1 Corinthians - ១ កូរិនថូស 10

1បង ប្អូន អើយ ខ្ញុំ មិន ចង់ ឲ្យ អ្នក រាល់ គ្នា នៅ ល្ងង់ ពី ដំណើរ ពួក ឰយុកោ យើង ទេ ថា គេ បាន នៅ ក្រោម ពពក ទាំង អស់ គ្នា ហើយ គ្រប់ គ្នា បាន ដើរ កាត់ សមុទ្រ 2គ្រប់ គ្នា បាន ទទួល បុណ្យ ជ្រមុជ ក្នុង ពពក ហើយ ក្នុង សមុទ្រ នោះ ឲ្យ បាន តាម លោក ម៉ូសេ 3គ្រប់ គ្នា បាន បរិភោគ ចំណី អាហារ ដដែល ខាង ព្រលឹង វិញ្ញាណ 4ហើយ គ្រប់ គ្នា បាន ផឹក ទឹក ដដែល ខាង ព្រលឹង វិញ្ញាណ ដែរ ដ្បិត បាន ផឹក ពី ថ្មដា ខាង ព្រលឹង‌វិញ្ញាណ ដែល តាម គេ ឯ ថ្មដា នោះ គឺ ជា ព្រះ‌គ្រីស្ទ 5ប៉ុន្តែ ព្រះ ទ្រង់ មិន ពេញ ព្រះ‌ហឫ‌ទ័យ នឹង គេ ជា ច្រើន គ្នា ទេ ដ្បិត គេ ត្រូវ ដួល ស្លាប់ រាត់‌រាយ នៅ ក្នុង ទី រហោ‌ស្ថាន 6ការ ទាំង នោះ បាន ត្រឡប់ ជា គំរូ ដល់ យើង ប្រយោជន៍ កុំ ឲ្យ យើង ប្រាថ្នា ចង់ បាន សេចក្តី អាក្រក់ ដូច ជា គេ ឡើយ 7ឬ ថ្វាយ បង្គំ រូប ព្រះ ដូច ជា ពួក គេ ខ្លះ បាន ថ្វាយ ដែរ ដូច មាន សេចក្តី ចែង ទុក មក ថា «បណ្តា‌ជន បាន អង្គុយ ស៊ី ផឹក រួច ក្រោក ឡើង លេង សប្បាយ» 8ឬ ប្រព្រឹត្ត សេចក្តី កំផិត ដូច ជា ពួក គេ ខ្លះ បាន ប្រព្រឹត្ត ហើយ មាន ២ ម៉ឺន ៣ ពាន់ នាក់ បាន ត្រូវ វិនាស ក្នុង ១ ថ្ងៃ នោះ ឯង 9ឬ ល្បង ព្រះ‌គ្រីស្ទ ដូច ជា ពួក គេ ខ្លះ បាន ល្បង ទ្រង់ ហើយ ត្រូវ វិនាស ទៅ ដោយ ពស់ ចឹក 10ក៏ កុំ ឲ្យ ត្អូញ‌ត្អែរ ដូច ជា ពួក គេ ខ្លះ បាន ត្អូញ‌ត្អែរ ហើយ ត្រូវ វិនាស ដោយ មេ បំផ្លាញ នោះ ឡើយ 11រីឯ ការ ទាំង នោះ បាន កើត មក ដល់ គេ ទុក ជា គំរូ ហើយ បាន កត់ ទុក សំរាប់ ជា សេចក្តី ទូន្មាន ប្រដៅ ដល់ យើង រាល់ គ្នា ដែល យើង នៅ គ្រា ចុង បំផុត នៃ អស់ ទាំង កល្ប 12បាន ជា អ្នក ណា ដែល ស្មាន ថា ខ្លួន ឈរ នោះ ត្រូវ ប្រយ័ត្ន ក្រែង លោ ដួល 13ដ្បិត គ្មាន សេចក្តី ល្បួង ណា កើត ដល់ អ្នក រាល់ គ្នា ក្រៅ ពី សេចក្តី ល្បួង ដែល ត្រូវ ខាង មនុស្ស លោក ទេ រីឯ ព្រះ ទ្រង់ ក៏ ស្មោះ‌ត្រង់ ដែរ ទ្រង់ មិន ឲ្យ កើត មាន សេចក្តី ល្បួង ហួស កំឡាំង អ្នក រាល់ គ្នា ឡើយ គឺ នៅ វេលា ណា ដែល ត្រូវ ល្បួង នោះ ទ្រង់ ក៏ រៀប ផ្លូវ ឲ្យ ចៀស រួច ដើម្បី ឲ្យ អ្នក រាល់ គ្នា អាច នឹង ទ្រាំ បាន។ 14ហេតុ នោះ ឱ ពួក ស្ងួន‌ភ្ងា ខ្ញុំ អើយ ចូរ រត់ ពី ការ ថ្វាយ បង្គំ រូប ព្រះ ចេញ 15ខ្ញុំ និយាយ នេះ ដូច ជា និយាយ នឹង មនុស្ស មាន ប្រាជ្ញា ចូរ ពិចារណា ពី សេចក្តី ដែល ខ្ញុំ ថា នេះ ចុះ 16ឯ ពែង ដ៏ មាន ពរ ដែល យើង សូម ពរ ឲ្យ តើ មិន មែន ជា សេចក្តី ប្រកប នឹង លោហិត របស់ ព្រះ‌គ្រីស្ទ ទេ ឬ អី ហើយ នំបុ័ង ដែល យើង កាច់ នោះ តើ មិន មែន ជា សេចក្តី ប្រកប នឹង រូប អង្គ នៃ ព្រះ‌គ្រីស្ទ ទេ ឬ អី 17ដ្បិត ដែល មាន នំបុ័ង តែ ១ ដុំ នោះ យ៉ាង ណា ចំណែក ពួក យើង ដែល មាន គ្នា ច្រើន ក៏ ជា រូប‌កាយ តែ ១ យ៉ាង នេះ ដែរ ពី ព្រោះ យើង ទាំង អស់ គ្នា ទទួល ទាន ពី ដុំ នំបុ័ង តែ មួយ នោះ ឯង 18ចូរ ពិចារណា ពី សាសន៍ អ៊ីស្រា‌អែលខាង សាច់ ឈាម ចុះ ឯ ពួក អ្នក ដែល បរិភោគ យញ្ញ‌បូជា ទាំង នោះ តើ មិន មាន សេចក្តី ប្រកប នឹង អាសនាទេ ឬ អី 19ដែល ខ្ញុំ និយាយ ដូច្នេះ តើ មាន ន័យ ថា រូប ព្រះ ជា អ្វី ឬ ទេ ឬ ដង្វាយ ថ្វាយ ដល់ រូប ព្រះ ជា អ្វី ឬ ទេ 20មិន មែន ជា អ្វី ទេ ឯ របស់ ដែល សាសន៍ ដទៃ បូជា ថ្វាយ នោះ មិន មែន ថ្វាយ ដល់ ព្រះ ទេ គឺ ថ្វាយ ដល់ អារក្ស វិញ ទេ តើ ហើយ ខ្ញុំ មិន ចង់ ឲ្យ អ្នក រាល់ គ្នា មាន សេចក្តី ប្រកប នឹង អារក្ស ឡើយ 21អ្នក រាល់ គ្នា ពុំ អាច នឹង ផឹក ពី ពែង នៃ ព្រះ‌អម្ចាស់ និង ពី ពែង របស់ អារក្ស ផង បាន ទេ ក៏ ពុំ អាច នឹង បរិភោគ នៅ តុ ព្រះ‌អម្ចាស់ និង តុ របស់ អារក្ស ផង បាន ដែរ 22ឬ តើ យើង ចង់ បណ្តាល ឲ្យ ព្រះ‌អម្ចាស់ ទ្រង់ ប្រចណ្ឌ ឬ អី តើ យើង ខ្លាំង ពូកែ ជាង ទ្រង់ ឬ។ 23មាន ច្បាប់ ធ្វើ គ្រប់ ការ ទាំង អស់ តែ គ្រប់ ទាំង ការ គ្មាន ប្រយោជន៍ ទេ មាន ច្បាប់ ធ្វើ គ្រប់ ការ ទាំង អស់ តែ គ្រប់ ទាំង ការ មិន ស្អាង ចិត្ត ឡើង ទេ 24កុំ ឲ្យ អ្នក ណា ស្វែង រក តែ ប្រយោជន៍ ផ្ទាល់ ខ្លួន ឡើយ ត្រូវ រក ដល់ អ្នក ដទៃ វិញ 25ចូរ បរិភោគ គ្រប់ របស់ ទាំង អស់ ដែល គេ លក់ នៅ ទី ផ្សារ ឥត ចាំ បាច់ ស៊ើប សួរ អ្វី ឡើយ ដោយ យល់ ដល់ បញ្ញា ចិត្ត 26ដ្បិត ផែន‌ដី និង របស់ ទាំង អស់ នៅ ផែន‌ដី សុទ្ធ តែ ជា របស់ ផង ព្រះ‌អម្ចាស់ 27តែ បើ អ្នក ណា ដែល មិន ជឿ គេ អញ្ជើញ អ្នក ទៅ ពិសា ហើយ អ្នក ចង់ ទៅ ដែរ នោះ ត្រូវ បរិភោគ គ្រប់ មុខ ដែល គេ ដាក់ នៅ មុខ អ្នក ចុះ ឥត ចាំ សួរ អ្វី ឡើយ ដោយ យល់ ដល់ បញ្ញា ចិត្ត 28ប៉ុន្តែ បើ អ្នក ណា ប្រាប់ អ្នក ថា មុខ នេះ ជា ដង្វាយ ថ្វាយ ដល់ រូប ព្រះ ហើយ នោះ កុំ ឲ្យ បរិភោគ ឡើយ ដោយ យល់ ដល់ អ្នក ដែល ប្រាប់ នោះ និង បញ្ញា ចិត្ត ផង 29ដែល ខ្ញុំ ថា បញ្ញា ចិត្ត នេះ នោះ មិន មែន បញ្ញា ចិត្ត របស់ អ្នក ទេ គឺ របស់ គេ វិញ ដ្បិត ហេតុ អ្វី បាន ជា សេរី‌ភាព របស់ ខ្ញុំ ត្រូវ បញ្ញា ចិត្ត របស់ គេ ជំនុំ‌ជំរះ 30បើ ខ្ញុំ ទទួល ទាន ដោយ អរ ព្រះ‌គុណ នោះ តើ ហេតុ អ្វី បាន ជា គេ ប្រកាន់ ទោស ខ្ញុំ ដោយ ព្រោះ របស់ ដែល ខ្ញុំ បាន អរ ព្រះ‌គុណ រួច ហើយ នោះ 31ដូច្នេះ ទោះ បើ ស៊ី ឬ ផឹក ឬ ធ្វើ ការ អ្វី ក៏ ដោយ នោះ ចូរ ធ្វើ ទាំង អស់ សំរាប់ ចំរើន សិរី‌ល្អ ដល់ ព្រះ ចុះ 32កុំ ឲ្យ ធ្វើ ជា ទី បង្អាក់ ចិត្ត ដល់ ពួក សាសន៍ យូដា ឬ សាសន៍ ក្រេក ឬ ពួក ជំនុំ នៃ ព្រះ ឡើយ 33ដូច ជា ខ្លួន ខ្ញុំ ក៏ ផ្គាប់ ដល់ ចិត្ត មនុស្ស គ្រប់ គ្នា ក្នុង ការ ទាំង អស់ ដែរ ដោយ ឥត រក ផល ប្រយោជន៍ ដល់ ខ្លួន ឡើយ គឺ ជា ប្រយោជន៍ ដល់ មនុស្ស ជា ច្រើន វិញ ដើម្បី ឲ្យ គេ បាន សង្គ្រោះ រួច។


Copyright
Learn More

will be added

X\