KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 6 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កូនរបស់លោកលេវី ល មាន គើរសុន កេហាត់ និង ម៉្រារី។   2  កូនរបស់លោកកេហាត់ មាន អាំរ៉ាម យីតសារហេប្រូន និង អ៊ូសាល។   3  កូនរបស់លោកអាំរ៉ាម មាន អើរ៉ុន ម៉ូសេ និង ម៉ារាម។ កូនរបស់លោកអើរ៉ុន មាន ណាដាប អប៊ីហ៊ូវ អេឡាសារ និង អ៊ីថាម៉ារ។   4  លោកអេឡាសារជាឪពុករបស់លោកភីនេហាស លោកភីនេហាសជាឪពុករបស់លោកអប៊ីសួរ   5  លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី   6  លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត   7  លោកមេរ៉ាយ៉ូត ជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប   8  លោកអហ៊ីទូប ជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស   9  លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារា លោកអសារាជាឪពុករបស់លោកយ៉ូហាណាន   10  លោកយ៉ូហាណនជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារ ក្នុងព្រះវិហារដែលព្រះបាទសាឡូម៉ូនបានសង់ នៅក្រុងយេរូសាឡឹម។   11  លោកអសារាជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប   12  លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម   13  លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា   14  លោកអសារាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូសាដាក។   15  នៅគ្រាដែលព្រះអម្ចាស់អោយព្រះបាទនេប៊ូក្នេសា កៀរអ្នកស្រុកយូដា និង អ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយ នោះលោកយេហូសាដាកក៏ត្រូវគេនាំយកទៅដែរ។   16  កូនរបស់លោកលេវី មាន គើរសុន កេហាត់ និង ម៉្រារី។   17  កូនរបស់លោកគើសុន មាន លិបនី និង ស៊ីម៉ៃ។   18  កូនរបស់លោកកេហាត់ មានអាំរ៉ាមយីសារហេប្រូន និង អ៊ូស៊ាល។   19  កូនរបស់លោកម៉្រារី មានម៉ាស់លី និង មូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវី មានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ :   20  កូនចៅរបស់លោកគើរសុន មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លិបនី យ៉ាហាត់ ស៊ីម៉ា   21  យ៉ូអា អ៊ីដោ សេរ៉ាស និង យាតរ៉ាយ។   22  កូនចៅរបស់លោកកេហាត់ មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ:អមីណាដាប់កូរេ អាស់សៀរ   23  អែលកាណា អេបៀសាប់ អាស់ស៊ារ   24  ថាហាត់អ៊ូរាល អ៊ូស៊ីយ៉ាសូល   25  កូនរបស់លោកអែលកាណាគឺ អម៉ាសាយ និង អហ៊ីម៉ូត   26  អែលកាណាសូផាយ ណាហាត់   27  អេលាបយេរូហាំ អែលកាណា។   28  រីឯកូនរបស់លោកសាំយូអែល គឺ យ៉ូអែល ជាកូនច្បង និង អប៊ីយ៉ា។   29  កូនចៅរបស់លោកម៉្រារី មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: ម៉ាសលីលិបនី ស៊ីម៉ាយ អ៊ូសា   30  សាំម៉ា ហាគីយ៉ា អសាយ៉ា។   31  កាលហឹបនៃសម្ពន្ធមេត្រីមានកន្លែងសំរាកហើយ ព្រះបាទដាវីឌបានតែងតាំងអោយមានអ្នកទទួលបន្ទុកផ្នែកខាងចំរៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។   32  មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចំរៀងនេះ នៅមុខព្រះពន្លាគឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។   33  អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ាន ជាអ្នកចំរៀងគាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកសាំយូអែល   34  លោកសាំយូអែលជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកអេលាបលោកអេលាបជាកូនរបស់លោកណាហាត់   35  លោកណាហាត់ជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកម៉ាហាត់ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ   36  លោកអម៉ាសាយជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកអសារា លោកអសារាជាកូនរបស់លោកសេផានា   37  លោកសេផានាជាកូនរបស់លោកថាហាត់ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា លោកអាស់ស៊ារជាកូនរបស់លោកអេបៀសាប់ លោកអេបៀសាប់ជាកូនរបស់លោកកូរេ   38  លោកកូរេជាកូនរបស់លោកយីតសារ លោកយីតសារជាកូនរបស់លោកកេហាត់ លោកកេហាត់ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។   39  នៅខាងស្តាំដៃលោកហេម៉ាន មានលោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគា លោកបេរេគា ជាកូនរបស់លោកសាំម៉ា   40  លោកសាំម៉ាជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកបាសេយ៉ា លោកបាសេយ៉ាជាកូនរបស់លោកម៉ាលគា   41  លោកម៉ាលគាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ាស លោកសេរ៉ាសជាកូនរបស់លោកអដាយ៉ា   42  លោកអដាយ៉ាជាកូនរបស់លោកអេថាន លោកអេថានជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ   43  លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន លោកគើសុនជាកូនរបស់លោកលេវី។   44  នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចំរៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក   45  លោកម៉ាលូកជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកអម៉ាស៊ា លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីលគីយ៉ា   46  លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមើរ   47  លោកសេមើរ ជាកូនរបស់លោកម៉ាសលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកម៉្រារី លោកម៉្រារីជាកូនរបស់លោកលេវី។   48  កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។   49  លោកអើរ៉ុន និង កូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សំរាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសំរាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបអោយជនជាតិអ៊ីស្រាអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលលោកម៉ូសេជាអ្នកបំរើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។   50  កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ : អេឡាសារភីនេហាសអប៊ីសួ   51  ប៊ូកគីអ៊ូស៊ី សេរ៉ាហ៊ា   52  មេរ៉ាយ៉ូតអម៉ារា អហ៊ីទូប   53  សាដុក អហ៊ីម៉ាស។   54  រីឯកន្លែង និង ទឹកដីដែលកូនចៅលេវីរស់នៅមានដូចតទៅ : អំបូរកេហាត់ជាកូនចៅរបស់លោកអើរ៉ុនទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។   55  ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។   56  រីឯស្រែចំការ និង ភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។   57  គេក៏បានចែកក្រុងជំរកទាំងប៉ុន្មាន អោយកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និង វាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និង វាលស្មៅនៅជុំវិញ   58  ក្រុងហូឡូន និង វាលស្មៅនៅជុំវិញ ក្រុងដេបៀរ និង វាលស្មៅនៅជុំវិញ   59  ក្រុងអាសាន និង វាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និង វាលស្មៅនៅជុំវិញ។   60  ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និង វាលស្មៅនៅជុំវិញ ក្រុងអាលេមែត និង វាលស្មៅនៅជុំវិញ ក្រុងអាណាថោត និង វាលស្មៅនៅជុំវិញ។ សរុបទាំងអស់អំបូរកេហាត់ទទួលបានដប់បីក្រុង។   61  កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និង កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលដោយការចាប់ឆ្នោត។   62  អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរកុលសម្ព័ន្ធណែបថាលី និង កុលសម្ព័ន្ធម៉ាណាសេ នៅស្រុកបាសាន។   63  អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និង កុលសម្ព័ន្ធសាប់យូឡូន។   64  កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅអោយកុលសម្ព័ន្ធលេវី។   65  ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុកនេះដល់គេ ដោយចាប់ឆ្នោត គឺក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដាកុលសម្ព័ន្ធស៊ីម្មាន និង កុលសម្ព័ន្ធបេនយ៉ាមីន។   66  អំបូរខ្លះទៀតនៃកូនចៅកេហាត់បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។   67  គេបានប្រគល់ក្រុងជំរកអោយអ្នកទាំងនោះគឺក្រុងស៊ីគែមដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និង វាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និង វាលស្មៅនៅជុំវិញ   68  ក្រុងយ៉ុកម៉ាម និង វាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និង វាលស្មៅនៅជុំវិញ   69  ក្រុងអាយ៉ាឡូន និង វាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និង វាលស្មៅនៅជុំវិញ។   70  ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលកូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និង វាលស្មៅនៅជុំវិញក្រុង ប៊ីលាម និង វាលស្មៅនៅជុំវិញ។   71  គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្តាលអោយកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និង វាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និង វាលស្មៅនៅជុំវិញ។   72  ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកេដេស និង វាលស្មៅនៅជុំវិញ ក្រុងដាប្រាត និង វាលស្មៅនៅជុំវិញ   73  ក្រុងរ៉ាម៉ូត និង វាលស្មៅនៅជុំវិញក្រុងអានេម និង វាលស្មៅនៅជុំវិញ។   74  ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និង វាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និង វាលស្មៅនៅជុំវិញ   75  ក្រុងហ៊ូកូក និង វាលស្មៅនៅជុំវិញ ក្រុងរេហុប និង វាលស្មៅនៅជុំវិញ។   76  ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេសនៅស្រុកកាលីឡេ និង វាលស្មៅនៅជុំវិញក្រុងហាំម៉ូន និង វាលស្មៅនៅជុំវិញក្រុងគារយ៉ាថែម និង វាលស្មៅនៅជុំវិញ។   77  ពួកលេវីឯទៀតៗ គឺកូនចៅលោកម៉្រារីបានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូនរ និង វាលស្មៅនៅជុំវិញ ក្រុងតាបោរ និង វាលស្មៅនៅជុំវិញ។   78  នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេនពួកគេទទួលបានក្រុងបេស៊ើរដែលស្ថិតនៅតំបន់វាលរហោស្ថាន និង វាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និង វាលស្មៅនៅជុំវិញ   79  ក្រុងក្តេម៉ូត និង វាលស្មៅនៅជុំវិញ ក្រុងមេផាត និង វាលស្មៅនៅជុំវិញ។   80  ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និង វាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និង វាលស្មៅនៅជុំវិញ   81  ក្រុងហេសបូន និង វាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរនិង វាលស្មៅនៅជុំវិញ។