1 Corinthians - ១ កូរិនថូស 12

1ចំណែក ឯ អំណោយ ទាន ខាង វិញ្ញាណ បង ប្អូន អើយ ខ្ញុំ មិន ចង់ ឲ្យ អ្នក រាល់ គ្នា នៅ ល្ងង់ ទេ 2អ្នក រាល់ គ្នា ដឹង ហើយ ថា ពី ដើម អ្នក រាល់ គ្នា ជា សាសន៍ ដទៃ ដែល ត្រូវ បង្វែរ ទៅ ឯ រូប ព្រះ គេ តាម តែ មាន សេចក្តី ដឹក‌នាំ ទៅ នោះ 3ហេតុ នោះ បាន ជា ខ្ញុំ ប្រាប់ ឲ្យ អ្នក រាល់ គ្នា ដឹង ថា មិន ដែល មាន អ្នក ណា និយាយ ដោយ នូវ ព្រះ‌វិញ្ញាណ នៃ ព្រះ ថា ព្រះ‌យេស៊ូវ ត្រូវ បណ្តាសា នោះ ឡើយ ក៏ គ្មាន អ្នក ណា អាច នឹង ថា ព្រះ‌យេស៊ូវ ទ្រង់ ជា ព្រះ‌អម្ចាស់ ដែរ លើក តែ ដោយ នូវ ព្រះ‌វិញ្ញាណ បរិសុទ្ធ ប៉ុណ្ណោះ។ 4រីឯ អំណោយ ទាន នោះ មាន ផ្សេងៗ ពី គ្នា តែ គឺ ជា ព្រះ‌វិញ្ញាណ ដដែល ទេ 5ហើយ ក៏ មាន មុខ‌ងារ ផ្សេងៗ ពី គ្នា តែ គឺ ជា ព្រះ‌អម្ចាស់ ដដែល ទេ 6ព្រម ទាំង មាន របៀប ធ្វើ ផ្សេងៗ ពី គ្នា ទៀត តែ គឺ ជា ព្រះ ដដែល នោះ ឯង ដែល ទ្រង់ ធ្វើ គ្រប់ ទាំង អស់ ក្នុង មនុស្ស ទាំង អស់ 7ហើយ ទ្រង់ ប្រទាន ឲ្យ ព្រះ‌វិញ្ញាណ សំដែង មក ក្នុង គ្រប់ គ្នា ដើម្បី ឲ្យ បាន កើត ផល 8ដ្បិត ទ្រង់ ប្រទាន ឲ្យ ម្នាក់ មាន ពាក្យ សំដី នៃ ប្រាជ្ញា វាង‌វៃ ដោយ‌សារ ព្រះ‌វិញ្ញាណ ឲ្យ ម្នាក់ ទៀត មាន ពាក្យ សំដី នៃ ចំណេះ ចេះ ស្ទាត់ តាម ព្រះ‌វិញ្ញាណ ដដែល 9ហើយ ឲ្យ ម្នាក់ ផ្សេង ទៀត មាន សេចក្តី ជំនឿ ដោយ នូវ ព្រះ‌វិញ្ញាណ ដដែល ឲ្យ មួយ ទៀត បាន អស់ ទាំង អំណោយ ទាន នឹង អាច ប្រោស ឲ្យ ជា ដោយ នូវ ព្រះ‌វិញ្ញាណ ដដែល 10ឲ្យ មួយ ទៀត បាន សំដែង ការ ឫទ្ធិ បារមី និង ឲ្យ មួយ ទៀត ចេះ អធិប្បាយ ឲ្យ មួយ ទៀត សង្កេត ស្គាល់ អស់ ទាំង វិញ្ញាណ ឲ្យ មួយ ទៀត ចេះ និយាយ ភាសា ដទៃ ទៀតៗ ហើយ ឲ្យ មួយ ទៀត ចេះ បក ប្រែ ភាសា ដទៃ 11តែ គឺ ជា ព្រះ‌វិញ្ញាណ តែ មួយ ដដែល នោះ ឯង ដែល ធ្វើ គ្រប់ ការ ទាំង នោះ ទាំង ចែក ដល់ គ្រប់ គ្នា ដោយ មុខៗ ផង តាម ដែល ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ។ 12ដ្បិត ដូច ជា រូប កាយ ១ មាន អវយវៈ ជា ច្រើន តែ អវយវៈ ទាំង នោះ ទោះ មាន ច្រើន ក៏ ពិត គង់ តែ រួម គ្នា មក ជា រូប តែ ១ ទេ នោះ ព្រះ‌គ្រីស្ទ ក៏ ដូច្នោះ ដែរ 13ដ្បិត យើង ទាំង អស់ គ្នា ទោះ បើ ជា សាសន៍ យូដា ឬ សាសន៍ ក្រេក បាវ បំរើ ឬ អ្នក ជា ក្តី យើង បាន ទទួល បុណ្យ ជ្រមុជ ចូល ក្នុង រូប‌កាយ តែ ១ ដោយ‌សារ ព្រះ‌វិញ្ញាណ តែ ១ ហើយ គ្រប់ គ្នា ក៏ បាន ត្រូវ ផឹក ពី ព្រះ‌វិញ្ញាណ តែ ១ ដែរ 14រូប‌កាយ មិន មែន សុទ្ធ តែ មាន អវយវៈ តែ ១ ទេ គឺ មាន ច្រើន វិញ 15បើ សិន ជា ជើង នឹង និយាយ ថា អញ មិន មែន ជា របស់ ផង រូប‌កាយ ទេ ពី ព្រោះ អញ មិន មែន ជា ដៃ នោះ តើ មិន មែន ជា របស់ ផង រូប‌កាយ ដោយ ហេតុ តែ ប៉ុណ្ណោះ ឬ អី 16ហើយ បើ សិន ជា ត្រចៀក នឹង និយាយ ថា អញ មិន មែន របស់ ផង រូប‌កាយ ទេ ពី ព្រោះ អញ មិន មែន ជា ភ្នែក នោះ តើ មិន មែន ជា របស់ ផង រូប‌កាយ ដោយ ហេតុ តែ ប៉ុណ្ណោះ ឬ អី 17បើ រូប‌កាយ ទាំង ស្រុង សុទ្ធ តែ ជា ភ្នែក នោះ តើ នឹង ស្តាប់ នៅ ត្រង់ ណា បើ រូប‌កាយ ទាំង ស្រុង សុទ្ធ តែ ជា ត្រចៀក នោះ តើ នឹង ដឹង ក្លិន នៅ ត្រង់ ណា 18តែ ព្រះ ទ្រង់ បាន ដាក់ ចុះ នូវ អវយវៈ និមួយៗ ក្នុង រូប‌កាយ តាម ព្រះ‌ហឫ‌ទ័យ ទ្រង់ 19បើ គ្រប់ ទាំង អស់ សុទ្ធ តែ ជា អវយវៈ តែ ១ នោះ តើ រូប‌កាយ នឹង នៅ ឯ ណា 20តែ មាន អវយវៈ ជា ច្រើន វិញ ប៉ុន្តែ រូប‌កាយ តែ ១ ទេ 21ហើយ ភ្នែក ពុំ អាច និយាយ ទៅ ដៃ ថា អញ មិន ត្រូវ ការ នឹង ឯង ទេ ឬ ក្បាល និយាយ ទៅ ជើង ថា អញ មិន ត្រូវ ការ នឹង ឯង ដែរ នោះ ឡើយ 22ប៉ុន្តែ អស់ ទាំង អវយវៈ ក្នុង រូប‌កាយ ដែល មើល ទៅ ដូច ជា ខ្សោយ ជាង គេ នោះ មាន ប្រយោជន៍ ជា ជាង វិញ 23ហើយ អវយវៈ ណា ក្នុង រូប‌កាយ ដែល យើង ស្មាន ថា មិន គួរ រាប់ អាន ប៉ុន្មាន នោះ យើង បាន រាប់ អាន លើស ទៅ ទៀត ឯ អវយវៈ ណា របស់ យើង ដែល មិន ល្អ មើល នោះ បាន ល្អ មើល កាន់ តែ ខ្លាំង ឡើង ទៅ ទៀត 24តែ អវយវៈ ណា របស់ យើង ដែល ល្អ មើល នោះ មិន ត្រូវ ការ អ្វី ទេ ដូច្នេះ ព្រះ ទ្រង់ បាន ផ្សំ រូប‌កាយ ព្រម ទាំង ប្រទាន ឲ្យ អវយវៈ ណា ដែល ខ្វះ បាន ប្រសើរ លើស ជាង ទៅ ទៀត 25ដើម្បី មិន ឲ្យ មាន សេចក្តី បែក‌ខ្ញែក គ្នា ក្នុង រូប‌កាយ ឡើយ តែ ឲ្យ អវយវៈ ទាំង ប៉ុន្មាន បាន ជួយ គាំពារ គ្នា ទៅ វិញ ទៅ មក 26ដូច្នេះ បើ អវយវៈ ១ ឈឺ នោះ ទាំង អស់ នឹង ឈឺ ជា មួយ គ្នា បើ ១ បាន ដំកើង ឡើង នោះ ទាំង អស់ នឹង បាន រីក‌រាយ ជា មួយ ដែរ 27អ្នក រាល់ គ្នា ជា រូប‌កាយ នៃ ព្រះ‌គ្រីស្ទ ហើយ ជា អវយវៈ របស់ រូប‌កាយ រៀង ខ្លួន 28ព្រះ ទ្រង់ បាន តាំង អ្នក ខ្លះ ក្នុង ពួក ជំនុំ ឡើង មុន ដំបូង គឺ ពួក សាវ័ក ទី ២ ពួក គ្រូ អធិប្បាយ ទី ៣ ពួក គ្រូ បង្រៀន រួច មក មាន ការ ឫទ្ធិ‌បារមី មាន អំណោយ ទាន ជា ការ ប្រោស ឲ្យ ជា ជា ការ ជំនួយ ជា ការ គ្រប់ គ្រង ហើយ ជា ភាសា ដទៃ ផង 29តើ គ្រប់ គ្នា ជា សាវ័ក ឬ អី គ្រប់ គ្នា ជា គ្រូ បង្រៀន ឬ អី គ្រប់ គ្នា ធ្វើ ការ ឫទ្ធិ‌បារមី បាន ឬ អី 30គ្រប់ គ្នា មាន អស់ ទាំង អំណោយ ទាន នឹង ប្រោស ឲ្យ ជា បាន ឬ អី គ្រប់ គ្នា អាច និយាយ ភាសា ដទៃ បាន ឬ អី គ្រប់ គ្នា ចេះ បក ប្រែ ភាសា បាន ឬ អី 31ចូរ សង្វាត ឲ្យ បាន អំណោយ ទាន យ៉ាង វិសេស ទៅ ចុះ ប៉ុន្តែ ខ្ញុំ នឹង បង្ហាញ ផ្លូវ ១ ដ៏ ប្រសើរ លើស លែង ទៅ ទៀត។


Copyright
Learn More

will be added

X\