1 Corinthians - ១ កូរិនថូស 1

1សំបុត្រ ប៉ុល ខ្ញុំ ជា អ្នក ដែល ព្រះ‌យេស៊ូវ គ្រីស្ទ បាន ហៅ មក ធ្វើ ជា សាវ័ក របស់ ទ្រង់ តាម បំណង ព្រះ‌ហឫ‌ទ័យ ព្រះ ព្រម ទាំង សូស្ថេន ជា ពួក បង ប្អូន 2ផ្ញើ មក ពួក ជំនុំ នៃ ព្រះ នៅ ក្រុង កូរិន‌ថូស ជា ពួក អ្នក ដែល បាន ញែក ចេញ ជា បរិសុទ្ធ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ បាន ទាំង ហៅ មក ធ្វើ ជា ពួក បរិសុទ្ធ ជា មួយ នឹង អស់ អ្នក នៅ គ្រប់ ទី កន្លែង ដែល អំពាវ‌នាវ ដល់ ព្រះ‌នាម នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា គឺ នៃ គេ និង យើង ផង 3សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ នូវ ព្រះ‌គុណ និង សេចក្តី សុខ‌សាន្ត អំពី ព្រះ ដ៏ ជា ព្រះ‌វរ‌បិតា នៃ យើង រាល់ គ្នា និង ពី ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ផង។ 4ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ នៃ ខ្ញុំ អំពី ដំណើរ អ្នក រាល់ គ្នា ជា ដរាប ដោយ ព្រោះ ព្រះ‌គុណ នៃ ព្រះ ដែល បាន ផ្តល់ មក អ្នក រាល់ គ្នា ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ 5ព្រោះ អ្នក រាល់ គ្នា បាន ចំរើន ឡើង គ្រប់ ជំពូក ដោយ‌សារ ទ្រង់ គឺ ក្នុង គ្រប់ ទាំង ពាក្យ សំដី និង ចំណេះ ទាំង អស់ ដែរ 6តាម ដែល សេចក្តី បន្ទាល់ ពី ព្រះ‌គ្រីស្ទ បាន បញ្ជាក់ ក្នុង ពួក អ្នក រាល់ គ្នា 7ដល់ ម៉្លេះ បាន ជា អ្នក រាល់ គ្នា មិន ចាញ់ គេ ខាង អំណោយ ទាន ណា មួយ ឡើយ ទាំង ចាំ ទំរាំ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ យើង រាល់ គ្នា ទ្រង់ លេច មក ផង 8ដែល ទ្រង់ នឹង តាំង អ្នក រាល់ គ្នា ឲ្យ ខ្ជាប់‌ខ្ជួន ដរាប ដល់ ចុង បំផុត ឲ្យ បាន ឥត កន្លែង បន្ទោស បាន ក្នុង ថ្ងៃ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង 9ឯ ព្រះ ដែល បាន ហៅ អ្នក រាល់ គ្នា មក ឲ្យ មាន សេចក្តី ប្រកប នឹង ព្រះ‌រាជ‌បុត្រា ទ្រង់ គឺ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង នោះ ទ្រង់ ស្មោះ‌ត្រង់។ 10ឥឡូវ នេះ បង ប្អូន អើយ ខ្ញុំ ទូន្មាន ដល់ អ្នក រាល់ គ្នា ដោយ នូវ ព្រះ‌នាម ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង ថា ចូរ និយាយ សេចក្តី ដដែល ទាំង អស់ គ្នា កុំ ឲ្យ មាន សេចក្តី បាក់ បែក ក្នុង ពួក អ្នក រាល់ គ្នា ឡើយ ត្រូវ ឲ្យ បាន រួប‌រួម គ្នា ដោយ មាន ចិត្ត មាន គំនិត តែ ១ វិញ 11ឱ បង ប្អូន អើយ ពី ព្រោះ មាន ពួក អ្នក ផ្ទះ នាង ខ្លូអេ បាន ប្រាប់ ខ្ញុំ ពី ដំណើរ អ្នក រាល់ គ្នា ថា តែង តែ មាន សេចក្តី ឈ្លោះ ប្រកែក ក្នុង ពួក អ្នក រាល់ គ្នា 12គឺ ថា អ្នក រាល់ គ្នា និមួយៗ ប្រកាន់ ថា ខ្លួន ជា សិស្ស របស់ ប៉ុល ជា របស់ អ័ប៉ុឡូស ជា របស់ កេផាស ឬ ជា របស់ ព្រះ‌គ្រីស្ទ 13ដូច្នេះ តើ ព្រះ‌គ្រីស្ទ បាន បាក់ បែក ឬ អី តើ ប៉ុល ត្រូវ ឆ្កាង ជំនួស អ្នក រាល់ គ្នា ឬ អី តើ អ្នក រាល់ គ្នា បាន ទទួល បុណ្យ ជ្រមុជ ដោយ នូវ ឈ្មោះ ប៉ុល ឬ អី 14ខ្ញុំ អរ ព្រះ‌គុណ ដល់ ព្រះ ថា ខ្ញុំ មិន បាន ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក ណា មួយ ក្នុង ពួក អ្នក រាល់ គ្នា ទេ បាន ធ្វើ ឲ្យ តែ គ្រីស‌ប៉ុល និង កៃយុស ប៉ុណ្ណោះ 15ដើម្បី កុំ ឲ្យ មាន អ្នក ណា ប្រកាន់ ថា ខ្ញុំ បាន ធ្វើ បុណ្យ ជ្រមុជ ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ឡើយ 16ខ្ញុំ ក៏ បាន ធ្វើ បុណ្យ ជ្រមុជ ឲ្យ ពួក ផ្ទះ ស្ទេផាន៉ាស ដែរ តែ ឯ មនុស្ស ឯ ទៀត ខ្ញុំ មិន ដឹង ជា បាន ធ្វើ បុណ្យ ជ្រមុជ ឲ្យ អ្នក ណា ទេ 17ដ្បិត ព្រះ‌គ្រីស្ទ មិន បាន ចាត់ ខ្ញុំ ឲ្យ មក ធ្វើ បុណ្យ ជ្រមុជ‌ទឹក ទេ គឺ ឲ្យ មក ផ្សាយ ដំណឹង ល្អ ប៉ុណ្ណោះ តែ មិន មែន ដោយ ពាក្យ ឧត្តុង្គ‌ឧត្តម ឡើយ ក្រែង ឈើ ឆ្កាង នៃ ព្រះ‌គ្រីស្ទ ទៅ ជា អសារ ឥត ការ វិញ។ 18ដ្បិត ដំណឹង ពី ឈើ ឆ្កាង នោះ ជា សេចក្តី ចំកួត ដល់ អស់ អ្នក ដែល កំពុង តែ វិនាស តែ ជា ព្រះ‌ចេស្តា នៃ ព្រះ ដល់ យើង រាល់ គ្នា ដែល កំពុង តែ បាន សង្គ្រោះ វិញ 19ព្រោះ មាន សេចក្តី ចែង ទុក មក ថា «អញ នឹង បំផ្លាញ ប្រាជ្ញា របស់ ពួក អ្នក ប្រាជ្ញ ហើយ នឹង លើក ចំណេះ របស់ ពួក អ្នក ដែល ចេះ ចោល ចេញ» 20តើ អ្នក ប្រាជ្ញ នៅ ឯ ណា តើ អាចារ្យ នៅ ឯ ណា តើ អ្នក ដេញ ដោល នៃ សម័យ នេះ នៅ ឯ ណា ព្រះ ទ្រង់ បាន ធ្វើ ឲ្យ ប្រាជ្ញា របស់ លោកីយ៍ នេះ ទៅ ជា សេចក្តី ល្ងង់‌ល្ងើ វិញ ទេ តើ 21ដ្បិត ដោយ ព្រោះ ព្រះ ទ្រង់ បាន សំរេច តាម ប្រាជ្ញា នៃ ទ្រង់ ថា មនុស្ស លោក នឹង រក ស្គាល់ ព្រះ ដោយ អាង ប្រាជ្ញា ខ្លួន មិន បាន ទេ បាន ជា ទ្រង់ សព្វ ព្រះ‌ហឫ‌ទ័យ នឹង ជួយ សង្គ្រោះ អស់ លោក អ្នក ដែល ជឿ ដោយ‌សារ សេចក្តី ល្ងី‌ល្ងើ វិញ គឺ ជា ការ ប្រកាស ដំណឹង ល្អ 22ពី ព្រោះ សាសន៍ យូដា គេ ចង់ ឃើញ ភស្តុ‌តាង ហើយ សាសន៍ ក្រេក គេ ស្វែង រក ប្រាជ្ញា 23តែ យើង ខ្ញុំ ប្រកាស ប្រាប់ ពី ព្រះ‌គ្រីស្ទ ដែល ទ្រង់ ត្រូវ ឆ្កាង វិញ ជា ហេតុ នាំ ឲ្យ រវាត ចិត្ត ដល់ សាសន៍ យូដា និង ជា សេចក្តី ល្ងង់‌ល្ងើ ដល់ សាសន៍ ក្រេក 24តែ ព្រះ‌គ្រីស្ទ ទ្រង់ ជា ព្រះ‌ចេស្តា ហើយ ជា ប្រាជ្ញា របស់ ព្រះ វិញ ដល់ អស់ អ្នក ដែល ទ្រង់ ហៅ ទាំង សាសន៍ យូដា ហើយ នឹង សាសន៍ ក្រេក ផង 25ដ្បិត សេចក្តី ល្ងង់‌ល្ងើ របស់ ព្រះ នោះ មាន ប្រាជ្ញា លើស ជាង មនុស្ស ហើយ សេចក្តី កំសោយ របស់ ព្រះ ក៏ មាន កំឡាំង លើស ជាង មនុស្ស ដែរ។ 26ឱ បង ប្អូន អើយ អ្នក រាល់ គ្នា ឃើញ ថា ក្នុង ពួក អ្នក ដែល ទ្រង់ បាន ហៅ មិន‌សូវ មាន អ្នក ប្រាជ្ញ ច្រើន ខាង ឯ សាច់ ឈាម ឬ ច្រើន នាក់ មាន អំណាច និង ច្រើន នាក់ ដែល មាន ត្រកូល ខ្ពស់ នោះ ទេ 27ព្រះ ទ្រង់ បាន រើស ពួក ល្ងង់‌ល្ងើ នៅ លោកីយ៍ នេះ ដើម្បី នឹង ធ្វើ ឲ្យ អ្នក ប្រាជ្ញ មាន សេចក្តី ខ្មាស វិញ ទ្រង់ បាន រើស ពួក កំសោយ នៅ លោកីយ៍ នេះ ដើម្បី នឹង ធ្វើ ឲ្យ ពួក ខ្លាំង ពូកែ មាន សេចក្តី ខ្មាស 28ហើយ ទ្រង់ បាន រើស អ្នក ទាប ថោក នៅ លោកីយ៍ នេះ និង ពួក អ្នក ដែល គេ មើល‌ងាយ ព្រម ទាំង របស់ ដែល គ្មាន ផង ដើម្បី នឹង លើក ចោល របស់ ដែល មាន ចេញ 29ប្រយោជន៍ កុំ ឲ្យ មនុស្ស ណា បាន អួត ខ្លួន នៅ ចំពោះ ព្រះ ឡើយ 30តែ ដោយ‌សារ ព្រះ នោះ អ្នក រាល់ គ្នា នៅ ក្នុង ព្រះ‌គ្រីស្ទ យេស៊ូវ ដែល ទ្រង់ បាន តាំង ឡើង ទុក ជា ប្រាជ្ញា ដែល មក ពី ព្រះ ហើយ ជា សេចក្តី សុចរិត សេចក្តី បរិសុទ្ធ និង សេចក្តី ប្រោស លោះ ដល់ យើង ផង 31ដើម្បី ឲ្យ បាន ត្រូវ នឹង សេចក្តី ដែល ចែង ទុក មក ថា «អ្នក ណា ដែល អួត ត្រូវ អួត តែ ពី ព្រះ‌អម្ចាស់ ប៉ុណ្ណោះ»។


Copyright
Learn More

will be added

X\