ដែរ នោះ ត្រូវ ឲ្យ អ្នក មុន ផ្អាក នៅ ស្ងៀម សិន 31ដ្បិត អ្នក រាល់ គ្នា មាន ច្បាប់ នឹង អធិប្បាយ បាន ទាំង អស់ គ្នា តែ ត្រូវ សំដែង ម្នាក់ ម្តងៗ ដើម្បី ឲ្យ គ្រប់ គ្នា បាន រៀន តាម ហើយ ឲ្យ គ្រប់ គ្នា បាន សេចក្តី ទូន្មាន ដែរ 32ឯ វិញ្ញាណ នៃ ពួក អ្នក ដែល អធិប្បាយ នោះ នៅ ក្រោម អំណាច អ្នក នោះ ឯង 33ដ្បិត ព្រះ ទ្រង់ មិន មែន ជា ព្រះ នៃ សេចក្តី វឹកវរ ទេ គឺ ទ្រង់ ជា ព្រះ នៃ សេចក្តី សុខ សាន្ត វិញ ដូច ក្នុង អស់ ទាំង ពួក ជំនុំ របស់ ពួក បរិសុទ្ធ ដែរ។ 34នៅ ក្នុង ពួក ជំនុំ ត្រូវ ឲ្យ ពួក ស្រីៗ នៅ ស្ងៀម ដ្បិត គ្មាន ច្បាប់ ឲ្យ និយាយ ឡើយ ត្រូវ ឲ្យ គេ ប្រតិ‌បត្តិ តាម វិញ ដូច ជា ក្រឹត្យ‌វិន័យ ក៏ សំដែង ដែរ 35បើ គេ ចង់ រៀន អ្វី នោះ ត្រូវ តែ សួរ ប្តី នៅ ឯ ផ្ទះ ចុះ ដ្បិត ដែល ពួក ស្រីៗ និយាយ នៅ ក្នុង ពួក ជំនុំ នោះ គួរ ខ្មាស ហើយ។ 36ចុះ ដូច ម្តេច តើ ព្រះ‌បន្ទូល បាន ចេញ ពី ពួក អ្នក រាល់ គ្នា មក ឬ បាន មក ត្រឹម តែ អ្នក រាល់ គ្នា តែ ប៉ុណ្ណោះ 37បើ អ្នក ណា ស្មាន ថា ខ្លួន ចេះ អធិប្បាយ ឬ ថា ខ្លួន ជា មនុស្ស ប្រកប ដោយ ព្រះ‌វិញ្ញាណ នោះ ត្រូវ តែ យល់ ព្រម ថា សេចក្តី ទាំង ប៉ុន្មាន ដែល ខ្ញុំ សរសេរ ផ្ញើ មក អ្នក រាល់ គ្នា នេះ សុទ្ធ តែ ជា បញ្ញត្ត ផង ព្រះ‌អម្ចាស់ ទាំង អស់ 38បើ អ្នក ណា មិន យល់ ទេ នោះ ឲ្យ គេ នៅ តែ មិន យល់ ទៅ ចុះ 39ដូច្នេះ បង ប្អូន អើយ ចូរ សង្វាត ឲ្យ បាន ចេះ អធិប្បាយ ហើយ កុំ ឲ្យ ឃាត់ មិន ឲ្យ និយាយ ភាសា ដទៃ នោះ ឡើយ 40ត្រូវ តែ ធ្វើ ការ ទាំង អស់ តាម បែប គួរ សម ហើយ ដោយ លំដាប់‌លំដោយ ផង។

will be added

X\