1 Corinthians - ១ កូរិនថូស 11

1ចូរ ត្រាប់ តាម ខ្ញុំ ដូច ជា ខ្ញុំ បាន ត្រាប់ តាម ព្រះ‌គ្រីស្ទ ដែរ។ 2បង ប្អូន អើយ ខ្ញុំ សរសើរ ដល់ អ្នក រាល់ គ្នា ពី ព្រោះ អ្នក រាល់ គ្នា នឹក ចាំ ពី ខ្ញុំ ក្នុង គ្រប់ ការ ទាំង អស់ ហើយ ដោយ ព្រោះ អ្នក រាល់ គ្នា កាន់ តាម សេចក្តី ដែល ខ្ញុំ បាន បង្វឹក បង្រៀន ផង 3តែ ខ្ញុំ ចង់ ឲ្យ អ្នក រាល់ គ្នា ដឹង ថា ព្រះ‌គ្រីស្ទ ជា សិរសា នៃ បុរស ទាំង អស់ ឯ បុរស វិញ នោះ ជា ក្បាល នៃ ស្ត្រី ហើយ សិរសា នៃ ព្រះ‌គ្រីស្ទ គឺ ជា ព្រះ 4បុរស ណា ដែល អធិស្ឋាន ឬ អធិប្បាយ ទាំង មាន ពាក់ អ្វី នៅ លើ ក្បាល នោះ ឈ្មោះ ថា ធ្វើ បង្អាប់ ដល់ សិរសា ខ្លួន 5ឯ ស្ត្រី ណា ដែល អធិស្ឋាន ឬ អធិប្បាយ ដោយ មាន ក្បាល ទទេ នោះ ឈ្មោះ ថា ធ្វើ បង្អាប់ ដល់ ក្បាល ខ្លួន វិញ ដ្បិត ដែល ធ្វើ ដូច្នោះ នោះ ដូច ជា បាន កោរ សក់ ចេញ ដែរ 6បើ ស្ត្រី ណា មិន ពាក់ អ្វី នៅ លើ ក្បាល នោះ ត្រូវ កាត់ សក់ ចេញ តែ បើ ពួក ស្រីៗ អៀន‌ខ្មាស ចំពោះ ការ កាត់ ឬ កោរ សក់ នោះ ត្រូវ តែ មាន អ្វី ពាក់ វិញ 7ផ្នែក ខាង ពួក បុរស វិញ នោះ មិន ត្រូវ ពាក់ អ្វី លើ ក្បាល ទេ ពី ព្រោះ ខ្លួន ជា គំរូ ហើយ ជា សិរី‌ល្អ នៃ ព្រះ តែ ស្ត្រី ជា សិរី‌ល្អ ដល់ បុរស វិញ 8ដ្បិត បុរស ដើម មិន បាន កើត ចេញ ពី ស្ត្រី មក ទេ គឺ ស្ត្រី បាន ចេញ មក ពី បុរស នោះ វិញ 9ព្រះ ក៏ មិន បាន បង្កើត បុរស មក សំរាប់ ស្ត្រី ដែរ គឺ ស្ត្រី សំរាប់ បុរស វិញ 10ហេតុ នោះ ត្រូវ ឲ្យ ពួក ស្ត្រី មាន ទី សំគាល់ ពី អំណាច របស់ ប្តី នៅ លើ ក្បាល ខ្លួន ដោយ ព្រោះ ពួក ទេវតា 11ប៉ុន្តែ ក្នុង ព្រះ‌អម្ចាស់ នោះ បុរស មិន មែន ជា ឥត ពឹង អាស្រ័យ ដល់ ស្ត្រី ឡើយ ហើយ ស្ត្រី ក៏ មិន មែន ជា ឥត ពឹង អាស្រ័យ ដល់ បុរស ដែរ 12ដ្បិត បុរស កើត មក ដោយ‌សារ ស្ត្រី ដូច ជា ស្ត្រី ដើម បាន កើត មក ពី បុរស នោះ ដែរ តែ គ្រប់ របស់ ទាំង អស់ សំរេច កើត មក អំពី ព្រះ វិញ 13ចូរ ពិចារណា ក្នុង ខ្លួន អ្នក រាល់ គ្នា មើល តើ គួរ គប្បី ឲ្យ ស្ត្រី អធិស្ឋាន ដល់ ព្រះ ដោយ ឥត មាន ពាក់ អី លើ ក្បាល ឬ ទេ 14តើ ធម្មតា លោក មិន បង្រៀន អ្នក រាល់ គ្នា ទេ ឬ អី ថា បើ បុរស ទុក សក់ វែង នោះ ជា ការ បង្អាប់ ដល់ ខ្លួន 15តែ បើ ស្ត្រី ទុក សក់ វែង នោះ ឯង ជា សេចក្តី លំអ ដល់ នាង វិញ ដ្បិត សក់ វែង នោះ ទ្រង់ បាន ប្រទាន មក នាង ទុក ជា ប្រដាប់ សំរាប់ ទទូរ 16ប៉ុន្តែ បើ មាន អ្នក ណា ចង់ ជជែក ពី សេចក្តី នេះ នោះ យើង រាល់ គ្នា គ្មាន ទំលាប់ យ៉ាង នេះ ទេ ហើយ ពួក ជំនុំ នៃ ព្រះ ក៏ គ្មាន ដែរ។ 17ខាង សេចក្តី ដែល ខ្ញុំ ប្រាប់ មក ក្រោយ នេះ ខ្ញុំ មិន សរសើរ ដល់ អ្នក រាល់ គ្នា ទេ ដ្បិត ដែល អ្នក ប្រជុំ គ្នា នោះ មិន មែន ឲ្យ បាន ល្អ ឡើង ទេ គឺ ឲ្យ បាន អាក្រក់ ជាង វិញ 18ព្រោះ មុន ដំបូង ខ្ញុំ ឮ ថា កាល ណា អ្នក រាល់ គ្នា មូល មក ក្នុង ពួក ជំនុំ នោះ តែង មាន ការ បែក‌ខ្ញែក គ្នា ទៅ ហើយ ខ្ញុំ ក៏ បាន ជឿ ខ្លះ ដែរ 19ពី ព្រោះ ត្រូវ តែ មាន បក្ស‌ពួក ក្នុង ពួក អ្នក រាល់ គ្នា ដើម្បី ឲ្យ ពួក ខ្ជាប់‌ខ្ជួន បាន សំដែង មក ឲ្យ ស្គាល់ ច្បាស់ 20ដូច្នេះ ដែល ប្រជុំ គ្នា នៅ ទី ណា មួយ នោះ មិន មែន ប្រជុំ ដើម្បី នឹង បរិភោគ លៀង បរិសុទ្ធ នៃ ព្រះ‌អម្ចាស់ ទេ 21ដ្បិត កាល បរិភោគ នោះ គ្រប់ គ្នា ខំ បរិភោគ ម្ហូប របស់ ខ្លួន ឲ្យ តែ ឆ្អែត មុន គេ ទៅ បាន ជា មាន មួយ នៅ ឃ្លាន ហើយ មួយ ទៀត ស្រវឹង 22ចុះ តើ អ្នក រាល់ គ្នា គ្មាន ផ្ទះ សំរាប់ ជា ទី ឲ្យ បាន បរិភោគ អាហារ ទេ ឬ អី ឬ តើ អ្នក មើល‌ងាយ ដល់ ពួក ជំនុំ នៃ ព្រះ ហើយ ចង់ ធ្វើ ឲ្យ ពួក អ្នក ដែល គ្មាន អ្វី សោះ មាន សេចក្តី ខ្មាស ឬ អី តើ គួរ ឲ្យ ខ្ញុំ និយាយ នឹង អ្នក រាល់ គ្នា ថា ដូច ម្តេច គួរ ឲ្យ សរសើរ ឬ ខ្ញុំ មិន សរសើរ ទេ។ 23ដ្បិត ឯ សេចក្តី ដែល ខ្ញុំ បាន បង្រៀន ដល់ អ្នក រាល់ គ្នា នោះ ខ្ញុំ បាន ទទួល ពី ព្រះ‌អម្ចាស់ មក គឺ ថា នៅ ពេល យប់ ដែល ព្រះ‌អម្ចាស់‌យេស៊ូវ ត្រូវ គេ បញ្ជូន នោះ ទ្រង់ បាន យក នំបុ័ង 24លុះ ទ្រង់ បាន អរ ព្រះ‌គុណ រួច ហើយ ក៏ កាច់ នំបុ័ង ដោយ មាន ព្រះ‌បន្ទូល ថា «ចូរ យក ពិសា ចុះ នេះ ជា រូប‌កាយ ខ្ញុំ ដែល ត្រូវ កាច់ សំរាប់ អ្នក រាល់ គ្នា ចូរ ធ្វើ កិច្ច នេះ ទុក ជា សេចក្តី រំឭក ពី ខ្ញុំ ចុះ» 25លុះ ក្រោយ ដែល បាន បរិភោគ រួច ហើយ នោះ ទ្រង់ ក៏ យក ពែង បែប ដូច្នោះ ដែរ ដោយ ព្រះ‌បន្ទូល ថា «ពែង នេះ ជា សញ្ញា ថ្មី ដោយ នូវ ឈាម ខ្ញុំ ចូរ ធ្វើ ដូច្នេះ រាល់ វេលា ណា ដែល ផឹក ទុក ជា សេចក្តី រំឭក ដល់ ខ្ញុំ» 26ដ្បិត រាល់ វេលា ណា ដែល អ្នក រាល់ គ្នា បរិភោគ នំបុ័ង នេះ ហើយ ផឹក ពី ពែង នេះ នោះ ឈ្មោះ ថា សំដែង ពី សេចក្តី សុគត របស់ ផង ព្រះ‌អម្ចាស់ ដរាប ដល់ ទ្រង់ យាង មក 27បាន ជា អ្នក ណា ដែល បរិភោគ នំបុ័ង នេះ ឬ ផឹក ពី ពែង នៃ ព្រះ‌អម្ចាស់ បែប មិន គួរ សម នោះ នឹង មាន ទោស ចំពោះ រូប អង្គ ហើយ នឹង ព្រះ‌លោហិត នៃ ព្រះ‌អម្ចាស់ 28ត្រូវ ឲ្យ មនុស្ស ល្បង ខ្លួន ឯង មើល រួច សឹម បរិភោគ នំបុ័ង ហើយ ផឹក ពី ពែង នេះ ចុះ 29ដ្បិត អ្នក ណា ដែល បរិភោគ បែប មិន គួរ សម អ្នក នោះ ឈ្មោះ ថា បរិភោគ ជា សេចក្តី ជំនុំ‌ជំរះ ដល់ ខ្លួន វិញ ដោយ ព្រោះ មិន ពិចារណា ឃើញ រូប អង្គ នៃ ព្រះ‌អម្ចាស់ ទេ 30គឺ ដោយ ហេតុ នោះ បាន ជា មាន អ្នក រាល់ គ្នា ជា ច្រើន ទៅ ជា ខ្សោយ ហើយ ឈឺ ក៏ មាន គ្នា ជា ច្រើន ដេក លក់ ទៅ ហើយ ដែរ 31បើ សិន ជា យើង រាល់ គ្នា ពិចារណា មើល ក្នុង ខ្លួន យើង នោះ យើង មិន ត្រូវ ជាប់ ជំនុំ‌ជំរះ ទេ 32តែ កាល ណា យើង រាល់ គ្នា ត្រូវ ជាប់ ជំនុំ‌ជំរះ នោះ ព្រះ‌អម្ចាស់ ទ្រង់ វាយ‌ផ្ចាល យើង វិញ ដើម្បី កុំ ឲ្យ យើង ជាប់ ទោស ជា មួយ នឹង លោកីយ៍ ឡើយ 33ដូច្នេះ បង ប្អូន អើយ កាល ណា ប្រជុំ គ្នា ដើម្បី នឹង បរិភោគ នោះ ត្រូវ បង្អង់ ចាំ គ្នា ផង 34បើ សិន ជា អ្នក ណា ឃ្លាន ឲ្យ អ្នក នោះ បរិភោគ នៅ ឯ ផ្ទះ ចុះ ដើម្បី កុំ ឲ្យ អ្នក រាល់ គ្នា ប្រជុំ ទៅ នាំ ឲ្យ ជាប់ មាន ទោស ឡើយ ឯ ការ ឯ ទៀត ដល់ កាល ណា ខ្ញុំ មក នោះ ខ្ញុំ នឹង សំរេច គ្រប់ ទាំង អស់។


Copyright
Learn More

will be added

X\