KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 9 - Khmer, Central - Old Version - Bible.is - KMHKOV

  1  គេបានជំរឿនប្រជាជនអ៊ីស្រាអែលទាំងមូល តាមក្រុមគ្រួសាររបស់គេ ហើយកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រាអែល។ ប្រជាជនយូដាត្រូវខ្មាំងកៀរទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ព្រោះតែពួកគេមិនស្មោះត្រង់នឹងព្រះជាម្ចាស់។   2  អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យពួកលេវី និង ពួកនេធីនិម។   3  កូនចៅយូដា កូនចៅបេនយ៉ាមីន កូនចៅអេប្រាអ៊ីម និង ម៉ាណាសេខ្លះ នាំគ្នាតាំងទីលំនៅនៅក្រុងយេរូសាឡឹម។   4  ក្នុងកុលសម្ព័ន្ធយូដាមានលោកអ៊ូថាយ ជាកូនរបស់លោកអាំមីហ៊ូដជាចៅរបស់លោកអុមរី ជាចៅទួតរបស់លោកអ៊ីមរី និង ជាចៅលួតរបស់លោកបានីក្នុងអំបូរពេរេស។   5  ក្នុងអំបូរស៊ីឡូរមានលោកអសាយ៉ាជារៀមច្បងគេ និង កូនចៅរបស់គាត់។   6  ក្នុងអំបូរសេរ៉ាសមានលោកយេអួល និង បងប្អូនរបស់គាត់។ សរុបទាំងអស់មាន៦៩០ នាក់។   7  ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានលោកសាលូវជាកូនរបស់លោកមស៊ូឡាម ជាចៅរបស់លោកហូដាវា និង ជាចៅទួតរបស់លោកហាសេនួ។   8  លោកយីបនេយ៉ាជាកូនរបស់លោកយេរ៉ូហាំ។ លោកអេឡាជាកូនរបស់លោកអ៊ូស៊ី ហើយលោកអ៊ូស៊ីត្រូវជាកូនរបស់លោកមីករីជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសេផាធា ជាចៅលួតរបស់លោករេហួល និង ជាចៅលារបស់លោកយីបនីយ៉ា។   9  អ្នកទាំងនេះសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន។ បងប្អូនរបស់ពួកគេទាំងអស់រាប់តាមតំណវង្សត្រកូលរបស់ពួកគេមានចំនួន ៩៥៦ នាក់។   10  ក្នុងក្រុមបូជាចារ្យ មានលោកយេដាយ៉ា លោកយេហូយ៉ារីប លោកយ៉ាគីន   11  លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ាជាចៅរបស់លោកមស៊ូឡាម ជាចៅទួតរបស់លោកសាដុក ជាចៅលួតរបស់លោកមេរ៉ាយ៉ូតជាចៅលារបស់លោកអហ៊ីទូប ជាអ្នកគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់។   12  លោកអដាយ៉ាជាកូនរបស់លោកយេរ៉ូហាំ ជាចៅរបស់លោកផាសហ៊ើរ ជាចៅទួតរបស់លោកម៉ាល់គា។ លោកម៉ាសាយជាកូនរបស់លោកអឌីអែល ជាចៅរបស់លោកយ៉ាសេរ៉ា ជាចៅទួតរបស់លោកមស៊ូឡាម ជាចៅលួតរបស់លោកមេស៊ីលេមីត ជាចៅលារបស់លោកអ៊ីមមើរ   13  ព្រមទាំងបងប្អូនរបស់ពួកគេ ដែលសុទ្ធតែជាមេដឹកនាំលើក្រុមគ្រួសាររបស់ខ្លួន មានចំនួនទាំងអស់១៧៦០នាក់។ អ្នកទាំងនោះជាមនុស្សប៊ិនប្រសប់បំពេញការងារនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។   14  ក្រុមលេវីមានសេម៉ាយ៉ា ជាកូនហាស៊ូប ជាចៅរបស់លោកអាសរីកាំជាចៅទួតរបស់លោកហាសាបយ៉ា ក្នុងអំបូរម៉្រារី។   15  លោកបាកបាការ លោកហេរេស លោកកាឡាលលោកម៉ាថានា ជាកូនរបស់លោកមីកា ជាចៅរបស់លោកស៊ីកគ្រី ជាចៅទួតរបស់លោកអេសាភ។   16  លោកអូបាឌាជាកូនរបស់លោកសេម៉ាយ៉ា ជាចៅរបស់លោកកាឡាល ជាចៅទួតរបស់លោកយេឌូថិន។ លោកបេរេគាជាកូនរបស់លោកអេសា ជាចៅរបស់លោកអែលកាណា ដែលរស់នៅតាមភូមិរបស់ពួកនថូផា។   17  ក្រុមឆ្មាំទ្វារលោកសាលូម លោកអកគូប លោកថាលម៉ូន លោកអហ៊ីម៉ាន និង បងប្អូនរបស់គេ។ លោកសាលូមជាមេដឹកនាំ។   18  មកទល់នឹងពេលនោះ ពួកគេតែងតែយាមនៅខ្លោងទ្វារហ្លួង នៅប៉ែកខាងកើត។ អ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារនៃជំរំកូនចៅលេវី។   19  លោកសាលូមជាកូនរបស់លោកកូរ៉ា ជាចៅរបស់លោកអេបៀយ៉ាសាប់ជាចៅទួតរបស់លោកកូរេ ព្រមទាំងបងប្អូនរួមត្រកូលរបស់គាត់ គឺពូជពង្សកូរ៉ាមានភារកិច្ចជាអ្នកយាមទ្វារពន្លាជួបព្រះអម្ចាស់។ បុព្វបុរសរបស់ពួកគេ ក៏ធ្លាប់ធ្វើជាអ្នកយាមនៅច្រកចូលពន្លារបស់ព្រះអម្ចាស់ដែរ   20  ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ ព្រះអម្ចាស់បានគង់ជាមួយលោក។   21  លោកសាការី ជាកូនរបស់លោកមសេលេមា ជាឆ្មាំទ្វារពន្លាជួបព្រះអម្ចាស់។   22  អស់អ្នកដែលគេជ្រើសរើសអោយធ្វើជាឆ្មាំទ្វារ ហើយជំរឿនតាមភូមិរបស់ពួកគេ មានចំនួនទាំងអស់២១២នាក់។ ព្រះបាទដាវីឌ និង លោកសាំយូអែលជាគ្រូទាយ បានតែងតាំងពួកគេអោយបំពេញមុខងារនេះ។   23  ដូច្នេះ ពួកគេនិង កូនចៅរបស់ពួកគេ ក៏បំពេញមុខងារ ជាឆ្មាំទ្វារព្រះដំណាក់របស់ព្រះអម្ចាស់ គឺមាត់ទ្វារពន្លាជួបព្រះអង្គ។   24  មានពួកឆ្មាំទ្វារនៅទិសទាំងបួន គឺខាងកើតខាងលិចខាងជើង និង ខាងត្បូង។   25  រីឯបងប្អូនរបស់ពួកគេដែលរស់នៅតាមភូមិនានា ត្រូវចូលមកជួយការងាររបស់ពួកគេយូរៗម្តងក្នុងអំឡុងពេលប្រាំពីរថ្ងៃ។   26  ពួកលេវីទាំងបួននាក់ ដែលជាមេលើពួកឆ្មាំទ្វារ នៅបំពេញការងាររបស់ខ្លួនជាប់រហូត។ លើសពីនោះ ពួកគេក៏មើលខុសត្រូវលើបន្ទប់ផ្សេងៗ និង ទ្រព្យនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ដែរ។   27  ពេលយប់ ពួកគេស្នាក់នៅជុំវិញព្រះដំណាក់របស់ព្រះជាម្ចាស់ ដ្បិតពួកគេមានភារកិច្ចយាមព្រះដំណាក់ និង បើកទ្វាររៀងរាល់ព្រឹក។   28  ពួកលេវីខ្លះមានភារកិច្ចថែរក្សាគ្រឿងបរិក្ខារសំរាប់ប្រើប្រាស់ក្នុងព្រះដំណាក់ គឺពួកគេត្រូវរាប់នៅពេលយកចេញមកប្រើ ហើយពេលយកទៅទុកវិញ ក៏ត្រូវរាប់ដែរ។   29  អ្នកខ្លះទទួលភារកិច្ច ថែរក្សាគ្រឿងបរិក្ខារឯទៀតៗ និង គ្រឿងសម្ភារៈ នៅក្នុងទីសក្ការៈ ព្រមទាំងម្សៅម៉ដ្ត ស្រាទំពាំងបាយជូរ ប្រេង គ្រឿងក្រអូប និង ប្រេងក្រអូបផ្សេងៗផង។   30  ពួកបូជាចារ្យខ្លះទទួលបន្ទុកផ្នែកខាងផ្សំប្រេងក្រអូប។   31  លោកម៉ាធិធា ជាពួកលេវី ហើយជាកូនច្បងរបស់លោកសាលូម ក្នុងពូជពង្សរបស់លោកកូរេ មានភារកិច្ចធ្វើនំដែលចំអិនដោយប្រើពុម្ព។   32  រីឯបងប្អូនរបស់ពួកគេពីអំបូរកេហាត់មានភារកិច្ចចាត់ចែងមើលនំបុ័ង ដែលត្រូវរៀបថ្វាយព្រះអម្ចាស់ រៀងរាល់ថ្ងៃសប្ប័ទ ។   33  ពួកអ្នកចំរៀង ដែលសុទ្ធតែជាមេដឹកនាំក្រុមគ្រួសារលេវី អាស្រ័យនៅតាមបន្ទប់នានា ក្នុងព្រះដំណាក់។ ពួកគេមិនធ្វើការអ្វីផ្សេងទៀតឡើយ ដ្បិតពួកគេត្រូវបំពេញមុខងាររបស់ខ្លួនទាំងថ្ងៃ ទាំងយប់។   34  នេះហើយជាមេដឹកនាំរបស់ក្រុមគ្រួសារនៃកុលសម្ព័ន្ធលេវីតាមតំណវង្សត្រកូលរបស់ពួកគេ។ អ្នកទាំងនោះរស់នៅក្នុងក្រុងយេរូសាឡឹម។   35  រីឯលោកយេហ៊ីអែល ជាអ្នកសង់ក្រុងគីបៀនរស់នៅក្នុងក្រុងនោះ។ ប្រពន្ធរបស់គាត់ ឈ្មោះ ម៉ាកា។   36  កូនរបស់គាត់មានអាប់ដូន ជាកូនច្បង បន្ទាប់មក ស៊ើរគីសបាលនើរណាដាប   37  កេដោរអហ៊ីយ៉ូសាការី និង មីកឡូត។   38  លោកមីកឡូត ជាឪពុករបស់លោកសាំម៉ា។ អ្នកទាំងនោះក៏រស់នៅក្រុងយេរូសាឡឹមជាមួយបងប្អូនរបស់គេដែរ។   39  លោកនើរជាឪពុករបស់លោកគីស លោកគីសជាឪពុករបស់ព្រះបាទសូល ព្រះបាទសូលជាបិតារបស់សម្តេចយ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និង អែសបាល។   40  កូនរបស់សម្តេចយ៉ូណាថាន គឺមេរីប-បាល ហើយលោកមេរីប-បាល ជាឪពុករបស់លោកមីកា។   41  កូនរបស់លោកមីកា មានពីថូនមេឡេក និង ថាក់រា។   42  លោកអហាសជាឪពុករបស់លោកយ៉ារ៉ា លោកយ៉ារ៉ាជាឪពុករបស់លោកអលេមេត លោកអលេមេតជាឪពុករបស់លោកអាសម៉ាវែត និង លោកស៊ីមរី។ លោកស៊ីមរីជាឪពុករបស់លោកម៉ូសា   43  លោកម៉ូសាជាឪពុករបស់លោកប៊ីនា លោកប៊ីនាជាឪពុករបស់លោករេផាយ៉ា លោករេផាយ៉ាជាឪពុករបស់លោកអេលាសា លោកអេលេសាជាឪពុករបស់លោកអសេល។   44  លោកអសេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារ៉ា អូបាឌា និង ហាណាន។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកអសេល។