1 Corinthians - ១ កូរិនថូស 13

1ទោះ បើ ខ្ញុំ ចេះ និយាយ ជា ភាសា របស់ មនុស្ស ជាតិ ទាំង ប៉ុន្មាន និង ភាសា របស់ ពួក ទេវតា ផង តែ គ្មាន សេចក្តី ស្រឡាញ់ នោះ ខ្ញុំ បាន ត្រឡប់ ដូច ជា លង្ហិន ដែល ឮ ខ្ទរ ឬ ដូច ជា ឈឹង ដែល ឮ ទ្រហឹង ប៉ុណ្ណោះ 2បើ ខ្ញុំ ចេះ អធិប្បាយ ហើយ ស្គាល់ អស់ ទាំង សេចក្តី អាថ៌‌កំបាំង និង គ្រប់ ទាំង ចំណេះ វិជ្ជា ហើយ បើ ខ្ញុំ មាន គ្រប់ ទាំង សេចក្តី ជំនឿ ល្មម នឹង ឲ្យ ភ្នំ រើ ចេញ បាន តែ គ្មាន សេចក្តី ស្រឡាញ់ នោះ ខ្ញុំ មិន ជា អ្វី ទេ 3បើ ខ្ញុំ ចែក អស់ ទាំង ទ្រព្យ‌សម្បត្តិ ខ្ញុំ ជា អាហារ ដល់ គេ ហើយ បើ ខ្ញុំ ប្រគល់ រូប‌កាយ ខ្ញុំ ទៅ ឲ្យ គេ ដុត តែ គ្មាន សេចក្តី ស្រឡាញ់ នោះ គ្មាន ប្រយោជន៍ ដល់ ខ្ញុំ សោះ 4ឯ សេចក្តី ស្រឡាញ់ តែង តែ អត់‌ធ្មត់ ហើយ ក៏ សប្បុរស សេចក្តី ស្រឡាញ់ មិន ចេះ ឈ្នានីស មិន ចេះ អួត ខ្លួន ក៏ មិន ដែល មាន ចិត្ត ធំ ផង 5មិន ដែល ប្រព្រឹត្ត បែប មិន គួរ សម មិន ដែល រក ប្រយោជន៍ ផ្ទាល់ ខ្លួន មិន រហ័ស ខឹង មិន ប្រកាន់ ទោស 6មិន ដែល អរ សប្បាយ ចំពោះ សេចក្តី ទុច្ចរិត ឡើយ គឺ អរ សប្បាយ តែ នឹង សេចក្តី ស្មោះ‌ត្រង់ វិញ 7ក៏ គ្រប បាំង ទាំង អស់ ជឿ ទាំង អស់ សង្ឃឹម ទាំង អស់ ហើយ ទ្រាំ ទ្រ ទាំង អស់ 8រីឯ ការ អធិប្បាយ នោះ នឹង ត្រូវ បាត់ ទៅ ការ និយាយ ភាសា ដទៃ នឹង ត្រូវ ឈប់ ហើយ ចំណេះ ក៏ ត្រូវ សាប‌សូន្យ ទៅ ដែរ តែ ឯ សេចក្តី ស្រឡាញ់ មិន ដែល ផុត ឡើយ 9ដ្បិត យើង ចេះ មិន ទាន់ សព្វ គ្រប់ ហើយ យើង អធិប្បាយ មិន ទាន់ បាន ពេញ ខ្នាត ផង 10តែ កាល ណា សេចក្តី គ្រប់ លក្ខណ៍ បាន ចូល មក នោះ សេចក្តី ដែល មិន ពេញ ខ្នាត នឹង បាត់ ទៅ 11កាល ដែល ខ្ញុំ នៅ ក្មេង នៅ ឡើយ នោះ ខ្ញុំ បាន និយាយ ដូច ជា កូន ក្មេង ក៏ មាន គំនិត ដូច ជា កូន ក្មេង ហើយ បាន ពិចារណា ដូច ជា កូន ក្មេង ដែរ លុះ កាល ខ្ញុំ ធំ ហើយ នោះ ខ្ញុំ បាន លះ ចោល ការ របស់ កូន ក្មេង ចេញ ទៅ 12ដ្បិត ឥឡូវ នេះ យើង មើល ឃើញ បែប ស្រអាប់ ដូច ជា ដោយ‌សារ កញ្ចក់ តែ នៅ វេលា នោះ នឹង ឃើញ មុខ ទល់ នឹង មុខ ឥឡូវ នេះ ខ្ញុំ ស្គាល់ មិន ទាន់ អស់ តែ នៅ វេលា នោះ ខ្ញុំ នឹង ស្គាល់ វិញ ដូច ជា ព្រះ ទ្រង់ ស្គាល់ ខ្ញុំ ដែរ 13ឥឡូវ នេះ នៅ មាន សេចក្តី ជំនឿ សេចក្តី សង្ឃឹម និង សេចក្តី ស្រឡាញ់ ទាំង ៣ មុខ នេះ តែ សេចក្តី ដែល វិសេស ជាង គេ គឺ ជា សេចក្តី ស្រឡាញ់។


Copyright
Learn More

will be added

X\